Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៣

លោកហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាម​ និយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាម​ បាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ ផងដែរ​។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃ សុក្រម្សិលមិញ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងថា​ «មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិ និងប្រជាជន។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​បន្ត​ថា​ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៣

លោកគង់ ប៊ីប ថៅកែដីឡូតិ៍ បានអះអាងថា ពិតជាបានជំពាក់លុយគេមែន ហើយរូបលោកបានសងទៅម្ចាស់បំណុលដែរ ប៉ុន្តែម្ចាស់បំណុលពុំទទួលយក ដោយរូបលោក ពុំបានគេចវេសមិនសងនោះឡើយ។

ការអះអាងរបស់លោកគង់ ប៊ីប បែបនេះ ក្នុងពេលជួបបំភ្លឺជាមួយ សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃសុក្រនេះទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

បើយោងតាមលិខិត(កិច្ចពមព្រៀងបញ្ចប់វិវាទ)ដែលផ្ដល់ជូនសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ បានបង្ហាញថា៖

ខ្ញុំបាទឈ្មោះ គង់ ប៊ីប ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ក្ដោប រ៉ន ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប – សុខចិត្តប្រគល់ប្រាក់ថ្លៃជំពាក់ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ឲ្យទៅឈ្មោះ ជា គឹមឆែហៅ ស៊ីន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបង់រំលោះជា ពីរដំណាក់កាល ដើម្បីបញ្ចប់វិវាទនិងគ្នាដូចមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ០៤៣ ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេលនេះតទៅ ។ ដំណាក់កាល ទី១ សុំសងប្រាក់ចំនួន ១០.០០០(មួយម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និង ដំណាក់កាលទី២ សុំសងប្រាក់ចំនួន ៤០.០០០(បួនម៉ឺន)ដុល្លារអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចេញជាមូលប្បទានបត្រ(សែក) ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ មិនព្រមសងតាមកិច្ចព្រមព្រៀងនេះទេ ប្រាក់ដែលពួកខ្ញុំបានសងចំនួន ១០.០០០ (មួយម៉ឺន)ដុល្លារ អាមេរិកនេះចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩,៦១៣.៧ (ដប់មួយម៉ឺនប្រាំបួន ពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ)ដុល្លារអាមេរិក ដដែល។

ខ្ញុំបាទឈ្មោះ ជា គឹមឆែ ហៅ ស៊ីន សុខចិត្តទទួលប្រាក់ជំពាក់ពីឈ្មោះ គង់ ប៊ីប និង ឈ្មោះ ក្ដោប រ៉ន ចំនួន ៥០.០០០(ប្រាំម៉ឺន)ដុល្លារអាមេរិក ដូចមាននៅក្នុងសំណុំរឿងរដ្ឋ ប្បវេណីលេខ ០៤៣ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍បាត់ដំបង ចាប់ពីពេល នេះតទៅ ដើម្បីបញ្ចប់វិវាទនិងគ្នាចាប់ពីពេលនេះតទៅ និងសុខចិត្តទទួលយកតាមការសងជា ដំណាក់កាលតាមការស្នើសុំខាងលើនេះ។

ក្រែងពុំប្រាកដ យើងខ្ញុំសុខចិត្តចុះហត្ថលេខា និងផ្តិតស្នាមមេដៃស្ដាំទុកជាភស្តុតាង។ ធ្វើនៅសាលាឧទ្ធរណ៍បាត់ដំបង ,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ជុំវិញករណីនេះ លោក គង់ ប៊ឹប បានអះអាងថា ដំណាក់កាល ទី១ រូបលោកបានសងប្រាក់ចំនួន ១០.០០០ (មួយម៉ឺន) ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឲ្យទៅ ឈ្មោះ ជា គឹមឆែ ហៅ ស៊ីន ដោយ១ម៉ឺនដុល្លារនោះ ជាលុយរបស់លោកផ្ទាល់។ ចំណែកទឹកប្រាក់ដែលត្រូវសងដំណាក់កាលទី ២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចំនួន៤ម៉ឺនដុល្លារទៀត ចំពោះរូបលោកត្រូវសងតែ ចំនួន១៥០០០ដុល្លារបន្ថែម គ្រប់២៥០០០ដុល្លារ នៅសល់២៥០០០ដុល្លារ ជាចំណែករបស់លោកក្អោប រ៉ន ប៉ុន្តែ លោកជា គឹមឆែ ហៅ ស៊ីន មិនទទួលនូវទឹកប្រាក់ចំនួន១៥០០០បន្ថែមនោះ ធ្វើឲ្យរឿងនេះអស់កន្លាយដល់បច្ចុប្បន្ន។

សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីរ លោកក្អោប រ៉ន បាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា។

ទោះជាយ៉ាងណា លោក ជា គឹមឆែ ហៅ ស៊ីន បានអះអាងបន្ថែមថា លុយជំពាក់សល់ចំនួន ៤ ម៉ឺនដុល្លារ ជារឿងរបស់លោកគង់ ប៊ឹប ព្រោះក្នុងលិខិតកិច្ចសន្យាបញ្ចប់វិវាទនោះ មិនបានបញ្ជាក់ចំណែកពីរនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូររំចេក ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នាពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយខ្លួនឯង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី ២០២១ ពាក់ស្លាកលេខសៀមរាប1AK.8210 ធ្លាក់អូរបណ្ដាលឲ្យស្លាប់តែម្ដង។

ប្រភពបន្តថាជនរងគ្រោះឈ្មោះ សៅ សីហា អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។មូលហេតុ អ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្រតាមប្រពៃណី៕ដោយនាគខៀវ

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖សាខាកាកបាទក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រារព្ធពិធី អបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ទទួលថវិកាសប្បុរសធម៌ សរុប​ប្រមាណ​ជាង​ ​៤៤ម៉ឺន​ដុល្លារ​អាមេរិក​ ខណៈ​ការងារ​ទទួលថវិកាពីសប្បុរសជន​ នៅ​តែ​បន្ត​ជារៀងរាល់ថ្ងៃ​ ដើម្បីទុកសម្រាប់ប្រើប្រាស់លើ ផ្នែកមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ផងដែរ។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា ឆ្នាំ២០២២ កន្លងទៅ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម មនុស្សធម៌ ផ្ដោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេច បានលទ្ធផល គួរអោយកត់សំគាល់ មានដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខា បានធ្វើការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ១២៧គ្រួសារ។

លោកបានបន្តថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខា បន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាម​ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលស្នាដៃ និងការខិតខំប្រឹងប្រែងប្រកបដោយភាពបុរសកម្ម របស់គណៈកម្មាធិការសាខា អាណត្តិទី៥។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការ ចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាព នៃជំងឺកូវីដ-១៩ ក៏ដោយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបទៅលើមន្ត្រីរាជការម្នាក់។

ករណីឆក់នេះកើតឡើងនៅព្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ចំណុចលើ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការឃាត់ខ្លួននៅវេលាម៉ោង ១៨និង៣០នាទី ឆ្នាំ២០២៣នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យ១- ឈ្មោះ ខាត់ កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២- ឈ្មោះ យន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មន្រ្តីរាជការ អាសយដ្ឋានបច្ចុប្បន្ននៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ករណីនេះសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ រួចប្រគល់ជូនជនរងគ្រោះវិញហើយ ព្រមទាំងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំង នគរបាលស្រុកសូទ្រនិគម សហកាជាមួយនគរបាលស្រុកប្រាសាទបាគង កម្លាំងអាវុធហត្ថស្រុកស្រុកប្រាសាទបាគង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page373 Page374 Page375 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!