Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសធ្វើឡើងនៅព្រឹកមិញនេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងផងដែរ។

សម្ដេច សាយ ឈុំ បានផ្ដល់អនុសាសន៍ ដល់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មា​ធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ថ្មីថាៈសូម លោក បន្តវេនដឹកនាំគណបក្សខេត្ត ឱ្យបានល្អ ដោយត្រូវទទួលយកនូវបទពិសោធន៍ និងស្នាដៃល្អៗ របស់លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឱ្យបានជោគជ័យ និងត្រូវប្រតិបត្តិឱ្​យបានត្រឹមត្រូវនូវលក្ខន្តិកៈ គោលនយោបាយរាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់ គណៈអចិន្ត្រៃយ៍។

សម្តេច ក៏បានជម្រុញឱ្យប្រធានគណបក្សថ្មី ត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងបរិបទកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីឱ្យប្រជាពលរដ្ឋ មានការជឿជាក់កាន់តែខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពរហូតតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ភ្នំពេញ៖គណៈរដ្ឋមន្ត្រី នឹងរៀបចំបើកកិច្ចប្រជុំពេញអង្គតាមប្រព័ន្ធអនឡាញ (ZOOM) នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ ២០១១ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះបាន​នាំ​យកអំណោយ​ ចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៤០០​គ្រួសារ នៅឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ។

លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ជំងឺ​កូ​វីដ​១៩ នេះ មានផលប៉ះពាល់ ច្រើនណាស់ ដល់ប្រជាពលរដ្ឋ​ ដូចជា ប៉ះពាល់​ដល់​សុខភាព​ធ្វើទុក្ខ​ក្នុង​រាងកាយ និង​អាច​ឈានទៅ​បាត់បង់​អាយុជីវិត ដែល​ជាក់ស្ដែង​ខេត្តកំពង់ចាម មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើន​ឡើងជា​បន្តបន្ទាប់។​ ម្យ៉ាងវិញទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ របស់​បងប្អូន ព្រោះ​នៅពេលដែល​ប្រជាពលរដ្ឋ​ យើង​មាន​ឆ្លង​ជំងឺ​នេះ ត្រូវ​សម្រាក​ព្យាបាល រីឯ​អ្នក​ប៉ះពាល់​ផ្សេងទៀត ត្រូវយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក្នុង​រយៈពេល​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ពួកគាត់​មិនអាច ចេញទៅ​ខាងក្រៅ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​បានឡេីយ ដែល​ប្រការ​នោះ​ធ្វើ​ឲ្យ​ជីវភាព​ជួប​នូវ​ការខ្វះខាត។

អភិបាលខេត្ត​ ក៏បានរំលឹកដល់​ពលរដ្ឋ​ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈ​​ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ​ លាង​សម្អាត​ដៃជាមួយសាប៊ូ អាកុល ឬជែល​ និង​រក្សាគម្លាត។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ ទាំង៤០០​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី ១​យួរ​ ទឹកស៊ីអ៉ីវ ១​យួរ និង​មី ១​កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។

ការឧបត្ថម្ភ នៅថ្ងៃ ចន្ទ ទី ០៥ខែ កក្កដា ឆ្នាំ២០២១ នេះ នៅសាលាឃុំសង្វេីយ។

លោក ចែម ចន្ថា បានឲ្យដឹងថាការផ្ដល់អំណោយនេះ តាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដោយមានការ
ចូលរួមពី ព្រះ តេជគុណ ធរ សុឃុន ជា ស្ថាបនិក CCD លោក តាំង លីហេង អធិការស្រុកជីក្រែង លោក តែម គឹមសេង មេឃុំ សង្វេីយ ផងដែរ។

លោក ចែម ចន្ថា បន្តថា អំណោយដែលចែកជូនរួមមាន៖-មី ២០០កញ្ចប់ -ទឹកសុទ្ធ២០យួរ -អង្ករ ២០០គីទ្បូ -ពងទា ៣០០គ្រាប់ -បុកអង្ករលីង ២០ប្រអប់ -ម៉ាស ២០ប្រអប់ -អាកុល ១០០០០ml -ដបអាកុល ២០ដប -សាប៊ូ Lix ២០ដប -ទឹកត្រី ៤យួរ -កូកា ២០ កំប៉ុង និង ថវិកាចំនួន ២០មុឺនរៀល។

