Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ តាមប្រព័ន្ធ(Zoom)នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ព្រឹកមិញ ក្រមុំវត្តមានរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តរតនគិរី៖មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានជួយសង្គ្រោះសត្វរញី(រស់)១ក្បាល នឹងរឹបអូសយកបានម៉ូតូ០២គ្រឿង, , ម៉ងចាប់សត្វសំពោធ ចំនួន០២ត្បូងប្រវែងប្រមាណ១០០ម៉ែត្រ, អង្រឹងចំនួន០៤, គូមឆ្លុះសត្វ ចំនួន០២, កាបូបស្ពាយ(កព្ចាប់ចូលព្រៃ)ចំនួន០២, ញ៉ែងដាក់សត្វ  ចំនួន០២, កាំបិតចំនួន០១, ការ៉ុង់គ្រឿងហូបចុកចានឆ្នាំង០១ចំនួន និងស្បែកជើងចំនួន០២គូ។ ចំណែកឯជនល្មើសរត់គេចខ្លួនបាត់។

ការរកឃើញនិងជួយសង្គ្រោះនេះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ខណ: មន្ត្រីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់) ចូលទៅធ្វើសកម្មភាពប្រម៉ាញ់ចាប់សត្វព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ចំនួន ០៧ចំណុច ស្តីពីការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាដោយលោក សៅ សុខា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តសៀមរាប៖លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកមិញនេះបានដឹកនាំមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសៀមរាប នៃមន្ទីរកសិកម្ម មដាំកូនឈើចំនួន ៦២៥ដើម លើផ្ទៃដី១ហិកតា ដែលសិ្ថតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដាំកូនឈើនេះដើម្បីចូលរួមចំណែកអបអរសាទរ នៃពីធីរុក្ខទិវាជាតិ ០៩ កក្កដា ឆ្នាំ២០២១ និងជួយជំរុញផ្សព្វផ្សាយនៃការដាំកូនឈើនេះ ដល់សាធារណៈជន ឲ្យពួកគាត់ឃើញនិងចូលរួមដាំដើមឈើ ដើម្បីជាផលប្រយោជន៌ជាតិ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខានៅព្រឹក មិញនេះ បានអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនមានពិការភាពនិងក្រលំបាក ម្នាក់ឈ្មោះឆែក ភ័ក្ត្រ អាយុ៣១ឆ្នាំរស់នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

លោកអ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល “៣ការពារ៣កុំ និង ២ចូលរួម ”   ដើម្បីចៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវកូវីដ១៩ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារប្អូនឆែក ភ័ក្ត្រ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន៖ អង្ករ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់,  អាវយឺត ៨,សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល។ ដោយឡែក ពលរដ្ឋខ្វះខាតជីវភាពចំនួន១៣គ្រួសារ ទៀត ដែលបានចូលរួមក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺតព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តកំពង់ចាម៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅថ្នាក់ក្រោមជាតិ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកជើងព្រៃ​ ចំនួន៥គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​ ននានៅព្រឹកមិញនេះ។

លោក​ អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកជើងព្រៃ​ ​នៅតែ​បន្ត​ការ​​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៥គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​៖
១-ឃុំ​ផ្តៅជុំ​ សាងសង់ផ្លូវបេតុអាមេ ប្រវែង ៥០០​ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិផ្តៅជុំកើត​។
២-ឃុំ​សូទិព្វ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២៤៩០ ម ,ទទឹង៤ម នៅភូមិសូទិព្វ ដូនដុំ ,បឹងជ្រោយ និងប៉ាណា។
៣-ឃុំ​សូទិព្វ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៩០ ម ទទឹង៥ម នៅភូមិ តាសែន​។
៤-ឃុំ​សំពងជ័យ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៣៦៨ ម ទទឹង ៤ម នៅភូមិពោធិ៍បាខម ,កុមារ ,សំពងជ័យ​។
៥-ឃុំ​​ត្រពាំងគរ​ ស្តារប្រឡាយប្រវែង២៥៨៥ម ,ជម្រៅ១.៥ម ,ទទឹងបាតតូច១.៥ម និងសាងសង់លូទោលចំនួន ៥កន្លែង នៅភូមិកណ្តាល -ភូមិត្រពាំងគរ​។

លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បានលេីកឡេីងថា​ ​ការ​ដេញ​ថ្លៃ​នេះ​ថ្វីត្បិត​តែ​កំណត់​រយៈពេល​ត្រឹម​១០នាទី​ តែ​បេី​អ្នក​ទទូលការដាក់​សំណេី​មិន​ទាន់​អស់​ទេនោះ គឺ​គណៈកម្មការ​នៅ​តែ​បន្តទទួល​សំណើ​រហូត​ទាល់តែ​អស់​អ្នក​ចង់​ដេញ​ថ្លៃ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញ ពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ។

សូមជម្រាបថា កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋ របស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងដឹកមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស

២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស

៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។ ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើន បំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម៖

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)ចំនួន ៣,០០០,០០០ដូស

*ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

សូមជម្រាបបន្ថែមថា យោងតាមចំណារយល់ព្រម របស់សម្តេចហ៊ុន សែន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

បើគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៥០,២៦៥នាក់ ស្មើនឹង ៤៧.៥០%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរបានសម្រេចអោយអាជីវករ ដែលចេញពីផ្សារលើធំថ្មី ទៅលក់នៅទីវាល ទល់មុខ សណ្ឋាគារសុខាសៀមរាប ជាបណ្តោះអាសន្ន។

