Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ ១ខ្នង​ រួមនឹង​តូប​លក់ដូរ​ចំនួន​១៦តូប​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​។

ករណី​នេះ​បាន​កេីតមានឡេីង​កាលពី​វេលាម៉ោង​៩​ និង​៤០នាទី​យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លេីង​ បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងអស់រយ:ពេលជាច្រើនម៉ោង​ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ឡានទឹកអស់ចំនួន​ ៧គ្រឿង និងទឹកអស់ចំនួន ១៦រថយន្ត។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​គ្រោះ​អគ្គីភ័យនេះ​បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ​ ដែលមានដូចជា​ ផ្ទះ​១ខ្នង​ ទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម។​ តូបចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ថ្មក្រោម​ ប្រក់ដែក។
ចំពោះ​មូលហេតុ​ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ មកពី​ឆ្លងចរន្ត​អគ្គិសនី​។ ទោះជា​យ៉ាង​ណា​ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ភ្នំពេញ៖កងវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ ក្នុងនោះស្ត្រី៣០នាក់ បានវិលត្រលប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ រយៈពេល១ឆ្នាំ ប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។

នេះជាការបញ្ជាក់ របស់លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីទទួលកងកម្លាំងមួកខៀវកម្ពុជាធ្វើមាតុភូមិនិវត្តន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១២ ហើយកងវិស្វកម្មលេខ៩២៨ គឺជាកងទី១១ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។

លោកសែម សុវណ្ណនី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ ដែលតែងតែគិតគូរសួរសុខទុក្ខដល់កម្លាំងយើងជាប់ជាប្រចាំ។ កម្លាំងទាំងអស់ត្រូវបានអនុញ្ញាតឱ្យ ទៅឈប់សម្រាកច្បាប់នៅតាមគេហដ្ឋាន គឺត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល៥ថ្ងៃបន្តទៀត រួមទាំងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទគំរូ ដើម្បីគ្រួសារយើងខ្លួនយើង និងសង្គមជាតិយើងទាំងមូល៕ដោយAKP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តសៀមរាបសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ម្សិលមិញ បានពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហា ផ្លូវនៅតាមជនបទ និង នៅក្នុងតំបន់អាជ្ញាធរជាតិ អប្សរាគ្រប់គ្រង ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រមទាំងបញ្ហាមែកឈើងាប់នៅតាមដងផ្លូវ។ ម្យ៉ាងទៀតក៏បានលើកនូវសំណូមពររបស់អាជ្ញាធរស្រុក ដោយលើកឡើងអំពីបច្ចេកទេសរបស់មន្ទីរជំនាញពាក់ព័ន្ធបញ្ហាខូចផ្លូវមួយខ្សែពីស្រុកអង្គរធំទៅដល់ឃុំស្វាយសរ ស្រុកវ៉ារិនប្រវែង៤៨គីឡូម៉ែត្រ និង ផលប៉ះពាល់ផ្លូវពីស្រុកពួក ទៅស្រុកអង្គរជុំ ដែលបង្កឡើងដោយរថយន្តធំៗដឹកជញ្ជូនលើសទម្ងន់ខុសពីបទដ្ឋានផ្លូវជនបទផងដែរ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបម្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលការបើកឡើងវិញនូវវិស័យទេសចរណ៍។

លោកបានបន្តទៀតថា ក្រោយពេលការបើកដំណើរការហោះហើរឡើងវិញ ខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាបង្គួរ។ លោកក៏បានលើកពីបញ្ហាសហជីពមួយចំនួន ដែលមិនទាន់យល់ពីការបង់ពន្ធ ការចុះបញ្ជី និង ការសុំអាជ្ញាប័ណ្ណ និង ច្បាប់សំណង់ ហើយរដ្ឋបាលខេត្តនៅតែបន្តធ្វើការណែនាំ និង ឈានទៅធ្វើការផាកពិន័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២២

ភ្នំពេញ៖លោកណារ៉ុងផាន់ ​ជិតកែវធែ ​(Narongpan Jittkaewtae) ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោក លោក និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។

លោកក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេច ហ៊ុន សែន ថា លោកត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោក ណារ៉ុងផាន់ ​ជិតកែវធែ បានគោរព សំដែងនូវអំណរអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានគោរពជម្រាបជូនសម្តេចតេជោថា លោកពិតជាមានកិត្តិយសណាស់ដែលត្រូវបានព្រះមហាក្សត្រប្រគល់មេដាយសហមេត្រីជូនលោក។

លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោទៀតថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលឯកឧត្តមមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ជាមួយគ្នានេះ លោកក៏សូមសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ លោកសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយលោកមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។

អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លើកឡើងយ៉ាងដូច្នេះ នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ម្សិលមិញ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

សម្ដេចហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះលោកណារ៉ុងផាន់ ​ជិតកែវធែ ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណចំពោះ លោក ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ និងអរគុណដែលបានគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀតសម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោបានមានប្រសាសន៍ថា ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឈរលើទំនាក់ទំនងដ៏ល្អនេះ នាយករដ្ឋមន្ត្រីបានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទី ជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព​ បង្កើនជំនឿទុកចិត្ត ឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះផងដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលកន្លងមកបានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជា ពេលដែលប្រជាជនកម្ពុជាមានជំងឺ ដែលអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ នៅតាមព្រំដែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប បានសម្រេចុះបិទការដ្ឋានកាយដីចំនួន២នកន្លែង ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង។

ការចុះបិទនេះនៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២ ព្រឹកមិញនេះ ក្រោយម្ចាស់ការដ្ឋានទាំង២
ផ្ទុះហិង្សាបង្កជារបួសស្នាម។

តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យង់ ដែលដឹកនាំកម្លាំងចុះបិទផ្ទាល់បានឲ្យដឹងថា ការបិទការដ្ឋានកាយរណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។

លោកហាយ យង់ បន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមាន ឈ្មោះសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ. ទី២ក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹងជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាម។

លោកហាយ យង់ បន្ថែមថាក្នុងកិច្ចសន្យាក្រុមហ៊ុន ខាងលើ ត្រូវបំពេញកត្តព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត។ អីចឹងហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ។ ទោះបីយ៉ាងណា លោកហាយ យង់ សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកអោយសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។ ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃ កំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ស្ពានឬស្សី កោះប៉ែន ជាទីកន្លែងដ៏ពេញនិយម របស់ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កកម្សាន្ត ក្នុងនោះនៅ​រមណីយដ្ឋាន​ធម្មជាតិ​ ឆ្នេរខ្សាច់កោះប៉ែន​ផងដែរ។

ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​ មានភ្ញៀវទេសចរ សរុប​ ៣៩៨៧នាក់​ ដើរលេងនៅស្ពានឬស្សី កោះប៉ែន និងនៅ​រមណីយដ្ឋាន​ធម្មជាតិ​។ ក្នុងនោះភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ចាម​ សរុប​ចំនួន​ ១៧,១៨៥នាក់​ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជា​៥០នាក់​ ។

បេីតាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា​ ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​ រយៈពេល​៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​៣១​ ខែមករា​ ដល់​ថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ សម្រាប់​រមណីយដ្ឋាន​ និង​កន្លែង​កម្សាន្ត​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ មាន​ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​ សរុប​ចំនួន​​ ១៧,១៨៥នាក់​ ខណៈ​ភ្ញៀវ​ភ្ញៀវ​ទេសចរណ៍​ដេីរលេង​កម្សាន្ត​ក្នុង​ក្រុងកំពង់ចាម​ ប្រមាណ​ជា​៦,៩២៤នាក់​ និងរមណីយដ្ឋាន​ធម្មជាតិ​ឆ្នេរខ្សាច់​កោះប៉ែន​ ៣,៩៨៧នាក់​ ហេីយ​ក៏​មាន​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត​ ក្នុង​នោះ​មាន​ដូចជា​ រមណីយដ្ឋានទឹកឆា​ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា​ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ​ រមណីយដ្ឋានបែមប៊ូរីសត​ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ​ និង​អាហារដ្ឋានស្មៅទន្លេ​ក្រុងកំពង់ចាម​។

ចំពោះស្ថានភាពទូទៅ​ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល​៣ថ្ងៃ​នេះ​ ភ្ញៀវ​ទេសចរណ៍​មានចំនួនច្រើនកុះករ​ ដោយនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលិក ដែលបម្រើសេវាកម្មទេសចរណ៍​ បានចាក់វាក់សាំងទៅតាមចំនួនដូសដែលរាជរដ្ឋាភិបាលបានកំណត់ ហើយបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងបានពាក់កាត់វាក់សាំងគ្រប់ៗគ្នា។ ចំណែក​ឯភ្ញៀវទេសចរក៏មានការប្រុងប្រយ័ត្នខ្ពស់ បានយកប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានសុវត្ថិភាព “៣ការពារ​ ៣កុំ​” ជាពិសេសការពាក់ម៉ាស់ ប្រើអាកុល ជែលសំអាតដៃ រក្សាគម្លាតសុវត្ថិភាពជាដើម​ ដែលនៅតាមរមណីយដ្ឋាននីមួយៗ ចំណាយជាមធ្យម របស់ភ្ញៀវទេសចរ ក្នុង១នាក់ ចាប់ពី ២០,០០០៛ ទៅ ៦០,០០០៛។

