Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់កម្ពុជា ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការផ្ដល់អំណោយនេះដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថាសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ចំណែកលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២១

ខេត្តសៀមរាប៖លោក អៀម វ៉ាន់ដែត តំណាងក្រុមហ៊ុនអចលនទ្រព្យ E&T សៀមរាប ដែលមានទីតាំងស្ថិតនៅផ្លូវ(ហៃវេដុំគីឡូរ១៧) ក្នុងភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួយឧបត្ថម្ភថវិកាចំនួន«២លានរៀល» និងលោក កា ធី ម្ចាស់ហាងសែនសប្បាយក្លាស៊ីក ជួយឧបត្ថម្ភទឹកសុទ្ធ ចំនួន១០០យួរ ជូនដល់ក្រុមការងារយុវជនស្រុកបន្ទាយស្រី ដើម្បីជួយសម្រួលដល់ការហូបចុក ក្នុងអំឡុងពេលចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងស្រុកបន្ទាយស្រី។

សូមជម្រាបថាក្រុមហ៊ុនអចលនទ្រព្យ E&T សៀមរាប ស្ថិតនៅភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ក្រុមហ៊ុនអចលនទ្រព្យ E&T សៀមរាប មានដីដឡូតិ៍ ប្លង់រឹង ៥គុណ២០ តម្លៃត្រឹម«២៧៧០ដុល្លារ»​តែប៉ុណ្ណោះ។ ចំណែកវីឡាកូនកាត់លំហែកាយ មានលក់តម្លៃពិសេស បញ្ចុះតម្លៃ​ ១០០០០ដុល្លារ មិនដែលមាន ២៣៧៧០ដុល្លារ គឺបានវីឡាប្រណិតមួយយ៉ាងស្អាត ដែលជាដី ស្របច្បាប់១០០% ប្លង់រឹង💌 លោកអ្នកចង់បានដីឡូតិ៍ឬវីឡាកូនកាត់បែបលំហែកាយ នៅខេត្តសៀមរាប ដែលបានបញ្ចុះតម្លៃពិសេស កុំភ្លេច ហ៊ុនអចលនទ្រព្យ E&T សៀមរាប តាមរៈទូរស័ព្ទលេខ 012 679 779/098 679 779/067 679 779

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២១

ខេត្តពោធិ៍សាត់៖លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថាតួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលដែលយើងទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើយើង។ ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក នឹងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»។

លោក ម៉ៅ ធនិន ក៏បានណែនាំ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងដាក់ទិសដៅចំនួន៤ចំណុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖

១-សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ

២-បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ

៣-បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វើការដោះស្រាយ

៤-សូមជ្រើសរើស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទះ ច្បាស់លាស់។

លោកមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងប្រកាសសេចក្តីសម្រេច តែងតាំងមន្ត្រីស្នាក់ការគណបក្សឃុំ ក្នុងស្រុកបាកាន ចំនួន២៧រូប និងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។ ពិធីនេះធ្វើនៅ ទីស្នាក់ការគណបក្សស្រុកបាកាន នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ព្រឹកមិញនេះ.

លោក ខៀវ ចែ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី ជាប្រធាន អនុប្រធាន និងជំនួយការ គណបក្សឃុំ ក្នុងស្រុកបាកានទាំងមូល បានប្តេជ្ញាចិត្ត៖

១-បែងចែកភារកិច្ចទទួលបន្ទុកខុសត្រូវ តាមសេចក្តីកំណត់លេខ២២សណ.គក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩៥ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីមុខងារ ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។

២-រៀបចំការប្រជុំគណៈកម្មាធិការគណបក្សស្រុក និងគណបក្សឃុំឱ្យបានទៀងទាត់ប្រចាំខែ តាមប្រតិទិន ដែលបានអនុម័តរួចហើយ។

៣-រៀបចំការប្រជុំជាមួយគណៈកម្មាធិការគណបក្សឃុំចំណុះ និងគណៈគណកម្មាធិការសាខា តាមបណ្តាការិយាល័យ អង្គភាពចំណុះ ១ខែម្តង និងករណីចាំបាច់ ប្រជុំជាវិសាមញ្ញ។

៤-រៀបចំកសាងកម្មវិធីចុះជួយមូលដ្ឋានជាប្រចាំ ដើម្បីលើកទឹកចិត្តមូលដ្ឋាន និងជំរុញការងារ របស់មូលដ្ឋានឱ្យបានសកម្ម។

៥-រៀបចំពង្រឹង របបរាយការណ៍ជាប្រចាំ ជូនគណបក្សថ្នាក់លើរបស់ខ្លួនរៀងរាល់ខែ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ផ្ទាល់មាត់ ដើម្បីទាក់ទងថ្នាក់លើដោះស្រាយជាបន្ទាន់។

