Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ខេត្តសៀមរាប៖រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកសត្វតុកែ ជិត១ពាន់ក្បាលត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការឃាត់ទុក។

មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រថយន្តវីរៈប៊ុនថាំនេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគិរី ពេលមកដល់ខេត្តព្រះវិហារ ក៏បានដឹកសត្វតុកែ ដាក់ដោយបានក្លាស់សេទឹកកក ឆ្លងកាត់ខេត្តសៀមរាប គោលដៅឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថាសត្វតុកែ ដែលនៅលើរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ រងការបង្ក្រាបនេះ មានចំនួន៩៨៤ក្បាល បានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ផាកពិន័យ។

ដោយឡែករថយន្តត្រូវបានរឹបអូសរក្សាទុកនៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

សូមជម្រាបបញ្ជាក់ថា ការបង្ក្រាប ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវលេខ៦៧ ត្រង់ចំណុច ឃុំបល័ង្គ ស្រុប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់នៅរសៀលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ នេះ ក្នុងករណីពីរផ្សេងគ្នា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ករណីទី១វេលាម៉ោង១៤និង៣០នៅចំំណុចភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម មានករណី ភ្លៀងធ្លាក់ និងមាន រន្ទះបាញ់ បណ្ដាលអោយស្លាប់មនុស្សម្នាក់។

ជនរងគ្រោះមានឈ្មោះឆឹង សុគុណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។មូលហេតុជនរងគ្រោះ និងគ្រួសារ មកលេងកូន នៅនិងភូមិ.ឃុំខាងលើ។

ករណីទី២វេលាម៉ោង១៣និង៥០នាទី នៅចំំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម មានករណី រន្ទះបាញ់ បណ្ដាលអោយរបួសធ្ងន់ម្នាក់។

ជនរងគ្រោះមានឈ្មោះ លាំ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ខាងលើ ត្រូវបានក្រុមគ្រួសារ បានកប់ដីខ្សាច់ ដើម្បីព្យាបាល។ បច្ចុប្បន្ន អ្នករបួស ត្រូវគ្រូពេទ្យ ធ្វើការយកសំណាក រកមេរោគកូវីដ១៩ មានលទ្ធផល អវិជ្ជមាន ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ភ្នំពេញ៖តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា សូមគោរពជូនសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧១ ឈានចូល ៧២ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ខេត្តសៀមរាប៖កម្លាំងរបស់អាជ្ញាធរជាតិអប្សរា ជាច្រើននាក់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រឹកមិញ នេះ បាននាំគ្នាដកដំណាំស្វាយចន្ទី របស់ប្រជាពលរដ្ឋ ដែលបានដាំអាស្រ័យផល ក្នុងនៅភូមិគីរីមាននិងភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋបានលើកឡើកថាពួកគាត់ដាំដំណាំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ មិនគួរណាអាជ្ញាធរជាតិអប្សរា ដាច់ចិត្តមកដកដំណាំពួកគាត់នោះទេ។ ពលរដ្ឋថាដីស្ថិតនៅតំបន់ខាងលើ ដែលពួកគាត់បានដាំដំណាំនោះ គឺមានចម្ងាយឆ្ងាយពីអង្គរវត្ត រាប់សិនគីឡូឯណោះ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជាតិអប្សរានៅឡើយទេ។

ទោះជាយ៉ាងណាពលរដ្ឋថា ដីចំណុចដែលពួកគាត់បានដាំដំណាំនោះ គឺមានឯកសារប្លង់ត្រឹមត្រូវ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរជាតិអប្សរា ពិចារណាឡើងវិញ។ ពលរដ្ឋនៅខេត្តសៀមរាប យល់យ៉ាងណាដែរ ចំពោះសកម្មភាពរបស់កម្លាំងអាជ្ញាធរជាតិអប្សរា? ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២១

ខេត្តឧត្ដរមានជ័យ៖ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានឃាត់ខ្លួនករណីបំពានវិធានការរដ្ឋបាល។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយប៉ូលិសខេត្តឧត្ដរមានជ័យ តាមដីការបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។

ប៉ូលិសបានឲ្យដឹងថាជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ ឲ្យមានការ​រួមគ្នាក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩​ ជាពិសេស​កុំភ្លេចអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ តាមការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក អ៊ុន​ ចាន់ដា​ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​បាន​ផ្ដល់​ វ៉ាក់សាំង​ម្ជុលទី៣​ ជាដូសជម្រុញ​ សម្រាប់​ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ចាម​ ក្នុងថ្ងៃនេះ។

លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ ជូនមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្នុងខេត្តកំពង់ចាម​។

តាម​របាយការណ៍ របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បង្ហាញថា ​ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម​សម្រេច​ចាក់​វ៉ា​ក់​បង្ការ​ជូន​ប្រជាពលរដ្ឋ មាន​អាយុ ១៨​ឡើង ក្នុង​ដូ​ស​ទី ១ សរុប​បាន​ចំនួន ៥៦៣.៦៧៨​នាក់ និង​ចាក់​ក្នុង​ដូ​ស​ទី ២ អាយុ ១៨​ឡើង បាន​ចំនួន ៤១៣.៣៣២​នាក់។ ចំពោះកុមារ និង​យុវវ័យ (១២-១៧​ឆ្នាំ​) ឬ​អាយុ​ក្រោម ១៨​ឆ្នាំ ចាក់​បាន​ចំនួន ៥៦.៧៤៥​នាក់។ ដោយឡែកនៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺឆ្លង​កូ​វីដ ១៩ ក្នុង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ ដល់​មន្ត្រីរាជការ​ស៊ី​វី​ល នគរបាលជាតិ និង​ព្រះសង្ឃ ក្នុង​ខេត្តកំពង់ចាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងនៅចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា៖ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩” ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោ ហ៊ុន សែន បានសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២១