នៅព្រឹកមិញនេះដែរ លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាសៀមរាប​ ក្នុងនាម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក​ សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូនលោកខៀវ សត ចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។

អំណោយប្រគល់ជូនរួមមាន៖ អាកុល​ពេទ្យ ចំនួន ៣០លីត្រ ⁃ ទឹកសុទ្ធ ចំនួន ៣០យួរ .មីម៉ាម៉ា ចំនួន ២កេស . ម៉ាស ចំនួន ៥០០ ម៉ាស -ដបអាកុលចំណុះ៥០០ មីលីលីត្រចំនួន10ដប -ដបអាកុលចំណុះ កន្លះលីត្រ ចំនួន៥ដប។

ក្នុងឱកាសចែកអំណោយដល់ អាជ្ញាធរស្លក្រាមនឹងប្រជាការពារ នៅឃុំសង្វេីយ លោកប្រធានទាំងពីរ បានមានមតិសំណេះសំណាល និងផ្តាំផ្ញេី ដោយសូមថែរក្សាសុខភាព និងចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ (Hubei) ប្រទេសចិន ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។នេះបើយោងតាម លិខិតដែលចុះហត្ថលេខាដោយលោកប្រាក់ សុខុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងលោក អ៊ុន វណ្ណសក្ក័ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកស្វាយលេី បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ។

ការចុះចែកអំណោយ នៅអាទិត្យ ទី០៤ ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិដំបូលខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន បានឲ្យដឹងថា ការផ្ដល់អំណោយនេះតាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានចូលរួមពី លោក អៀង ពិសិដ្ឋ អភិបាលស្រុកនិង មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលេី ព្រមទាំងអាជ្ញាធរភូមិឃុំ សសយក ស្រុកស្វាយលេី រួមនឹង អង្កការអភិវឌ្ឍន៍សហគមន៍ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សឹង្ហ សំរឹទ្ធិ បានមានមតិសំណេះសំណាល និង ក្រេីនរំលឹកដល់ប្រជាពលរដ្ឋ​ ទាំងអស់ ដោយត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ នូវវិធានការពារទប់ស្កាត់ ជំងឺកូវីដ-១៩។ ជាពិសេស ត្រូវអនុវត្តន៍តាមការណែនាំ របស់សម្តេចតេជោ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនដេីម្បីចៀសអោយផុតនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមជម្រាបថា៖អំណោយដែលត្រូវប្រគល់ជូនរួមមាន៖ -អង្ករ ២០គីឡូ – មី​ ១កេស – ត្រីខ ១យួរ – ទឹកត្រី ១យួរ – ទឹកស៊ីអ៉ីវ​១យួរ- អំបិល​ ១គីឡូ – ស្ករស​ ១គីឡូ – ប៊ីចេង​ ១កញ្ចប់ (៥០០ក្រាម) – ប្រេងឆា​ ១លីត្រ-ជែលលាងដៃ​ ១ដប​ និងម៉ាស់​ ១ប្រអប់-ថវិកាចំនួន ២មុឺនរៀល។

ដោយឡែកអំណោយឧបត្ថម្ភបន្ថែមពីអង្គការសម្រាប់ចំនួន៥គ្រួសារ ដែលកំពុងខ្វះខាតជីវភាពលំបាកខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃ។ រួមមាន៖ -អង្ករ​ ២០០ គីឡូក្រាម -ទឹកស៊ីអុីវ ៥យួរ -ទឹកត្រី ៥យួរ-ម្រេងឆា​៥ដប -ពងទា​១៥០គ្រាប់និងសម្ភារសិក្សាមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង បានឧបត្ថម្ភ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកា សរុបជាង៤ពាន់ដុល្លារ ដល់គណបក្សប្រជាជនស្រុកប្រាសាទបាគង។

ការឧបត្ថម្ភ ធ្វើឡើងនៅថ្ងៃទី ០៤ ខែកក្កដាឆ្នាំ ២០២១ នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ក្រោមការទទួល ពីសំណាក់ លោកសូ ប្លាតុង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានឲ្យដឹងថាអំណោយដែលលោកជំទាវ បានផ្ដល់ជូន គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង នៅព្រឹកមិញនេះ រួមមាន៖
អង្ករចំនួន២០០ ការ៉ុងស្នើ៥តោន គិតជាទឹកប្រាក់៣១២០ដុល្លារ. ទឹកស៊ីអ៉ីវ ទឹកត្រីយួរ ចំនួន២០០កញ្ចប់ គិតជាទឹកប្រាក់៦០០ដុល្លារ និងថវិកាចំនួន៥០០ដុល្លារផងដែរ ដោយសរុបទាំងអស់ប្រមាណ៤ ២២០ដុល្លារ។

លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង បានបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូន ខាងលើ សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋ រស់នៅ ភូមិអំពិលបង្កោង ឃុំត្រពាំងរុន ស្រុកប្រាសាទបាគងដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំកណ្ដែក បានកើតមានជាបន្តបន្ទាប់ ហើយការបង្ក្រាប ហាក់បីមិនចេះអស់នោះឡើយ។

ជាក់ស្ដែងនៅថ្ងៃទី ៣ ខែកក្កដា ម្សិលមិញ នគរបាលស្រុកប្រាសាទបាគង សហការជាមួយប៉ុស្ដិ៍កំពង់ភ្លុក សហគមន៍ឃុំកណ្ដែក និងប្រជាការពារ បានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីបង្ក្រាបនេះ ក្រុមសមត្ថកិច្ច បានដកហូត និងកម្ទេចចោល នៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ -បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ -អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ -ចម្រឹងសរុបចំនួន៥០០ដើម។ ក្នុងនោះព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ផងដែរ។

លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ប្រតិបត្តិការនេះ គឺដើម្បីចូលរួមរក្សាការពារ ធនធានជលផល ដែលជា ស្បៀងបម្រុង សម្រាប់ប្រជានេសាទ ក្នុងសហគមន៍ និងដោយមានការណែនាំ ពីលោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគងផងដែរ។

លោក លឹម សម្បត្តិ បន្តថាការនេសាទនេះមានហានិភ័យ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យកសូម្បីតែកូនត្រីចម្រុះ តូចៗ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួមនៃយើង កាន់តែបាត់បង់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ខេត្តសៀមរាប៖សូមអបអរសាទរ ស្ត្រីម្នាក់ បានសម្រាលកូននៅលើគោយន្ត មានសុវត្ថិភាព ទាំងម្តាយទាំងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ នេះ។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ស្ត្រីដែលបានសម្រាលកូនលើគោយន្ត មានឈ្មោះ ផាត លំអាន អាយុ៣២ ឆ្នាំ និងប្ដីឈ្មោះ រ៉ូ រ៉េន អាយុ ២១ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិ រាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកម៉ក់ សំអឿន បានបន្តថាភូមិដែលស្ត្រីខាងលើរស់នៅមានចម្ងាយប្រមាណ ១២ គីឡូពីមណ្ឌលសុខភាព។ លោកថា ស្រ្តីរូបនេះបានសម្រាលកូនលើគោយន្ត ប្រហែល២០នាទី មុនមកដល់មណ្ឌលសុខភាព។ ចំណែក ឆ្មបប្រចាំការ ឈ្មោះ ធន សុគន្ធា បានកាត់ទងផ្ចិតទារក និងទម្លាក់សុកនៅលើគោយន្តតែម្ដង។

លោកសំអឿន បានបញ្ជាក់បន្ថែមថា ឆ្មបមណ្ឌលសុខភាពស្រែខ្វាវ បានជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើគោយន្តមានសុវត្ថិភាពទាំងម្តាយទាំងកូន។ លោកថា សារ៉ុងរបស់ម៉ែក៏កក់ក្ដៅដែរ!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ខេត្តសៀមរាប៖លោក​ ភួង​ ឆាំងកា​ ប្រធាន​សមាគមចលនាយុវជនកម្ពុជា​ ​(ក្រុម​១៥៧​) សាខាស្រុកបន្ទាយស្រី​ បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយ ទៅជូន​ លោក មាស រ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នារសណ្ដាយ​ ដែលកំពុងធ្វេីចត្តាឡីស័ក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នារសណ្ដាយ​។

ការផ្ដល់អំណោយ នៅថ្ងៃសៅរ៍ ទី០៣​ ខែកក្កដា​ ​ ឆ្នាំ២០២១​ តាមការណែនាំលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ដោយមានការចូលរួមពី​ លោក​ ស្រី​ វង្ស​បញ្ញឬទ្ធិ​ ប្រធានសមាគមចលនា​យុវជនកម្ពុជា​ (ក្រុម១៥៧​) សាខាស្រុក​អង្គរធំ​ផងដែរ។

