Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២២

ខេត្តសៀមរាប៖មេភូមិក្រូច បានបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិ​ក្សី ឃុំ​សែនសុខ​ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​68 ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​18-19 ក្នុង​ទិសដៅ ស្របទិសគ្នាពីជើងទៅត្បូងរវាងម៉ូតូ និងគោយន្តកន្ត្រែ។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សឿម ស៊ើយ​ ភេទប្រុស​ អាយុ៥៥ឆ្នាំ រស់​នៅ​ភូមិ​ក្រូច​ ឃុំសែនសុខ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប ​(មុខរបរមេភូមិក្រូច)​ បើកម៉ូតូម៉ាកហុងពណ៌ខ្មៅ​ ពាក់​ផ្លាកលេខ បន្ទាយ​មានជ័យ​1Q 8597 ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង។ (មិនពាក់មួកសុវត្ថិភាព)នោះទេ) បានបុកចំពីក្រោយគោយន្តកន្ត្រៃ បណ្ដាលឱ្យស្លាប់តែម្ដង។ ករណីនេះកម្លាំងជំនាញបានចុះធ្វើកំណត់ហេតុនិងប្រគល់សព ជនរងគ្រោះ​ អោយទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលសែនសុខ​។

បើតាមសមត្ថកិច្ច គោយន្តកន្ត្រៃ រត់គេចពីកន្លែងកើតហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវរកដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ ករណីនេះមូលហេតុជនរងគ្រោះដែលស្លាប់ បើកបរ​មានល្បឿនលឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់តារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាលការលំបាកក្នុងពេលសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករជើងចាស់ មានស្នាដៃជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អរឹងមាំឡើងវិញ។

ជាកិច្ចឆ្លើយតប លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាពិធីនេះ  មានគោលបំណងប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយក្នុងចំណោមអ្នកពាក់ព័ន្ធនានា បង្កើនការទទួលខុសត្រូវ និងការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះ។

សម្ដេចក៏បានរំលឹកជូនអង្គពិធីអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងកំណត់សម្គាល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលក្នុងនោះប្រព័ន្ធគ្រប់គ្រងតាមបែប វិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះបានផ្តល់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សម្ដេចបានបន្តក្នុងន័យដើមថា«និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិត ប្រជាពលរដ្ឋអាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និង ត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក៏ អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា និងអាចធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាព ជាក់ស្តែងដែលមានលក្ខណៈខុសគ្នាៗនៃមូលដ្ឋាននីមួយៗ»។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តគូសបញ្ជាក់អំពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការចូលរួមពីគណបក្ស នយោបាយជាច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរភាពនយោបា» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។

