Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថា៖បាទខ្ញុំមិនទុកប្រជាជនខ្ញុំចោលទេ សម្រាប់បងប្អូនដែលគិតថាខ្លួនឯងកំពុងខ្វះខាតមែន សូមទាក់ទងទៅអាជ្ញាធរភូមិ សង្កាត់ ដើម្បីឲ្យពួកគាត់បានស្រង់ឈ្មោះ ស្នើសុំស្បៀងមករដ្ឋបាលខេត្ត។

ការលើកឡើងដូច្នេះតាមរយៈខំមិនឆ្លើយតបទៅនិងប្រជាពលរដ្ឋដែលបានខំមិនចូលទំព័រ page ហ្វេសប៊ុករបស់លោកអភិបាលខេត្តរូបនេះ។

លោកទៀ សីហាបានបន្តថា៖ស្បៀងដែលរដ្ឋបាលខេត្ត បានរៀបចំ ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រមួយជំហានរួចរាល់ហើយ ឥលូវរដ្ឋបាលខេត្តកំពុងចែកអ្នកដែលខ្វះខាតស្បៀងនៅតាមតំបន់ និងតាមបន្ទប់ជួល ជាបន្តបន្ទាប់។ លោកថាផែនការចែក គ្រួសារក្រ១ ក្រ២ និងបងប្អូនខ្វះខាតជាក់ស្តែង មិនមែនចែកទាំងអស់នោះទេ។

លោកក៏បានបញ្ជាក់ថាក្នុងគ្រាដ៏លំបាកនេះ យើងមានតែរួមគ្នាប្រយុទ្ធ ទប់ស្កាត់ និងលាងសំអាតប្រភពចម្លងមេរោគនេះ ឲ្យអស់ពីខេត្តយើង ដើម្បីឲ្យអ្វីៗប្រែមកដូចដើមវិញ។

ជម្រាបថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងក្រុងសៀមរាបមានការផ្ទុះជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់អាជ្ញាធរខេត្តសម្រេចចិត្តបិទខ្ទប់តំបន់សង្កាត់មួយចំនួនផងដែរ។ ការសម្រេចចិត្តបិទខ្ទប់ឃុំសង្កាត់មួយចំនួននេះគឺដើម្បីទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគរ រកដៃគូរបន្ថែម ដែលជាសប្បុរសជន ក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ការងារអភិវឌ្ឍន៍ ទោះជាក្នុង ឬក្រៅគម្រោងក៏ដោយ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​បើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង​ ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធវិដែអូរ Zoom នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកអ៊ុន ចាន់ដា​ បានលើកឡើងថា វេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ  រំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ នាពេលនេះ គឺមានសារសំខាន់ដែលយើងទាំអស់គ្នា ត្រូវធ្វើការពិភាក្សា ឲ្យបានល្អិតល្អន់ ទៅលើគម្រោងដែលជាអទិភាព សម្រាប់ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានស្នើឡើង និងបានឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ។

លោកក៏បានសំដែង នៅក្ដីសោមនស្សរីករាយ ចំពោះលទ្ធផល ដែលបានផ្ដល់ការគាំទ្រ ពីសំណាក់ក្រសួងស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ដែលបានកំពុងគាំទ្រដល់ការអនុវត្តគោលនយោបាយ វីមជ្ឈការនិងសហវិមជ្ឈការ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ គឺបានតម្រូវឲ្យមន្ទីរវិស័យអង្គការដៃគូរអភិវឌ្ឍន៍ ជួយគាំទ្រគម្រោងសកម្មភាព ជាអាទិភាព របស់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដែលមិនទាន់មានការគាំទ្រ សម្រាប់ឆ្នាំ២០២២។

អភិបាលខេត្ត​ ក៏បានស្នើសុំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់តែជួយគាំទ្រគម្រោង សូមជួយពិនិត្យឲ្យបានល្អិតល្អន់ លើគម្រោង ដែលជាអាទិភាព បម្រើចំទិស ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុង ស្រុកឃុំសង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តកំពង់ចាម៖ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក វេង សាខុន រួមជាមួយឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសហការី ហើយនិងសប្បុរសជន បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ បាននាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅស្រុកជើងព្រៃ។

