ខេត្តសៀមរាប៖អាជ្ញាធរចាប់ផ្ដើមឲ្យអនុវត្តគោលការណ៍បើកដំណើរការឡើងវិញ សម្រាប់អាជីវកម្ម សណ្ឋាគារ សេវាស្នាក់នៅ ទេសចរណ៍ និងអាជីវកម្មបៀរហ្គាឌិន។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចុះហត្ថលេខាដោយលោកទៀ សីហា នៅថ្ងៃទី ២២ ខែវិច្ឆិកា ម្សិលមិញ៕SRP
ខេត្តសៀមរាប៖អាជ្ញាធរចាប់ផ្ដើមឲ្យអនុវត្តគោលការណ៍បើកដំណើរការឡើងវិញ សម្រាប់អាជីវកម្ម សណ្ឋាគារ សេវាស្នាក់នៅ ទេសចរណ៍ និងអាជីវកម្មបៀរហ្គាឌិន។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចុះហត្ថលេខាដោយលោកទៀ សីហា នៅថ្ងៃទី ២២ ខែវិច្ឆិកា ម្សិលមិញ៕SRP
ខេត្តសៀមរាប៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ បានចេញសេចក្ដីបំភ្លឺមួយ
ឆ្លើយតបចំពោះ ហ្វេសប៊ុក «រាត្រី ឯកា» ដែលបានបង្ហោះជាសាធារណ: កាលពីថ្មីៗនេះដោយចោទប្រកាន់ទៅលើមន្ត្រីនគរបាលចរាចរណ៍ស្រុកពួក។សូមអានលិខិតបំភ្លឺខាងក្រោម៖
ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ លោកវីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ។
សម្ដេច ស ខេង និង លោក វីល័យ ឡាខាំហ្វង បានសម្តែងការ អបអរសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងស្មារតីមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលតាមរយៈទំនាក់ទំនងនេះបានជំរុញដល់ការកើនឡើងគួរឲ្យ កត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ កាលពីឆ្នាំ២០២០កន្លងទៅ និងរួមចំណែកយ៉ាង សំខាន់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ការជួយ ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ។
សម្ដេចស ខេង និងលោកវីល័យ ឡាខាំហ្វង ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តីក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតរវាងភាគីទាំងពីរ សម្ដេចស ខេង និង លោក វីល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ និងបានឯកភាពបន្តបង្កើនការយកចិត្តទុកដាក់លើការងារមួយចំនួន។
ការងារសំខាន់ៗទាំងនោះ រួមមានការបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។
ភាគីទាំងពីរក៏បានឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន។
ជាមួយគ្នានេះ ក៏បានឯកភាព បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ស្របតាម នីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ ការពិនិត្យព្យាបាលជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាព នានាតាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមកផងដែរ៕SRP
ខេត្តកំពង់ចាម៖ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត។
បេីតាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។
ប្រភពបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅពីវេលាម៉ោង២នឹង១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី នគរបាលចំការអណ្តូង ទទួលព័ត៌មានពីឈ្មោះពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់។
នគរបាលបានបន្តថា ករណីនេះ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ និងសម្ភារៈមួយចំនួនផងដែរ។ ទោះជាយ៉ាងណាសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP
ខេត្តកំពង់ចាម៖ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធមានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ សម្តេចហ៊ុនសែន ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក។
សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕SRP
ខេត្តបាត់ដំបង៖ លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល និងបានធ្វើការណែនាំដល់រដ្ឋបាលស្រុកបវេល រៀបចំបញ្ជីទំនាស់នានា ដែលប្រជាពលរដ្ឋជួបបញ្ហា និងប្ដឹងមករដ្ឋបាលស្រុក និងលើកទឹកចិត្តឲ្យរដ្ឋបាលស្រុក ឃុំ រៀបចំឲ្យមាននូវវេទិកាសាធារណៈ លក្ខណៈតូចៗ ដោយមានការចូលរួមតាមលទ្ធភាពជាក់ស្ដែងដែលរដ្ឋបាលស្រុក ឃុំអាចរៀបចំ ក្នុងន័យនេះដើម្បីចូលរួមចំណែកក្នុងការពង្រឹងនូវការងាររដ្ឋបាលថ្នាក់ ស្រុក ឃុំ ឲ្យកាន់តែល្អប្រសើរ និងដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល ដោយក្នុងនោះលោក បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារ បានល្អប្រសើរ។
លោកក៏បានណែនាំឲ្យរដ្ឋបាលស្រុករកដី សម្រាប់រៀបចំជាទីលានចាក់សំរាមបន្ថែមទៀត ដែលមានទំហំផ្ទៃដីធំ ដើម្បីអាចដាក់សំរាមបានច្រើន មិនធ្វើឲ្យយឺតយ៉ាវ ក្នុងការប្រមូលសំរាម៕SRP
ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោកហ៊ុយ វណ្ណៈ តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយទាក់ទងទៅនឹង អ្នកសារព័ត៌មានឬអ្នកកាសែត នៅពេលចុះទៅយកព័ត៌មាន។
