Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ ៥ កញ្ញា ២០២១

ខេត្តសៀមរាប៖ស្រុកជីក្រែងបានជួបគ្រោះរាំងស្ងួត ច្រើនជាងគេ ក្នុងខែសីហា កន្លងមកនេះ បណ្ដាលអោយប៉ះពាល់ ស្រូវវស្សារបស់ប្រជាកសិករយ៉ាងច្រើនផងដែរ។

យោងតាមការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំ ស្រូវវស្សាឆ្នាំ២០២១នេះ បានជិត ១៩០ ពាន់ហិកតា ស្មើនឹងជិត១០០%នៃផែនការ ក៏ប៉ុន្តែនៅក្នុងអំឡុង ខែសីហានេះ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦ពាន់ហិកតា លើ៨ស្រុក ក្នុង ចំណោម១២ក្រុង-ស្រុក ស្មើនឹង៤១ឃុំ ៣២១ភូមិ ។ ក្នុងនេះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦ពាន់៦០០ហិកតា លើផ្ទៃដីអនុវត្តបានជិត ៣៧ ពាន់ហិកតា ក្នុងនេះស្រូវស្រាលទំហំជិត ៣ ពាន់ហិកតា ត្រូវទទួលការ ខូចខាត ប្រជាកសិករប្រហែល ៣ ពាន់គ្រួសារ រស់នៅលើ១២ឃុំ ១៣៣ភូមិ បានទទួលរងនូវការខូចខាតនេះ។

របាយការណ៍បានបន្តថា ក្នុងអំឡុងដើមខែកញ្ញានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្ថានភាពបែបនេះ នៅតែមានបន្តទៀត ស្រូវស្រែជិត ១៦ ពាន់ហិកតា នឹងត្រូវបានងើបចេញពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវ ស្រាលដែលខូចខាតនៅស្រុកជីក្រែង ជិត ៣ ពាន់ហិកតា អាចនឹងមានលទ្ធភាព ស្តារដោយការសាបព្រួសឡើងវិញ ប្រហែលជាជិត ២ពាន់៣០០ហិកតា។ ការត្រៀមលក្ខណៈ ស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាប ប្រមាណជា ២ពាន់តោនផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប លោក នួន ច័ន្ទគ្រឹះស្នា បានឲ្យដឹងថា អាងទឹកទំនប់ម្កាក់ អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ ដែលមានវិសាលភាពគ្របដណ្តប់ចំនួន៩ឃុំ លើ១២ឃុំ របស់ស្រុកជីក្រែង និងមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥ ពាន់ហិកតា។ ឆ្នាំនេះប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិកតា និង ធ្វើស្រែវស្សាជាង៣ម៉ឺនហិកតា ដែលទំហំចែកចាយនេះ វាលើសពីសមត្ថភាព របស់អាងស្តុក រួមទាំងមានជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀត ទើបបញ្ហាផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ និង ការខូច ខាតផលស្រូវស្រាលត្រូវបានកើតឡើង។

លោកបានបន្តទៀតថា ១សប្តាហ៍ចុងក្រោយនេះ កម្ពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ ៨៥០មីល្លីម៉ែត្រ និង សង្ឃឹមថា កម្ពស់ទឹកនេះនឹងបន្តមានកំណើនបន្ថែមទៀត សម្រាប់ការជួយសង្គ្រោះផលប៉ះពាល់។

ពាក់ព័ន្ធករណីនេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងជំរុញឲ្យមន្រ្តីជំនាញ ប្រើប្រាស់ឲ្យអស់លទ្ធភាព អាងទឹកធារាសាស្រ្ត ទំនប់ម្កាក់ ដែលមានវិសាលភាពគ្របដណ្តប់ ទៅលើ៩ឃុំ នៃស្រុកជីក្រែង ជាពិសេសគឺការគ្រប់គ្រងចែកចាយទឹកដល់ សហគមន៍ ប្រកបដោយតម្លាភាព។ លោកថាវាមិនគួរឲ្យកើតមាននៅក្នុងតំបន់ដែលមានទំនប់ធារាសាស្ត្រនោះឡើយ។