លោក​ ភួង​ ឆាំងកា​ បានឲ្យដឹងថា អំណោយដែលត្រូវប្រគល់ជូនរួមមាន​៖ ម៉ាស ៥០០ម៉ាស. ​អាកុលពេទ្យ​ ២០លីត្រ​ .ដបអាកុល​ ចំណុះ​ ០.៥លីត្រ​ ៥ដប​. ដបអាកុល​ ចំណុះ​ ១០០មីនីលីត្រ​ ១០ដប.ទឹកសុទ្ធ​ ៣០យួរ​ និងមីម៉ា​ ២កេស​ ផងដែរ។

ឆ្ឆ្លៀតក្នុងឱកាសនោះផងដែ លោក​ ភួង​ ឆាំងកា​ បានមានមតិសំណេះសំណាល ជាមួយលោកនាយប៉ុស្តិ៍​ ដោយបានសាកសួរសុខទុក្ខ ពពីបញ្ហាសុខភាពរបស់លោកនាយប៉ុស្ដិ៍ ជាពិសេសបាន ក្រើនរំលឹក សូមឲ្យគោរពនូវអនុសាសន៍សម្តេចតេជោ (៣កុំ និង ៣ការពារ) អោយបានល្អ ដេីម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៦៦គ្រួសារ នៅសួនគ្រញូងនគរបាជ័យ សង្កាត់សំបួរមាស ក្រុងកំពង់ចាម​ នៅថ្ងៃទី​៣​ ខែកក្កដា​ ព្ព្រឹកមិញនេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​បាន​គ្រប់ៗគ្នា​ ដេីម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ​​យើង។ ​

លោកក៏បាន​រំលឹកដល់ប្រជាពលរដ្ឋ​ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬ​ប្រកប​មុខរបរ​រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី​ ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត​វិធានការ​ ” ៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ ពាក់ម៉ាស ការលាងសំអាតដៃជាមួយសាប៊ូ​ អាកុល ឬជែល​ អោយបានញឹកញាប់
រក្សាគម្លាតសុវត្ថិភាពបុគ្គល។

អភិបាលខេត្ត​បានបន្ត​ថា​ មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​ តាម​ការ​កំណត់​ ​ហេីយ​ក៏​សូម​ឲ្យ​បងប្អូន​​ប្រជាពលរដ្ឋ​ ចូលរួម​ជាមួយ​ តួរអង្គ​ទាំង៤នេះ​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​។

អភិបាលខេត្ត​ ក៏បាន​បញ្ជក់​ថា​ ទោះបីជា​ស្ថិត​ក្នុង​បរិបទ​​​កូវីដ​-១៩​ ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ខ្លះៗ​ តែអាជ្ញាធរ​នៅតែ​ខិតខំ​ ធ្វើ​ការ​អភិវឌ្ឍ ហហេដ្ឋារចនាសម្ព័ន្ធ ដោយ​មាន​ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ ជូនប្រជាពលរដ្ឋ​ ក្នុង​ក្រុងកំពង់ចាម​ ដែល​ត្រូវ​បេីក​ការដ្ឋាន​ នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទាំង ១៦៦​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី១​យួរ​ ទឹកស៊ីអ៉ីវ១​យួរ និង​មី១​កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២១

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតវៀតណាម ថាក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ៖ទី១)​ ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងដំណើរការពាណិជ្ជកម្ម។ ទី២)​ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទី៣)​ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនអគ្គរដ្ឋទូតវៀតណាម ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្ម ការទូតនៅ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានការរីកចំរើនកាន់តែរឹងមាំ។

សម្ដេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះនៅវិមានសន្តិភាព នាថ្ងៃសៅរ៍ ទី៣ ខែកក្កដា ព្រឹកមិញនេះ ក្នុងឱកាស អនុញ្ញាតឲ្យ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវចប់បេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួប លោក វ៉ូ ក្វាង មិញ បានគោរពជម្រាបជូនសម្ដេច ហ៊ុន សែនថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្ម កាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ ៧ខែកន្លងមកនេះ លោកបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។
លោកបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ ដែលបានចូលរួមចំណែកសហការ ជាមួយលោកក្នុងសកម្មការទូត របស់លោកនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យ មកដល់ពេលនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page366 Page367 Page368 … Page638 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!