Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖យុវសិស្ស ឌឹម អេងជូ ដែលបានស្លាប់ដោយឃាតកចាប់រំលោភនិងសម្លាប់ ជាក្មេងកំព្រាឪពុករស់នៅជាមួយជីដូនចាស់ជរា។

សូមរំលឹកថាហេតុការណ៍បានកើតឡើងកាលពី​វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​ដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនគួរបន្ថែម ត្រៀមប្រឡងបាក់ឌុប​ ប៉ុន្តែជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ត្រូវបានជនដៃដល់ចាប់រំលោភ ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ។

ជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅលន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពរយ:ពេលប៉ុន្មានម៉ោងក្រោយមក។

ចំណែក ជនរងគ្រោះឌឹម អេងជូ ជាកូនកំព្រាឪពុក អាយុ១៦ឆ្នាំ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ។

យុវតីជនរងគ្រោះរូបនេះ រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី​ ៧ ខណៈដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។

នៅព្រឹកមិញនេះ លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ បាននាំយក​ថវិកា​ និង​សម្ភារ​មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី លោ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ។

លោកស្រី​ ក៏បានលើកទឹកចិត្តដល់គ្រួសារសព និង​ចូលបុណ្យ រួមមាន​ ថវិកា​ ៩០ម៉ឺនរៀល​ អង្ករ ១០០គីឡូក្រាម និង​សម្ភារមួយ​ចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តតាកែវ៖ស្នងការនគរបាលខេត្តតាកែវថ្មី ត្រូវបានប្រកាសតែងតាំង។

ពិធីប្រកាស ធ្វើឡើងសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។

សូមជម្រាបថា លោកឈាង ផាន់ណារ៉ា ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភាកិច្ច និងតែងតាំងមុខតំណែងជាស្នងការថ្មី ជាស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកសុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖ក្រុមសមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងកែច្នៃបទល្មើសព្រៃឈើមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ ដែលម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស។

ប្រភពពីនៅកន្លែងទីតាំងបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើន រួមទាំងឧបករណ៍កែច្នៃទាំងអស់ដែលនៅប្រើការក្នុងរោងទាំងនោះផងដែរ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ឈ្មោះជា រុងរឿង គឺជាឈ្មួញឈើដុះស្លែមួយរូបនៅក្នុងទឹកដីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពុំដែលមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ ទើបតែលើកនេះត្រូវបានអស់ល័ក្ខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

ការស្នើរបស់សម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា។

ក្នុងជំនួបលោក ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាម នាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាម ក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

លោកង្វៀន ហ៊ុយតាំង ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។

ឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ ” ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ “។

ខាងក្រោមនេះ គឺជាសុន្ទរកថារបស់ សម្ដេចហ៊ុន សែន ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១៖

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖ មនុស្សចំនួន៣នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធករណីលួចផ្សេងគ្នា។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ ដោយប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាករណីលួចទី១ត្រង់ចំណុច​ ក្រុមទី​ ១០ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ សម្ភារបាត់បង់មានរទេះដឹកឥវ៉ាន់ពណ៌ខៀវ ១គ្រឿង។

ក្រោយពីទទួលបណ្តឹង ពីម្ចាស់លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនឈ្មោះ​ នឿម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យសារភាពថាពិតជាបានលួចប្រាកដមែន។

ករណីទី២ ត្រង់ចំនុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនម្នាក់ ឈ្មោះវ៉ាន់ តុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ករណីលួចខ្សែភ្លើង។ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន

ដកហូតរួមមាន៖ខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួន ១៣ម៉ែត្រ -ខ្សែភ្លើង ១x១ចំនួន ២ម៉ែត្រ

-ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ ចំនួន៤កំណាត់។

ករណីទី៣ ឃាត់ខ្លួនឈ្មោះអ៊ឹម សឹមហាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ករណីលួចខ្សែភ្លើង។ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។ ដកហូតរួមមាន៖ខ្សែភ្លើងដុតរួចចំនួន១ដុំ។

បច្ចុប្បន្នជនសង្ស័យ​ទាំង៣ ត្រូវបានផ្នែកជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖គ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានស្លាប់បាត់បងជីវិតដោយសារតែខ្យល់គរ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី២៣  ខែ វិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅភូមិមណ្ឌល១  សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះមានឈ្មោះសាត ឧស្សាហ៍ ភេទប្រុសអាយុ៥៣ឆ្នាំមុខរបរគ្រូបង្រៀនរស់នៅភូមិកេតហេតុ។

