Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
១ កញ្ញា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្តឹងអនាមិក ករណីភាពមិនប្រកក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ សីហា ២០២១

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសិលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្តន៍ឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។

អភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់កម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន រួមទាំងនគរបាលអន្តោប្រវេសន៍ផងដែរ ត្រូវសហការគ្នា និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។

អភិបាលខេត្តប៉ៃលិន មានប្រសាសន៍បែបនេះក្នុងពិធី ប្រកាសចូលកាន់មុខតំណែងនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ថ្លែងក្នុងពិធីប្រកាស់ចូលកាន់មុខតំណែងនាឱកាសនោះ លោកឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍ថា៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញ បេសកកម្មការងារ នៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំនាក់ទំនងកិច្ចសហការជាមួយស្ថាបននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។

សូមជម្រាបថា ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកផាត សុផាន់ណា ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសផាត់ វីរៈ ដែលត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ សីហា ២០២១

ខេត្តកំពង់ចាម​៖ស្ត្រី​ឈ្មោះ​ ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មូលហេតុដោយសារ តែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តី ញៀនថ្នាំ ញៀនស្រា បង្កជម្លោះ ហើយដុតបំផ្លាញផ្ទះខ្លួនឯង បណ្ដាល​ឲ្យ​ឆេះខូចខាតទាំងស្រុង បានទទួលមនុស្សធម៌ ពីសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម។

ការទទួលបានអំណោយ នៅព្រឹកមិញនេះ តាមរយៈ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​។

លោកជំទាវ ប៉ាង ដានី បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣កុំ ៣ការពារ និងដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារផ្ទះបាយ សម្ភារដំណេក  និងថវិកាចំនួន១លានរៀល។

ដោយឡែក លោក វង្ស ប៊ុន វិសុទ្ធ ឧបត្ថម្ភថវិកា ១លានរៀល និង អនុសាខា ស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវអង្ករ ៥០គក្រ មី ១កេស និងថវិកា ១០០.០០០រៀល ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ សីហា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ និងសហការី ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ឯកឧត្ដម «៣១ សីហា ១៩៨០» « ៣១ សីហា ២០២១ »

អង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍  www.srpostnews.com

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ សីហា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទី ក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ។ លោកថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់ រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើ (Proposal) រួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកអះអាងបែបនេះ ក្នុងកិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប។

លោក ទៀ សីហា បានបន្តថាក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូច ជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគ ទៅលើហេដ្ឋារចនា សម្ព័ន្ធ ក្នុង ក្រុង ដើម្បីបង្កលក្ខណងាយស្រួល ជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )និងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

លោកបានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារJICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page282 Page283 Page284 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!