Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។

លោក សឹង្ហ សំរឹទ្ធិ ក្នុងនាមតំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧( សាខាខេត្តសៀមរាប និងក្នុងនាម សមាគមចលនាយុវជនកម្ពុជា ពិតជាមានសេចក្តីរន្ធត់ សោកស្តាយយ៉ាងក្រៃលេងឥតឧបមា ចំពោះការបាត់បង់នូវ ឥស្សរៈជនរបស់កងយោធពលខេមរភូមិន្ទ បាត់បង់នូវស្វាមីជាទីស្រលាញ់ បាត់បង់នូវឪពុកជាទីគោរព បាត់បង់នូវជីតាប្រកបដោយគុណធម៌ ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ និង បាននាំយកនូវថវិកាចំនួន ៧០មុឺនរៀល និង ទឹកសុទ្ធចំនួន ២០០យួរ ប្រគល់ជូនលោកជំទាវដែលជាគ្រួសារនៃសពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានឱកាសបានចូលរៀនសូត្រឡើងវិញ សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រនៅពេលខាងមុខនេះ ដែលជាថ្នាលបណ្តុះធនធានមនុស្ស និងជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ។

អភិបាលខេត្ត​ ក៏បានណែនាំដល់ក្មួយៗសិស្សានុ សិស្ស លោកគ្រូ អ្នកគ្រូ ឲ្យ​បន្តអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោករំលឹកបែបនេះ ក្ក្នុងពេលជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង​ពិធី​ប្រកាស​បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ។

ក្នុងឱកាសនោះដែរ​ ​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ម៉ាស ១០.០០០ កៅអីជ័រ២០០ ដល់វិទ្យាល័យព្រះសីហនុផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ផងដែរ ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម។

សម្តេចហ៊ុន សែន ថ្លែបនេះក្នុងពិធី បិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកមិញនេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ នាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់

ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង

ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដប្រកបដោយការទទួលខុសត្រូវ ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដបានល្អប្រសើរ និងទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាលេខរៀងទី១០លានគឺបានទៅលើអ៊ុំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

នៅថ្ងៃនេះនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថានៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នាយករដ្ឋមន្ត្រីថានេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។

នាយករដ្ឋមន្ត្រីបន្តថាទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៏ដោយ ក៏យើងនៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%ផងដែរ។

បើតាមនាយករដ្ឋមន្ត្រីគិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូស
ទី២សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្ត
ចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱយខាងតែបានដែលមក
ដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូសនិងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្ត
បន្ទាប់ទៀត។ ថ្ងៃស្អែក១វិច្ឆកា២០២១យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។

ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួរអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ.១៩ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំ របស់ក្រសួងសុខាភិបាលពិសេសវិធានការ៣ការពារ និង៣កុំព្រោះថាវ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយះវិធានការ៣ការពារនិង៣កុំ។ ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២១

ខេត្តសៀមរាប៖លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ និងសហការី នៅរសៀលថ្ងៃទី៣១ ខែតុលា នេះបាននាំយកនូវថវិកា ឧបត្ថម្ភដល់ក្រុមគ្រួសារសហការី ស្ថិតនៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ។

លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ បានឲ្យដឹងថា ថវិកាទាំងនេះបានមកពីការចូលរួមរបស់សហការី នៅក្នុងអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍។

លោក បានបន្តថា បើទោះបីជាថវិកាទាំងនេះមានតិចតួចក៏ពិតមែន តែនេះជាសមានចិត្តមនុស្សធម៌ ក្នុងន័យចែករំលែកគ្នាក្នុងពេលជួបការលំបាក។

លោកប៊ុត វិចិត្រ ក៏បានសូមថ្លែងអំណរគុណចំពោះសហការីទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ថវិកាដល់ក្រុមគ្រួសារ លោកម៉ៅ មាន ដែលជាសហការីសារព័ត៌មានសៀមរាបប៉ុស្ដិ៍។ ជាមួយគ្នាផងនេះដែរ ក្នុងនាមចាងហ្វាងការផ្សាយគេហទំព័រសៀមរាបប៉ុស្ដិ៍ សូមកោតសរសើរនិងលើកទឹកចិត្តដល់សហការីទាំងអស់ សូមចេះជួយចែករំលែកគ្នា ទៅវិញទៅមក ក្នុងពេលសហការីណាម្នាក់ជួបការលំបាកជាយថហេតុ។

ជាចុងក្រោយ យើងខ្ញុំនិងសហការីទាំងអស់ សូមជូនពរអ្នកមីងដែលត្រូវជាម្តាយរបស់លោកម៉ៅ មាន ឆាប់ជាពីជំងឺពូងទាំងឡាយ។ សូបញ្ជាក់ថា ថវិកាដែលសហការីបានចូលរួមចំណែកឧបត្ថម្ភ សរុបជាទឹកប្រាក់មានចំនួន ៣៣៥០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២១

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សហការជាមួយ នគរបាលស្រុកគិរីវង់ឃាត់ខ្លួនករណីលួចរថយន្ត។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២ឪ១​ នៅចំណុចផ្ទះសំណាក់យីហោភ្នំ​ ឌិន​ តារា​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ភ្នំឌិន​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ។ ចំណែកហេតុការណ៍លួចបានកើតឡើងកាល​ពី​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០:២០​ នាទី​ នៅចំណុចមន្ទីរពេទ្យសម្រាកព្យាបាលកែ​ ស៊ី​នួន​ ស្ថិតនៅ​ក្នុង​ក្រុមទី​ ២០​ ភូមិ​អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។