៦-រៀបចំពង្រឹងដល់គណៈជំនាញរបស់គណបក្សជាប្រចាំ ដូចជាការងារចាត់តាំងការងារឃោសនាអប់រំការងារត្រួតពិនិត្យគណបក្ស និងការងាររដ្ឋបាល ហិរញ្ញវត្ថុ។

៧-រៀបចំបែងចែកវេនប្រចាំការ នៅស្នាក់ការគណបក្សគ្រប់ថ្នាក់ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីទំនាក់ទំនងការងារជាមួយគ្រប់មជ្ឈដ្ឋាន ជាមួយសមាជិកគណបក្ស ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សូមសម្តែងនូវសេចក្តីត្រេកអរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចន្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់ នាពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនេះ គណៈកម្មការទី៧ក៏សូមគាំទ្រចំពោះការដាក់ចេញជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនូវយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបនានា នាពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដឹកនាំ វាយតម្លៃយ៉ាងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពរបស់កម្ពុជាលើគ្រប់ទិដ្ឋភាព មិនថាលើវិស័យសុខភាពសាធារណៈ អប់រំ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។

បើតាម លោកហ៊ុន ម៉ានី គណៈកម្មការទី៧ យល់ឃើញថាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ គឺជាវិធានការមួយបន្ថែមទៀតដែលនឹងចូលរួមលើកកម្ពស់សុខភាព និងការបង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យនៅក្នុងសហគមន៍ ដោយធានាបាននូវការបន្ថយក្តីបារម្ភរបស់អាណាព្យាបាលសិស្សផង និងការឈានទៅដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពស្របតាមគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាផង។ ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ច និងសង្គមវិលទៅរកភាពប្រក្រតីឡើងវិញស្របទៅតាមបរិបទថ្មី ដោយកុមារ និងយុវជនកម្ពុជាបន្តទទួលបានការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព មានសុខភាពល្អទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះ ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនលទ្ធភាពកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ ក្រោយពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ នាពេលខាងមុខ។

សូមជម្រាបថាសម្តេចហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ បានផ្ញើសារពិសេស សម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

មេដឹកនាំដ៏កម្ពុជាដ៏មានប្រជាប្រិយ៍ភាព សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាល ឲ្យត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល នាពេលខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាបាន ប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងជាង៣០គ្រាប់ ចាស់ៗនៅផ្ទះប៉ូលិសម្នាក់ ក្នុងក្រុងសៀមរាប។

ការប្រទះឃើញនេះនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២១នៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភក្ត្រា មុខរបរ ប៉ូលិស មានអាសយដ្ឋាននៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាផ្ទះខាងលើឃើញមាន គ្រាប់បែកដៃប្រភេទNo-36 ចំនួន០៣គ្រាប់ និង គ្រាប់កាំភ្លើងមិនស្គាល់ប្រភេទចំនួន៣០គ្រាប់ ជារបស់ចាស់។បច្ចុប្បន្នបានប្រគល់ជូនកម្លាំងមន្ត្រីជំនាញអង្គការសុីម៉ាក់ យកទៅរក្សាទុកកន្លែងមានសុវត្ថិភាពរងចាំកម្ទេចចោល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ខេត្តសៀមរាប៖លោកយាយ ចិន មៀច មានវ័យ១០២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបានស្ម័គ្រចិត្តមកទទួលចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីត១៩ រួចរាល់ នៅមណ្ឌលចាក់វ៉ាក់សាំង វត្តប្រាសាទគោកចក នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១នេះ។ នេះបើតាមអាជ្ញាធរក្រុងសៀមរាប បានបញ្ជាក់នៅព្រលប់ថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ភ្នំពេញ៖រដ្ឋាភិបាល និងប្រជាជនជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដោយបូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលទទួលបាននៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដានេះ បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំង ៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសបេីក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​ នៅព្រឹក​មិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ចំណេញទាំងពេលវេលាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកងមាស​ រស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតផងដែរ។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះគម្រោងនេះ ក៏ស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន។

លោកអ៊ុន ចាន់ដា ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលនៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ភ្នំពេញ៖ក្រុមការងារហ្វេសប៊ុករបស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឆមាសទី១​ ដោះស្រាយមតិ ជូនប្រជាពលរដ្ឋ បានចំនួន២៥៩គណនី។

សម្ដេច ស ខេង បានបង្ហាញនៅលើទំព័រផេកហ្វេសប៊ុកថា៖ ថ្ងៃនេះខ្ញុំសូមបញ្ជាក់ជូនលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២១ អំពីការទទួលយកនិងការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលខ្ញុំបានចាត់ចែងបញ្ជាទៅបណ្តា អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានាធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ សរុបមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទូទៅមានចំនួន៦៦៥គណនី នៅក្នុងនោះគឺបានទទួលយកពិនិត្យដោះស្រាយមានចំនួន៤២៤គណនី និងបានដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋមានចំនួន២៥៩គណនី។

