Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ ៣ ឧសភា ២០២២

លោកហ៊ុន ម៉ាណែត បានប្រកាសថា លោកមិនគាំទ្រការបៀតបៀនដល់អ្នកសារព័ត៌មាន ជាស្ត្រីនោះទេ រួមទាំងអ្នកសារព័ត៌មានជាបុរសផងដែរ។

លោក ហ៊ិន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបញ្ជាក់នេះបាន ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសសារព័ត៌មានសកលលោក ៣ ឧសភានៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំមិនគាំទ្រចំពោះការបៀតបៀនដល់ អ្នកសារព័ត៌មានជាស្ត្រី អ្នកដែលប្រព្រឹត្តអាហ្នឹង គឺវាខុសច្បាប់រួចទៅហើយ សិទ្ធិរបស់អ្នក​កាសែត មិនថាគាត់ជាអ្នកកាសែតទេ គាត់​ជា​ប្រជាពលរដ្ឋធម្មតាក៏សិទ្ធិរបស់​ប្រជា​ពលរដ្ឋជាស្ត្រីមិនត្រូវ​បៀតបៀន​ដែរ។ ហើយមិនមែនតែសិទ្ធិនារីទេ អ្នក​កាសែតជាបុរសក៏ដោយបើសិនជាត្រូវការបំពានបៀតបៀនកម្រិតណា អ្នក​ដែលបៀតបៀនត្រូវទទួលខុសច្បាប់តាមច្បាប់ គ្មានគោលនយោបាយ ណាដែលអនុវត្តហើយបើកសិទ្ធិ បើកច្រកឲ្យអាជ្ញាធរធ្វើបាបប្រជា​ពលរដ្ឋ បិទសិទ្ធិប្រជា​ពលរដ្ឋ ដែល​ធ្វើ​​នៅក្នុងកន្លងច្បាប់”៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ ឧសភា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងវិញ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយ លោកសុខ លូ អភិបាលខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធិផលយ៉ាងធំធេង ជាច្រើន នៅក្នុងការបណ្តុះបណ្តាល កសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ពិតណាស់ គឺមានកត្តា ២ យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនេះ ហើយតទៅអនាគតទៀត កត្តាទាំង ០២ នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១. រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យ អាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២. ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធិផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។

លោក ហ៊ុន ម៉ាណែត​ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់ សញ្ញាបត្រ បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅរសៀល
ថ្ងៃចន្ទម្សិលមិញ។

លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ សច្ចភាពប្រវត្តិសាស្ត្រ របស់កម្ពុជា ក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញ លើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យ ពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំងប្រទេសប្រមាណជិត ១.៥០០ សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌ សម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្នុងគ្រប់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជន តែងបានទទួលនូវជ័យជម្នះដោយមានការគាំទ្រពី ប្រជាពលរដ្ឋ ភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត​ ក៏បាន​លេីក​ឡើង​ដែរថា​ ការបំពេញ ឱ្យគ្នាទៅវិញទៅមក រវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនា ក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុល នៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រួស ចំណេះដឹង ព្រមទាំងការអប់រំកាយ វាចាចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា របស់សង្គមជាតិកម្ពុជា​៕SRP

 

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ ឧសភា ២០២២

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាព សុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត។

នេះបើយោងតាមខុទ្ទកាល័យ សម្តេចស ខេង
បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ។

ខុទ្ទកាល័យ បានឲ្យដឹងថាក្រោយពីបានអញ្ជើញ ពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ សម្ដេចស ខេង ដោយបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២ ឧសភា ២០២២

ខេត្តបាត់ដំបង៖សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ។

លោកសុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍ បង្រ្កាបបានទាន់ពេលវេលា និងបន្តអប់រំកូនចៅ ឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះនៅតែជាហានិភ័យខ្ពស់សម្រាប់ការ រស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាពិសេសបញ្ហាបរិស្ថានក៏ជាបញ្ហាចម្បងដែលប្រជាពលរដ្ឋ ត្រូវតែចេះថែរក្សាបរិស្ថានសាធារណៈ ឲ្យស្អាតជាប្រចាំ ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០០គ្រួសារនៃស្រុកបវេល ខេត្តបាត់ដំបង រសៀលថ្ងៃអាទិត្យ ម្សិលមិញ។

លោក សុខ លូ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ និងតែងតែគិតគូរពីសុខទុក្ខ ព្រមទាំងយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកបានបន្តទៀតថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page189 Page190 Page191 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!