មូលហេតុទីពីរ ត្រូវបានសម្ដេចបន្តថាដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរនូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ  ហើយមូលហេតុទីបីគឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅមូលដ្ឋានតាមរយៈការបំផុស ឱ្យមាននូវគំនិតផ្តួចផ្តើម និងច្នៃប្រឌិតដ៏សម្បូរណ៍បែបនៃការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូលរួមមតិយោបល់ និងការផ្ដល់មូលនិធិនានារបស់ប្រជាពលរដ្ឋនៅក្នុងការ អភិវឌ្ឍមូលដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោមក៏បានបញ្ជាក់អំពីសមិទ្ធផលធំៗពីរដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមមានទីមួយ ផ្អែកលើការសម្របសម្រួល ឯកភាពស្រុះស្រួលគ្នាខាងនយោបាយ បានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទីពីរ គឺការសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុង វិស័យអាទិភាពនានាជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមដែលត្រូវរួមគ្នាពិនិត្យ និងដោះស្រាយ ដូចជាការធានាឱ្យមានការស្រុះស្រួលមូលគំនិតគ្នាអំពីការអនុវត្តគោលនយោបាយវិម ជ្ឈការ និងវិសហមជ្ឈការ រចនាសម្ព័ន្ធ និងប្រព័ន្ធនៅមិនទាន់មានលក្ខណៈសមស្រប ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជននៅពុំទាន់ពេញលេញ និងមាននិរន្តរភាព ខណៈការធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងរបៀបរបបបំពេញការងាររបស់មន្ត្រីទៅតាមបែបបទថ្មីនៃកំណែទម្រង់ក៏ជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតម្រូវឱ្យបន្តប្រើប្រាស់ពេលវេលាបន្តទៀតដើម្បីដោះស្រាយផងដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីអំពីចក្ខុវិស័យចម្បងៗមួយចំនួននៃកម្មវិធីកំណែទម្រង់ ដំណាក់កាលទី២នេះ ដែលចក្ខុវិស័យនោះពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថាចាំបាច់ទាមទារឱ្យមានការចូលរួមចំណែក យ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធនានាទាំងស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គម ស៊ីវិល អ្នកពាក់ព័ន្ធនានា ជាពិសេសប្រជាពលរដ្ឋរបស់យើង ដោយផ្តោតលើអភិក្រម រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវសំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយ គុណភាពនិងប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាដល់ការសម្រេចនូវចក្ខុវិស័យ គោលបំណង គោលដៅ និងលទ្ធផលរំពឹងទុកនានាដែលបានកំណត់ក្នុងកម្មវិធីជាតិដំណាក់កាលទី២នេះ។

សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបន្ត ចូលរួមឲ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឲ្យ សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅ
នៅថ្ងៃចន្ទ នេះ សម្តេចហ៊ុន សែន បានថ្លែងប្រាប់ក្រសួងសុខាភិបាល ឲ្យសិក្សាពីលទ្ធភាពក្នុងការវះកាត់ ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជា បច្ចុប្បន្ន ក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយ ឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យ គឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀត នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២២

ភ្នំពេញ​៖ក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ រហូតមកដល់ដំណាក់កាលអភិវឌ្ឍ ដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយ របស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជា ឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើន ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាល បានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យ គួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាល របស់រដ្ឋ នៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់។ ហើយនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្រោយវិបត្តិនេះ រាជរដ្ឋាភិបាល ក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានកំណើនជាថ្មី បម្រើឱ្យការធានាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។

បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ លោក​ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង ១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិស្ថិតក្នុងវិបត្តិសង្គ្រាម។ ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេស ដំណើរការកសាងផ្លូវជាតិលេខ ៧១c ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗសម្រាប់មូលដ្ឋាននេះ ដូចអ្វីដែល សម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩ មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។

លោកហ៊ុន ម៉ាណែត ក៏បានអរគុណអ្នកត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លងមក។ នៅក្នុងជីវភាពរស់នៅ យើងតែងបានខិតខំបំពេញបុណ្យកុសល និងជួយគ្នាទៅវិញទៅមក ដោយធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តាមអំពើបាបបុណ្យដែលបានសាង។ នៅការដឹកនាំប្រទេស ការធ្វើអំពើល្អ ការដឹកនាំល្អ ការកសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាមួយប្រជាពលរដ្ឋ ក៏រមែងបាននាំមកវិញនូវផលបុណ្យនៃការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។ គឺដូចអ្វីដែល សម្តេចតេជោ បានខិតខំបម្រើ ការពារ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋរហូតមកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ទោះបីលោកមិនទទួលបានឱកាសរៀនសូត្រពេញលេញ ដោយសារផលវិបាកនៃសង្គ្រាម និងអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ ប៉ុន្តែលោកបានខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យមនុស្សគ្រប់គ្នាមានភ័ព្វសំណាង និងឱកាសរៀនសូត្រទាំងក្នុង និងក្រៅប្រទេស រហូតក្លាយជាបញ្ញាវ័ន្តមានសមត្ថភាពបម្រើការងារជាថ្នាក់ដឹកនាំទាំងនៅក្នុងវិស័យរដ្ឋ ឯកជន និងសង្គមស៊ីវិល ដូចសព្វថ្ងៃនេះ ហើយឱកាសនេះ ក៏នឹងបន្តសម្រាប់អ្នកជំនាន់ក្រោយគ្រប់ជំនាន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖ទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ៤ផ្ទះ នៅស្រុកបន្ទាយស្រីបានរងការបាត់បង់ខណៈដែលចោរលួចកាលពីយប់មិញ បើគិតជាប្រាក់រាប់ម៉ឺនដុល្លារ។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យ សៀមរាបប៉ុស្តិ៍ ឲ្យដឹងថា នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានករណីអំពើលួច នៅចំណុចមុខផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានចំនួន៤ផ្ទះ។