លោកហ៊ុយ វណ្ណៈ បានសរសេរថា៖អ្នកសារព័ត៌មាន/អ្នកកាសែត ទាំងអស់ត្រូវបានអនុញ្ញាតដោយច្បាប់ ឱ្យចុះបំពេញការងារនៅទីសាធារណៈគ្រប់ទីកន្លែងដោយសេរី លើកលែងកន្លែងឯកជន ឬការហាមឃាត់ពិសេស ដែលត្រូវសុំកិច្ចសហការ និងការអនុញ្ញាត។ ការយកអ្នកកាសែត ជាដៃគូគឺជាជម្រើសត្រឹមត្រូវ ហើយការយកកាសែតជាសត្រូវ ជាការខុសឆ្គង និងខាតបង់។ ជាថ្មីម្តងទៀត អ្នកកាសែត ក៏ត្រូវប្រកាន់ខ្ជាប់ជានិច្ចគ្រប់ពេលវេលានូវ ក្រមសីលធម៌វិជ្ជាជីវៈ មានសុច្ចរិតភាព និងមានសុជីវធម៌ នៅក្នុងការងាររបស់ខ្លួន ពីព្រោះយើងទាំងអស់គ្នាជាខ្មែរ ហើយវាជាគុណតម្លៃវិជ្ជាជីវៈ។ បេសកកម្មយើងៗគ្រប់គ្នា គឺដើម្បីរួមគ្នាដោះស្រាយការលំបាករបស់អ្នកមានលទ្ធភាពតិចតួច មិនមែនយល់ច្រឡំ ប្រឈមគ្នា ហើយបង្កើតបន្ថែមបញ្ហាឱ្យសង្គមនោះទេ។
សូមរំលឹកថា ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាអ្នកសារព័ត៌មាន មានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។
លោក ខៀវ កាញារីទ្ធ បានបន្តថ្លែងថា «អភិបាលខេត្តមួយ អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ។ លោករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖សំឡេង
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា។ ខាងក្រោមនេះ សុន្ទរកថាទាំងស្រុង របស់សម្ដេចហ៊ុន សែន៕SRP
ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះបានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈចំនួន៦ ដូចខាងក្រោម៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។
២- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។
៣- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕SRP
ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១៨-២០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ
ភ្ញៀវទេសចរដើរកម្សាន្តក្នុងខេត្តសៀមរាប មានជាងចំនួន១១ម៉ឺននាក់។
របាយការណ៍បានបន្តថាចំនួនភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួនប្រមាណ ៥៥.១៨៤ នាក់ ក្នុងនោះ ៖
ភ្ញៀវជាតិមានចំនួនប្រមាណ ៥៥.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ប្រមាណជា ៤០.០០០-៤៥.០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៩.០០០ នាក់ុំ
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥.០០០ នាក់។
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១១.០០០ នាក់។
ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨៤ នាក់។
សរុបសម្រាប់រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១៨-២០ ខែ វិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណៈ ១១៨.១៤៦ នាក់ ក្នុងនោះ៖
ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ប្រមាណជា ៨០.០០០-៩០.០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩.០០០ នាក់។
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២.៧០០ នាក់។
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៣០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១.១៤៦ នាក់៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានដាក់ចេញជាផែនការ ដេីម្បីគិតគូរដល់ការលេីកកម្ពស់សោភ័ណភាពក្រុងកំពង់ចាម និងការលេីកកម្ពស់សុខុមាលភាពដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកដេីរលេងកម្សាន្ត ឬធ្វើការហាត់ប្រាណផងនោះ ដូច្នេះយើងត្រូវសិក្សាស្វែងរកទីតាំងណាមួយឲ្យបានសមរម្យ ដេីម្បីសាងសង់បន្ទប់ទឹក បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។
លោកថ្លែងបែបនេះនៅព្រឹកមិញ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងទីតាំងសម្រាប់សាងសង់បង្គន់អនាម័យសាធារណៈ ដើម្បីលេីកកម្ពស់សុខុមាលភាពដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកដេីរលេងកម្សាន្ត ឬធ្វើការហាត់ប្រាណ ទទួលបានសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។
សូមជម្រាបថាក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៣០ អាណត្តិទីទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ លោក អ៊ុន ចាន់ដា បានទទួលសំណើរបស់ក្រុមប្រឹក្សាខេត្ត ហេីយបានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យជួយស្វែងរកទីតាំងសាងសង់បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គ ចៀសវាងការបន្ទោរបង់ពាសវាលពាសកាល និងដេីម្បីលេីកកម្ពស់សុខុមាលភាពក្រុង និងលេីកកម្ពស់សុខុមាលភាពភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕SRP
ខេត្តសៀមរាប៖ ក្មេងប្រុសចំនួន២នាក់បានលង់ទឹកស្លាប់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទឹកស្រះវាលស្រែខាងកើតភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយប្រហែល៨០០ម៉ែត្រ ទំហំ១០ម៉ែត្រ ៣០ម៉ែត្រ ជំរៅ៤ម។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ តឿ ប៊ូតុង អាយុ១១ឆ្នាំ, ២-ឈ្មោះ ខា សុមឿង អាយុ៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរស់នៅជុំតា ក្នុងភូមិ-ឃុំកើតហេតុ(ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ)។
សមត្ថកិច្ចបានបន្តថា តាមការពិនិត្យសព ក្មេងរងគ្រោះទាំងពីរនាក់ មិនមានស្លាកស្នាមអ្វីសង្ស័យពាក់ព័ន្ធបទល្មើសឡើយ មូលហេតុដោយការធ្វេសប្រហែសរបស់ជីតា៕SRP
