Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
២៨ សីហា ២០២១

ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថាដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។ តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%)​ ក្នុងនោះគណនីបណ្តាញសង្គមមានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាមស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍នៃភាពរីកចម្រើនបច្ចេកវិទ្យា។

នៅមួយរយៈនេះ​ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជនជាតិខ្មែរ) ទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើនក្នុងរយៈពេលយ៉ាងខ្លី។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖អត្ថបទនេះមានគោលបំណងអប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថាអត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ សីហា ២០២១

ភ្នំពេញ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។

ការបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។

លោកបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។

លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

អភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកមិញនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាននូវការហូរចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរកន្លងមកនេះ។ ក្នុងនោះត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។
សូមជម្រាបថា លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មី ជាអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលខណ្ឌទួលគោកវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ សីហា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថា ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសបុករបស់ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាយន្តការមួយមានការពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

សម្ដេចស ខេង បានបន្តថា ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា ប្រទេសកម្ពុជាយើងក៏ធ្លាប់មានប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានជាយូរលង់មកហើយ។ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចនេះ មានការប្រែប្រួលទៅតាមការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសារ។ ទោះបីមានការផ្លាស់ប្តូរនូវរបបនយោបាយបែបនេះក្តី ក៏ជាទូទៅប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្នុងប្រទេសយើងនៅរក្សារបៀបគ្រប់គ្រងតាមបែបមជ្ឈការដែលបានបន្សល់ទុកតាំងពីយូរយារមកហើយ។

ក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនូវរបបនយោបាយទាំងនេះ ជាអកុសល ប្រទេសយើងក៏បានជួបនូវសោកនាដកម្មដ៏សែនឈឺចាប់ជាទីបំផុត នោះគឺសង្រ្គាមស៊ីវិលរ៉ាំរ៉ៃដែលបានអូសបន្លាយពេលវេលាជាច្រើនទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាល ព្រមទាំងបានបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស។ បើទោះបីជា ប្រទេសជាតិរបស់យើងត្រូវរំដោះឱ្យចាកផុតពីរបបយ៉ង់ឃ្នងនេះក៏ដោយ ក៏ប្រទេសជាតិយើងនៅតែបន្តមានសង្រ្គាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកទៀត រហូតដល់យើងទទួលបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ១៩៩៨។

បន្ទាប់ពីទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញតាមរយៈការអនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាចុងទសវត្សរ៍៩០ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅជាសារវន្តក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ គឺការកសាងសង្គមកម្ពុជាមួយដែលធានាដល់ការបន្តរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្លាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព បរិយាប័ន្ន និងសមធម៌សង្គម ឈរលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានមនសិការផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកប ដោយសុខដុមរមនាក្នុងសង្គមជាតិ។

បងប្អូនជនរួមជាតិជាទីគោរព! ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានាដែលក្នុងនោះរួមមាន យុទ្ធសាស្ត្រចតុកោណតាមនីតិកាលនីមួយៗនៃរដ្ឋសភា ដោយកំណត់យកកំណែទម្រង់អភិបាលកិច្ចធ្វើជាស្នូលនៃយុទ្ធសាស្ត្រទាំងនេះ។ បន្ថែមលើនេះ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពសម្បូរបែប បច្ចេកវិទ្យាទំនើប និងការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្តនៃតំបន់ភាវូបនីយកម្ម សកលភាវូបនីយកម្ម និងការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិបានតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែបន្តធ្វើការកែទម្រង់អភិបាលកិច្ចឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គម និងចរន្តតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្មទាំងនេះ។

ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានណែនាំជាគន្លឹះថា “កំណែទម្រង់រស់ បើមិនធ្វើកំណែទម្រង់ស្លាប់” “កំណែទម្រង់គឺជាកត្តាស្លាប់រស់របស់កម្ពុជា” “កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់ទេ ក្នុងឱកាសដែលប្រទេសជាតិយើងកំពុងតែទទួលផលចំណេញពីសន្តិភាព និងស្ថេរភាពដែលយើងខិតខំកសាង និងការពារបានយ៉ាងលំបាក”។

ដូចខ្ញុំបានបញ្ជាក់ជូនខាងលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្មវិធីកំណែទម្រង់នានានៃប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។

ដូច្នេះតើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?

តើហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចចិត្តធ្វើកំណែទម្រង់នេះក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ?

តើការអនុវត្តកំណែទម្រង់នេះបានសម្រេចលទ្ធផលអ្វីខ្លះ និងមានទិសដៅទៅអនាគតយ៉ាងដូចម្តេច?

រូបខ្ញុំផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងសហការី ពិសេសលេខាធិការដ្ឋាន គ.ជ.អ.ប រីករាយក្នុងការបកស្រាយ និងជជែកពិភាក្សាជាមួយបងប្អូនជនរួមជាតិលើសំណួរទាំងនេះជាបន្តបន្ទាប់នៅក្នុងគេហទំព័រហ្វេសបុករបស់ខ្ញុំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ សីហា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្លាស់ប្ដូរផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួនពីរ ដោយលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ ទៅកាន់មុខតំណែងជាអភិបាលខណ្ឌទួលគោក។ ចំណែកលោក ឯក ឃុនដឿន ពីអភិបាលខណ្ឌទួលគោក ទៅកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវវិញ។ នេះបើយកតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​គាំទ្រ​ដល់​​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។ លោកថាកាយវិការមនុស្សធម៌នេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ក៏ដូចការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ និងអ្នកជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកថ្លែងអរគុណនៅព្រឹក​ថ្ងៃទី​២៧ ខែសីហា​​​ ឆ្នាំ​២០២១​នេះ​ ក្ក្នុងឱកាសទទួល​អំណោយ​ពី​សប្បុរសជន​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ​លោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ រួមនឹង​ក្រុមការងារ បានជួយឧបត្ថម្ភ​ ម៉ាស​ ចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០​ ml) ចំនួន ១០០ដប​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page284 Page285 Page286 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!