Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
២៧ ឧសភា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងកសាងប្រជាធិបតេយ្យ ឲ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋានកសាងភាពម្ចាស់ការ ជាមួយប្រជាពលរដ្ឋ របស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការតែងតាំងអ្នកដឹកនាំមូលដ្ឋាន ទៅជាការបោះឆ្នោត ដោយពលរដ្ឋ ដែលបានអនុវត្តជបន្តបន្ទាប់ន្លងមក។

សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ម្ចាស់ឆ្នោត នៅមូលដ្ឋានផ និងធ្វើគណនេយ្យភាពជាមួយ រាជរដ្ឋាភិបាល ផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យ នៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំពុងខិតខំអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។

សម្ដេច ស ខេង បន្តថា គិតមកដល់ពេលនេះ មិនមានព័ត៌មាន នៃអំពើហិង្សាណាមួយកើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថាមានការវិវត្តល្អប្រសើរ។

សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើងនាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។

សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែលក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។

សម្ដេចស ខេង អះអាងយ៉ាងដូច្នោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ ឧសភា ២០២២

ខេត្តសៀមរាប៖លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត​សៀមរាប បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកប្រាក់ សោភ័ណ បានបន្តថា ជីមមោគនេះ​ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេស សម្រាប់ដី ដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជី នេះ ធ្វើឱ្យដីនោះមានជីវជាតិ អាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល។

សូមជម្រាបថានៅថ្ងៃពុធនេះ នៅសាលាខេត្ត​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ បានជួបសម្តែងការគួរសមជាមួយលោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាល ក្រុងនិយមនិយាយភាសាបារាំង (AIMF) ចូលរួមពិធីសម្ពោធការដ្ឋានសាងសង់ អគារផលិតជីសរីរាង្គ​ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​

ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡេីង​ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​ ១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។​ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​  ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នៅថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០២២​​នេះ​ បានប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូនគ្រួសារប្រជាពលរដ្ឋ ឈ្មោះ វ៉ន វុធ អាយុ ៤៦ឆ្នាំ ដែលមានជីវភាពទ័លលំបាក រស់នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ពិតមែន ស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-19 មានសភាពធូរស្រាល បង្កឱកាសអោយបើកប្រទេសឡើងវិញ ហើយថ្មីៗ នេះ រាជរដ្ឋាភិបាល បានដកចេញនូវកាតព្វកិច្ចម៉ាស់ តាមទីសាធារណ: យ៉ាងណាក្តី  តែយើងម្នាក់ៗ នៅតែត្រូវខិតខំថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវ មើលស្រាល បានឡើយ ពិសេស ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ ៣កុំ” និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូលដ្ឋាន និង ដូសជំរុញ អោយបានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ ដោយបន្តរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ផង និង ជួយការពារសរីរាង្គរបស់យើង ទប់ស្កាត់ការវាយលុកពីពពួកបម្លែងខ្លួនថ្មី កូវីដ-19 ផងដែរ។

គួរ​បញ្ជាក់​ថា​ លោក វ៉ន វុធ ជាប្រជាពលរដ្ឋ ដែលមានជីវភាពទ័លលំបាក ស្ថិតក្នុងប្រភេទ ក្រ ១ ទាំង២នាក់​ប្រពន្ធ​មានជម្ងឺប្រចាំកាយ។ សព្វថ្ងៃ ពួកគាត់ ត្រូវរ៉ាប់រង មើលថែចៅ តូចៗ ចំនួន ២នាក់ ដែលឪពុកម្តាយពួកគេ បានលែងលះគ្នា។ ទាំងពីរនាក់ ពុំមានមុខរបរទេ ពោលគឺ រស់នៅពឹងតែលើកូន ដែលធ្វើការនៅឯភ្នំពេញផ្តល់ឲ្យ ខណ:ពេលដែល ជីវភាពពួកគេ ក៏ជួបការខ្វះខាតស្រាប់។ ម៉្យាងក៏ត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត ផងដែរ។ ដោយស្ថានភាពលំបាកបែបនេះ លោក អ៊ុន ចាន់ដា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី ភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០​លានរៀល​ ព្រមទាំងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០០.០០០រៀល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៥ ឧសភា ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋ ដែលទទួលបានក្បាលដីហើយ សូមបន្តនិតិវិធីរបស់ខ្លួនជាបន្តទៀត តាមការណែនាំរបស់មន្រ្ដីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីបានសិទ្ធិស្របច្បាប់លើម្ចាស់កម្មសិទ្ធិដីដែលប្រជាពលរដ្ឋទើបទទួលបាននាពេលនេះ។

លោក សុខ លូ បានមានប្រសាសន៍ថា បើទោះបីជាការប្រគល់នេះមានភាពយឺតយ៉ាវមែន តែការកាត់ដីចេញពីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវការនិតិវីធីជាច្រើន ទើបអាចធ្វើការកាត់ចេញពីទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីប្រគល់ដីជូនប្រជាពលរដ្ឋចំនួន៣៤ក្បាលដី ស្មើនឹង៣៤គ្រួសារ ដែលស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅថ្ងៃពុធនេះ។

សូមជម្រាបថាចំពោះក្បាលដីចំនួន៣៤ក្បាលដីដែលប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន៣៤គ្រួសារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍កាត់ឆ្វៀលផ្ទៃដីទំហំ ៤,៤៦៧ ម៉ែត្រការ៉េ ចេញពីបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងពាណិជ្ជកម្ម (អង្គភាពប្រើប្រាស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង) ដើម្បីប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងកាត់ផ្ទៃដីទំហំ ២,១៥៥ម៉ែត្រការ៉េ សម្រាប់ធ្វើជាផ្លូវសាធារណ:៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ ឧសភា ២០២២

ខេត្តត្បូងឃ្មុំ​៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា៖ ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម -ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម- ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានា ឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ការបម្រើសេវាយុត្តិធម៌ជូន ប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

លោក កើត រិទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ នៅចន្ទនេះ ក្នុងពិធីប្រកាសផ្ទេរ​ភារកិច្ច​ លោក ជា វណ្ណៈ ចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស លោក ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។

ថ្លែង​ក្នុង​ពិធី​នេះដែរ​ លោករដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ លោក ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក​ ជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

លោក កើត រិទ្ធ ក៏បានថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។

រដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀត ជាពិសេសជាមួយ លោក ជា វណ្ណៈ ដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page185 Page186 Page187 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!