របាយការណ៍បានបន្តថា ជនរងគ្រោះដូចខាងក្រោម៖
ផ្ទះទី១ ឈ្មោះ ញឹម ស្រីខួច ភេទស្រី អាយុ៣០ ឆ្នាំសម្ភារបាត់បង់ រួមមាន៖ មាស ៨ជី , បណ្តោងខ្សែកផ្លាទីន ចំនួន០១តម្លៃ ៣៥០$ , លុយបាត ៧០០០បាត , លុយដុល្លា ១០៧០ $ , និងលុយរៀល ចំនួន ៩៦០០០០៛។

ផ្ទះទី២ឈ្មោះ សៅ សាណា ភេទស្រីអាយុ ២៨ឆ្នាំ សម្ភារៈបាត់បង់រួមមាន៖ ខ្សែជើងផ្លាទីនមួយខ្សែតម្លៃ២២០$ , លុយនៅក្នុងកូនជ្រូក ៥០០$ , លុយនៅក្នងកាបូប ៥៥០០០០៛ និងទូរស័ព្ទមួយគ្រឿងម៉ាក OPPO Reno 4 ប្រើលេខ ០៣១ ២ ៣៣៣៣ ៧៣ និង ០៩៥ ៤៣០០៩១។

ផ្ទះទី៣ឈ្មោះ ទឹត្យ សុវណ្ណា ភេទស្រី អាយុ ៥៦ឆ្នាំ សម្ភារៈ បាត់បង់រួមមាន : លុយដុល្លា ១៧០ $ , និងលុយរៀល ១០០០០០០ ៛ (បន្ទប់គ្មានទ្វារ)

ផ្ទះទី៤ឈ្មោះ នៅ កុសល ភេទប្រុសអាយុ ៦១ឆ្នាំ សម្ភារៈបាត់បង់រួមមាន : ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung J 6។ ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖បុរសឈ្មោះ អុឹង គីមហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរមានស្រុកកំណើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ចឹងសង្ស័យរូបនេះ បានបើកបររថយន្ត បុកបុរសម្នាក់របួសធ្ងន់(សន្លប់)ហើយបានបើករថយន្តមកកិនបន្ថែមរហូតដល់ស្លាប់ នៅវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ហឿន លន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ អុឹង គីមហុង បានឆ្លើយសារភាពថា៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភ័ក្ត្រម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ី នៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លុះដល់ម៉ោង ២៣និង១០នាទី ដោយពួកខ្ញុំស្រវឹងរៀងៗខ្លួនក៏ឈប់ផឹក ហើយរូបខ្លួនបានឡើង បើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង សេរីឆ្នាំ ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B:9699 ឡើងចេញមកផ្លូវក្រវ៉ាត់ក្រុងលុះដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌សរ (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឲ្យរូបខ្លួនចាប់ហ្វាំងមិនទាន់ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរស ជាអ្នកបើកបររូបនោះពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល៣ទៅ៥ម៉ែត្រ ដួលសន្លប់នៅផ្លូវប៉េតុង រថយន្តក៏បន្តល្បឿនទៅមុខប្រហែល ៥០ ទៅ ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញក្នុងគោលបំណង មកជួយសង្គ្រោះ ជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹត ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយបើកទៅបុកប៉ះលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយតបទៅមនុស្ស នៅទីនោះថា “ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង” បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតហេតុព្រោះភ័យខ្លាចប្រជាពលរដ្ឋនៅទីនោះប្រើហិង្សាមកលើរូបខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តសៀមរាប៖គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតជ្រើសរើសអនុម័តសមាសភាពបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៩ រូប ដែលក្នុងនោះ ៣ រូប ត្រូវជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

