Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សម្តេចហ៊ុន សែន ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងពីការមរណភាពរបស់ លោកងួន ញិល នាពេលនេះ។ សម្តេចតេជោ បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ លោកងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកងួន ញិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប បានចេញល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

លោកណុប សារ៉ាក់ ស្នងការរងទទួលការងារជួយកម្លាំងព្រហ្មទណ្ឌកម្រិតនគរបាលខេត្តសៀមរាបបានប្រាប់សៀមរាបប៉ុស្ដិ៍នៅយប់នេះថា៖កម្លាំងនគរបាលស្នការដ្ឋាននគរបាលក្រុងនិងខេត្តសៀមរាប ក្រោយទទួលផែនការ ពីលោកលោកតេង ច័ន្ទណាត ស្នងការ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្មាំ២០២១នេះ លោកបានដឹកនាំកម្លាំងចម្រុះ ចេញល្បាត ពួនស្ទាក់ ក្នុងក្រុងសៀមរាបដើម្បីបង្កាទប់ស្កាត់បទល្នើសកុំអោយកើតមានឡើងនិង រងចាំបង្ក្រាបអោយបានទាន់ពេលវេលាក្នុងករណីបទល្មើសកើតមានឡើងផងដែរ។ លោកថាក្នុងប្រតិបត្តិការនេះមានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងនគរបាលកម្រិតធ្ងន់ រួមនឹងកងអន្តរាគមន៍សហការ ជាមួយកម្លាំងនគរបាលក្រុងសៀមរាប។

សូមជម្រាបថាកម្លាំងនគរបាលក្រុង.ខេត្តសៀមរាបតែងតែចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិដែលមកកម្សាន្តក្នុងក្រុងសៀមរាបតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តដែលមានលោកទៀ សីហា ជាអភិបាលខេត្ត និងតាមបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ​ បានអញ្ជើញប្រារព្ធពីធីបញ្ចុះបឋមសីលាសាងសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង”វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២។

ដោយរង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់ សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់កាធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានេះ រង្វង់មូលដ៏ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការដឹកនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបផងដែរថា រង្វង់មូលដំកល់ “រូបសំណាក់ហ្លួងព្រះស្ដេចកន”នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំរួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព ។ ល។ ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទា​ប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្តបានក្រេីនរំលឹកប្រាប់ប្រជាពលរដ្ឋថា ពិតមែនតែស្ថានភាព​ជំងឺ​កូវីដ​-១៩​ បានធូរស្រាល​ ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ៣កុំ “ដើម្បីជៀសផុតពីការឆ្លងជំងឺនេះ។

លោក​​ អ៊ុន​ ចាន់ដា​ ថ្លែងប្រាប់ប្រជាពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស
ប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ​ ស្រុកជើងព្រៃ។

គួរ​បញ្ជាក់​ថា​ លោកពូ ឈុន ម៉េនជាជនមានពិការភាព ( ស្វិតជើងដោយសារជំងឺលើសឈាម ) មានប្រពន្ធនិងចៅតូចៗ ៤នាក់​ ​ក្នុងបន្ទុក ដែលកំព្រាដោយសារ ឪពុកម្តាយលែងលះ​។

អំណោយ​ដែល​ត្រូវ​ទទួល​បាន​រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង​ ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប​ មី ២កេស​ ឃីត ២សម្រាប់​ អាវយឺត ១២​ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០​ម៉ឺនរៀល។​ ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល​រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្ដែក ប្រធានក្រុមការងារបក្សចុះជួយភូមិត្រាង និងភូមិអូរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ខួប៧៦ ឈានចូល ៧៧ឆ្នាំ។

ខ្ញុំបាទ  សូម សម្តេច មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖លោកសៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថមថវិកាដល់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ដោយក្នុងម្នាក់ទទួលបាន៥០ម៉ឺន។

ការឧបត្ថម្ភថវិកាក្នុងឱកាសលោកអញ្ជើញក្រោមអធិបតីសំណោះសំណាល បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង​ (Video conference)។ ពិធីនេះធ្វើឡើងនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារនិងសមាសភាពចូលរួមសរុប ១៦នាក់ផងដែរ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត បានបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ជម្លោះក្នុងវង់ផឹកស៊ីនៅភោជនីយដ្ឋាន ថិម ភល ប៉ូលិសបានបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

