Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ ២៧ មេសា ២០២២

ភ្នំពេញ៖គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩០,៩៥%ហើយ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២។ នេះបើតាម លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លៃប្រាប់ពីម្សិលមិញ។

លោកស៊ុន ចាន់ថុល នៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ច សិក្សាស្វែងយល់ ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងប្រជាពលរដ្ឋផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ មេសា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតជូនលោកស្រី Nenette Motus នាយិការប្រចាំថ្នាក់តំបន់ របស់អង្គ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្ដេចស ខេង បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Nenette Motus ហើយក្នុងឱកាសនៃជំនួបនេះ សម្ដេចក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងគណៈកម្មការអន្តរក្រសួង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលអង្គការ IOM បានផ្ដល់មករាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។

សម្ដេចក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោកស្រី និងបានសម្ដែងក្ដីសង្ឃឹមថាលោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍ដែលជាកិច្ចការងារដ៏មានសារៈសំខាន់នេះ។ សម្ដេចក៏បានជម្រាបជូនដែរថានៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ IOM។

សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលសំចតទេសន្តប្រវេសន៍ពីសំណាក់អង្គការ IOM ដើម្បីទទួលពលរដ្ឋឆ្លងដែនក្នុងស្ថានភាពកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងក្រសួងស្ថាប័ន និងដៃគូ រួមទាំងប្រជាពលរដ្ឋដែលបានរួមចំណែកធ្វើការងារពាក់ព័ន្ធនឹងទេសន្តប្រវេសន៍នៅកម្ពុជា។

លោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើការងារដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ដោយលោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការលើការងារនេះយ៉ាងល្អប្រសើរ។

លោកស្រីក៏បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានលទ្ធផលប្រសើរល្អជាគេក្នុងតំបន់លើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីក៏បានអបអរសាទរកម្ពុជាដែលជាប្រទេសទទួលបានជ័យលាភីល្អក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីបានជម្រាបជូនសម្ដេចដែរថាអង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជន។

សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃអំពីការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយសម្ដេចក៏ចាត់ទុកដែរថាជោគជ័យមួយផ្នែកនៃការគ្រប់គ្រងជំងឺនេះក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកពីអង្គការIOMដែរ ពិសេសការជួយរៀបចំឱ្យមានមណ្ឌលសំចតពលរដ្ឋវិលចូលប្រទេសតាមច្រកព្រំដែន ដែលកត្តានេះជាការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូរបស់អង្គការ IOM អំពីបញ្ហាបម្រែលបម្រួលអាកាសធាតុដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេចជាថ្មីម្ដងទៀតក៏សង្ឃឹមជឿជាក់ថាលោកស្រី និងអង្គការIOMនឹងបន្តជួយកម្ពុជាលើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុនេះ ហើយសម្ដេចសូមជូនពរលោកស្រី និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ មេសា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ចាត់ទុកថា នេះពិតជាឱកាសដ៏ល្អសម្រាប់ បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្មក្នុងសហគមន៍របស់ខ្លួន។

លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់អភិបាលស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយ បន្តដល់កសិករ នៅក្នុងសហគមន៍ តាមមូលដ្ឋានរបស់ខ្លួនផងដែរ។

លោកលើកឡើងយ៉ាងដូច្នេះក្នុង​កិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្មនៅចន្ទម្សិលមិញ។

នៅក្នុងកិច្ចប្រជុំ លោក កែវ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងថា ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ គឺមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទាន មួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ក្នុងនោះ លើវិស័យ៤ បូក៣មានដូចជា៖

*ទី១ ៖ ពាក់ព័ន្ធការដាំដុះបន្លែផ្លែឈើ។
*ទី២ ៖ ការចិញ្ចឹមសត្វ ។
*ទី៣ ៖ កាងារវ៉ារីវប្បកម្ម ។
*ទី៤ ៖ ការកែច្នៃផលិតផលកសិកម្ម ។
ចំណែក ៣ទៀតនោះទាក់ទងទៅនឹងផលដំណាំអាចនាំចេញក្រៅប្រទេស មានដូចជា៖

*ទី១ ៖ គឺផលដំណាំស្វាយចន្ទី ។
*ទី២ ៖ គឺផ្លែស្វាយកែវល្មៀត ។
*ទី៣ ៖ ផ្លែមានខេត្តប៉ៃលិន ឬ ហៅផ្លែតាង៉ែន។