អភិបាលខេត្តថ្លែងជំរុញបែបនេះក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹក នៅអាងធារាសាស្រ្ត ទំនប់ទ្វារទឹកម្កាក់ ឃុំគោកធ្លកលើ ស្រុក ជីក្រែង នៅថ្ងៃទី០៤ ខែ កញ្ញា ម្សិលមិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ឌី វិជ្ជា និងលោក ស្រី ហ៊ុន ម៉ាណា បានឲ្យលោក ជិន ប៊ុន ធឿន តំណាងនិងក្រុមការងារមនុស្សធម៌ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១នេះនាំយកអំណោយមួយចំនួន ទៅប្រគល់ជូនលោកយាយ លោកតា ទុរគតជនពីរនាក់បងប្អូន
ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃរបស់គាត់បានមួយរយៈ។

ការផ្ដល់អំណោយពីសំណាក់លោកឌី វិជ្ជា និងលោកស្រី ហ៊ុនម៉ាណា ក្រោយពីបានទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល​ ឃុំកោះពី​ ស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ​ គឺលោកតា ដូង ញ័រ មានអាយុ ៧៩ឆ្នាំ​ និងយាយ​ ដូង​ ត្រាវ​ អាយុ៦៩ឆ្នាំ​។

អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា:
១-អង្ករ ១០០គីឡូ
២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៣-វិទ្យុស្តាប់ ០១ គ្រឿង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៥កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-ម៉ុង ០២
១៣-ភួយ ០២
១៤-ពូក ០១
១៥-ស្បែកជើង ០១គូរ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១
២៣-ច្រាសដុសធ្មេញ ០៥ឈុត
២៤-សាប៊ូ ១២ដុំ
២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។

សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា​ ហហេីយក៏នៅលីវទាំងពីរនាក់ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ​។ សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត​។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ​ មួយផ្នែកទៀតបានអ្នកភូមិជិតខាង​ និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ កញ្ញា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារ រស់នៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ទទួលបានអំណោយរបស់សម្ដេចស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ប្រជាពលរដ្ឋដែលបានទទួលអំណោយនៅថ្ងៃសុក្រ ទី៣ និងថ្ងៃទីសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌។

អំណោយសម្តេចស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធម៉ាស និងអាកុលមួយចំនួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៤ កញ្ញា ២០២១

ខេត្តសៀមរាប៖គ្រួសារកូនភ្លោះចំនួន៣នាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា។

លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តំណាងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ នេះបាននាំយកថវិកាចំនួន ៥ លានរៀល អង្គរចំនួន៥០គីឡូក្រាម .ទឹកដោះគោ២កេស. ស្ករស៥គីឡូក្រោម. ក្រម៉ា២ សារ៉ុង២ របស់សម្តេចតេជោ ជូនដល់ ក្រុមគ្រួសារប្រសូត្របានទារកភ្លោះបីនាក់។

គ្រួសារកូនភ្លោះនេះ មានម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ ចិន ទ្រា អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិគោគធ្លក ឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម្តាយបានសម្រាលធម្មជាតិកូនភ្លោះ៣នៅ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នៅម៉ោង ១០ នឹង ៤០នាទីព្រឹក។

១.កូនទី១  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ២០ ២១ ទង្ងន់២ គីឡូក្រាម។

២.កូនទី២  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ ខែសីហា ឆ្នាំ២០២១ ទង្ងន់២ គីឡូក្រាម។

៣.កូនទី៣ អាយុ ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ ២០២១ , ទង្ងន់ ១,៧ គីឡូក្រាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ កញ្ញា ២០២១

ខេត្តសៀមរាប៖កូនភ្លោះចំនួន៣នាក់ និងជាប្រុសទាំងបី ត្រូវបានកើតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមបញ្ជាក់ថានៅរសៀលថ្ងៃទី០២ ខែកញ្ញា ២០២១ ម្សិលមិញ ក្រុមការងារចុះជួយភូមិគោកធ្លក បានចុះសួរសុខទុក្ខ នឹងនាំយកអំណោយ ចែកជូនដល់ស្រ្តីឈ្មោះ សុខ សៅ អាយុ៣៥ ឆ្នាំ ដែលសម្រាលបានកូនភ្លោះ៣នាក់ (ប្រុសទាំង៣) សម្រាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់។

អំណោយរួមមានដូចជា៖ អង្ករ ៥៥គីឡូមី ៣កេស. ទឹកដោះគោឆៅ ២យួរ. ម៉ាស ៤ដុំ.ទឹកសុទ្ធ១កេស.ទឹកស៊ីអ៉ីវ ១យួរ. ប្រេងសណ្តែក១ដប. ត្រីខ ២យួរ.អំបិល ១គីឡូ. ស្ករស១គីឡូ.ថវិកា ៦៥០,០០០រៀល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page279 Page280 Page281 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!