ខេត្តសៀមរាប៖នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកឡុង សារ៉ា បានបញ្ជាក់ថា៖ពួកគាត់ទៅប្រមូលអាកាស្យានៅក្នុងចំការឈេីដាំរបស់រដ្ឋ រួចហេីយពួកគាត់ទៅលួចក្រៀវ ដេីមឈេីទុកអោយងាប់ រួចហេីយពួកគាត់ ទៅយកទៀត មិនមែនពួកាត់ទៅប្រមូលអុសពីក្នុងព្រៃទេ។
ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថា៖នេះមិនមែនជាឈើក្រាក់ទេ សូមពិនិត្យមើលអោយមែនទែន ឈើនេះជាដើមអាកាស្យាដែលខាងរដ្ឋបាលព្រៃឈើដាំនៅជើងភ្នំគូលេនត្រូវពួកគាត់ទៅយកមក។
សូមបញ្ជាក់ថា នៅម៉ោងប្រមាណ១១ និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ មានរថយន្តចំនួន ២គ្រឿង ទី១លុចស៊ិសRX៣០០ ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ ២AK ៤៥២៣ និងមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AE២៦៨៧ ដោយពួកគេស្លៀកពាក់ស៊ីវិលបានកាក់រ៉ឺម៉ករបស់ប្រជាពលរដ្ឋ ដឹកដើមក្រាក់ កាស្យា នៅខាងត្បូងរង្វង់មូល ស្រុកបន្ទាយស្រី។ មិនដឹងថាមានបំណងអ្វីពិតប្រាកដនោះទេ? ។ ទោះជាយ៉ាងណាករណីនេះ អ្នកឃើញហេតុការណ៍បានសុំ សំណូមពរ ដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ជួយពិនិត្យមើលករណីនេះផង។
ពាក់ព័ន្ធទៅនឹងករណីនេះ ឆ្លើយតបទៅនឹងបណ្ដាញសៀមរាបប៉ុស្តិ៍ លោកទៀ សីហាអភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា៖មិនមែនទេដឹង មេព្រៃណាទៅឃាត់ឈើបែបនេះ៕SRP
ខេត្តសៀមរាប៖លោកស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ តាមរយៈកិច្ចប្រជុំលើក ទី៩ របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតក វប្បធម៌ទាំងរូបីយ និងអរូបីយ ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។ លោកថា ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និង ជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកពេលនេះ ជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិកផងដែរ។
ខេត្តព្រះសីហនុ៖លោកសាយ សំអាល់ បានណែនាំដល់មន្ត្រីមូលដ្ឋាន ឲ្យបន្តបង្កើនធ្វើអំពើល្អ និងបម្រើពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។