មានបញ្ហាជាច្រើនផ្សេងៗគ្នាដែលមន្ត្រីនៃអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃបានធ្វើការដោះស្រាយដែលខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិដូចខាងក្រោម៖

អគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ១៧២ គណនី ដែលមានការពាក់ព័ន្ធនឹងការលក់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ការផ្ទុះអាវុធអាណាធិបតេយ្យ, ការចោទប្រកាន់លើមន្ត្រីអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន, បញ្ហាចរាចរណ៍, អំពើចោរកម្ម ដូចជាលួចសម្ភារៈប្រើប្រាស់ និងគោ ក្របី, ករណីប្លន់ឬអំពើលួចមានស្ថានទំងន់ទោស, បញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់, ការផ្ដល់សេវាបញ្ជាក់អត្តសញ្ញាណ, ការប្រើឧបករណ៍បំពងសំឡេងរំខាន, បញ្ហាក្មេងទំនើង, អំពើហិង្សា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការកែច្នៃយានយន្តខុសច្បាប់, វិវាទក្នុងអង្គភាពនគរបាល, ការក្លែងខ្លួនជាមន្រ្តីនគរបាល, ការអនុវត្តតួនាទី និងភារកិច្ច, ករណីរត់ការចូលក្របខណ្ឌរដ្ឋ, អំពើល្មើសវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-19, ការកែច្នៃអាវុធខុសច្បាប់, ករណីបាត់ខ្លួនប្រជាពលរដ្ឋ ការនេសាទខុសច្បាប់ និងវិវាទនានាជាដើម។

អគ្គនាយកដ្ឋានរដ្ឋបាល បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ៥៨ គណនី គឺមានពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន, ការគ្រប់គ្រងដីបឹងធម្មជាតិ, ទំនាស់ដីធ្លី, ការតាំងលំនៅលើដីសាធារណៈ, វិវាទរវាងសន្តិសុខផ្សារ និងអ្នកគ្រប់គ្រងផ្សារ, ការស្នើសុំចុះបញ្ជីដីធ្លី, វិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ, បញ្ហាទឹកស្អាត, ការស្នើពន្លឿនការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ, បណ្ដឹងសុំដូរមេភូមិ, ការផ្ដល់ជំនួយសង្គម, ការជីកកាយយកដី និងយកខ្សាច់មាត់ស្ទឹង ព្រែក, សំណើរបើកផ្លូវសាធារណៈ, ការអនុវត្តភារកិច្ចរបស់ស្មៀន និងការស្នើសុំជួយពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជាដើម។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១០ គណនី ដែលពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍, ការកែតម្រូវឯកសារអត្តសញ្ញាណកម្ម, ការបញ្ជាក់លើឯកសារអត្តសញ្ញាណកម្មថតចម្លង, ការស្នើសុំធ្វើលិខិតស្នាក់នៅ និងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណជាដើម។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន៣ គណនី មានជាអាទិ៍ ពាក់ព័ន្ធនឹងការបំពេញការងាររបស់មន្រ្តីតាមច្រកព្រំដែនគោក ច្រកទ្វារអាកាសយានដ្ឋាន និងការងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍លើជនបរទេស។

អគ្គាធិការដ្ឋានបានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១៥ គណនី ពាក់ព័ន្ធនឹងមន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដែលបានប្រព្រឹត្តិមិនត្រឹមត្រូវដូចជា ការចាប់ខ្លួនប្រជាពលរដ្ឋ, ការដោះស្រាយបញ្ហា និងវិវាទដីធ្លី, ការធ្វើលិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី, ភាពមិនប្រក្រតីនៅក្នុងការងារអភិវឌ្ឍមូលដ្ឋាន, វិវាទរវាងប្រជាពលរដ្ឋ និងស្មៀនឃុំ, ការផ្លាស់ប្ដូរមេភូមិ, ដំណើរការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ និងអាជីវកម្មជីកដីជាដើម។

ចំណែកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុវិញបានពិនិត្យដោះស្រាយ និងឆ្លើយតបបានចំនួន១គណនីដែលពាក់ព័ន្ធករណីមន្ត្រីស្នើសុំតម្លើងតួនាទី និងឋានន្តរសក្ដិ។​ ជាមួយគ្នានេះក៏មានមតិយោបល់ចំនួន ៨៧ទៀត ខ្ញុំបានបញ្ជូនទៅ អង្គភាពពាក់ព័ន្ធនានាដើម្បីមុខការ និង ជាសមត្ថកិច្ច។

