ខេត្តបាត់ដំបង៖អភិបាលខេត្តលោកសុខ លូ បានមានប្រសាសន៍ណែនាំដល់ គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំង១៤ បន្តពង្រឹង និងខិតខំដោះស្រាយបញ្ហានាៗ របស់ប្រជាពលរដ្ឋបន្តទៀត និងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា ទន្ទឹមនឹងរាជរដ្ឋាភិបាលត្រៀមបើកនូវអាហារដ្ឋានប្រភេទជាខារ៉ាអូខេ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ លោកបានណែនាំឲ្យបង្កើតក្រុមការងារចុះពិនិត្យទៅតាមហាងនានា ដើម្បីធានាឲ្យបាននូវការអនុវត្តវិធានការ SOP របស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ បញ្ជៀសឲ្យបាននូវការផ្ទុះឡើងជំងឺកូវីដ-១៩ សារជាថ្មីទៀត។
លោកក៏បានជំរុញឲ្យមានការដោះស្រាយជាបន្ទាន់ នូវជនអានាថា ជនវិកលចរឹក និងជនមានបញ្ហាសតិនានា ព្រោះវាបានបង្កនូវភាពអាណាធិបតេយ្យ តាមសាធារណៈ ដោយក្នុងនោះត្រូវរៀបចំទីកន្លែងឲ្យពួកគាត់ កន្លែងព្យាបាលពួកគាត់ ដែលជាជនរងគ្រោះ និងសហការជាមួយអង្គការពាក់ព័ន្ធនានា ជុំវិញខេត្ត ដើម្បីដោះស្រាយក្នុងការព្យាបាល ឬផ្ដល់ជាទីកន្លែងសមរម្យដល់ពួកគាត់ផងដែរ។
លោកថ្លែងបែបនេះនៅថ្ងៃសុក្រ ទី១២ ព្រឹកមិញនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង៕SRP

ខេត្តសៀមរាប៖ប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១ ម្សិលមិញបានចាប់ខ្លួនមនុស្សពីរនាក់ករណីលួចម៉ូតូ។