ការផ្ដល់នេះក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្ត នៅក្នុងស្រុកជើងព្រៃ ក្នុងពិធីកាន់បិណ្យ ក្នុងនេះរួមមាន៖ មីម៉ាម៉ា ៥0កេះធំ ទឹកត្រីដបធំចំនួន ៥០យួរ ទឹកស៊ីអ៉ីវដបធំចំនួន ៥០យួរ អង្ករចំនួន៤តោន ត្រីខចំនួន ៤០កេះ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងអស់បានដឹកជញ្ជូនដល់សាលាស្រុកជើងព្រៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមដឹកជញ្ជូនទៅប្រគេនតាមបណ្តាវត្តនៅក្នុងសប្តាហ៍នេះ ដែលក្នុងមួយវត្តៗ ទទួលបាន៖
១- បច្ច័យចំនួន ៥០០ ០០០រៀល
២- អង្ករចំនួន១០០គីឡូក្រាម
៣- មីម៉ាម៉ាចំនួន ១កេះធំ
៤- ត្រីខ ចំនួន ១កេះ
៥- ទឹកស៊ីអ៉ីវចំនួន ១យួរ
៦- ទឹកត្រីខចំនួន ១យួរ
គិតជាថវិកាសរុបចំនួន ៤២ ៦០០ ០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលចិននិងកម្ពុជាបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់។

បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឲ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក ក្នុងនោះរួមមាន ការទទួល តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងារទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍ជាតិសំខាន់ៗដ៏ទៃទៀត ដែលប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបថា នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២០១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើ ផែនការងារស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយ ឯកឧត្តម ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះទៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ និងចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

សម្តេចស ខេង និង ឯកឧត្តម ចាវ ឃើជឺ បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជុ្រងជ្រោយ ដែលបានរួមចំណែកនាំមកនូវវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចស ខេង និងឯកឧត្តម ចាវ ឃើជឺ ក៏បានថ្លែងនូវការកោតសរសើរទៅវិញទៅមក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ក្នុងការថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរ ក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នារយៈពេលជាង២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ផ្តើមដំណើរការអនុវត្ត ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ កាលពីខែមេសា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះ សម្តេចស ខេង និងឯកឧត្តម ចាវ ឃើជឺ ក៏បានចែករំលែក និងផ្លាស់ប្តូរទៅវិញទៅមក នូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេស កិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ដោយមើលឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ សម្តេចស ខេង និងឯកឧត្តម ចាវ ឃើជឺ បានចុះហត្ថលេខាលើ ផែនការការងារសម្រាប់បន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តបាត់ដំបង៖បុរសម្នាក់ឈ្មោះពៅ ប្រាថ្នាហៅ(ម៉ៅ) អាយុ៣៥ឆ្នាំមានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានប៉ូលិសក្រុងបាត់ដំបង ករណីលួច។

មន្ត្រីប៉ូលិសក្រុងបាត់ដំបងបានថ្លែងប្រាប់ភ្នាក់ងារសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទីទី២៨ ខែកញ្ញា ម្សិលមិញ ត្រង់ចំណុចក្រុមទី០២ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពលួចឈើចំនួន៦សន្លឹកប៉ុន្មានម៉ោងក្រោយមក។

មន្ត្រីប៉ូលិសបានបន្ថែមថា ដើមបណ្តឹងឈ្មោះពាញ រដ្ឋា ហៅ(អុង) ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្ដឹងករណីលួចឈើប្រភេទសុក្រមចំនួន៦សន្លឹករបស់ខ្លួន។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យថា ករណីនេះសមត្ថកិច្ចបានដកហូត វត្ថុតាងឈើសុក្រមចំនួន០៦សន្លឹកនិងពូថៅ១។

បច្ចុប្បន្ន ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមផ្លូវច្បាប់៕SRP ដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តសៀមរាប៖មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បានបង្ហាញ ពី “ភាពជោគជ័យរបស់សហគមន៍កសិកម្មសំបូរមានជ័យ ក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើ ហូបផ្លែ”។

