Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

ខេត្តកំពង់ចាម៖លោក អ៉ឹម​ សុទ្ធីរ៉ា​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​ថ្លែង​ថា​ ជា​គោលការណ៍​ យើង​មិន​ចង់​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ទេ​ បេីសិន​ជា​​អាច​បញ្ចៀស​បាន​ គឺ​យើង​ចៀស​ ហេីយ​ធ្វើ​លេី​ដី​ របស់​រដ្ឋ​ដែល​មាន​ ប៉ុន្តែ​ដោយសារ​​ទីតាំង​ខ្លះ​ ការ​សិក្សា​គម្រោង​ គឺ​​ចំបាច់​ត្រូវ​តែ​ឆ្លងកាត់​សំណង់​ ដែលជាទ្រព្យសម្បត្តិ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​យើង​ត្រូវ​ដោះស្រាយ​តាម​អនុលោម​គតិយុត្ត​។

លោកថ្លែង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតលេខ៧​ (ស្គន់-កំពង់ចាម) នៅ​សាលា​ខេត្ត​កំពង់ចាម​ នៅថ្ងៃចន្ទនេះ ក្រោមវត្តមានលោក ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ -លោក​ ភី​ សុភាត់​ អនុលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក អ៉ឹម​ សុទ្ធីរ៉ា​ បាន​ថ្លែង​ថា​ ខេត្តកំពង់ចាម​ បាន​និង​កំពុង​អភិវឌ្ឍ​រីកចម្រើន​​ គួរ​ឱ្យ​កត់សម្គាល់​ ដោយ​កន្លង​មក​យើង​មាន​គម្រោងហិរញ្ញប្បទាន ពី​​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ ហើយ​ជា​ចំណង​ដៃ​ប្រវត្តិសាស្ត្រ​ មួយ​ទៀត​ ដែល​ខេត្តកំពង់ចាម​ នឹង​ទទួល​បាន​ឆាប់ៗ​ខាងមុខ​នេះ​ គឺ​ការ​លេីកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣នេះ​។

​ លោក អ៉ឹម​ សុទ្ធីរ៉ា​ បាន​បន្ត​ថា​ ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ គឺ​​មាន​តម្រូវ​ការ​ភាព​​ចំបាច់​បន្ទាន់​ ដេីម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ ឱ្យ​ឈាន​ទៅ​ទាន់​សភាពការណ៍​ នឹង​ប្រទេស​ជិត​ខាង​របស់​យើង​ ដែល​គេ​មាន​ផ្លូវ​តភ្ជាប់​​ខ្វាត់ខ្វែង​ ដើម្បី​សម្រួល​ដល់​បណ្ដាញ​ដឹកជញ្ជូន​ ជំរុញ​ដល់​ការងារ​ពានិជ្ជកម្ម​ ក្នុង​និង​ក្រៅ​តំបន់​។ ដូច្នេះ​ទេ​​កម្ពុជា​របស់​យើង​​​ នឹង​មាន​តម្រូវ​ការ​ចំបាច់​បន្ទាន់​ ទៅ​លេី​កិច្ចការ​នេះ​ ខណៈ​ដែល​កម្ពុជា​យើង​ មាន​ផ្លូវ​ល្បឿនលឿន​រួចមក​ហើយ​ ដេីម្បី​​បម្រើ​នូវ​​គោលដៅ​លេីក​ស្ទួយ​សេដ្ឋកិច្ច​ ប្រទេសជាតិ​របស់​យើង​ ក៏​ដូចជា​ការ​លេីក​កម្ពស់​ស្តង់ដារ​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ ដោយសារគម្រោងលើកម្រិតផ្លូវ​ជាតិ​លេខ៧​ (ស្គន់-កំពង់ចាម) ចំនួន​២ក្រុម​ ដឹកនាំ​ដោយ​​អភិបាល​រង​ខេត្ត​ចំនួន​២រូប​​ ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​​កំពុង​ធ្វើ​ការ​សិក្សា​ ជា​​បឋម​ទៅ​​លើ​ទិន្នន័យ​​ជាក់ស្ដែង​ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​ ព្រោះ​ផលប៉ះពាល់​វា​មាន​ទំហំ​ធំ​ ក្នុង​នោះ​រួមមាន​ ទីមួយ​ នៅ​ទីប្រជុំជន​ស្គន់​ ស្រុកជេីងព្រៃ​ និង​ទីពីរ​ នៅ​ទីប្រជុំជន​ផ្សារ​ព្រៃទទឹង​ ស្រុកព្រៃឈរ​ ដែល​ទីប្រជុំជន​ទាំង​ពីរ​នេះ​ គឺ​សំបូរ​ទៅ​ដោយ​សំណង់​រឹងមាំ​ ដូច្នេះ​យើង​ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍អ្នកទាំងឡាយ ដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម ដើម្បីមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺទទួលយកទាំងអស់ លើកលែងតែម្នាក់នោះចេញទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន មិនបានភ្លើជាមួយបុគ្គលនោះទៀតទេ បានជាពួកគេចាប់ផ្តើមមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែបុគ្គលនោះ ភ្លើល្ងង់ បានជាមិនដែលធ្វើនយោបាយឈ្នះ គណបក្សប្រជាជនកម្ពុជា ហើយខ្លួនស្ទើរតែជាប់គុកទៀតផង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃចន្ទ នេះ
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានត្រកូលខ្លះ ជាត្រកូលក្បត់ ព្រះមហាក្សត្ររហូតដល់ទៅ៣ជំនាន់ ហើយពេលនេះ គេហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីតំណែងថែមទៀតផង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៤នាក់​ ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ និង​៤នាក់​ទៀត​ រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារគ្រោះថ្នាក់​ចរាចរ​ណ៍(ច្រាស់ទិសគ្នា)។

