Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ នៅចំណុចស្រះទឹក ខាងជើងផ្ទះជនរងគ្រោះ ចំងាយ៨ម៉ែត្រ ភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះម៉ៃ សុថៃ ភេទប្រុស អាយុ៥ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ករណីនេះមូលហេតុ ចុះលេងទឹកស្រះ ហើយឪពុកម្ដាយពុំដឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង។

ហេតុការណ៍បានកើតឡើងម៉ោង២៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត(មិនស្គាល់ម៉ាក)បេីកបរពីលិចទៅកេីត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៣ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់តែម្ដង។ ជនរងគ្រោះឈ្មោះ ជិន គ្រុយ ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឃុំកេីតហេតុ។ ករណីនេះក៏ខូចខាតម៉ូតូ១គ្រឿងឯ ចំណែករថយន្តបង្កបេីកគេចខ្លួនបាត់។
បើតាមរបាយការណ៍មូលហេតុ អ្នកបើកបររថយន្តបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តព្រះវិហារ៖មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជាំក្សាន្តចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សាទុកនូវអាវុធគ្មានច្បាប់ មួយកន្លែង ក្នុងភូមិសាស្ត្រ។

សមត្ថកិច្ចខេត្តព្រះវិហារបានរាយការណ៍ថាការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចំណុចUTM (493180-1568873) ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបន្តថា ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២ ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ៦កញ្ចប់ (កញ្ចប់ធំចំនួន០១ និង០៥កញ្ចប់តូច) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKCកាត់១ដើម, គ្រាប់អាកា ៤៧ ចំនួន ២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់ M16 ចំនួន ៥គ្រាប់, ដាវចំនួន២ដើម, ទូរស័ព្ទដៃចំនួន ៤គ្រឿង, លុយខ្មែរចំនួន ៥០០០០ម៉ឺនរៀល, កាណុងកាំភ្លើងច្នៃចំនួន២។

ជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃស្អែក ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖

– ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

– ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

– ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២២

ខេត្តឧត្ដរមានជ័យ៖បុរសជាឪពុកត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រពន្ធ ដែលត្រូវជាម្ដាយជនរងគ្រោះ ប្ដឹងពីបទចាប់រំលោភកូនស្រីបង្កើតអាយុទើបតែ១០ ឆ្នាំប៉ុណ្ណោះ។

ស្នងការខេត្តឧត្តរមានជ័យ លោកហួត សុធី បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជនសង្ស័យ ហើយ ដោយចោទប្រកាន់ពីបទ៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ។

លោក ហួត សុធី បានបន្តថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា។

លោកបន្តថាក្រោយពីទទួលព័ត៌មាន លោកបានចាត់កំលាំងការិយាល័យជំនាញ សហការជាមួយនគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនតែម្ដង។ ជនសង្ស័យឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ ទៅជាឪពុកបង្កើតជនរងគ្រោះ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ ត្រូវជាកូនស្រីរបស់ខ្លួន ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ឆ្នាំ ក្នុងអឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក។

ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើកូនស្រី បានសម្រេចជាច្រើនដងពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២២

ខេត្តសៀមរាប៖ភោជនីយដ្ឋាន ពពែមាស ដែលមិនសូវល្បី ទីតាំងនៅក្រុងសៀមរាប បានរងការចោទប្រកាន់ថា មិនបើកលុយឲ្យបុគ្គលិក ខណៈនាងសុំឈប់ ដោយសារតែនាងឈឺ ប៉ុន្តែថៅកែភោជនីយដ្ឋាន មិនបានបើកលុយឲ្យនាងនោះទេ។ នេះបើយោងតាមអាខោនហ្វេសប៊ុកមួយដែលបានផ្ញើតាមឆាតចូលផេកផ្លូវការរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃពុធនេះ។

ខាងក្រោមនេះជាសាររបស់បុគ្គលិក ដែលបានផ្ញើរមកអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍៖ ខ្ញុំ​ចង់​អោយខាង​បង​ជួយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​ផង​ ខ្ញុំ​ធ្វើ​ការ​ នៅ​ភោជនីយដ្ឋាន​ ពពែ​មាស​ ខ្ញុំ​សុំ​មេ​ឈប់​ធ្វើ​ការ​ ព្រោះ​ខ្ញុំ​ឈឺ​ គាត់​អត់​បេីក​លុយ​អោយ​ខ្ញុំ​ ហេីយ​ថែម​ទាំង​ប្រេី​ពាក្យ​សម្ដី​អសុរោះ​មក​ខ្ញុំ​​ថែម​ទៀត​បង។

បុគ្គលិករូបនោះបន្តថា មុនដំបូងគាត់​និយាយ​ថា​ អ្នកឈប់​អត់​ប្រាប់​គាត់​ គាត់​អត់​បេីក​លុយ​អោយ​ .. ដល់​តែ​ខ្ញុំ​សុំ​ឈប់​ធ្វើការ​ ខ្ញុំ​ប្រាប់​គាត់​ហើយ​តែ​គាត់​ក៏​អត់​បេីក​លុយ​អោយ​ខ្ញុំ​ដដែល​បង។

បុគ្គលិកនោះដដែលបន្តថា ភោជនីយដ្ឋាន ពពែមាស នៅ​ផ្ផ្លូវ៦០ខេត្ត​សៀមរាប​។ ប្រាក់ខែរបស់នាងចំនួន ១៥០ដុល្លារ។ នាងបន្តថា ធ្វើ​ចឹង​មាន​ផល​ប៉ះពាល់​អ្វី​ដែល​ទេ​បង​ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​កម្លាំង​ញើស​ឈាម​ខ្ញុំ​ទេ​បង🙏🏻😭នេះ​បញ្ហា​ដែល​ខ្ញុំ​សុំ​ឈប់​ធ្វើការ​បង។

ចំពោះការចុះប្រកាន់របស់បុគ្គលិកបែបនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺណាមួយពី ថៅកែភោជនីយដ្ឋានពពែមាស នៅឡើយទេ។ សុំបញ្ជាក់ថាភោជនីយដ្ឋានពពែមាស ស្ថិតនៅតាមដងផ្លូវ ៦០ម៉ែត្រក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២២

ភ្នំពេញ៖ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យ ក្នុងការបើកបរ។

នៅថ្ងៃពុធនេះ សម្ដេចស ខេង បានរំលឹក ដល់អនុគណៈកម្មការសុវត្ថិភាពចរា ចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើន គ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យ តាមទិសដៅការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគជ័យ នូវអនុសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សម្តេចស ខេង បានបញ្ជាក់ថា ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក រាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។

សម្ដេច ស ខេង ថា កាលនៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ យ៉ាងគំហុកបានបណ្តាល ឲ្យស្លាប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ឬជាសោកនាដកម្មដ៍ធំធេង របស់ប្រទេសយើង ក្នុងស្ថានភាពដែលយានយន្ត មានកំណើនខ្ពស់ផងដែរ។ សម្ដេចថា ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់ យកគោលការណ៍ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញសំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១)ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល២ឆ្នាំនេះយើងបានសង្គ្រោះជីវិតប្រជាពល រដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ៨០០ នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០ នាក់។

បើតាម សម្ដេច ស ខេង ថា រាល់ថ្ងៃចំនួនអ្នកស្លាប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជម្ងឺអេដស៍ ឫជម្ងឺកូវីដ១៩ កំពុងថយចុះយ៉ាងខ្លាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២២

ភ្នំពេញ៖សម្តេចស ខេង បានមានប្រសាសន៍ថាផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រង ទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើបនិងការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការលើកឡើង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម ហៅកាត់ គ.ជ.ដ.អ លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចស ខេង បន្តថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម នៅតែជាកិច្ចការអទិភាពខ្ពស់ដដែល សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃនីតិកាលរដ្ឋសភា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ នេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ លោកកង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ ការងារអត្តសញ្ញាណកម្មបានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានា ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម។

លោកបន្តថាឆ្នាំ២០២១ ជាឆ្នាំទី៥នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦) និងជាឆ្នាំដែលកម្ពុជាបានទទួលរងនូវផលប៉ះពាល់នៃវិបត្តជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។  បែបនេះក្តីលោកអះអាងថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងបានសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន។

លោកក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ព្រមទាំងបានលើកឡើងនូវទិសដៅការងារដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មព្យាយាមសម្រេចឱ្យបាននៅឆ្នាំបន្តបន្ទាប់។

សម្តេច ស ខេង ក៏បានអនុញ្ញាតជូនលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ធ្វើសេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់។

សម្តេចស ខេង បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក និងបានណែនាំដល់លេខាធិការដ្ឋាន គ.ជ.ដ.អ រៀបចំកំណត់ហេតុសង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៥ នេះ សម្រាប់ជូនទៅស្ថាប័នពាក់ព័ន្ធ យកអនុវត្តបន្ត ព្រមទាំងបានជំរុញក្រុមការងារបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រខាងលើផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​កិត្តិយស​​សាខា​ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ​ ហើយបានបំពេញការងារមនុស្សធម៌ ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។​

លោក​ អ៊ុន​ ចាន់ដា​ បាន​បន្ត​ថា​ ថ្វីត្បិតតែ​សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ទើបតែបង្កើតឡើងបានជាងមួយឆ្នាំក៏ពិតមែន ប៉ុន្តែសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោក​ អ៊ុន​ចាន់ដា​ បាន​បញ្ជាក់​ថា​ សមាគមនេះ បានបង្កើតឡើងដំបូងតាំង ពីឆ្នាំ១៩៩៩ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអតីតក្មេងវត្ត និងអ្នកមានសទ្ធាជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនា រួមជាកម្លាំងសាមគ្គីគ្នា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងជួយលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយសម្តេចតេជោ ក៏ជាអតីតក្មេងវត្តដែរ ហេតុនេះ លោកមិនដែលភ្លេចវត្តអារាមឡើយ លោកតែងតែលើកតម្កើង និងជួយទំនុកបម្រុងជាហូរហែ មានតែ ពួក ប៉ុល ពត ទេដែលបានបំផ្លាញលុបបំបាត់ចោល ព្រះពុទ្ធសាសនា​នោះ។

លោក​ អ៊ុន​ ចាន់ដា​ បានធ្វើការផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់​ ត្រូវ​បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូត ដល់ថ្នាក់ក្រុង-ស្រុក និង​បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម ព្រមទាំងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត​។ ជាពិសេស​ត្រូវ​ធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀត ដូចជា ក្រុមការ ងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២២

ភ្នំពេញ៖លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បានជំរាបសម្តេចតេជោហ៊ុន សែន ថា សេដ្ឋកិច្ចកម្ពុជាគឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។ លោកជំទាវបានលើកឡើងថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគ កម្ពុជាកន្លងទៅនេះ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្តទៀតថា គោលបំណងរបស់លោកជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគតផងដែរ។

លោកជំទាវ លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលបានចូលជួបពិភាក្សា ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះជំនួបជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណារួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានដំណើរការប្រក្រតីភាពឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២២

ភ្នំពេញ៖អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃចន្ទនេះ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) មានប្រសាសន៍បន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គ.ស.អ សម្ដេច បានសម្ដែងការកោតសរសើរដោយស្មោះចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការធានាស្ថិរភាពសន្ដិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក។

នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចស ខេង បានមានប្រសាសន៍បន្ដថា ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោត ជាបន្ដបន្ទាប់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋាន ដែលជាជំរឿននយោបាយ សម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២២

ខេត្តកំពង់ចាម៖ថ្លែងនៅរសៀល ថ្ងៃអាទិត្ស ម្សិលមិញ ក្នុងឱកាសសំណេះសំណាល ជាមួយគ្រូបង្រៀន និង​ក្រុម​គ្រូ​ពេទ្យ​ នៅស្នាក់ការគណបក្សឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ បានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សដែលតម្កល់នូវសន្តិភាពជាធំ ហើយបាននាំសេចក្ដីសុខសាន្តរបស់ប្រជាជនទូទៅ​។ លោកក៏បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ​ រួមគ្នារក្សាការពារសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានគង់វង្ស​ផងដែរ​។

លោកសុក ផេង ក៏បានរំលឹកពីអតីតកាល ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ បច្ចុប្បប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ ក៏ដោយសារតែថ្នាក់ដឹកយើងឈ្លាសវៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានហ៊ានយកជីវិតធ្វើជាដើមទុន ហើយបាននាំសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាជនរហូតមកដល់សព្វថ្ងៃនេះ។ នៅថ្ងៃនេះសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page257 Page258 Page259 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×