ខេត្តសៀមរាប៖យ៉ាងហោយណាស់មនុស្សចំនួន៣នាក់ ត្រូវបានសត្វក្របីវ័ធបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតចំណុចទំនប់កញ្ចុះ ក្នុងនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តដែល«បណ្ដាញសៀមរាបប៉ុស្ដិ៍»ទទួលបាននៅល្ងាចនេះបានបង្ហាញថា ជនរងគ្រោះទី១មានឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសធ្លាយពោះ(ធ្ងន់ធ្ងរ)។ ទី២មានឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតត្រង់ក្បាលជង្គង់(ស្រាល)។ ទី៣មានឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតដៃ(ស្រាល)។

របាយការណ៍បានបញ្ជាក់ថាក្រោយពេលកើតហេតុអ្នកភូមិបានបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យផ្លូវតាសាមហើយ។ ដោយឡែកឈ្មោះ រ៉ែម ប៉ុច ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បើតាមរបាយការណ៍របស់អាជ្ញាធរបានលើកឡើងថាករណីសត្វក្របីវ័ធមនុស្សចំនួន៣នាក់បណ្ដាលឲ្យរងរបួសនេះ មូលហេតុដោយសារតែ ជនរងគ្រោះ«ចាប់សត្វក្របីខ្លោះ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប សូមគោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ ។

សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២១

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនបក្សថ្នាក់កណ្ដាល បានផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គម្រប់៦៨ ឈានចូល ៦៩ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមថ្លែងនូវមនោសញ្ចេតនាគោរព និង កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងយកអស់ កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មបម្រើជាឧត្តមប្រយោជន៍ជូនគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កិច្ចខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការចូលរួមគ្រប់សកម្មភាពសង្គមនិងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពប្រជាជន ដែលជាគំរូដ៏ប្រពៃដល់យុវជន និងយុវនារីជំនាន់ក្រោយ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធាន ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ខេត្តកណ្តាល៖ស្ត្រីជាមេកន្ទុយលេខខុសច្បាប់ម្នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៣ ខែសីហាម្សិលមិញ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមប្រភពបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះហុំ សុខ អាយុ៤៤ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីសមត្ថកិច្ចដកហូតសម្ភាររួមមាន៖
១/ប្រាក់រៀល២១៧០០០០រៀល(ពីរលានដប់ប្រាំពីមុឺនរៀល)។ ២/ប្រដាប់កិបក្រដាស់ចំនួន០១។ ៣/ប៊ិចខៀវចំនួន០៧ដើម។
៤/ក្រដាស់កត់ឆ្នោតរួច(ឆ្នោតយួន)ចំនួន៧៤សន្លឹក។ ៥/ក្រដាស់កាតុងកត់ឆ្នោតខ្មែរមួយសន្លឹក(ចុះថ្ងៃទី១៣.៨.២០២១)
៦/ក្រដាស់កាតុងកត់ឆ្នោតយួនថ្ងៃទី៧.៨.៩.១០.១១.១២. ខែសីហា ឆ្នាំ២០២១ចំនួន១២សន្លឹក។
៧/ក្រដាស់ដានចំនួន០៧សន្លឹក។
៨/កាបូបស្ពាយចំនួន០២ ពណ៌ស្វាយមួយ នឹង ពណ៌ខ្មៅមួយ។ ៩/ទូរស័ព្ទមួយគ្រឿងម៉ាក់OPPO សេរីA5.2020ប្រើសុីមកាតពីប្រព័ន្ធលេខ០៩៧៥៩៦២៧៥៤(សុីមទីមួយ)
០៩៦៤៨៦៦៩៩៩(សុីមទីពីរ)IMEI.863901044637989.  IMEI.863901044637997។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ខ្លួនបានកត់ឆ្នោតខ្មែរអោយទៅឈ្មោះប៊ុន ថន ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ឆ្នោតទីលំនៅពុំស្គាល់ដោយបានថ្លៃសេវាក្នុង១០០០០រៀល(មួយមុឺនរៀល)បានទឹកចំនួន៦០០រៀល(ប្រាំមួយរយរៀល) ដោយក្នុងមួយថ្ងៃយកពីរដងគឺម៉ោង១០ព្រឹកនឹងម៉ោង១៣រសៀល។ ចំណែកឯឆ្នោតវៀតណាមកត់អោយឈ្មោះ គៀង ភេទស្រីអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានថ្លៃសេវាក្នុង១០០០០រៀល (មួយម៉ឺនរៀល)១០០០រៀល (មួយពាន់រៀល)កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៨ល្ងាច។
ក្រោយសាកសួរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង កសាងសំណុំឯកសាដើម្បីបន្តនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page345 Page346 Page347 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×