សូមបញ្ជាក់ថា៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព ត្រូវបានជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅខេត្តសៀមរាប នៅរសៀល ទី២០ ខែមីនា ឆ្នាំ ២០២២នេះ៕ខាងក្រោមសេចក្ដីប្រកាស

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់រៀបចំចំណតរថយន្ត និងពិនិត្យមើលការៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពជុំវិញផ្សារណាត់ លោកសុខ លូ អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំអស់ ឱ្យចូលរួមជួយសម្អាត អនាម័យ និងកុំចាក់ទឹកមកលើថ្នល់ ដែលនាំឱ្យច្រោះខូចថ្នល់។

នៅព្រឹកថ្ងៃអាទិត្យនេះផងដែរលោកសុខ លូ បន្តចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំដាក់ប៉មទេសចរណ៍ចំនួន ០២ទីតាំង គឺនៅរមណីយភ្នំសំពៅ និងនៅរមណីយ៍ដ្ឋានប្រាសាទបាណន់ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ ឡើងទស្សនាទេសភាពបានកាន់តែស្រស់ស្អាតថែមទៀត។

លោកក៏បានអញ្ជើញបន្តចុះពិនិត្យទីតាំងត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមត្តេយ្យធនធាន នៅឃុំឈើទាល និងអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២២

លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍ថាយុវជន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា​ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះសូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់​ខ្លួនឱ្យកាន់តែ​រឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែក​ចរិយាសម្បត្តិប្រកប​ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម​ថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់​ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

លោកហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ជាប់ជាប្រចាំ។ ទាំងនេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងពិធីប្រកាសសមាសភាព ក្រុមការ​ងារ​យុវជនគណបក្សខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន​ ថ្ងៃសុក្រម្សិលមិញ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត​ និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងគណបក្ស​ប្រជា​​ជន​​កម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ​ត្រូវបានលើកកម្ពស់ជាលំដាប់។​ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈ ស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្ស ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិ យោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះលោក ក៏បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយ ឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងយ៉ាងដូច្នេះ ក្នុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅរសៀលថ្ងៃសុក្រ ម្សិលមិញ។

លោកសុខ លូ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ ធ្ងន់ធ្ងរនូវជំងឺកូវីដ ពិសេសកូវីដ ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកក៏បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេង នៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោល ដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តសៀមរាប៖ម្ចាស់រថយន្តដឹកដីក្រហមនិងថ្មចំនួន៨នាក់ បានព្រួតគ្នាប្តឹងម្ចាស់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះឆុន វាសនា ទៅតុលាការពីបទឆបោក រឿងជំពាក់លុយជាង១៤០០ដុល្លារមិនព្រមសង ព្រមទាំងទារសំណងជម្ងឺចិត្ត៥០០០ដុល្លារ។