ហេតុការណ៍បានកើតឡើង រនៅរសៀល ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២៣​ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រី​នគរបាល​ស្រុក​កំពង់សៀម​ បានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា​ រថយន្តបង្កម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរ​ក្នុង​ទិសដៅ​ពីកើត ទៅលិច បានបុកជាមួយ​គោយន្ដ​កន្ត្រៃ​បណ្ដាល​បណ្ដាល​ ឱ្យ​ស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់​តែម្ដង។

មន្ត្រីនគរបាលបន្តថាជនរងគ្រោះ ១-អ្នក​បើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់ )​ ២-អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់)​ ៣-អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់)​ ៤-អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់)។

ចំពោះ​អ្នក​រួម​ដំណើរ​ចំនួន​៤​ រងរបួសធ្ងន់ ៤នាក់​៖ ១-ឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់)​ ២-ឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ឆ្នាំ (របួសធ្ងន់)​ ៣-ឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់)​ និង​៤-ឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់)​ ជនរងគ្រោះ​ទាំង៨នាក់ មាន​ទីលំនៅ​ភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ​ គឺរថយន្ត​ម៉ាក​នីសាន់​ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ ស្រី ៣នាក់ និង​របួសធ្ងន់ចំនួន ៤នាក់ (ស្រី)​ ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់)។

វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ឯសពទាំង ៤នាក់ ត្រូវ​បានប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ ដេីម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។

ចំពោះអ្នកបើកបររថយន្ត ត្រូវបានបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជា លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធិសម្ពោធឆ្លងមហាកុដិ អគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ស្ថិតនៅក្នុងភូមិ​អូរ​រុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃចន្ទនេះ លោកហ៊ុន ម៉ានិត តំណាងសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ ថ្លែងថា សមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ មានរីកចំរើនទៅបាន គឺមិនអាចខ្វះបាន ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយឡើយ។

លោក ហ៊ុន ម៉ានិត បានថ្លែងថា​ ​សមិទ្ធផលទាំងនេះ បានកើតឡើង ដោយ​មាន​ការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជន ពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំ របស់ព្រះចៅអធិការ ជាពិសេស ភាពឆ្លាវៃ របស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀងគរថវិកា ពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងការអភិវឌ្ឍទីអារាមរបស់ខ្លួន ពោលគឺ វត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បី យកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្តបានឡើយ។

លោកហ៊ុន​ ម៉ានិត​ បានបញ្ជាក់ថា​ នាថ្ងៃនេះ យើងបានសម្ពោធមហាកុដិ និងសមិទ្ធផលមួយចំនួនទៀត ហើយនាថ្ងៃខាងមុខ យើងនឹងមានកសាងនូវសមិទ្ធ ជាបន្តបន្ទាប់ទៀត ពោលគឺ អាស្រ័យទៅលើធនធានដែលយើងមាន ផងដែរ។ ដូច្នេះ ការកសាងសមិទ្ធផលនៅទីនេះ ត្រូវទាមទារឲ្យមានការចូលរួមចំណែក ពីពុទ្ធបរិស័ទ ក៏ដូចជា សប្បុរសជន ជាប្រចាំ និងតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បី លើកកម្ពស់តម្លៃ នៃវិស័យព្រះពុទ្ធសាសនា ឲ្យថ្កុំថ្កើងរុងរឿង ទ្វេរឡើងថែមទៀត។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា វត្តមុនីរង្សី «ហៅវត្តថ្មី» ជាវត្តមួយក្នុងចំណោមវត្តទាំង ៤៣ នៅក្នុងស្រុកស្ទឹងត្រង់។ វត្តនេះ កសាងឡើងនាអំឡុងឆ្នាំ១៩៥១។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តនេះត្រូវបានពួកវា បំផ្លាញសមិទ្ធផលខ្ទេចខ្ទី និងយកធ្វើជាគុក ដាក់មនុស្ស ជាឃ្លាំងស្រួវ ថែមទាំងយកមនុស្ស ទៅសម្លាប់ នៅបរិវេណវត្តនេះ ទៀតផង។ ក្រោយថ្ងៃរំដោះ ៧មករា ពុទ្ធបរិស័ទ ក៏បានរៀបចំវត្តនេះឡើងវិញ ដោយប្ដូរទីតាំងពីវត្តចាស់ មកទីតាំងថ្មី ស្ថិតនៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន។ ដោយមានការជ្រោមជ្រែង ពីសំណាក់ឧបាសិកា ប៊ុន ស៊ាងលី និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំង សប្បុរសជនជិតឆ្ងាយ បាននាំគ្នាកសាងឲ្យមានការរីកចំរើនជាបន្តបន្ទាប់។

ដោយឡែក ក្រៅពីសមិទ្ធផលចាស់ សមិទ្ធផលថ្មី ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់ ១គូរ ការចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាអូរុន ស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សី នេះ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page375 Page376 Page377 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!