Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ខេត្តសៀមរាប៖លោកសុខ តុញ និងក្រុមការងារ បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេសនិងអាកុលចំនួន៣កាន ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ផ្ដល់ជូនបញ្ជាការដ្ឋានយោធភាគទី៤។

ការប្រគល់នៅរសៀលថ្ងៃទី១៩ខែសីហានេះក្រោមវត្តមានរបស់ លោកឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកនិងជា មេបញ្ជាការយោធភមិភាគទី៤។

ក្នុងនាម ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ  លោក សុខ តុញ បានមានប្រសាសន៍ថាក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះផងដែរ។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា អំណោយដែលបានយកមកផ្តល់ ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤នាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំអ្នកតំណាងរាស្ត្រសៀមរាប  រួមជាមួយនិងក្រុមការងារ ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដា្ឋន។

លោកពៅ ហេង បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារនៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

លោកពៅ ហេង  បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលក្រុមគ្រូពេទ្យយោធភូមិភាគទី៤កំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន នៅ ព្រឹកមិញនេះបាននាំយកនូវ ស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៉ីវ ទឹកត្រី និង ម៉ាស មកប្រគល់ជូនដល់ អាជ្ញាធរដែនដី ស្រុកកោះសូទិន ដើម្បីចែងចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំនានា ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកខៀវ កាញារីទ្ធ បានធ្វេីការរំលឹកដល់ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារ និងវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជឺងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន អោយបានកាន់តែសកម្មបន្ថែម ទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវថែរក្សា និងការពារខ្លួន ឯងជាចាំ បាច់ផងដែរ ព្រោះវីរុសបំលែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី ៣៧ អង្សារ ពិបាកដក ដង្ហើម ឈឺ ក តិចតួច និងអាការ:មិនស្រួលក្នុងខ្លួន។ ទន្ទឹមនេះ លោក ក៏បានអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃ ការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាន ការ អនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រៅពីនាំយកនូវស្បៀងអាហារ ធ្វើការចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងឃុំព្រែកតានង់ នេះដែរ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកា ដល់ក្រុមការងារស្រុកកោះសូទិន ដើម្បីបន្តសកម្មភាពការងារ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ ពិសេស ប្រភេទ Delta កុំអោយមានការកេីនឡេីងកាន់តែច្រើនបន្ថែមទៀត។

ក្នុងសកម្មភាពការងារមនុស្សធម៏ នាឱកាសនេះដែរ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន ជាអាជីវករលក់ដូរនៅ រាជធានី ដែលបានអញ្ជេីញចូលរួមក្នុង ការចែកអំណោយនេះដែរ បានជួយជាថវិកាចំនួន ៤ លានរៀល ជូនដល់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។

គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ កន្លងមកនេះ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន បាននាំអំណោយជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមមានម៉ាសចំនួន ៣ ម៉ឺន ម៉ាស អាវពេទ្យការពារកូវីត១៩ ចំនួន ៣០០ អាវ មី ១០ កេស ធំ ត្រីខ កំប៉ុង ៥០ យួរ និងទឹកបរិសុទ្ធ ១០០ កេស សម្រាប់ជាការចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថានៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ នូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថានឹងមានកំណើនឡើងវិញក្នុងអត្រា ៤% គឺនឹងមានអាចសម្រេចបានឡើយ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មីៗ ជាពិសេសមេរោគបំប្លែង «ដែលតា» កំណើននេះអាចនឹងថយមកត្រឹម ២.៤%។ សម្តេច ហេង សំរិន លើកឡើងយ៉ាងដូច្នេះក្នុងឱកាសជួបសន្ទនាការងារជាមួយលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ។

សម្តេច ហេង សំរិន និងលោក សាយ សំភូន ភូមវិហាន បានបង្ហាញនូវទស្សនទានយ៉ាងមុះមុតក្នុងការបន្តអនុវត្តនូវអនុស្សារណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចហេង សំរិន បានអបអរសាទចំពោះ លោកសាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងប្រជាជន កាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត។ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរបានអបអរសាទរចំពោះប្រទេសទំាងពីរ ដែលកាលថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្ត។

សម្តេច ហេង សំរិន បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីរបស់កម្ពុជាដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋ ដោយមិនគិតថ្លៃទំាងលើមនុស្សពេញវ័យ និងកុមារនិងយុវវ័យដែលមានអាយុ ពី១២ ដល់១៧ឆ្នាំ ឱ្យបានជាង១០លាននាក់ ដែលបានផែនការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ឈានទៅសម្រេចបានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់មួយអាចនាំឱ្យសង្គមជាតិវិលទៅភាពប្រក្រតីវិញឈានដល់ការស្តារសេដ្ឋកិច្ច និងសង្គមបានក្នុងពេលឆាប់ៗនេះ។