ករណីនេះសមត្ថកិច្ចជំនាញ កោសល្យវិច័យនិង គ្រូពេទ្យធ្វើកោសល្យវិច័យលើសាកសព  ពុំមានពាក់ព័ន្ធនឹងបទល្មើលព្រហ្មទណ្ឌនោះទេ។

មូលហេតុស្លាប់ដោយសារខ្វះជាតិស្ករក្នុងឈាម ខ្យល់គរ បណ្តាលអោយដួលស្លាប់តែម្ដង។  ជនរងគ្រោះរស់នៅម្នាក់ឯង ត្រូវបានប្រគល់សាកសពអោយបងប្អូនធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ដែលបង្កឲ្យការបង្កបង្កើនផលដំណាំកសិកម្មក្នុងខេត្ត បានលទ្ធផលល្អ ហើយជាពិសេស ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន នឹងជិតសម្រេចបានទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដែលអាចធ្វើការទប់ទឹកស្ទឹងសង្កែបានទៅតាមកម្រិតកម្ពស់ដែលយើងចង់បាន ដែលនឹងជួយបង្កើនសោភ័ណភាពស្ទឹងសង្កែ និងសោភ័ណភាពក្រុងបាត់ដំបងឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត និងតំបន់ទេសចរណ៍ មានអគារបុរាណ ដែលក្បាច់រចនាស្រស់ស្អាត និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

លោកសុខ លូ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ក៏ដូចជាប្រតិភូនៃសហភាពអឺរ៉ុប និង លោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលចំណាយពេលវេលា ក្នុងការចូលជួបសម្ដែងការគួរសម ក៏ដូចការពិភាក្សាលើគម្រោមអភិវឌ្ឍន៍វិស័យនានាក្នុងខេត្តបាត់ដំបង។ 

លោក សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពេលអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសកម្ពុជា និងប្រតិភូនៃសហភាពអឺរ៉ុប នៅព្រឹកមិញនេះ

លោកស្រី BOURHIS Ophélie នាយិកាប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលខិតខំប្រឹងប្រែងអភិរក្សបឹងទន្លេសាប ដែលជាបឹងដ៏ធំមួយ សំបូរទៅដោយមច្ឆាជាតិជាច្រើន និងបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ 

លោកស្រីបានបន្តទៀតថា ចំពោះគម្រោងដែលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ កំពុងដំណើរការនាពេលនេះ គឺផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង។ លោកស្រី បានបន្ថែមទៀតថា បើសិនបើមានការគាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំដែលទឹកស្ទឹងសង្កែ ឡើងដល់កម្រិតខ្ពស់ ដើម្បីកាត់បន្ថយបញ្ហាទឹកលិចក្នុងក្រុងបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានមានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់មហាជន ប្រជាជន និងគ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន ហើយទិវានេះទៀតសោត គឺជាទិវាដើម្បីធ្វើការក្រើនរំលឹកដល់មហាជន ប្រជាជន ទាំងអស់អំពីការចូលរួមសំអាតបរិស្ថានឲ្យបានស្អាតជាប្រចាំ ព្រោះថា បន្ទាប់ពីបញ្ចប់ទិវានេះរួច បរិស្ថានមិនអាចស្អាតបានជារៀងរហូតឡើយ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការចូលរួមសំអាតទាំងអស់គ្នា ទើបអនាម័យបរិស្ថានបានស្អាតជារៀងរហូតបាន។ 

លោកបានបន្តទៀតថា ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យយើងអាក់ខានក្នុងការប្រារព្ធទិវានេះឡើង តែដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចហ៊ុន សែន ក្នុងការស្វែងរកវាក់សាំងកូវីដ-១៩ ដើម្បីបានជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាឱកាសមួយក្នុងការបើកដំណើរសេដ្ឋកិច្ចប្រទេសឡើងវិញ ហើយក៏ជាឱកាសមួយដែលយើងអាចប្រារព្ធពិធី ឬទិវាផ្សេងៗទៀតបាន តែក្នុងរបៀបរបបបែបថ្មី ដោយត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាកុលជាដើម។

លោកមានប្រសាសន៍បែបនេះនៅព្រឹកមិញនេះក្នុងឱកាសរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