ជនរងគ្រោះក្នុងអំពើឆបោក មានឈ្មោះទី១.គិត សុធា ភេទប្រុសអាយុ៣៣ឆ្នាំ.ទី២ឈ្មោះអ៉ឹម សំអាត ភេទប្រុសអាយុ៣៨ឆ្នាំ.ទី៣ឈ្មោះកាយ វណ្ណសរី ភេទ ប្រុសអាយុ៤៣ឆ្នាំ.ទី៤ឈ្មោះដែម ចាន់ឌីម ភេទប្រុសអាយុ២៥ឆ្នាំ.ទី៥ឈ្មោះស៊ឹម គីមអាន ភេទប្រុសអាយុ ៣៧ឆ្នាំ.ទី៦ឈ្មោះឡេង ធារិត ភេទប្រុសអាយុ៤៣ឆ្នាំ. ទី៧ឈ្មោះយុន យ៉ុន ភេទប្រុសអាយុ៤៥ឆ្នាំ.និងទី៨ ឈ្មោះម៉ី ថា ភេទប្រុសអាយុ៤៧ឆ្នាំ។ អ្នកទាំង៨នាក់ខាងលើត្រូវបានអះអាងថា សុទ្ធសឹងជានជនរងគ្រោះក្នុងអំឆបោកដោយឈ្មោះឆុន វាសនា តាមរយ:ដឹកដីនិងថ្មយកទៅចាក់ធ្វើផ្លូវចំនួន៣ខ្សែក្នុងស្រុកពួកនិងស្រុកអង្គរជុំហើយមិនទទួលបានប្រាក់ឈ្នួល។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលបានផ្តិតមេដៃដោយជនរងគ្រោះ៨នាក់ និងបានចុះលេខទទួលដោយស្ថាប័នតុលាការខេត្តសៀមរាប មានខ្លឹមសារថា សុំប្តឹងឈ្មោះឆុន វាសនា ភេទ ប្រុសទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំុ ក្រុងសៀមរាប ពីបទឆបោក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២១។

ក្នុងបណ្តឹងបង្ហាញថា អំឡុងឆ្នាំ២០២០ ឈ្មោះឆុន វាសនា បានជួលរថយន្តរបស់ពួកគាត់អោយដឹកថ្មនិងដីក្រហមយកទៅចាក់នៅការដ្ឋានធ្វើផ្លូវរបស់ខ្លួនចំនួន ៣ដែលមាន.SR-5 និងSR-6 ក្នុងស្រុកអង្គរជុំ និងការ ដ្ឋានក្រោយផ្សារពួក ក្នុងស្រុកពួកនៃខេត្តសៀមរាប។ ក្នុងការដឹកជញ្ជូនដំបូង ឈ្មោះឆុន វាសនា បានទូទាត់ ប្រាក់អោយតាមការព្រមព្រាង។ លុះចាប់ពីថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន លុយថ្លៃឈ្នួល ១៤.០០៨.៤៩$ ឈ្មោះឆុន វាសនា មិនព្រមសង ដោយសន្យាខ្យល់ម្តងហើយម្តងទៀត បើទោះបីពួក គាត់ព្យាយាមទំនាក់ទំនង តែជនឆបោកព្យាយាមគេច វេសមិនព្រមសង ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងបែបនេះ។

ក្នុងពាក្យបណ្តឹងដែលចោទប្រកាន់ទៅលើឈ្មោះឆុន វាសនា ពីបទឆបោក លើទឹកប្រាក់ជាង១៤០០០$ ពួកគាត់(ជនរងគ្រោះ)ក៍បានទារសំណងជម្ងឺចិត្តចំនួន ៥០០០$ និងទទូចសុំអោយស្ថាប័នតុលាការខេត្តសៀមរាប ចាត់ការជនខាងលើតាមផ្លូវច្បាប់ផងដែរ។ដោយពួកគាត់រំពឹងថា តុលាការខេត្តសៀមរាប នឹងជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ ជាជនរងគ្រោះក្នុងពេលដ៏ខ្លីខាងមុខនេះ ត្បិតករណីនេះមានរយ:ពេលយូមកហើយ។

ជុំវិញការចោទប្រកាន់បែបនេះ សៀមរាបប៉ុស្តិ៍
មិនអាចស្វែងរកជួប លោកឆុន វាសនា ដែលជាម្ខាស់ក្រុម ហ៊ុនម៉ៅការធ្វើផ្លូវទាំង៣ខ្សែខាងលើ ដើម្បីសុំការបក ស្រាយបានទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page261 Page262 Page263 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×