សូមជម្រាបថាលោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅរសៀល​ថ្ងៃ​ទី​២ ខែមករា​ ម្សិលមិញ បានអញ្ជើញចុះពិនិត្យ ស្ថានភាពនៅស្ពានឬស្សី កោះប៉ែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តប៉ៃលិន៖មានការលើកឡើងថាដើមឈើប្រណិតៗ ស្ថិតនៅភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងទទួលរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ។

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ពួកគាត់ប្រទះឃើញឈើជ្រុងប្រណិតៗច្រើនដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់។ ករណីនេះពួកគាត់សង្ស័យថា ប្រសិនគ្មានការគប់គិត ពីមន្ត្រីជំនាញនោះទេ ក៏ពួកឈ្មួញមិនហ៊ានចូលទៅកាប់បំផ្លាញនោះដែរ។

ប្រជាពលរដ្ឋ ដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើ នឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅដេកអារឈើនៅលើព្រៃភ្នំស្រង់នេះអស់រយ:ពេល ជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋបន្តថាពេលពួកគាត់សាកសួរក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា៖បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថារត់ការទៅជំនាញមួយណានោះឡើយ។

ប្រជាពលរដ្ឋ នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើ នៅតាមតំបន់ភ្នំ ព្រោះតែមន្ត្រីជំនាញ ហាក់ដូចជាសម្ងំស្ងៀម មិនមានចំណាត់ការ ទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។

ករណីនេះ ពួកគាត់រំពឹងថាថ្នាក់ដឹកនាំខេត្តប៉ៃលិន នឹងចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់វិធានការទៅលើជនបំផ្លាញព្រៃឈើមួយចំនួនផងដែរ។

ពាក់ព័ន្ធទៅការកាប់បំផ្លាញព្រៃឈើ នៅភ្នំស្រង់នេះ អ្នកសារព័ត៌មាន បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដោយលោកលើកឡើងថា៖ ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើនេះ៕SRP ដោយស សារឿន

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ ផងដែរ។

ប្រសាសន៍សម្ដេច ហ៊ុន សែន សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២២

ខេត្តកោះកុង៖អាជ្ញាធរខេត្តកោះកុង បានប្រកាសមិនទទួលយក ការដោះស្រាយចំពោះការតវ៉ាទាមទារ របស់សកម្មជនដីធ្លីក្រុម៧៤៣គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ នោះឡើយ គ្រាពលរដ្ឋក្រុមនេះបានទទួលសំណងទូទាត់តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល រួចរាល់អស់ហើយកាលពីឆ្នាំ២០១៧។

សូមជម្រាបថាករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន Koh Kong Plantation Co,LTD និងក្រុមហ៊ុន ស្ករអំពៅ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពររួចរាល់ហើយដែលរួមមាន៖ ក្រុមប្រជាពលរដ្ឋ២០០គ្រួសារ ក្រុមពលរដ្ឋ ១៧៥គ្រួសារ ក្រុមពលរដ្ឋ៥៨៥គ្រួសារ និងក្រុមប្រជាពលរដ្ឋ៦៧១គ្រួសារ សរុបទាំងចំនួន១.៦៣១គ្រួសារ។

អំឡុងខែឧសភា ឆ្នាំ២០១៩ ស្រាប់តែប្រជាពលរដ្ឋ៨៤៣គ្រួសារ ដែលបច្ចុប្បន្នជាក្រុម៧៤៣គ្រួសារ ដឹកនាំដោយឈ្មោះ ឈឹម សាផាន បានគៀងគរប្រជាពលរដ្ឋមកពីស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង ធ្វើសកម្មភាពតវ៉ានៅមុខសាលាខេត្តកោះកុង និងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមការពិនិត្យឯកសារពាក់ព័ន្ធ គឺពួកគាត់ពុំមានឯកសារកាន់កាប់ដីធ្លីឡើយ ហើយចាប់ពីតាំងឆ្នាំ២០០៦មក ពួកគាត់ពុំមានដាក់ពាក្យបណ្តឹង ឬទាមទារទៅអាជ្ញាធរ ឬស្ថាប័នណាមួយទេ ជាពិសេសក្នុងយុទ្ធនាការរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដែលក្រសួងដែនដី ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈឱ្យអ្នកពាក់ព័ន្ធទាំងអស់នោះមកបំពេញសលាកបត្រទាមទារ ក៏ពួកគាត់មិនមានវត្តមានចូលរួមដែរ។