សម្តេច ហ៊ុន សែន បានបន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា នេះថាជា “ស្ពានភ្ជាប់និស្ស័យ” ដែលមានន័យទូលំទូលាយ គឺជាភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន , ជាការភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងមួយទៀតគឺភ្ជាប់និស្ស័យរវាងរូបសម្តេចផ្ទាល់ជាមួយនឹងឧត្ដមភរិយារបស់សម្តេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ឯសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ។

សម្តេចជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាពីមុនតំបន់នេះពិតជាមានការលំបាកណាស់ដោយធ្វើដំណើរត្រូវប្រើទូកចែវ បន្ទាប់កទូកម៉ាស៊ីន ដែលមានការលំបាកសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងត្រើយខាងលិច ទៅត្រើយខាងកើត ជាពិសេសពេលមានជម្ងឺឈឺថ្កាត់ម្តងៗតែងតែលំបាក ពោលគឺទម្រាំទៅដល់មន្ទីរពេទ្យត្រូវចំណាយពេលវេលាយូរ ។ តែពេលនេះយើងមិនមានការលំបាកទៀតទេ ដោយសារយើងមានស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យនេះ។ 

សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលជាតិដែលកើតមានឡើងជាបន្តបន្ទាប់។សម្តេចបានរំលឹកពីការតស៊ូដឹកនាំប្រទេសដំបូងដោយយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាម បន្ទាប់មកយើងបានចាប់ផ្តើមអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយកសាងស្ពាននេះ ក៏ដូចជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជាជាច្រើនទៀត។ សម្តេចតេជោ បានអបអសាទរសាទរចំពោះសមិទ្ធផលស្ពានថ្មី និងផ្លូវដែលត្រូវសាងសង់បន្តជាពេលនេះ និងបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ ចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» នៅថ្ងៃអង្គារ ៤រោច ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹកមិញនេះ។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ។ លោកតំណាងឱ្យភាគីចិនបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន និងការចាប់ផ្តើមគម្រោងការដ្ឋានសាងសង់ផ្លូវជាតិលេខ71Cនាពេលនេះ។ ចិនតែងមានសុភាសិតមួយពោលថា ” ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន “។ ប្រទេសកម្ពុជាសម្បូរធនធានទឹក ទន្លេតូចធំខ្វាត់ខ្វែងជាបណ្ដាញ ហើយស្ពានមានតួនាទីយ៉ាងសំខាន់ដែលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ដូចនេះ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនបានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះមានសស្ពានឆ្លងកាត់ទន្លេចំនួនសរុប៨ ហើយស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជា និងចិនយ៉ាងពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» នៅថ្ងៃអង្គារ ព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន២០ខ្សែ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់យ៉ាងណាក៏ដោយ។

នាយករដ្ឋមន្ត្រីក៏បានសូមអោយយកចិត្តទុកដាក់សុខភាពមនុស្សចាស់ ក្នុងពេលរដូវចុះត្រជាក់ខាងមុខនេះ។ សូមអោយអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមបុស្សចាស់ ដូចជាត្រៀមផ្តល់ជូននូវអាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយដែលមានការខ្វះខាត។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ ជាពិសេសក្នុងពេលទប់ស្កាត់កូវីដ ក៏ដូចជាពេលដែលបើកប្រទេសជាតិឡើងវិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់មេឃុំ មេប៉ុស្ដិ៍ ស្មៀន និងមេភូមិ គឺជាបុគ្គលដែលនៅស្និតជាមួយប្រជាពលរដ្ឋជាងគេ ដូចនេះអ្នកទាំងនេះត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព និងរហ័ស ពង្រឹងសេវារដ្ឋបាលឃុំ ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលទទួល និងពេញចិត្តជាមួយសេវាសាធារណៈដែលយើងបានផ្ដល់ជូនគាត់។

លោកសុខ លូ មានប្រសាសន៍ណែនាំបែបនេះនៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ម្សិលមិញក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកគាស់ក្រឡ។

ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បានប្រាប់ដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារបានល្អប្រសើរទៅមុខ។

លោកក៏បានឲ្យរៀបចំប្លង់មេឲ្យហើយស្រេច ដូចជាការធ្វើផ្លូវត្រូវតែទុកចំណីផ្លូវឲ្យបានរួចជាស្រេច ហើយបើសិនជាមានករណីមានបុគ្គលណាម្នាក់រំលោភបំពានលើចំណីផ្លូវ ទោះត្រឹមរយៈពេលខ្លីក៏ដោយ ក៏ត្រូវឲ្យរុះរើជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page306 Page307 Page308 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×