Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានស្វាគមន៍ និងផ្តល់ការសហការលើការដាក់ដំណើរការស្ថានីយជញ្ជីងក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

លោកមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់នេះឱ្យមានប្រសិទ្ធភាព គឺទាមទារ ឲ្យមានការចូលរួមសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងគ្រប់ម្ចាស់យានយន្តដឹកជញ្ជូន ហើយក្រុមការងារត្រូវតែមានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ និងត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ប្រកបដោយតម្លាភាព និងគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់។

សូមបញ្ជាក់ផងដែរថា ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តផ្លូវការចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបថាការដាក់ស្ថានីយ៍ថ្លឹងរថយន្តនេះ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំបានធ្វើឡើងនៅ ថ្ងៃទី២៤ ខែសីហា ម្សិលមិញ ក្នុងដំណើរលោកជំទាវភឿង សកុណា អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំ នៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក។

សូមជម្របថានៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌ខ្មែរនិងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ងួន លី អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើចំណាត់ការ របស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។ បុរសរូបនេះក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀនផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះផងដែរ សម្ដេចហ៊ុន សែន បានបញ្ជាក់ថាឲ្យទិញផ្លែមៀន តែពីកសិករក្រីក្រតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តសៀមរាប៖ករណីបុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផា បណ្ដាលមកពីជំងឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប ដែលផ្ដល់ជូនសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានបញ្ជាក់ថា នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផា​ ភូមិ​ត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប បានប្រទះឃេីញមនុស្សម្នាក់ដេកស្លាប់។

របាយការណ៍បានបន្តថាជនរងគ្រោះ មានឈ្មោះ ផល សាក់ អាយុ៧២ឆ្នាំ​ ទី​លំនៅ​ភូមិអន្លង់វែង​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

របាយការណ៍បានបញ្ជាក់ទៀតថា តាមការធ្វេីកោសល្យវិច័យរបស់គ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺដំបៅប្រដាប់ភេទរាំរ៉ៃ និងពុំមានជំងឺកូវីដ១៩នោះទេ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅបងប្អូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តសៀមរាប៖ខណ:ពេលនេះ ពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

សេចក្ដីរាយការណ៍ព័ត៌មានបឋមពីភ្នាក់ងារសៀមរាប ប៉ុស្ដិ៍ បានដឹងថា ហេតុការណ៍ប្រទះឃើញកើតឡើងនៅម៉ោង ២រសៀលថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១ នេះ នៅមុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក្នុងក្រុងសៀមរាប ដោយពុំទាន់ដឹងមូលហេតុនៅឡើយ។ ទោះជាយ៉ាងណាបើយោងតាមសេចក្ដីរាយការណ៍បានដឹងថាសមត្ថកិច្ចបានកំពុងចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យផងដែរ។ សូមរង់ចាំព័ត៌មានលំអិត

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បា​នរំលឹកដល់​ ប្រជាពលរដ្ឋ​ទាំង​អស់​ ជាពិសេស​អតីត​យុទ្ធជន​យើង​ សូម​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​  ទោះ​បីជា​បានចាក់​វ៉ាក់សាំង​រួច​ហើយក្តី ដោយត្រូវបន្តចូលរួម​អនុវត្ត​វិធានការ​​ ៣ការពារ​ ៣កុំ​។

លោក អ៊ុន​ ​ចាន់ដា​ បានថ្លែងថា​ មេរោគ​បម្លែងខ្លួន​ថ្មី​ប្រភេទ​ ដែលតា​ វា​ពិតជាងាយ​ឆ្លង​ណាស់​ មានតែ​ការ​ចាក់​​វ៉ាក់សាំង​ដូស​ទី​៣​ ដូស​ជំរុញ​នេះទេ​ ដែល​អាច​​ការពារយើង ឲ្យចៀសផុតពី​ជំងឺ​កូវី ​​ឬ​មេរោគ​បម្លែង​ខ្លួន​ថ្មី​បាន​ ព្រោះ​ប្រភេទ​​វ៉ាក់សាំង​​នេះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឲ្យ​មានភាពរឹងមាំបន្ថែមទៀត។

លោកថ្លែងរំលឹកយ៉ាងដូច្នេះ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)​ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ​។

