ខេត្តសៀមរាប៖មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្មេងទំនើងជាច្រើន បានបង្កភាពអនាធិបតេយ្យ នៅក្រុងសៀមរាប ដោយខ្លះមានដាវ កាំបិតខ្លះទៀតដេញកាប់គ្នា បង្កអសន្តិសុខ សណ្ដាប់ធ្នាប់ យ៉ាងខ្លាំង ធ្វើឱ្យតំបន់ទេសចរណ៍សៀមរាបអង្គរ មួយនេះ ហាក់មិនមានសុវត្ថិភាព នោះទេ។ ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋ តាមរយៈ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ អំពាវនាវដ៏អាជ្ញាធរ សមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសរលើការឆែកឆេរអាវុធជាតិផ្ទុះផងដែរ។
ក្រុមក្មេងទំនើង ចំនួន ៧ នាក់ត្រូវបានកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាប។
ការបង្ក្រាបធ្វើឡើង នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកជា រតនៈ នាយការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា។
បើតាមកម្លាំងអន្តរាគមន៍នគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនក្មេងទំនើងទាំង ៧ នាក់៖
១.ឈ្មោះ កើត រស្មី ភេទប្រុស អាយុ១៩ឆ្នាំ (ប្រើប្រាស់នូវសារធាតុញៀន ) រស់នៅភូមិ/ឃុំ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
២.នូ វ៉ាន់រ៉ាវាត់ ភេទ ប្រុស អាយុ ១៦ឆ្នាំ (ប្រើប្រាស់នូវសារធាតុញៀន) រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
៣.ឈ្មោះ ជា កុយ ភេទ ប្រុស អាយុ ២១ ឆ្នាំ (ប្រើប្រាស់នូវសារធាតុញៀន) រស់នៅភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៤.ឈ្មោះ ផាន់ មេងហៀង ភេទប្រុស អាយុ១៦ ឆ្នាំ (ក្មេងទំនើងបង្ហោះម៉ូតូ) រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៥.ឈ្មោះ ពួន តុលា ភេទប្រុស អាយុ ២០ឆ្នាំ (ក្មេងទំនើងបង្ហោះម៉ូតូ) រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៦.ឈ្មោះ សយ សារ៉ន អាយុ២៣ឆ្នាំ (ប្រើប្រាស់នូវសារធាតុញៀន) រស់នៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
៧.ឈ្មោះ ធេង សិរីមិនា ភេទប្រុស អាយុ១៥ ឆ្នាំ (ក្មេងទំនើង និងប្រើប្រាស់នូវសារធាតុញៀន)រស់នៅភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។
ក្មេងទំនើងទាំង ៧ នាក់នេះ ត្រូវបានបញ្ជូនទៅកម្លាំងជំនាញតាមនីតិវិធី៕ដោយនាគខៀវ