Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កូនឈើចម្រុះសរុប ចំនួន៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១នេះ។ ដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការ។ល។ កូនឈើដែលផ្តល់ជូនទាំងនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំតាមបរិវេណសាលារៀននានាក្នុង ខេត្តសៀមរាប និងឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឈើទាល១៥០ដើម កកោះ១០០ដើម និងរំដួល១៥០ដើម។

– ផ្តល់កូនឈើជូនលោក ប្រុក ឡោង ប្រធានភូមិប្រិយ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងភូមិប្រិយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១១០ដើម ធ្នង់១០០ដើម បេង៥០ដើម រំដួល១០០ដើម ថ្កុល១០ដើម ផ្ញៀវ២០ដើម និងស្តៅ១០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន២៧០ដើម ដើម្បីយកទៅដាំនៅមុខបរិវេណប្រាសាទនាគព័ន្ធ និងប្រាសាទបាគង។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម រំដួល៨៥ដើម ក្ងោកតូច៧០ដើម និងជើងគោ១៥ដើម។

– ប្រគេនកូនឈើជូនព្រះអង្គ មឺយ ចយ ព្រះគ្រូចៅអធិការវត្តស្លាតរំជ័យ ចំនួន៨២០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ឈើទាល៣០០ដើម អង្កាញ់១០០ដើម រំដួល៥០ដើម ថ្កុល៥០ដើម និងស្តៅ២០ដើម។

– ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំនៅសាលាបឋមសិក្សាដូនច្រែង សិ្ថតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ១០ដើម ឥន្ទនេល២ដើម ថ្កុល២ដើម ក្ងោកធំ២ដើម ក្ងោកតូច២ដើម និងស្តៅ២ដើម។

– ប្រគេនកូនរំដួលជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

– ប្រគេនកូនឈើជូនព្រះគ្រូវិនិយរក្ខិតោ ម៉ាន់ ចាន់រ៉ា ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងកកោះ២០០ដើម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ កញ្ញា ២០២១

ខេត្តកំពង់ចា៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលកូនៗ​ ក្មួយៗ​ រង់ចាំបានមកដល់ហេីយគឺ​ វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩​ ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដើម្បីមានឱកាសបានចូលសាលារៀនវិញ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា​ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់​សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ មកលើចៅៗ កុមារ ដើម្បីជំរុញ​ឲ្យ​មានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែល កុមារ អាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញផងដែរ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ផងដែរ។ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋម ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី ២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បន្តអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ការអនុវត្តវិធាន ៣ការពារ​ ៣កុំ​ ដើម្បីជៀសផុតពី​ជំងឺដ៏កាចសាហាវនេះ​។

គួរ​បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង។​ ដោយ​បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥% និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦%។

ក្នុង​ឱកាស​នោះដែរ លោក អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ ក៏បានអញ្ជើញពិនិត្យអាគារ សម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន ដែលមានទីតាំង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើ​ឲ្យ​ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ កញ្ញា ២០២១

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានបដិសេធការចោទប្រកាន់ថា បានកាប់ដើមឈើធំៗ នៅមុខប្រាសាទអង្គរ សម្រាប់ធ្វើអាជីវកម្ម។

ការបដិសេធបែបនេះបន្ទាប់ពី កាសែតឌឹខេមបូឌាដេលី ដែលបានផ្សាយចោទប្រកាន់អ្នក គ្រប់គ្រងរមណីយដ្ឋានអង្គរថា បានកាប់ដើមឈើធំៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីធ្វើអាជីវកម្ម។

នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញរបស់អាជ្ញាជាតិអប្សរា បានកាប់ដើមឈើប្រភេទឈើទាល ចំនួន២ដើមនៅមុខបរិវេណប្រាសាទអង្គរវត្ត។

លោក យិត ចាន់ដារដ្ឋ ថ្លែងថា មុននឹងកាប់ដើមឈើទាំង២ដើមនោះ មន្ត្រីជំនាញបានថែទាំព្យាបាលវាយ៉ាងហ្មត់ចត់បំផុតដើម្បីឱ្យមានជីវិត ប៉ុន្ដែដោយសារវាមានអាយុកាលច្រើនឆ្នាំ និងមានជំងឺមិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ឌឹខេមបូឌាដេលីខ្មែរនោះទេ។

លោកបានថ្លែងទៀតថា ដើមឈើនៅខាងមុខអង្គរនោះ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ សំណង់អគារជាដើម ជាក់ស្ដែងដើមឈើទាលនៅខាងអង្គរវត្ដដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទេសចរ។ លោកថា ដើមឈើពិតមែនតែជារុក្ខជាតិ ប៉ុន្ដែវាក៏មានជំងឺដូចមនុស្សសត្វដែរ ដែលលោកចាត់ទុកការរិះគន់និងការផ្សព្វផ្សាយតាមហ្វេសប៊ុកឌឹខេមបូឌាដេលីជាព័ត៌មានបំភ្លើសខ្វះការពិត។

បើតាមលោក យិត ចាន់ដារដ្ឋ ដើមឈើនៅខាងមុខអង្គរក្នុងបរិវេណប៉ាកវី នឹងត្រូវកាត់កាត់ចោលបន្ថែមទៀត ព្រោះវាបានងាប់ ទោះបីអ្នកជំនាញអាជ្ញាធរជាតិខិតខំថែរក្សា យ៉ាងក៏ដោយ ដើម្បីកុំឱ្យមានហានីភ័យដល់អ្នកទេសចរ ក៏ដូចប្រជាពលរដ្ឋ អាជីវករផងដែរ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក ឌឹខេមបូឌាដេលី ខ្មែរ The Cambodia Daily Khmer បានផ្សព្វផ្សាយថា ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំ ដុះក្នុងតំបន់ឧទ្យានអង្គរទល់មុខប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗដោយសារដាក់ថ្នាំពុល និងមានដើមឈើខ្លះទៀត ត្រូវគេកាប់ដោយស្របច្បាប់។

យោងតាមលោក យិត ចាន់ដារដ្ឋ បានលើកឡើងថា កន្លងមកអាជ្ញាធរជាតិអប្សរា បានធ្វើការដកហូតដើមឈើដែលមានអាចបង្កហានិភ័យប្រមាណជា៣០០ដើមរួចមកហើយ ហើយរាល់ការដកហូតសុទ្ធតែមានការជូនដំណឹងជាមុន។ ក្រៅពីការដកហូតនេះ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការដាំកូនឈើ និងចែកកូនឈើដល់សាធារណជនក្នុងមួយឆ្នាំៗប្រមាណជា២០ម៉ឺនដើមផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានព្រមានដាក់ក្រុងសៀមរាបជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ។

ការព្រមានបែបនេះបន្ទាប់ពីលោកបានអះអាងនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្នុងខេត្តសៀមរាបមានករណីឆ្លងជំងឺកូវីដ១៩មានការកើនឡើង។

អភិបាលខេត្តសៀមរាប លោកទៀ សីហា នៅព្រលប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានបញ្ជាក់នៅលឺទំព័រ page facebook ថា៖ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។

លោកទៀ សីហា បានបញ្ជាក់ថា ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ ជាមួយគ្នានេះលោកទៀ សីហា ក៏បាន អំពាវនាវ ឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ,កុំនៅប៉ះពាល់គ្នា។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកញ្ញា នេះអាជ្ញាធរខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១៦ កញ្ញា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ ៦ឆ្នាំឡើងទៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page271 Page272 Page273 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!