Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

រដ្ឋាភិបាល.ក្រសួង.ខេត្ត.មនុស្សធម៌

ទីប្រឹក្សា ឆាវឆាវ
១៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ពន្លឿន​ ការ​សាងសង់​​ វិមានឯករាជ្យ ធ្វើ​យ៉ាងណា​ ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​ ខណៈ​ដែល​ការស្ថាបនាសម្រេច​ បាន​ប្រមាណ​ជាង​៥០%ហេីយ។

លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ថា ការរៀបចំ​សាងសង់​ វិមានឯករាជ្យ​ ស្ថិត​នៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ នេះ គឺអាជ្ញាធរខេត្ត​ មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណ្ឌភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។​

គួរ​​រំលឹកថា ទីតាំង​ដែលលោក​​អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ មាត់ច្រក​ចូល ទៅ​សាលា​គរុកោសល្យ​ ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ការ​សាងសង់​ វិមានឯករាជ្យ​ខាងលើ​រួច​ ​លោកអភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់អាគារពហុបំណង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដេីម្បី​ពន្លឿន​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រួចរាល់​ផង​ដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា​ បានថ្លែងថា គុណចំណាច់​​របស់ អតីតយុទ្ធជន មិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សំណាក់​ រាជរដ្ឋាភិបាល​ ឲ្យសក្តិសម ទៅនឹងអ្វីដែលបងប្អូនជា អតីតយុទ្ធជន បានលះបង់ពលី ទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។​

ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​ នាព្រឹក​មិញនេះ​។

លោក​គន់​ គីម​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ ចំពោះជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា ដោយឡែក​ការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែល​បាន​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ​ ឲ្យប្រជាជន ទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនយេីង​។

លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ចាម​ បាន​អាន​នូវ​សារលិខិត​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានបានលើកឡើងពីពលិកម្ម ប្រកបដោយស្មារតី ស្នេហាជាតិរបស់ អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា នៅគ្រប់​ដំណាក់កាល​ នៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់​ ព្រះរាជាណាចក្រកម្ពុជា សំដៅធានា​ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ ផងដែរ​។

ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥​នេះដែរ​ បងប្អូនអតីតយុទ្ធជន ដែលចូលរួមក្នុងពិធី ត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មិថុនា ២០២២

ខេត្តកំពង់ឆ្នាំង៖សម្ដេច ស ខេង បានមានប្រសាសថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹង ដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើង បំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើង ជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋ គាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង។ ទោះបីយើងមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។ នេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ
នៅថ្ងៃពុធ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។

សម្ដេចស ខេង ក៏បានមានប្រសាសន៍ ពន្យល់ជូនអង្គពិធី អំពីទស្សនៈពាក់ព័ន្ធនឹងនគរបាលជាតិ រួមមាន ទី១ បញ្ចូល៖ សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង។
ទី២ បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ទី៣ បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ។
ទី៤ បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងបណ្ណសរសើរជាដើម។
ទី៥ បញ្ចោរ៖ គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជា ការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម។
ទី៦ បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជា ប្រព្រឹត្តបទល្មើស និងទី៦ បញ្ចប់៖ សំដៅដល់ការររៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទានវិជ្ជាជីវៈជាដើម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំពាវនាវ​ដល់​យុវជន​ ឲ្យ​ខិតខំ​សិក្សា​ រៀនជំនាញ​ឯកទេស​ពិតប្រាកដ និង​សុចរិត​ ដើម្បីកសាងអនាគត​ របស់​ខ្លួន​ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នៅគ្រប់ទីកន្លែង។​

លោកថ្លែងបែបនេះក្នុង​ឱកាស​ប្រារព្ធ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ​។

អភិបាលខេត្តកំពង់ចាម​ក៏ បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន ជានបានយកចិតត្តទុកដាក់ជាខ្លាំង ក្នុងកសាងធនធានមនុស្ស ដោយចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើននូវមុខរបរ និងការងារ រួមទាំងការចូលរួមប្រកួតប្រជែង ទីផ្សារ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ដោយរាប់ចាប់តាំងពីពេលដែល យុវជនយើង បញ្ចប់ការសិក្សា ត្រឹមកម្រិតសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទៅ។

លោកបានបញ្ជាក់ថាយ៉ាងណាមិញ ទិវាជាតិឆ្នាំនេះ បានរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណៈជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក​ និងក្រៅប្រទេស។

បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បាន​ឲ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្ត មានបណ្ដុះបណ្ដាល លើជំនាញ ដូចជា៖ វិស្វករអគ្គិសនី វិស្វករអេឡិចត្រូនិក វិស្វករយន្តសាស្ត្រយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខាត្រជាក់ឧស្សហកម្ម វិទ្យសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត តាមតម្រូវការទីផ្សារការងារ ដោយបណ្ដុះបណ្ដាល ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ ដោយសិក្សាចាប់ពី ១សប្ដាហ៍ រហូតដល់ ៥ឆ្នាំ។ ទន្ទឹមនឹងនោះ វិទ្យាស្ថាន ក៏បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាល និងការងារ ដើម្បី បង្កើនផលិតភាព និងភាពប្រកួរប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា៖ រោងចក្រ សហគ្រាស ដើម្បី ឲ្យសិស្ស និស្សិតចុះហាត់ការការងារ និងកម្មសិក្សា ជាពិសេស ស្វែងរកការងារជូននិស្សិត ក្រោយបញ្ចប់ការសិក្សា ស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មិថុនា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ និងមោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ចំពោះដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២,០០០ នាក់ និងមានប្រមាណជាង ៣,០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់។ សម្តេចតេជោបានបន្តថា ពានរង្វាន់បាល់ទាត់ពិភពលោកនាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣,០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ សូមអោយអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។

សម្តេចតេជោបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ។

សូមជម្រាបថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page183 Page184 Page185 … Page388 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!