ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ។
អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅព្រឹកនេះថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨ និង១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិតាភរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៥-៦ រវាងម៉ូតូនិង គោយន្តកន្ត្រៃ ក្នុងទិសដៅស្របទិសគ្នា។
អាជ្ញាធរស្រុកក្រឡាញ់បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្កាកលេខ បន្ទាយមានជ័យ ១S ៤២៦២ បើកបរដោយឈ្មោះ ពត ពោ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀម សៀមរាប (អត់ពាក់មួកសុវត្ថិភាព ) ទិសដៅពីជើងទៅទិសខាងត្បូង បានបុកចំទ្រុងគោយន្តពីក្រោយគោយន្តកន្ត្រៃខាងឆ្វេង បណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកគោយន្តកន្ត្រៃ ម៉ាកគូប៊ូតាពណ៌ក្រហម គ្មានស្លាក លេខ បើកបរដោយមិនស្គាល់អត្តសញ្ញាណ ទិសដៅពីជើងទៅខាងត្បូងរត់គេចខ្លួនបាត់។
អាជ្ញាធរបន្តថាម៉ូតូនិងនិងគោយន្តកន្រ្តៃរងការខូចខាតទាំងពីរ។មូលហេតុបណ្តាលមកពី អ្នកបើកបរម៉ូតូមានល្បឿនលឿន និងអ្នកបើកគោយន្តកន្ត្រៃគ្មានភ្លើងសញ្ញាបំភ្លឺនៅខាងក្រោយ។ វត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការនគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP


ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ។
ភ្នំពេញ៖លោកនេត្រ ភ័ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថាអណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។
ខេត្តសៀមរាប៖មានការលើកឡើងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ។