Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈបើករ៉ឺម៉កទៅបុករថយន្តពីក្រោយ។

ហេតុការណ៍បានកើតឡើង នៅរសៀល ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2A5664 អ្នកបើកបរប ឈ្មោះ កេង គាត ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (បានឈប់នៅលើចញ្ចើមផ្លូវស្ងៀម។ ចំណែកជនរងឈ្មោះ វ៉ា ប្រុញ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិខ្វៀនសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជិះម៉ូតូម៉ាកវេវអេះពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E1399 សណ្តោងរុឺមកបានជិះទៅបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្រ។

សមត្ថកិច្ចបន្តថាមូលហេតុ ម៉ូតូបើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យបុករថយន្តពីក្រោយតែម្ដង។ វត្ថុតាង.ទាំងពីត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋឃុំព្រះដាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

អភិបាលខេត្តកំពង់ចាម​ បានលេីក​ឡើងថា​ ការចុះពិនិត្យ និងព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​ផ្ទាល់​​នាឱកាសនេះ គឺ​ដើម្បីចូល​រួមចំណែក​​ទ្រទ្រង់​ដល់​ជីវភាព​ ក្នុង​គ្រួសារ​ពុកម៉ែ​ បងប្អូន​ ដោយ​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ និង​ថវិកា​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ ឬគ្លីនិច​ឯកជន​ឡេីយ​។

អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ ក្រៅ​ពី​ការងារ​​បម្រើ​សេវា​សាធារណៈ​ យើង​ត្រូវ​គិតគូរ​អំពី​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ល្អ​ប្រសើរ​ ដេីម្បី​លេីក​ស្ទួយ​ដល់​កម្រិត​ជីវភាព​រស់នៅ​ ក៏ដូចជា​​​កាត់​បន្ថយ​ការ​​ចំណាយ​ ទៅលើ​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ ឬគ្លីនីច​​​ឯកជន​ផងដែរ​។

លោកថ្លែង​បែបនេះ​ ក្នុងឱកាសដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជំងឺ​​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅសាលា​បឋមសិក្សា​បឹង​បាសាក់​ ស្ថិត​ក្នុង​សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ នៅថ្ងៃពុធនេះ។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​ថ្លែង​អំណរគុណចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ សាខា​សមាគម​សិស្ស​ និស្សិត​ ​បញ្ញវន្ត​ក្មេង​វត្ត​ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​​ លោក​ ហ៊ុន​ ម៉ានិត​ ដែល​សុទ្ធសឹងតែ​ជា​អ្នក​មាន​ជំនាញ​បទពិសោធន៍​ ច្បាស់លាស់​ ទទួល​ការ​បណ្តុះបណ្តាល​ ឬ​ការ​សិក្សា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ​ហើយ​លះបង់​ពេល​វេលា​ ចុះ​ជួយ​ពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​មិន​គិត​ពី​ការ​នឿយហត់ និង​មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡើយ។

អភិបាលខេត្ត​បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន​ ក្នុងការដឹកនាំប្រទេសជាតិ​ ឱ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិ​ បង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឱ្យ​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ផងដែរ​​។

លោកវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា​ ការពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ នេះ​ គឺ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ​ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី​ នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩​ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ចំនួន ៧នាក់ទៀត។​ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ​ គឺចាប់ពីម៉ោង ៨.៣០ នាទី​ព្រឹក​ រហូតដល់ម៉ោង ២រសៀល​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាពីជំងឺកូវីដ-១៩។

សម្ដេច ស ខេង បានអះអាង នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។

ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។

ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិ ដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកអត់លុយ ជាង៣០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខណ:កំពុងធ្វើដំណើរតាមផ្លូវ។

ជនសង្ស័យ ឈ្មោះ ញាណ សំបូរ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបពាក់ព័ន្ធករណី: មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

របាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំ នង យកភាសជ្ជះជាច្រើន ពីក្រុមហ៊ុនរបស់ជន រងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនិងចំនួន 50000$ ( ប្រាំម៉ឺនដុល្លារ )។បន្ទាប់មក ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានបត្រ ០១សន្លឹក លេខ:657804 របស់ ធនាគារស្ថាបនា មានទឹកប្រាក់ 50000$ ( ប្រាំម៉ឺន ដុល្លារ ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី02.11. 2022 ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជន រងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន  ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារ ចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះ គ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យ ឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលនេះ។

តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា៖ គាត់ពិតជាបានចេញ មូល្បទានបត្រខាងលើនេះ ទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន 50000$ ( ប្រាំម៉ឺនដុល្លារ ) ពិតប្រាកដមែន ដោយប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះ មកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន តែដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ ដាក់បញ្ចូលក្នុងមូលប្បទានបត្រខាងលើនេះ ឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ។

បើតាមប្រភពករណី «មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» នេះមានក្រដាសសែកចំនួន៤សន្លឹក ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ប៉ុន្តែសែកមិនមានលុយទាំងអស់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៣

លោកអ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព កម្មករទាំង ៥នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សម្ដែងសោកស្ដាយ នៅរសៀលថ្ងៃចន្ទ នេះ​ ក្នុងឱកាស បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង ៥នាក់ ដល់លំនៅដ្ឋាន ស្ថិត​ក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាល​ឱ្យ​ស្លាប់បាត់បង់ជីវិតចំនួន ៥នាក់​។

ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ  ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយសម្រាលការលំបាក ជួយរំលែកមរណទុក្ខ ទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទក្រហមកម្ពុជា”។

ប្រធានគណ:កម្មាធិការសាខា ក៏​បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ទាំង ៥ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។

លោកក៏បានណែនាំ​ឱ្យ​មន្ទីរពេទ្យយកចិត្តទុកដាក់ចំពោះ បងប្អូន រងរបួស ៣នាក់ កំពុងសម្រាកព្យាបាល ដោយសាខាទទួលបន្ទុកបង់​ថ្លៃសេវា និង​ចាត់​ឱ្យ​លោក នាយកសាខា ចុះសួរសុខទុក្ខ បន្ថែមទៀត។

អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំង ៥នាក់ ដោយក្នុង ១គ្រួសារសព ទទួលបានអង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង ,  មី ២កេស និងថវិកា ចំនួន ១,០០០,០០០ រៀល។​ ដោយឡែក អនុសាខាស្រុកស្ទឹងត្រង់ ក៏បានឧបត្ថម្ភជូន ក្នុង ១គ្រួសារសព នូវ អង្ករ ២៥គក្រ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ពេលពលរដ្ឋស៊ីឈ្នួល ៨នាក់ ( ប្រុស ម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម​ ចៃដន្យមានរថយន្ត ១គ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយ បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង ៤នាក់ (២នាក់ជាម្តាយចាស់ និងកូនស្រី – ១នាក់ជា​ស្ត្រី​វ័យ​ចំណាស់ – ១នាក់ជាអ្នកបើកគោយន្ត ម្ចាស់ចំការ ) និងរងរបួស ៤នាក់ ហើយបានស្លាប់ថែម ១នាក់ទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page374 Page375 Page376 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!