លោក កែវ ថាច បានបញ្ជាក់ថា មុខសញ្ញាផ្លែឈើទាំងបីប្រភេទខាងលើនេះ ជាដំណាំយុទ្ធសាស្ត្រ សម្រាប់ចូលរួមអនុវត្តធ្វើការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលប្រទេសកម្ពុជាយើង បានចុះកិច្ចព្រមព្រៀង ជាមួយប្រទេសចិនរួចហើយ ដើម្បីអនុវត្តនាំចេញនូវផលដំណាំទាំងនោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៤ មេសា ២០២២

ខេត្តព្រៃវែង៖ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះសវិហារនៅស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ម្សិលមិញ សម្ដេច ស ខេង បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធហេតុការណ៍ឧក្រិដ្ឋជនគ្រឿងញៀន បាញ់ប្រហារលើ មន្ត្រីនគរបាលនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបណ្តាលឲ្យស្លាប់ចំនួនពីរនាក់ និងរបួសម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា ករណីបទល្មើសគ្រឿងញឿន នៅស្រុកអង្គស្នួល ត្បិតថាឧក្រិដ្ឋជន មិនមែនរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែក៏បានបង្កការរំខាន អុកឡុក បង្កើតភាពអសន្តិសុខនៅកន្លែងនោះផងដែរ ពិសេសធ្វើឱ្យយុវជនមួយចំនួនវីវក់នឹងគ្រឿងញៀន។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា “នគរបាលប៉ុស្តិ៍របស់យើងគាត់ឮព័ត៌មាននេះ ក៏បាននាំគ្នាទៅជាមួយសមត្ថកិច្ចដ៏ទៃទៀតដែលមានការពាក់ព័ន្ធ” ពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះ សមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ “សំទោស ដំបូងហាក់ដូចជាថាប្រយ័ត្នដែរ ព្រោះរកមិនឃើញ ក៏សន្និដ្ឋានថាតាមមើលប្រហែលជាវារត់ចូលព្រៃអស់ហើយ” ជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេ ដោយទៅអង្គុយគៀនផ្ទះយកភួយគ្របពីលើ។ អ្នកទៅឆែកហ្នឹងមិនចាប់អារម្មណ៍ទៅទៀត ទៅលើកអាភួយហ្នឹង ដល់តែលើកអាភួយហ្នឹង អានោះវាមានកាំភ្លើងស្រេច។ មេប៉ុស្តិ៍ប៉ូលិសទៅលើកភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹងប៉ូសលិសម្នាក់ទៀតទៅជាមួយ។ ស្លាប់អស់ពីរនាក់ មានការសោកស្ដាយណាស់”។

គួរបញ្ជាក់ថា មន្ត្រីនគរបាលចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់បានរងរបួស នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំណែកជនល្មើសម្នាក់ស្លាប់ និងម្នាក់ចាប់ខ្លួន។ ជនល្មើសដែលស្លាប់ គឺជាជនដៃដល់ដែលបានបាញ់លើមន្ត្រីនគរបាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

មន្ត្រីនគរបាលដែលស្លាប់ និងរងរបួសមានដូចជា៖ ១. លោក ជុច សុភា មេប៉ុស្តិ៍ទួលព្រេច , ២. លោក រីមសុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន។ ៣. លោក វ៉ន វុទ្ទី មន្ត្រីប៉ុស្តិ៍ទួលព្រេច របួសម្រាមដៃស្តាំ។ ចំណែកជនល្មើសដែលស្លាប់ឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ និងម្នាក់ទៀតឈ្មោះ ថេង.ធឿន អាយុ១៦ ឆ្នាំ ត្រូវចាប់ខ្លួន។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងនៅកន្លែងកើតហេតុមានដូចជា៖ អាវុធម៉ាករ៉ូឡូ ១ដើម ដាវ៣ កាំបិតតូច២ ពូថៅ២ ម៉ូតូ១គ្រឿង ថ្នាំញៀន ២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារ:ប្រើប្រាស់ថ្មញៀនមួយចំនួនផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ មេសា ២០២២

ខេត្តព្រៃវែង៖អញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ នេះ សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេច ស ខេង បានបន្ថែមថាការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានសម្ដេចតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។

សម្ដេចបានបន្តគូសបញ្ជាក់អំពីការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page190 Page191 Page192 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!