ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានថ្លែងថាមានតែការចាក់វ៉ាក់សាំងទេ ទើបអាចការពារអាយុជីវិតយេីង ឲ្យរួចផុតពីសេចក្តីស្លាប់បាន។ លោកមានប្រសាសន៍ថា ក្នុងដំណាក់កាលចុងក្រោយនេះ គឺមានការផ្ទុះឡេីងនូវរលកថ្មី នៃវីរុសប្រភេទអូមេក្រុង ដែលឆ្លងខ្លាំង ប៉ុន្តែពុំមានអ្នកស្លាប់បាត់បង់ជីវិត ព្រោះប្រជាពលរដ្ឋយើងបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជម្រុញគ្រប់ចំនួនទេនោះ សូមអញ្ជើញមកទទួលឲ្យបានគ្រប់ៗគ្នា។
ការថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅថ្ងៃចន្ទនេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន៣៧នាក់ ដោយមានការគាំទ្រពីលោក ហ៊ុន ម៉ានិត ចុះពិនិត្យ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ប្រមាណជា៤០០នាក់ ដេីម្បីជាការចូលរួមកាត់បន្ថយ ការចំណាយរបស់បងប្អូន នៅពេលដែលមានជម្ងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋ និងឃ្លីនីចឯកជន ពោលគឺការពិនិត្យព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ។
លោក អ៊ុន ចាន់ដា ក៏បានលេីកឡេីងថា យេីងបានជម្រុញការស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះទឹកភ្លៀងជាច្រើនខ្សែក្នុងសង្កាត់បឹងកុក ក្នុងនោះមានការស្ថាបនាផ្លូវបេតុងអាមេ និងប្រព័ន្ធលូ នៅភូមិបឹងកុក២ ព្រមទាំងការស្ថាបនាផ្លូវបេតុងអាមេជាច្រើនកំណាត់នៅភូមិថ្មគោល និងភូមិឡឥដ្ឋ ស្របគ្នាក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កាន់តែខិតមកជិត ដែលជាការផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋយើង លេងល្បែងប្រជាប្រិយកម្សាន្តនៅមុខផ្ទះក៏បាន ឬធ្វើដំណើរអញ្ជេីញទៅវត្ត ក៏ស្រួល ព្រោះផ្លូវបានធ្វើស្អាតអស់ហើយ៕SRP


លោកជួន ណារិន បានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី១៣ ខែមីនានេះថា ” មិនមានករណីវះឬបូមឈាមទេ ! ពេលនេះទើបដឹងថា បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី បានបញ្ជាក់ថាពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម: