ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃពុធ ខែ ទី២២កញ្ញានេះ បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកាន់បិណ្ឌវេនទី១ ព្រមទាំងបាននាំយកគ្រឿង ឧបភោគ បរិភោគ ចង្ហាន់ រួមនឹងបច្ច័យមួយចំនួន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) ក្នុងស្រុកកំពង់សៀម ដេីម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជនទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខ រួមទាំងប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ថា ទេយ្យទាន និងបច្ច័យដែលវេរប្រគេនដល់ព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី១នេះរួមមាន បច្ច័យសរុប ចំនួន ៥លាន ៤សែនរៀល និង១០០ដុល្លារ អង្ករ ២០០គីឡូក្រាម មី ៥កេស ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកដោះគោខាប់ ១កេសធំ តែ ៥កញ្ចប់ ស្ករស ៥គីឡូ ចង្ហាន់ ៧ស្រាក់ និងផ្លែឈើ ៥កន្ត្រក ផងដែរ។ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានចាប់ផ្តើម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលា ដែលមានរយៈពេល១៤ថ្ងៃ សម្រាប់ការកាន់បិណ្ឌ និង១ថ្ងៃចុងក្រោយជាថ្ងៃភ្ជុំធំ៕SRP
ខេត្តកំពត៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុ ង ខេត្ត ដើម្បី គ្រប់គ្រ ងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្ប ន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។
ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន ៦ ៥៣៦គ្រួសារ នៅក្នុងខេត្តសៀមរាបទទួលបានអំណោយជាស្បៀងអាហារពីអាជ្ញាធរ។