Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃផ្ដោតទៅលើកត្តា ៥ចំណុចគឺ៖ ១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានសុខាភិបាល«៣ការពារ ៣កុំ»។ ២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជំងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន។ ៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល។ ៤.ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម។ និង៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ជាប្រចាំ។

លោកថ្លែងបែបនេះនៅព្រឹកមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ គ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញ។

អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយ៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បី ប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក។ ទី៣.មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជំងឺនៅតាមផ្ទះ ជាពិសេស  ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជងឺ ឲ្យបានលឿនជាងមុន។ ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចទាំងឡាយ ដែលគេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំងជនមិនគោរពតាមវិធានសុខាភិបាលផងដែរ។ ទី៥.ត្រូវបន្តការគ្រប់គ្រងអ្នកចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ។ និងទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក។ យើងធ្វើបែបនេះ ដើម្បី បញ្ចៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស។

លោកក៏បានណែនាំអាជ្ញាធរក្រុង ស្រុក វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា កុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះ ឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២១

ខេត្តកំពង់ចាមអាជ្ញាធរសាលា​ស្រុក​ស្រីសន្ធរ​​​​​​​​​ នៅព្រឹកមិញនេះបានប្រកាស​ដាក់ឲ្យ​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​ ដើម្បីស្ថាបនា​ផ្លូវ​បេតុងអាមេ​​ ជាង១០០០ម៉ែត្រ។

គម្រោងការដេញថ្លៃក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ បែត​ វ៉េងឃីម​ អភិបាល​រង​ស្រុក​ស្រីសន្ធរ​​​ ដោយ​មាន​ការ​ចូលរួម​ពី​​ក្រុម​ការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​គណៈកម្មការ​​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ដោយគម្រោងនេះគឺមូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​។
​
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ​ឡី​ មិច​​​​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​​អនុវត្ត​វិធានការ​សុខាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​៣ការពារ​ ៣កុំ​ ​​ក្នុងនោះត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​គ្រប់ៗគ្នា​។ ដោយឡែក​ចំពោះ​ការ​ដេញ​ដេញថ្លៃគម្រោង​មូនិធិ​ឃុំ​​នេះដែរ​ ត្រូវ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ ​ដោយ​ភាព​ថ្លៃថ្នូរ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ហេីយ​ការ​សាងសង់​សំណង់​ ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ផងដែរ​។

លោក​បែត​ វ៉េងឃីម​ អភិបាលរង​ស្រុកស្រីសន្ធរ​​ បាន​ឲ្យដឹងថា​ គម្រោង​មូលនិធិ​ឃុំ​​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ផ្ទះ​កណ្តាល​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង ៣ម៉ែត្រ នៅភូមិផ្ទះកណ្តាលក្រោម ភូមិចុងបឹង និងភូមិអូរលាវ។​ ​
២-ឃុំ​ព្រែកពោធិ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិប្រថ្នល់។ ​
៣-ឃុំ​ព្រែករំដេង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២៣១ម៉ែត្រ​ ទទឹង៣.៥ម៉ែត្រ​ នៅភូមិអូរឡេង​។​
៤-ឃុំ​ឫស្សីស្រុក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២០០ម៉ែត្រ​ ទទឹង៤.៥ម៉ែត្រ​ នៅភូមិត្នោតលើ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកសយសិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកពួក សាខាខេត្តសៀមរាប និងសមាជិក បាននាំយកអំផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង។

ការផ្ដល់អំណោយចែកដល់ពលរដ្ឋ ដែលមានការខ្វះខាតទាំងពីរគ្រួសារ លោកសយ សិរីវុឌ្ឍ បាននាំយកគ្រឿងឧបភោគ បរិភោគ ដោយក្នុង១គ្រួសារទទួលបាន៖អង្ករ២០គីឡូ/ មី១កេស/ត្រីខ១យួរ/ទឹកស៊ីអ៊ីវ១ដប/ទឹកត្រី១ដប/និងទឹកសុទ្ធ៥យួរ។

ក្នុងឱកាសផ្ដល់អំណោយខាងលើ លោកសយ សិរីវុឌ្ឍ បានពាំនាំនូវការសាកសួរសុខទុក្ខមតិផ្តាំផ្ញើពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន  ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២១

ខេត្តបាត់ដំបង៖អំណោយរបស់សម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ២៤៩គ្រួសារ ក្នុងនោះមានវិជ្ជមានកូវីដ- ១៩ ចំនួន១៧២នាក់។

ការផ្ដល់អំណោយនៅថ្ងៃសៅរ៍ទី២៥ ខែកញ្ញានេះស្ថិតក្នុងតំបន់បិទខ្ទប់ នៅភូមិព្រាលនិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយលោក ខាន់ ម៉ាណេរ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។អំណោយសម្ដេចស ខេង និងលោកជំទាវ បានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស និងអាកុល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានណែនាំជំរុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព»។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ-៣ការពារ» ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូលចៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។ លោកក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៌មាន ដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ។

លោកថ្លែងជំរុញបែបនេះនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខដល់អាជ្ញាធរនិងកងកម្លាំងដែលកំពុងឈរជើងនៅទីតាំងគោលដៅចំនួន៤ក្នុងស្រុកក្រូចឆ្មារដើម្បីផ្តល់ការលើកទឹកចិត្តផងដែរ។គួរបញ្ជាក់ថាក្នុងឱកាសចុះជួបសាកសួរសុខទុក្ខលោកក៏បានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាកុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់និងថវិកាក្នុងម្នាក់២ម៉ឺនរៀលផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page268 Page269 Page270 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!