ការសម្រេចបែបនេះ គឺបន្ទាប់ពីបានបិទខ្ទប់ផ្សារលើធំថ្មី ព្រោះតែការរីករាលដាលជម្ងឺកូវីដ១៩ ហើយក្រុមអាជីវករទាំងនោះ នាំគ្នាសម្រុកទៅដាក់តាំងទំនិញលក់លើចិញ្ចើមផ្លូវ៦០ម៉ែត្រ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ថា ជាការពិតណាស់អាជ្ញាធរបាន សម្រេចបែបនេះ។ ពីព្រោះថា ពួកគាត់បាននាំគ្នាទៅលក់លើចិញ្ចើមផ្លូវ៦០ម៉ែត្រ វាជាហានិភ័យខ្ពស់ រឿងចរាចរណ៍។ ម្យ៉ាងវិញទៀត ក៏ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ។

លោកនួន ពុទ្ធារ៉ា បន្តថា ចំពោះការសម្រេចអោយលក់នៅទីវាលមុខសណ្ឋាគារសុខាសៀមរាបនេះ ក៏អនុញាត្តអោយតែជាជីវករលក់ត្រី.បន្លែ.សាច់ និងគ្រឿងហូបប្រចាំថ្ងៃដែរ ព្រោះថាជារបស់ដែលអាចខូចពេលទុកយូ។ តែចំពោះអាជីវករ ដូចជាលក់ខោរអាវ. មាស.និងសម្ភារមិនមែនរបស់ហូបចុក គឺមិនអនុញាត្តឡើយ។

លោកអភិបាលបញ្ជាក់ថា ចំពោះការរៀបចំអោយលក់នេះដែរ គឺគ្រាន់ជាបណ្តោះអាសន្នរហូតដល់បើកដំណើរការផ្សារលើធំថ្មីវិញ។ តែក៏មិនត្រូវបានអោយក្រុមអាជីវករបង់ ប្រាក់អ្វីទាំអស់ រាប់ទាំងភាស៊ី និងអនាម័យជាដើម។ ក្នុង ករណីមានបុគ្គល ទៅទារប្រាក់ថ្លៃអ្វីមួយ អាជ្ញាធរនឹងចាក់វិធានការការភ្លាម។

ចំណែកអាជីវករលក់ត្រី.បន្លែ.សាច់ បាននិយាយប្រហាក់ប្រហែលគ្នាថា ការមកលក់លើចិញ្ចើមផ្លូវ ទោះបីមានវេលាខ្លី តែលក់ដាច់ជាងក្នុងផ្សារលើធំថ្មី។ ព្រោះទី នេះអ្នកទិញងាយស្រួល ដោយមិនបញ្ជ្រៀតគ្នា ហើយមិនចាំបាច់ឆ្លងកាត់ហ្វូងមនុស្ស។ តែក៏សុំថ្លែងអំណរ គុណដល់អាជ្ញាធរ ដែលយកចិត្តទុកដាក់ និងជួយសម្រួលដល់អាជីវករ ពេលជួបការលំបាកនាដំណាក់កាលកូវីដនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា សម្ដេច ហេង សំរិន បានផ្ញើសារដល់រួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់មនុស្សនឹងសត្វ។

ក្នុងសារនៅលើទំព័រ page facebook របស់សម្ដេចហេង សំរិន បានសរសេរថា៖ សូមបងប្អូនជនរួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ តរៀងទៅ។

ការអំពាវនាវ របស់សម្ដេចហេង សំរិន ដល់ជនរួមជាតិ ឱ្យចូលរួមដាំកូនឈើ ស្របពេលក្នុងឱកាសអបអរសាទរពិធីបុណ្យ ”រុក្ខទិវា” ៩ កក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសារដដែល សម្ដេចហេង សំរិន បានបន្ថែមថា ថ្ងៃទី០៩ ខែកក្កដានេះ ជាទិវាដ៏មហានក្ខត្តឬក្សដែលយើង តែងតែប្រារព្ធពិធីបុណ្យនេះឡើងតាំងពីឆ្នាំ១៩៩២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។

សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យដ៍មានសារៈសំខាន់នេះ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩មក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ យើងមិនបានរៀបចំទិវានេះឡើយ។ បុណ្យ “រុក្ខទិវា” បានរៀបចំធ្វើឡើងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោមស.ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកនេះបានបង្ហាញអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។

សម្ដេច ស ខេង បានបង្ហាញថា៖ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ រកឃើញរថយន្តល្មើសចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

នៅក្នងរយៈពេល១ឆមាសនេះដែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឱ្យស្លាប់មនុស្ស២០៩នាក់ និងរបួស ១៧៩២នាក់ ក្នុងនោះរបួសធ្ងន់១០៤៦នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។ ជាមួយគ្នានេះដែរ សម្តេចស ខេង ក៏បានសរសេរពាក្យស្លោក ថា ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍! ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព! បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់! គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចភូមិគោលថ្មី ឃុំពពេល ស្រុកសូនិគម លើកំណាត់ផ្លូវកៅស៊ូ លេខ៦៤។

សមត្ថកិច្ចស្រុកសូនិគមបានរាយការណ៍ ប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញព 2F 0913 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបុកម៉ូតូម៉ាកវ៉េវពណ៌ឈាមជ្រូក គ្មានស្លាកលេខ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ។

ជនរងគ្រោះមាន ឈ្មោះ សំបូរ វិបុល អាយុ២៤ឆ្នាំ មានទីលំនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។បច្ចុប្បន្នរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅកន្លែងអធិការនគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១នេះ  នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom)។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចតទៅ៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page363 Page364 Page365 … Page638 Next →

បណ្តាញសង្គម

តាមដានព័ត៌មាន
@srpostnews ក្នុង Telegram
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×