សម្តេចបានគូសបញ្ជាក់ថាក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋ កម្ពុជាបានខិតខំស្តារសេដ្ឋកិច្ចសង្គម ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការដាក់ចេញនូវទម្លាក់មូលនិធិសង្គម វិធានការអន្តរាគមន៍ វិធានការសុខាភិបាល និងវិធានការរដ្ឋបាលបន្តបន្ទាប់ ដោយបានចំណាយពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង ១៤៥០ លានដុល្លារ។

លោកសាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវ ដែលកំពុងប្រឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបានខិតខំលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចជាតិផង។ សេដ្ឋកិច្ចប្រទេសឡាវបានបន្តមានកំណើនជាវិជ្ជមានប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិ ជាដើម។ លោកប្រធានរដ្ឋសភា បានជម្រាបសម្តេចហេង សំរិន ថាក្នុងសម័យប្រជុំរដ្ឋសភាឡាវជាវិសាមញ្ញាក្នុងនីតិកាលទី៩នាពេលកន្លងមកថ្មីៗនេះ បានសម្រេចនូវរបៀវារៈជាតិជាច្រើនក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។

រដ្ឋសភាកម្ពុជា-ឡាវ និងបានសន្យាថានឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋសភាឡាវត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្តេចហ៊ុន សែន បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងជំនួយជាគ្រឿងបរិក្ខារពេទ្យ ជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។ ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្មែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ តំណាង សម្តេច ហ៊ុន សែន បានប្រគល់គ្រឿងបរិក្ខារពេទ្យ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

សូមជម្រាបថាកម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។

ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ អំណោយមនុស្សធម៌របស់​ព្រះមន្ត្រីសង្ឃ​ និង​សប្បុរសជន​ នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពង់ចាម​ ក្នុងការចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត​មនុស្ស​ និង​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​បងប្អូនប្រជាពលរដ្ឋ​ផងដែរ​។

លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៩​ ខែសីហា​ នេះ​ ក្នុងឱកាសទទួលអំណោយឧបត្ថម្ភ​ ពី​ព្រះមន្ត្រីសង្ឃ​ និង​សប្បុរសជន​។

លោកអ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះនាគមុនីមេគណ​ខេត្តកំពង់ចាម​ ដែលបាន​ឧបត្ថម្ភ​ ថវិកា​ចំនួន​២លានរៀល​ និង​ទឹក​បរិសុទ្ធ​ ចំនួន​៥០០យួរ​ .​ក្រុមហ៊ុន​ ជេធី​ អ៊ិនធីណេសិនណល​ ឧបត្ថម្ភ​ ម៉ាស៊ីន​បាញ់​ថ្នាំ​​សម្លាប់​មេរោគ​ ចំនួន​១០គ្រឿង​ ធុង​ម៉ាស៊ីន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ចំនួន​១០គ្រឿង​ ទឹកថ្នាំ​សម្លាប់​មេរោគ​ និងទឹក​អាល់កុល​ ចំនួន​១០កាន​ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ក៏ដូចជា​ការ​ទប់ស្កាត់​ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២១

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាក តែខ្ញុំពុំមានលទ្ធភាព ជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។
សម្ដេច ហ៊ុន សែន ថា៖ សម្រាប់ចំការមៀន របស់មន្ត្រីទាំងសុីវិល ទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នក
ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។

នេះបើតាមសម្ដេច ហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុក។

សម្ដេចបានសរសេរថា ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំ កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។

សម្ដេចហ៊ុន សែន បានបន្តថា នៅពេលប្រមូលទិញបាន ខ្ញុំនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក ទទួលទាន ដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រ យើងខាតបង់ធ្ងន់ធ្ងរពេក ហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។

សម្ដេច ហ៊ុន សែន បានបន្ថែមថា៖ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ ពាក្យ(ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ប្រាប់ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវអនុវត្តន៍ឲ្យខាងតែបាននូវ វិធានការ «៣ការពារ ៣កុំ» ដោយត្រូវ ប្រយ័ត្នប្រយែងចំពោះសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដនិងការបំរែបំរួលអាកាសធាតុ ផងដែរ ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបាននាំយកអំណោយជាស្បៀងអាហារ និងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាការលើកទឹកចិត្ត ដល់មន្ត្រីនគរបាលជាតិ ខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ។

លោកជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំ ក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមជម្រាបថាអំណោយ ស្បៀងអាហារផ្ដល់ជូនស្នងការនគរបាលខេត្ត រួមមាន៖ អង្ករ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល៦០លីត្រ ទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន៥លានរៀល ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ខេត្តកំពង់ធំ៖លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកសណ្ដាន ជំនួសលោកឡង់ គីសឹង ផ្ទេរជាអភិបាលស្រុកសន្ទុក។

ការប្រកាសផ្លាស់ប្ដូរនេះ នៅឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង លោកសុខ លូ អភិបាលខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាពនិងយុត្តិធម៌ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។

លោក សួរ ចាន់ដារ៉ា នាយកទីចាត់ការធនធានមនុស្សបានអានសេចក្ដីប្រកាស អនុក្រិត របស់រដ្នាភិបាល ដោយ លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកសណ្ដាន ជំនួសលោក ឡង់គីសឹង ត្រូវបានប្ដូរភារកិច្ច មកជាអភិបាលស្រុកសន្ទុក និង អ្នកស្រី ទឹម ស៊ីដារ័ត្ន អតីតអភិបាលរងស្រុកសណ្ដាន ដូរទៅសាលាខេត្តកំពង់ធំ ជំនួសដោយអ្នកស្រី ឡាក់សៅចាន់ មកជាអភិបាលរងស្រុកសណ្ដាន។

លោកសុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធនធានធម្មជាតិតំបន់ព្រៃឡង តំបន់ព្រៃសហគមន៍ មិនមែនស្ថិតនៅលើការគ្រប់គ្រោងរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នោះទេ គឺស្ថិតនៅលើ គណ:កម្មការឯកភាពស្រុក និងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទិញផ្លែមៀនចំនួន២១តោនដើម្បីចែកចាយ ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖
ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ ចំនួន ៦តោន
ទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន

សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ខេត្តសៀមរាប៖ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ខណៈតាមឪពុកម្ដាយទៅបូមទឹកដាក់ស្រែ។

ហេតុការណ៍បានកើតឡើង ចំណុចទឹកប្រឡាយស្ថិតក្នុងភូមិសាស្ត្រភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប។ ជនរងគ្រោះ មានឈ្មោះ កយ សម្ផស្ស។

តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលជ្រាវបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១នាទី លោក ជេន កយ និង ភរិយាឈ្មោះ រឿន សុផល បាននាំកូនស្រី ទៅបូមទឹកដាក់ស្រែ នៅចំណុចខាងលើ ក្រោយបាយថ្ងៃត្រង់រួច ឪពុក-ម្ដាយ សម្រាកនៅលើរោង ក្បាលស្រែ។ ចំណែកកូនស្រី នៅលេងលើខ្នងទំនប់ដែលមានប្រឡាយទឹក(អន្លង់ដៃអេស្កាវ់ាទ័រ) នៅក្បែរនោះស្រាប់ ដោយខ្វះការប្រុងប្រយ័ត្នពី ឪពុក-ម្ដាយ ធ្វើអោយក្មេងកូនស្រី លង់ទឹកស្លាប់នៅវេលាម៉ោង១៣ថ្ងៃដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើរបានឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឿន គុណ អាយុ ៤១ឆ្នាំ (ត្រូវជាប្ដីរបស់ជនរងគ្រោះ) មានទីលំនៅបច្ចុប្បន្នភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតវាយ និងយកកាំបិតកាប់ទៅលើជនរងគ្រោះ ជាប្រពន្ធបណ្ដាលឲ្យរបួសក្បាលប្រវែង ៣សង់ទីម៉ែត្រនិងមានរបួសពេញខ្លួន។

ជនរងគ្រោះ មានឈ្មោះ តឿន មុំ អាយុ៣៣ឆ្នាំ មុខរបរ ធ្វើស្រែ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្វាយលើ។

បទតាមរបាយការណ៍បានបញ្ជាក់ថា ករណីនេះមូលហេតុដោយសារជនសង្ស័យ ស្រវឹងហើយបានឈ្លោះប្រកែកគ្នារឿងធ្វើម្ហូប។
បច្ចុប្បន្នប៉ូលិសស្រុកស្វាយលើ កសាងសំណុំរឿង និងបញ្ជូនទៅតាមនីតិវិធី។SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១នេះ​ បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា ដែលមាន​ ហ្លួងម៉ែ​ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី​ ៩​ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។​

ដោយឡែក​ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម​ តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ផងដែរ។

តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page344 Page345 Page346 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×