លោកថ្លែងបន្តថាដោយមានការ​យកចិត្តទុកដាក់​ ​គិតគូរ​ ​ចំពោះ​សុខភាព​របស់​បងៗ​ ពូៗ​ អតីត​យុទ្ធជន​ទាំងអស់​ សម្តេច​ហ៊ុន​ សែន​ បាន​ផ្ដល់វ៉ាក់សាំង​ម្ជុលទី៣​ ជាដូសជំរុញ​ សម្រាប់​ចាក់ជូន​អតីត​យុទ្ធជន​យើង​។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ​អាជ្ញាធរ​ខេត្តកំពង់ចាម​ បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី១ បានចំនួន​ ៦០២.៧២៦នាក់ ដូសទី២ បានចំនួន​ ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន​ ១៣.៦៦២នាក់។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តបាត់ដំបង៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូន រដ្ឋបាលស្រុកទាំង១៣ និងក្រុង១ ក្នុងខេត្តបាត់ដំបង។

ការផ្ដល់អំណោយធ្វើឡើង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះតាមរយ: លោក ហុីង​ ប៊ុន​ហៀង​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជានាយក​រង​ខុទ្ទកាល័យ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសលោកចុះបំពេញបេសកកម្ម ជួយប្រមូលទិញផលិតផលផ្លែមៀន ពីប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

សូមជម្រាបថាអំណោយសម្តេចហ៊ុន សែន និងភរិយា ដែលផ្តល់ជូនរួម​មាន​៖​ .កំព្យូទ័រ​យួរ​ដៃ​ចំនួន​ ៦​គ្រឿង​.ម៉ាស៊ីន​ព្រីន​ធេី​ ចំនួន​៦​គ្រឿង​ .វិទ្យុ​ទាក់ទង​ចំនួន​ ១៥​គ្រឿង.ម៉ាស៊ីន​ភ្លើង​ចំនួន​ ១​គ្រឿង និងថវិកាមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១០ម៉ឺនដូស ជាជំនួយរបស់សមាគមកាកបាទក្រហមចិន ផ្តល់ជូនកាកបាទក្រហមកម្ពុជា។

ការទទួលធ្វើឡើងនៅល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ មានការចូលពីលោក វ៉ាង ចិនទៀង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេសបាន និងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៣សីហា២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលត្រូវបានគេមើលឃើញថាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។

សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។

មហាសន្និបាតអាយប៉ាលើកទី៤២ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធនិមិ្មត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២១នេះ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥។”

ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារ៉ូសាឡាម ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចបានគូសបញ្ជាក់ថាសម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥” សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យមានភាពរស់រវើកដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល។

គោលនយោបាយនេះ នឹងរួមចំណែកដល់ការជំរុញការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះសម្តេចអគ្គមហាចក្រីហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ាយ ជំរុញនិងលើកកម្ពស់ឌីជីថលូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពថ្មី។

សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ ផងដែរ។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភាតំបន់ តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ សមាជិក AIPA ផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានរៀបចំមហាសន្និបាត ផ្អែកលំដាប់អក្ខរក្រមនៃឈ្មោះប្រទេស តាមអក្សរឡាតាំង។

នៅឆ្នាំ២០២២ ខាងមុខ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អាយប៉ាលើកទី៤៣។ ពិធីប្រគល់តួនាទីប្រធានប្តូរវេនAIPAដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ពិធីបិទមហាសន្និបាត លើកទី៤២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩។

ការឧបត្ថម្ភខាងលើនេះ បានធ្វើឡើងដោយមេីលឃេីញថា ខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ មានពលករខ្មែរជាច្រើននាក់ ត្រឡប់ពីប្រទេសថៃក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ផងដែរដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២១

ភ្នំពេញ៖ប្រជាការពារ រដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានទទួលអំណោយពីលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន។

ការផ្ដល់អំណោយនៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាន៖ថវិកា ២ម៉ឺនរៀល.មី ១កេសតូច. ត្រីខ១យួរ.ទឹកដោះគោខាប់ ០៤កំប៉ុង. ថ្នាំ និងច្រាសដុសធ្មេញ ១ឈុត.សាប៊ូលុច ០១ដុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page341 Page342 Page343 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×