Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២២

ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើ កត្តា ២យ៉ាងសំខាន់គឺ៖ ទី១.គឺកត្តាអ្នកដឹកនាំ៖ ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ គឺសំខាន់ណាស់ ពីព្រោះការជ្រើសរើសខុសនោះ នឹងនាំឲ្យមានផលប៉ះពាល់ ដល់សមិទ្ធិផលជាតិទាំងមូល ពោលគឺ មិនត្រឹមតែគ្មានការអភិវឌ្ឍបន្ថែមទៀតនោះទេ ប៉ុន្តែ សមិទ្ធិផលដែលខិតខំកសាងយ៉ាងលំបាក ដែលមានស្រាប់មកហើយនោះ ក៏អាចនឹងរលាយបាត់បង់ទៅវិញផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថាសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំ ប្រកបដោយធម៌ យុត្តិធម៌ គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ចំពោះ វាសនាអនាគតជាតិ និងប្រជាជន ជាពិសេស ទស្សនវិស័យ នៃការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនរុងរឿង។ និងទី២.គឺ កត្តាប្រជាពលរដ្ឋ ៖ ដែលចូលរួមនៅក្នុងការថែរក្សាការពារសុខសន្តិភាព ឲ្យបានស្ថិតស្ថេរចៀសវាងជឿតាមការអូសទាញ ទៅក្នុងសកម្មភាពណាមួយ ដែលអាចបំផ្លាញសុខសន្តិភាព ព្រោះថា ដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងរយៈកាលជាង ៤០ឆ្នាំ កន្លងមកនេះ ក៏មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែកមិនអាចខ្វះបាន របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្នុងការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឲ្យទៅសាលារៀន ដើម្បីឲ្យពួកគាត់ក្លាយខ្លួនទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ ស្រឡាញ់សន្តិភាព និងស្មារតីទទួលខុសត្រូវ លើជោគវាសនាខ្លួន ព្រមទាំងក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈ ការខិតខំបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ តាមតួនាទីរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើកត្តា អ្នកដឹកនាំ និងប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋានផងដេរ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ចំនួន៤២ខ្សែ ប្រវែង ៣១.៩១៧ម៉ែត្រ នៅក្នុងក្រុងកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ។

បេី​តាម​របាយការណ៍​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធិផលផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ដែលកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ពេលនេះ មាន៖ ១.ផ្លូវនៅក្នុងសង្កាត់បឹងកុក មានចំនួន ២៥ខែ្ស ប្រវែង ១១.៣៨៨ម៉ែត្រ។ ២.ផ្លូវនៅក្នុងសង្កាត់សំបួរមាស មានចំនួន ៨ខ្សែ ប្រវែង១៥.៣៧៥ម៉ែត្រ។ ៣.ផ្លូវនៅសង្កាត់វាលវង់ ចំនួន ៥ខ្សែ ប្រវែង ៣.០៨៦ម៉ែត្រ។ និង៤.ផ្លូវនៅសង្កាត់កំពង់ចាម ចំនួន ៣ខ្សែ មានប្រវែង ១.៤០០ម៉ែត្រ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ ឧសភា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ បានថ្លែងណែនាំដល់ក្រុមការងារ រៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំប៉ាដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានា នៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀត អំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ដែលបានប្រៀនប្រដៅដល់មនុស្សលោក។

លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំសមាសភាព សម្រាប់មន្ទីរអង្គភាពជុំវិញខេត្ត ចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំក្បួនសម្រាប់ធ្វើការដង្ហែ និងត្រូវមានអ្នកទទួលខុសត្រូវតាមផែននីមួយៗ ក៏ដូចជាត្រូវមានការរៀបចំក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះឲ្យបានហើយស្រេច ដើម្បីត្រៀមលក្ខណៈក្នុងការមានការសង្រ្គោះបឋម ពេលកំពុងដង្ហែរក្បួនវិសាខបូជា។

លោក បានមានប្រសាសន៍ ដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ចង់ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលក្នុងនោះមានការដង្ហែក្បួន លោក ស្វាគមន៍ជានិច្ចដល់ពុទ្ធបរិស័ទដែលមានបំណងចូលរួមក្នុងពិធីនេះ ឲ្យកាន់តែមានភាពអធិកអធមក្រៃលែង ដែលឆ្នាំនេះ ជាឆ្នាំដំបូងក្នុងការដំណើរការហែក្បួនបុណ្យវិសាខបូជានេះ បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ដោយឡែកនៅឆ្នាំនេះ ដោយសារតែគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចជោគជ័យ ស្របពេលដែលរាជរដ្ឋាភិបាលសម្រេច ឲ្យមានការរៀបចំពិធីបុណ្យធំៗផ្សេងៗទៀត ដែលអនុញ្ញាតដល់រដ្ឋបាលខេត្តបាត់ដំបង អាចដំណើរការរៀបចំពិធីបុណ្យវិសាខបូជា នាពេលខាងមុខនេះបាន។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនទៅតាមផែនទាំងបី ១.ផែនប្រសូត ២.ផែនត្រាស់ដឹង ៣.ផែនបរិនិព្វាន និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១,០៦៦អង្គ ដែលនឹងធ្វើការរៀបចំនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១០ ឧសភា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរព និងអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់។ លោកក៏បានប្រាន់អាជ្ញាធរមានសមត្ថកិច្ច ឲ្យធានានិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យកើតឡើងបានផងដេរ។ 

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

មានប្រសាសន៍បែបនេះ ក្នុងឱកាសលោកនិងលោកជំទាវ ព្រមទាំងមានការចូលរួមពីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូន ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតមកពីភូមិចំនួន ៣៥ភូមិនៃឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង  សរុបចំនួន ៣២០គ្រួសារ នៅថ្ងៃអង្គារ នេះ។

លោក ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ និងត្រូវបន្តការអប់រំកូនចៅ បុត្រា បុត្រីរបស់ខ្លួន គេចឲ្យឆ្ងាយអំពីគ្រឿងញៀន ដែលគ្រឿងញៀនជាឈ្លើងនៃសង្គម សង្គមមិនត្រូវការឡើយ។ ក្នុងនោះ សូមឱ្យប្រជាពលរដ្ឋចូលរួមបន្តអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

លោក សុខ លូ  នាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្ដេចតែងតែមានការគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនានា ពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើ នូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះផងដែរដែរ

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន  ជាពិសេស សម្តេចក្រឡាហោម  ស  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង  ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។ 

លោក សុខ លូ ក៏រំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុគទី៣ ឬដូសជំរុញទី៤ សូមនាំគ្នារួសរាន់ចាក់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតភូមិ ឃុំរបស់ ប្រជាពលរដ្ឋរស់នៅ និងសូមកុំឲ្យមានការភ័យខ្លាចថាវ៉ាក់សាំងបង្កជាហានិភ័យដល់សុខភាព តាមរយៈការញ៉ុះញ៉ុងពីជនអគតិមួយចំនួន ដែលមិនចង់ឲ្យប្រទេសជាតិគេចផុតពីជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំង ជួយដល់ប្រជាពលរដ្ឋដែលមានសុខភាពខ្សោយ និងជួយពង្រឹងអង់ទីករបន្ថែមទៀត ដើម្បីឲ្យមានភាពស៊ាំក្នុងខ្លួនពីជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងជែល១ដបផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១០ ឧសភា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បានជំរុញការរៀបចំ​ ទាំង​សកម្មភាព​ និង​ឯកសារ​នានា​ ដេីម្បី​គាំទ្រ​​ធ្វើយ៉ាងណា​ ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ​ ឲ្យ​មានភាព​ត្រឹមត្រូវ​ យុត្តិធម៌​ ​ស្របទៅ​តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​។

 ថ្លែងជំរុញបែប​នេះ​​ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃអង្គរនេះ។

អភិបាលខេត្ត​ ក៏​បាន​ក្រេីនរំលឹកដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​មាន​ភាព​ទទួល​ខុសត្រូវ​ ក្នុង​ការ​បំពេញ​ភារកិច្ច​តួនាទី​របស់​ខ្លួន​ ពោល​គឺ​ត្រូវ​ទទួល​នូវ​អ្វី​ដែល​ខ្លួន​​បាន​អនុវត្ត​ ​មិន​ថា​ខុស​ ឬក៏​ត្រូវ​ ​គឺ​ត្រូវ​ទទួលយក​ទាំងអស់​ កុំ​ទទួលយក​តែ​ត្រូវ​ ហើយ​អ្វី​ដែល​ខុស​រុញ​ទៅ​ឲ្យ​អ្នក​ដទៃ​។ ​

ក្នុងកិច្ចប្រជុំលោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page187 Page188 Page189 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!