ជនសង្ស័យ​ឈ្មោះ​ វ៉ាន​ មឿន​ ហៅឡាក់​ ឡូ​ ភេទប្រុស​ អាយុ​៤២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។

អធិការនគរបាល​ក្រុង​បាត់ដំង លោក​ ពេជ្រ​ សសារ៉ែ បានឲ្យដឹងថា ករណីនេះជនសង្ស័យបាន​ និយាយកុហក​ទៅ​ជនរងគ្រោះ​ ឈ្មោះ​ អុង​ ប៊ុន​ធាង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ផ្សារ​ព្រំ​ សង្កាត់​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ថា​ខ្លួន​ជា​សន្តិសុខ​មន្ទីរពេទ្យ​ ដេីម្បី​​អោយ​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ខ្លួន​។ នៅ​ពេល​ដែល​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយក៏បាន​បេីក​រថយន្ត​ទៅ​បាត់​រហូត​ដល់​ ទេីប​ឃាត់ខ្លួន​តែម្ដង។

អធិការបន្តថាក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus RX330 ពណ៌ទឹកមាស​ ស៊េរីឆ្នាំ​ ២០០៤​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2B-8568 (​ ជា​រថយន្ត​របស់​ជនរងគ្រោះ​ )​ ទូរស័ព្ទ​ដៃ​ សេរី​ចាស់​ ០១​ គ្រឿង​។ បច្ចុប្បន្ន​កសាងសំណុំរឿបញ្ជូន​ទៅសាលាដំបូង​ខេត្ត​បាតដំបង តាម​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានចេញលិខិតព្រមាន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមលោកអ៊ុម វិបុល បន្ទាប់ពីប្រធានមន្ទីរធនធានទឹករូបនេះបានស្រវឹងស្រាហើយចូលទៅអុកឡុកក្នុងពិធីមួយក្នុងសាលាខេត្តកាលពីម្សិលមិញ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បានពិនិត្យឃើញថា ទង្វើ កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី របស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួនដូចខាងក្រោម៖

១ ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត។

២ ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ។

៣ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

៤ ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក

៥ ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់។

៦ គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត។

៧ រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល២ ឆ្នាំដូចគ្នា។

ទទួលបានលិខិតព្រមាននេះ លោក អ៊ុន វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត។

ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ខេត្តព្រះសីហនុ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។

ថ្លែងកោតសរសើរ សៀលថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ។ ក្នុងនោះផងដែរសម្តេចក៏បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បាន ៧,២០០ ម៉ែត្រគីប ក្នុងមួយថ្ងៃ និងបានអញ្ជើញពិនិត្យបន្ទប់ទឹកសាធារណៈ(បន្ទឹកទឹកលេខ៤) និងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ព្រមទាំងបន្តអញ្ជើញពិនិត្យផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ខេត្តកំពង់ធំ៖កម្លាំងនគរបាលស្រុកតាំងគោកបានបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅ
រសៀលថ្ងៃនេះ។ ការបង្ក្រាបធ្វើឡើងស្ថិតនៅភូមិ គុហ៍បារ៉ែង ស្រុកតាំងគោក ខេត្តកំពង់ធំ។

នគរបាលបានឲ្យដឹងថានៅពេលសមត្ថកិច្ចចុះទៅដល់ក្រុមញៀនល្បែងបានរត់ចែកជើងគ្នាអស់ ដោយបន្សល់ទុក វត្ថុតាងរួមមាន មាន់០២ក្បាល ងាប់មួយក្បាលម៉ូតូ ០៦ គ្រឿង ជ័រស្កត់សំរាប់រុំតខ្នាយមាន់១៥ដុំ បែកជើង ៤គូ។

ក្នុងនាមសមត្ថកិច្ចសូមធ្វើការអំពាវនាវបងប្អូន ពូមីងទាំងអស់ ដែលចូលចិត្តលេងល្បែងស៊ីសងខុសច្បាប់ ឲ្យបញ្ឈប់សកម្មភាព ព្រោះជាអំពើខុសច្បាប់ នាំឲ្យមានអសន្តិសុខក្នុងសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ភ្នំពេញ៖លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅមុននេះបន្តិចថា៖កងរាជអាវុធហត្ថ សូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាប ៖ អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ពេលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។

លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។

កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ខេត្តព្រះសីហនុ៖លោកគួច ចំរើន ត្រូវបានប្រកាសតំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជំនួសលោក ជាម ហ៊ីម ដែលត្រូវទទួលតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២១

ខេត្តត្បូងឃ្មុំ​៖ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពី​សុខទុក្ខ​ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកអភិបាលខេត្ត​ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។

លោក ជាម ច័ន្ទសោភ័ណ​ ក៏បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឲ្យ​បានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ «៣ការពារ​ ៣កុំ​» ក៏ដូចជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង ២០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ ត្រីខ១យួរ ប្រេងឆា១ដបនិងថវិកាមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page315 Page316 Page317 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×