រដ្ឋមន្ត្រីវេង សាខុន បានឡើងថា៖
បច្ចុប្បន្ន សហគមន៍កសិកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសកម្មអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការជំរុញផលិតកម្មស្រូវ និងការបង្កើនការនាំចេញអង្ករ ការជំរុញផលិតកម្មសាកវប្បកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅដ៏ចំបងមួយគឺការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងសុខដុមនីយកម្មក្នុងរង្វង់សមាជិកសហគមន៍ និងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យសហគមន៍ កសិកម្មទាំងអស់នៅទូទាំងប្រទេសធ្វើការចងក្រងសមាជិកដើម្បីបង្កើតបានជាកំលាំងផលិតមានជាអាទិ៍៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ល។ ក្នុងគោលបំណង ធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់ ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម”។

ផ្តើមចេញពីពាក្យថា “មានគំនិត និងមានកំណើត” បានធ្វើឲ្យសហគមន៍មួយនេះក្នុងចំណោមសហគមន៍កសិកម្មដែលទទួលបានជោគជ័យ គឺសហគមន៍ កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨ ០១១ ០០០ រៀល។ បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ចំនួន ១ ៥៦៩ ៤៩៩ ៨០០ រៀល (ប្រមាណ ៣៩២,៣៧៤ ដុល្លារអាមេរិក)។ សហគមន៍នេះបាននិងកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួន០៤ ៖
១. ឥណទានសហគមន៍កសិកម្ម
២. ការផ្គត់ផ្គង់ជីកសិកម្ម
៣. ទីផ្សារស្រូវពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង
៤. សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថា ភាពរីកចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញ គាំទ្រ និងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលលោកតែងតែឧស្សាហ៍ចុះទៅផ្តល់កំលាំងចិត្ត និងគំនិតណែនាំល្អៗ រួមជាមួយអគ្គនាយកដ្ឋានកសិកម្ម មាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានជួយបណ្តុះបណ្តាលបច្ចេកទេស ការរៀបចំផែនការ ការគ្រប់គ្រងទីផ្សារ ការកត់ត្រាបញ្ជីស្នាម ការចង ក្រងក្រុមផលិត និងការរៀបចំកិច្ចសន្យាផលិតកម្ម។ ភាពជោគជ័យនេះ បានជាទុនទាំងកំលាំងកាយ ចិត្ត និងធនធាន ជំរុញឲ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត ១០ហត សម្រាប់ពង្រីកផលិតកម្មបន្ថែមទៀតឆ្លើយតបតាមតម្រូវការទីផ្សារ។ ដើម្បី បំពេញតម្រូវការឲ្យសមាជិកសហគមន៍ សហគមន៍បានកសាងមានដូចជា ៖ ហេដ្ឋារចនា សម័្ពន្ធ ទីស្នាក់ការ មួយ; ឃ្លាំងស្តុកចំនួន បី; ឡសំងួតចំនួនមួយ; លានហាលកសិផល ១កន្លែង ; ម៉ាស៊ីនកែច្នៃប្រេងស្លឹកគ្រៃមួយ; រថយន្តដឹកទំនិញ ១គ្រឿង; ម៉ាស៊ីនព្រួសស្រូវចំនួន មួយគ្រឿង ម៉ាស៊ីនបោកស្រូវចំនួន មួយគ្រឿង; ម៉ាស៊ីនច្រូត និងម៉ាស៊ីនសំអាតគ្រាប់ពូជខ្នាតតូច ព្រមទាំងឧបករណ៍ផលិតកម្មកសិកម្មខ្នាតតូចជាច្រើនទៀត។ ក្រៅពីនេះ សហគមន៍ក៏មានផ្សារលក់កសិផលនៅក្នុងមូលដ្ឋានរបស់ខ្លួន មានតូបលក់កសិផលនៅផ្សារនាគមាស (រាជធានីភ្នំពេញ) ផងដែរ។

នៅឆ្នាំ២០២០ សហគមន៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំ។ល។ តាមរយ:ការធ្វើអាជីវកម្មនេះ សហគមន៍ទទួលបានប្រាក់ចំណូលចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ៖ ១២៨ ០៣៦ ៤០០រៀល បានមកពីសេវាឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពីការផ្គត់ផ្គង់ជីកសិកម្ម ១ ៧៦៨ ០៩០ ៨០០រៀល បានមកពីទីផ្សារ និង ១៦៤ ៩១០ ៤០០រៀល បានមកពីសេវាកម្មប្រើ ប្រាស់រួមគ្នា និងសេវាផ្សេងៗ

