ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើ ស្ទាក់សៀមរាបចាប់រថយន្តក្រុង២គ្រឿង និងបន្តចាប់រថយន្តធុនកាមរីបាឡែន១គ្រឿងទៀតដឹកឈើល្មើសច្បាប់។
លោកម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំកម្លាំងផ្ទាល់ បានអោយដឹងថា នៅថ្ងៃទី៣ ខែសី វេលាម៉ោង៧និង៤៥នាទីយប់ បានឃាត់រថយន្តក្រុង ធុន៤៥កៅអី១គ្រឿងពាក់ផ្លាកលេខសៀមរាប3A ២១ ៦៤នៅភូមិគោកត្រាច ឃំុ បាល័ង ស្រុកប្រាសាទបាគង។ លុះវេលាម៉ោង៩និង២០នាទីយប់ដដែលឃាត់ រថយន្តកុងទីនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃំុ រុនតាឯក ស្រុកបន្ទាយស្រី។
លោកបន្តថា ក្នុងការបង្ក្រាបនេះរឹបអូសរថយន្តធុន៤៥កៅអី ចំំនួន១គ្រឿង កៅអីឈើចំនួន ៦០ ហង្សតេធំ ចំនួន១០ ហង្សតេតូច ចំនួន១៧ ប៉ៅអ៊ីចំនួន២ និង រថយន្តឃ្លុបកុងទីនរ័ ១គ្រឿង កៅអី ចំនួន២៥ គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី។
ដោយឡែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប នៅរសៀលថ្ងៃទី៤ខែសីហានេះ បានអោយដឹងថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយ ព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើស។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតជំងឺកូវីដ១៩ ទីផ្សារឈើគ្រប់ប្រភេទ បានហក់ឡើងថ្លៃខ្ពស់ ជាមួយ គ្នានោះការដឹកជញ្ជូនឈើចូលសៀមរាប និងឆ្លងកាត់ក៏ចាប់ផ្តើមកំរើកឡើងវិញយ៉ាងពេញបន្ទុកផងដែរ តែមិនមានអាជ្ញាធរសមត្ថកិច្ចជំនាញចេញមុខបង្ក្រាបនោះឡើយ។ ក្នុងនោះកាលពីថ្មីៗនេះ ព្រោះតែអ្នកខ្លះដឹកបានដោយរលូន ហើយអ្នកខ្លះដឹកមិនបាន ក៏ធ្វើអោយឈ្មួញនិងសមត្ថកិច្ច ស្ទាក់វ៉ៃគ្នារហូតប្តឹងដល់តុលាការផងដែរ។ តែគេរំពឹងថា សមត្ថកិច្ចជំនាញ អាចនឹងបង្ក្រាបអោយដូចករណីខាងលើ គឺបិទភ្លើងខៀវ មិនថាខ្សែខាងណាឡើយ៕SRP
ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៤០នាក់ មកពីអង្គភាពផ្សេងគ្នានិងនៅតាមបណ្ដាខេត្តរាជធានី បានចូល វគ្គបណ្តុះបណ្តាល «ស្តីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»
ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានពន្យាពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលនឹងគ្រោងប្រជុំប្រចាំសប្ដាហ៍ នាថ្ងៃសុក្រ ទី ៦ ខែសីហា ឆ្នាំ ២០២១ សូមលើកទៅពេលក្រោយ។
ភ្នំពេញ៖នៅថ្ងៃ០៥ខែសីហា២០២១ ស្អែកនេះ ជាថ្ងៃខួបកំណើត សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន គម្រប់៦៩ឈានចូល៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច បង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។
ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១៕SRP