ក្រៅពីនោះខ្ញុំក៏បានទទួលយកនូវមតិយោបល់ និង ទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកខ្ញុំមានប្រមាណ១៥៤គណនី ដែលអាចធ្វើឲ្យខ្ញុំយកមកពិចារណា ដើម្បីប្រតិបតិបត្តិក្នុងកិច្ចការបម្រើជាតិ។

ខ្ញុំសូមបញ្ជាក់ថា វឌ្ឍនភាពការងារដូចបានជម្រាបខាងលើនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទោះជាក្នុងស្ថានភាពកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិឲ្យបន្តលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុក ហើយខ្ញុំនឹងទទួលយកដើម្បីពិនិត្យ និងធ្វើការដោះស្រាយដោយពុំមានការរើសអើងឡើយ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ខណៈកំពុងដើរត្រូវបានរថយន្តបុកចំពេញទំហឹង ខ្ទេចក្បាលស្លាប់ភ្លាមៗ។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ព្រឹកមិញ ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូនិគម លើផ្លូវគ្រួសក្រហម។

អាជ្ញាធរបានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកកូរ៉់េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B 5840 បើកបរដោយឈ្មោះ វ៉ិន សុរ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើករថយន្តបុក និងជាន់មនុស្សដើរ ម្នាក់បណ្ដាលអោយនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះផល ផាន្នី ភេទប្រុស អាយុ៤០ឆ្នាំ
មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ។

បើតាមអាជ្ញាធរបានបញ្ជាក់ថា សមត្ថកិច្ចបានខ្លួនអ្នកបើកបរ និងរថយន្តទុកនៅអធិការនគរបាលស្រុក ដើម្បីអនុវត្តបន្ត។ ដោយឡែកសាកសព បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ខេត្តរតនគិរី៖មនុស្សប្រុសស្រីចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ​ ជូ​ ជា​អ៊ូ​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​រស់នៅ​ភូមិ​ អភិវឌ្ឍន៍​ សង្កាត់​ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​។
​
២-​ ឈ្មោះ​ សុខ​ សាន្ត​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់​ភូមិ​មួយ​ សង្កាត់​ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​។
​
៣-​ ឈ្មោះ​ ប៉ាន់​ លក្ខណា​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់​ភូមិ​មួយ​ សង្កាត់​ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​។
​
៤-​ ឈ្មោះ​ ប្រាក់​ រតនា​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់​ភូមិ​មួយ​ សង្កាត់​ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​។

សមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការនេះដក​ហូត​វតវត្ថុតាង ម្សៅក្រាម​ពណ៌​ សសថ្លា​ (​ម៉ាទឹកក)​ចំនួន​ ០២កញ្ចប់​ ទម្ងន់​ ២.៤៤ក្រោម​ (ថ្លឹង​ទាំង​សំបកថង់ -​ រថយន្ត​០១គ្រឿងម៉ាក​ Lexus RX 330 ពណ៌​ ស​ ពាក់ស្លាកលេខ​ (ភ្នំពេញ​ 2AQ.9477) ទូរស័ព្ទ​ចំនួន​ ០៦គ្រឿង​. ប្រាក់​រៀល​ខ្មែរ​ ចំនួន​ ២៨ម៉ឺន​រៀល​។

សូមជម្រាបថាហេតុការណ៍បង្ក្រាបនេះ នៅលើដងផ្លូវជាតិ៧៨ នៅ​ត្រង់​ចំណុច​មុខ​ស្នាក់​ការ​សន្តិសុខ​៧៨២​ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃ១៥ ខែកក្កដា ម្សិលមិញ ដោយកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកសុខ មីន មេបញ្ជាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កក្កដា ២០២១

ភ្នំពេញ៖មានជនខិលខូច បានយករូប លោកហ៊ុយ វណ្ណៈ ទៅក្លែងបន្លំប្រើប្រាស់តាមប្រព័ន្ធតេលេក្រាម ដើម្បីអូសទាញឱ្យដាក់លុយវិនិយោគ ក្នុងក្រុមហ៊ុនឈ្មោះ Glancebit។

នេះបើតាមលោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានសរសេរបញ្ជាក់នៅលើគណណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅយប់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១នេះ។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ សូមជូនដំណឹង! មានគេយករូបថតខ្ញុំ យកទៅក្លែងបន្លំប្រើប្រាស់ក្នុងប្រព័ន្ធ Telegram ហើយអូសទាញឱ្យដាក់លុយវិនិយោគក្នុងក្រុមហ៊ុនឈ្មោះ Glancebit។ ខ្ញុំសូមបដិសេធ ហើយសូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់កលការបោកប្រាស់របស់ជន ដែលមានអត្តសញ្ញាណដូចឯកសារភ្ជាប់នេះ។សូមអរគុណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page358 Page359 Page360 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×