របាយការណ៍របស់សមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣និង១០នាទី​ ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភោជនីដ្ឋានថិម ភល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ករណីបាញ់បោះនេះបណ្តាលអោយត្រូវជនរងគ្រោះ ឈ្មោះភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវចំក្រោមក្លៀកខាងឆ្វេង១គ្រាប់ បណ្តាលអោយរងរបួសធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប លោកភឹង ចិន្តារ៉េត បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទថា ករណីនេះ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។

លោកភឹង ចិន្តារ៉េត ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរជនដៃដល់។ តែលោក បានបញ្ជាក់ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ។ ហ្ចឹងទុកលទ្ធភាពអោយស៊ើបអង្កេតសិន។ ទោះជាយ៉ាងណាមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយទេ។

យោងតាមប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកសុី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលីសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពលើកឡើងតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើល។ ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១។

មន្ត្រីនគរបាលបានបន្តថា ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីថា ឈ្មោះ កែវ វី ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួន។ ចំណែកនារីជាសង្សារបានជិះម៉ូតូ តាមពីក្រោយចេញទៅបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ។

មន្ត្រីនគរបាលបានដកស្រង់ចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ។ នៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មែក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ គាត់បានហៅអោយសង្សារគាត់ឡើងជិះម៉ូតូ ប៉ុន្តែសង្សារគាត់មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាកluxes570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនដៃដល់ អនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានកំពុងជំរុញ ការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

ការជំរុញបើកឲ្យមានដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសលោកទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យ តំបន់កំពង់ផែចុងឃ្នៀស។

លោកទៀ សីហា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ នឹងសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ។

លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការ ដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈ ទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។

លោកបន្តថាយើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ស្នងការរងប៉ូលិសខេត្តសៀមរាប បានបំភ្លឺថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ។

លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ប្រាប់សៀមរាបប៉ុស្ដិ៍ថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋដែលអ្នកសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការចុះផ្សាយមិនពាក់ព័ន្ធក្នុងករណីផ្ទុះអាវុធកាលពីយប់មិញនោះទេ។ លោកថាកំពុងស្រាវជ្រាវបន្តក្នុងករណីនេះ។

សូមបញ្ជាក់ថានៅថ្ងៃទី៣ឈានចូលថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ ២០២១ យប់មិញនេះ មានផ្ទុះអាវុធ១ គ្រាប់នៅ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានគរបាលព្រហ្មទន្ទកំរិតធ្ងន់បាននាំយកថៅកែហាង ស្នាដៃម៉ែក្មេង៥ ឈ្មោៈ រស់ រតនា  ប្រុស អាយុ៥១  ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជានៅកន្លែងកើតហេតុ ទៅសាកសួរនិងធ្វើកំណត់ហេតុផងដែរ។ ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះគេនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវដើម្បីស្វែងរកការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានផ្ទុះអាវុធ១ គ្រាប់នៅកណ្ដាលក្រុងសៀមរាប បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅយប់ថ្ងៃ០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្រោយស្តាតចាស់ ហួសម្លុប់ជ្រៃត្រជាក់៧០ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅព្រឹកនេះថា ពិតជាមានករណីផ្ទុះអាវុធប្រាកដមែន។ ជនបង្កប្រើប្រាស់កាំភ្លើងប្រភេទឡុក។ ករណីនេះ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានប្រាប់បណ្ដាញអង្គភាពសៀមរាបប៉ុស្ដិ៍ ថាកំលាំងជំនាញកំពុងចុះពិនិត្យ។ ជុំវិញករណីផ្ទុះអាវុធនេះ គេនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចចម្រុះកំពុងចុះទៅដល់កន្លែងកើតហេតុនៅព្រឹកនេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ចំពោះរថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ។

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ភ្នំពេញ៖ក្រសួងទេសចរណ៍បានសម្រេចឲ្យបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស។នេះបើយោងតាមលិខិតមួយទំព័ររបស់ក្រសួងទេសចរណ៍ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ថោងខុន នៅ៣វិច្ឆិកាម្សិលមិញ។

សូមជម្រាបថាកាលកន្លងមកអាជីវកម្ម បៀរហ្កាឌិន នៅទូទាំងប្រទេសត្រូវបានក្រសួងសម្រេចបិទ មិនឲ្យដំណើរការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមរំលឹកថាកាលពីថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page313 Page314 Page315 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×