ទៀត។ ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន់រង្វាន់លេខ១ ពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ។

លោក ឆេង ថុង បានបញ្ជាក់ថា សហគមន៍ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនគឺដោយ សារចំណុចសំខាន់ៗមួយចំនួនដូចចាងក្រោម ៖
១. សមាជិកគ្រប់រូបមានការប្តេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈរួមក្នុងការអនុវត្តការងារ;
២. មានបែងចែកតួនាទី និងការទទួលខុសត្រូវច្បាស់លាស់;
៣. មានសាមគ្គីភាពផ្ទៃក្នុងបានល្អរវាង ក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍;
៤. មានប្រព័ន្ធគ្រប់គ្រងបញ្ជីគណនេយ្យច្បាស់លាស់ល្អ និងតម្លាភាព;
៥. ធ្វើផែនការផលិតកម្មដំណាំបានល្អរវាងសមាជិកសហគមន៍ និងតម្រូវការទីផ្សារ;
៦. មានការបង្កើតក្រុមផលិតកម្មនៅក្នុងសហគមន៍ ទៅតាមប្រភេទដំណាំ;
៧. មានការសិក្សាទីផ្សារបានល្អ មុនចាប់ផ្តើមធ្វើមុខរបរទីផ្សាររបស់សហគមន៍;
៨. ជ្រើសរើស ឱ្យមាននាយកគ្រប់គ្រង និងបុគ្គលិកទទួលខុសត្រូវទៅតាមមុខរបរនីមួយៗច្បាស់លាស់ និងមានមធ្យោបាយដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ។

ចំពោះសហគមន៍កសិកម្មផ្សេងទៀតដែលមានបំណងចង់សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ឬទទួលបានព័ត៌មានបន្ថែមសូមអញ្ជើញទំនាក់ទំនងលោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ តាមរយៈលេខទូរស័ព្ទ ០៧៧ ៩៩៦ ៧៦៨។

សូមអនុញ្ញាតជម្រាបជូនថាចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្ម មានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៤៤ ៣០៦នាក់ គិតជាគ្រួសារកសិករមានចំនួន ១៣១ ៦០៦គ្រួសារ និងមានដើមទុនសរុបប្រមាណ ៩៩ ៤៨៩ ៤៨៥ ០៥៩ រៀល (ស្មើ ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី។ ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យប្រកាសដាក់ឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង សម្រេចអនុវត្តពិន័យចំពោះវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ ៦៤៨៦៨ ក្រុមរូបភាពដកហូតមុខតំណែង ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក «ឲ្យមកជាមន្ត្រី»។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្ដេច សម្ដេចស ខេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ខេត្តសៀមរាប៖ពិតជាគួរអោយសង្វេគខ្លាំងណាស់ ប្រជាការពារភូមិចុងកៅស៊ូម្នាក់ ដែលតែងតែ ជួយធ្វើការសង្គម ជាពិសេសក្នុងការបិទខ្ទប់នៅច្រកភ្លើងស្តុបចុងកៅស៊ូ បេនឡានបានស្លាប់បាត់បង់ជីវិតនៅវេលាថ្ងៃត្រង់នាថ្ងៃនេះ។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះហ៊ន់ ទិត្យ ហៅ D1U (ដេមួយអ៊ុយ)ភេទប្រុស អាយុ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១២ៈ០០ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានក្រុមសាច់ញាតិបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពបានបញ្ជាក់ទៀតថា ជនរងគ្រោះ ជាប្រជាការពារភូមិចុងកៅស៊ូ រស់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មូលហេតុនៃការស្លាប់ ដោយជនរងគ្រោះមានអាការៈធ្ងន់ធ្ងរកកឈាមក្នុងខួរក្បាល។

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិបានមកទទួលយកទៅធ្វើបុណ្យនៅឯភូមិដំរីឆ្លង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ខេត្តកំពង់ធំ៖លោកហ៊ុន គឹមជាតិ ក្មួយប្រុសបង្កើតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានឧបត្ថម្ភនូវម៉ាសអាកុលទឹកសុទ្ធ ដល់អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ធំ។ ការឧបត្ថម្ភធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នៅខេត្តកំពង់ធំ ក្នុង៤ទីតាំងផ្សេងគ្នា។