ទាក់ទិននឹងសកម្មភាពជួបជុំ និងការតវ៉ាប្រមូលផ្តុំជាច្រើនលើកច្រើនសារ ដឹកនាំដោយ ឈឹម សាផាន ជាមេខ្លោងធ្វើឡើងតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងផ្សេងៗគ្នា ជាពិសេសនៅមុខអគាររដ្ឋបាលខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋតវ៉ាទាមទារខុសច្បាប់នៅទីសាធារណៈមិនចេះឈប់ឈរ។

ចំពោះបញ្ហានេះ រដ្ឋបាលខេត្តកោះកុង បដិសេធដាច់ខានមិនយកទទួលការតវ៉ាទាមទារ ឬដោះស្រាយសកម្មជនដីធ្លីក្រុម៧៤៣គ្រួសារនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ស្នើសុំដល់មេខ្លោង និងប្រជាពលរដ្ឋដែលដោះស្រាយរួចរាល់ហើយមេត្តាបញ្ចប់សកម្មភាពខុសច្បាប់នេះតទៅទៀត ព្រោះសកម្មភាពតវ៉ានេះបង្កឱ្យមានអស្ថេរភាពក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បន្តថា

ដែលជោគជ័យនេះ បានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខ នៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។ 

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា- សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២២

ខេត្តសៀមរាប៖បុរសជាងម៉ាស៊ីនត្រជាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១ ខែកុម្ភៈម្សិលមិញ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ករណី ប៉ុនប៉ងរំលោភសេពសន្ថវះលើក្មួយស្រីបង្កើត។ ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ច.ណ ភេទស្រី អាយុ ១៤ឆ្នាំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខណៈជនរងគ្រោះកំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ជនសង្ស័យ ពាក់អាវភ្លៀង និងពាក់មួកក្រណាត់គ្របមុខជិតសល់តែគ្រាប់ភ្នែក បានដើរចូលមកចាប់ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន២ដៃបណ្តាលឲ្យដួល។ ជនសង្ស័យក៏ចាប់ស្រាតខោក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរាស់។ ជនសង្ស័យបានយកម្ជុលចាក់មកលើជនរងគ្រោះ២ម្ជុល( ដៃស្តាំ១ម្ជុលនិងស្មាស្តាំ១ម្ជុល) ជនរងគ្រោះបានសុំអង្វរដោយដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន ទើបជនសង្ស័យឈប់ធ្វើសកម្មភាពគេចខ្លួនតែម្តង។

បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សាប៉ុនប៉ងរំលោភ ដោយឃើញក្មួយសុំអង្វរទើបឈប់តែម្ដង។ ក្នុងនោះកន្លងមករូបគេក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនទើបតែឈប់ប្រើផងដែរ។ ក្រោយពីបានសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២២

ភ្នំពេញ៖នៅទីបំផុតអនុប្រធានសាលាដំបូងរាជ ធានីភ្នំពេញ ជាចៅក្រមស៊ើបសួរលោក គី ម៉ានេរ៉ា នៅពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួន មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ លោកទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាមន្ត្រីនាយក ដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.វិតិក្រម ពាក់ពន្ធទៅនឹងអំពើពុករលួយ។

ការឃុំខ្លួនបុរសរូបនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រឿងនេះតំណាងអយ្យការបានបើកការស៊ើបសួរចប់ នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទ.វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្រ្តីរបស់ខ្លួនលោក ទូច ទិត្យវឌ្ឍនា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធថាបានប្រព្រឹត្តអំពើពុករលួយ ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្ត ព្រះរាជអាជ្ញារង (ប្រចាំការ) បើកការស៊ើបសួរ ក្រោយពីសាកសួរតំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ។ សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូនសាធារណជន នឹងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយ របស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា៥៩២(បទវិតិក្រម)នៃក្រមព្រហ្មទណ្ឌនឹងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុលរលួយបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឍរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឍប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង។ អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page281 Page282 Page283 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×