សូមជម្រាបថាអំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ. បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ .ស្នងការនគរបាលខេត្តនិង
សាលាដំបូលខេត្តកំពង់ធំ។

អំណោយដែលបានប្រគល់ជូនទាំង៤ទីតាំង ក្នុងមួយទីតាំងទទួលបាន ម៉ាសចំនួន៥០០០ម៉ាស.អាកុល៣កាន.និងទឹកបរិសុទ្ធចំនួន ៣០កេសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែល​កន្លងមក​តែងតែ​ខិតខំ​ថែរក្សា​​ ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ ជាពិសេស​ត្រូវ​ អនុវត្តតាមនូវ​វិធានការ​ ៣ការពារ​ ៣កុំ​។

លោកថ្លែងកោតសរសើរបែបនេះ នៅថ្ងៃទី​២៨​ ខែកញ្ញា​ នេះ​ ក្ក្នុងឱកាសផ្តល់​អំណោយ​ជា​ថវិកា​ និង​សម្ភារ​ ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ យោធា​ខេត្ត​ និង​កងរាជអាវុធហត្ថ​​​ខេត្ត​ ដើម្បី​ទ្រទ្រង់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

គួរ​បញ្ជាក់​ថា​ អំណោយដែលអភិបាលខេត្ត​ ផ្តល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំង៣​ ក្នុង​ខេត្តកំពង់ចាម​ រួមមាន​ ស្នងការដ្ឋាននគរបាលខេត្ត​ ទទួល​បាន​ថវិកា​ចំនួន​​ ១០លានរៀល​​ ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ១៥០លីត្រ​ យោធា​ខេត្ត​ ទទួល​បាន​ថវិកា​ ១០លានរៀល​ ​ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​១៥០លីត្រ​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​បាន​ថវិកា​ ចំនួន​១០លានរៀល​ ​ម៉ាស​ ១ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ចំនួន​​១៥០លីត្រ​ ផងដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ខេត្តត្បូងឃ្មុំ៖លោកជំទាវ ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ-១៩នោះទេ ពោលគឺនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ដើម្បីការពារ​ខ្លួន​យេីង​។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។​

លោកជំទាវ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង​។

ជំទាវថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះ​ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង​ នៅខេត្តត្បូងឃ្មុំ។

ក្នុងនាមអាជ្ញាធរខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រកាសបង្ហាញជំហយ៉ាងមុតមាំ ក្នុងការបន្តប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ឲ្យអស់ពីលទ្ធភាព។ ដោយឡែកទីតាំងចត្តាឡីស័កក៏បានត្រៀមទុកមុនជាស្រេចបន្ថែមទៀត ពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះ ទាំងថ្ងៃទាំងយប់ រួមទាំងសម្ភារបរិក្ខារពេទ្យ ឲ្យមានគ្រប់គ្រាន់ផងដែរ។

លោកជាម ច័ន្ទសោភ័ណ្ឌ ថាគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញលទ្ធផលខេត្តត្បូងឃ្មុំ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖
*ទី១៖ អាយុ០៦-ក្រោម១២ឆ្នាំ ចំនួន៨៧,៨៣៨នាក់
*ទី២៖ អាយុ១២-ក្រោម១៨ឆ្នាំ ចំនួន១០១,៦៥០នាក់
*ទី៣៖ អាយុ១៨ឆ្នាំឡើង ចំនួន៥១៨,១៣០នាក់
ក្នុងនោះ ចាក់បានដូសទី១ ចំនួន៥៧៣,០៣៩ ស្មើនឹង ៨០,៩៨%, ចាក់បានដូសទី២ ចំនួន៣២២,៣០១ ស្មើនឹង ៤៥,៥៥% និងចាក់បានដូសទី៣ ចំនួន១៦,៣៥៣ ស្មើនឹង២, ៣១%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារនានចេញសេចក្ដីជូនដំណឹងមួយរំលឹកឲ្យបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១៕ សូមអានលិខិតនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page325 Page326 Page327 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×