Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២២

រាជធានីភ្នំពេញ៖កងរាជអាវុធហត្ថនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង។

ការបញ្ជាក់បែបនេះបន្ទាប់ពីបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។ ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេ ចំណែកឯអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ។

ខ្ញុំបាទសូមជម្រាបជូនថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ បានថ្លែងជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាពក្នុងការរៀបចំសណ្តាប់សាធារណៈនៅក្នុង ក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿននិងអស់ទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងសំរាមឲ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល។

ពាក់ព័ន្ធទៅនឹងការកាត់សំយ៉ាបមុខផ្ទះនេះ លោក សុខ លូ បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ បង្កើតក្រុមការងារមួយដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មីដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឲ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំសំយ៉ាបផ្ទះយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សម្រស់នៃផ្ទះបុរាណដែលបន្សល់មកពីសម័យ អាណានិគមបារាំង ធ្វើឲ្យបាត់បង់នូវគុណតម្លៃនៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីការកាត់សំយ៉ាបនេះ។

លោកសុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង នៅរសៀលថ្ងៃពុធនេះ។

លោក សុខ លូ ក៏បានមានប្រសាសន៍ដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត កន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងគ្រញូង ដើម្បីអាចឲ្យភ្ញៀវទេសចរ ដែលអញ្ជើញមកធ្វើការបន់ស្រន់ នៅរូបសំណាកលោកតាដំបងគ្រញូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែងដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានា នៅក្នុងក្រុងបន្ថែមទៀត ដើម្បីឲ្យក្រុងបាត់ដំបង មានសោភ័ណភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបងឲ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងមានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសជប៉ុន ពិសេសខេត្តអិហិមិ បន្តជំរុញក្នុងការផ្សព្វផ្សាយដល់អ្នកវិនិយោគិននៅក្នុងប្រទេសជប៉ុន ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេសជប៉ុន និងខេត្តអិហិមិ អញ្ជើញមកទស្សនាខេត្តបាត់ដំបង និងធ្វើការបណ្ដាក់ទុននៅក្នុងទឹកដីកសិកម្មនេះឲ្យកាន់តែច្រើនឡើងៗ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកវិនិយោគិន និងភ្ញៀវទេសចរមកខេត្តបាត់ដំបងផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្រ្គោះ រថយន្តពន្លន់អគ្គិភ័យ និងត្រាក់ទ័រ ដែលជាអំណោយ របស់របស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដោយបានប្រគល់ជូននូវត្រាក់ទ័រ ១គ្រឿង រថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។

ពិធីនេះធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្នុងនាមជារដ្ឋបាលខេត្តបាត់ដំបង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ លោក តូមីយ៉ាសុ ប្រធានក្រុមហ៊ុន ISEKI Co.,Ltd និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ។ ដោយនេះគឺជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មជាដើម និងដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និត ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខ។

សូមរំលឹកថាកន្លងមករដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីទាំងពីរនេះដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេស ក្នុងនោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន០៦ ដែលជំរុញឲ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងនោះរួមមាន: ទី១)កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើអោយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។ ទី២)គឺការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដែលធ្វើឲ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវ និងស្ពានទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ ហើយនៅថ្ងៃនេះ សម្តេចតេជោក៏បានប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយស្ពានបេតុងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ផងដែរ។
ទី៣)គឺកត្តាមធ្យោបាយធ្វើដំណើរ គឺបងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។ ទី៤) គឺកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ។ ទី៥)គឺកត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាយើង។បច្ចុប្បន្ននេះ កម្ពុជាយើងមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។ និងទី៦) គឺកត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងប្រឆាំងកូវីដ-១៩ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាទៀត។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤
នៅថ្ងៃពុធ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីហ៊ុន សែន នៅស្អែកនេះ នឹងអញ្ជើញ សមិទ្ឋិផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣.៦៨០.៦០៨.០០០យ៉េនជប៉ុន ត្រូវជាប្រមាណ ៣៦លានដុល្លាអាមេរិក ។ ការងាររួមមាន;
១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង ១២.៦គម
២-សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣.៥ម ជម្រៅ ៤ម មានសមត្ថភាពស្តុកទឹកបាន ៦៥០០ម៉ែត្រគូប និងសង់ស្ថានីយ៍បូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។
៣-បំពាក់ម៉ាសុីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។
៤-ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

តាមរយៈនៃការដាក់អោយដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា វិច្ឆិកាឆ្នាំ២០២១កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មមក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ផ្លូវលេខ ៥៩៦ ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៥ ផ្លូវលេខ ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប…មិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មមក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ខេត្តព្រះវិហារ៖កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការចុះបង្រ្កាបរឹបអូស ឈើអារមួយចំនួនធំ ដែលឈ្មួញលាក់ទុក។

ការបង្ក្រាបធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិពោធិ៍ ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះក្រោមកិច្ចសហការអាវុធហត្ថស្រុកឆែប ការសហការជាមួយកម្លាំង នគបាលប៉ុស្តិ៍ ម្លូរព្រៃមួយ ធ្វើដឹកនាំការបង្រ្កាបដោយ លោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែប ក្រោមបញ្ជារបស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបទល្មើសព្រៃឈើដែលបានបង្ក្រាបនេះ ជំនាញបានដាក់ការសន្និដ្ឋានថា ជាការរាំងស្ទះដោយ ចំពេលខែបុណ្យចូលឆ្នាំ ដឹកយកចេញពីព្រៃ យកទៅផ្ញើតាមផ្ទះអ្នកភូមិ ជាបណ្តោះអាសន្ន ដើម្បីមេឈ្មួញធំៗ ទិញហើយដឹកជញ្ជូនទៅចែកចាយតាមបណ្ដាខេត្ត។

ប្រភពបានបន្តថា ឈើទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីរក្សាទុកនិងធ្វើការវាស់វែង សរុបលទ្ធផលនៅពីក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ខេត្តសៀមរាប៖ក្នុងរយៈពេលចំនួន៣ថ្ងៃគិតចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តសៀមរាបមានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣លើក ស្លាប់មនុស្សចំនួន២នាក់ របួសធ្ងន់៣នាក់ និងស្រាល ម្នាក់»។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលខេត្តសៀមរាប។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូខូចធ្ងន់ចំនួន ៣គ្រឿងនិងរថយន្តខូចស្រាលចំនួន ៣ គ្រឿង។ មូលហេតុ ទី ១ បើកបរក្នុងស្ថានភាពស្រវឹង ១ករណី។ ២ មិនប្រកាន់ស្ដាំ ១ករណី។ ៣ បើកបរក្នុងស្ថានភាពល្បឿនលឿន ១ករណី។ 

បើប្រៀបធៀបករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២១ មាន១ករណី បណ្ដាលឲ្យស្លាប់ម្នាក់ និងខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២២

ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលររង និងនាយករដ្ឋបាលសាលាក្រុងកំពង់ចាម នៅថ្ងៃអង្គារនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំក្រុងទើបប្រកាសចូលកាន់តំណែងថ្មី នូវគោលការណ៍មួយចំនួនដូចខាងក្រោម៖

-ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ត្រូវចេះដឹកនាំឱ្យមន្ត្រីចេះ​ធ្វើ​ការ ចេះ​សម្របសម្រួល​ និងចេះដោះស្រាយបញ្ហា។

-ក្នុងនាថ្នាក់ដឹកនាំ ត្រូវ​ចូលរួម​គ្រប់ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដេីម្បី​ពង្រឹង​សន្តិសុខ​​ សុវត្ថិភាព​សណ្តាប់ធ្នាប់​ ឱ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

-ត្រូវ​ខិតខំ​បម្រើការ​ផ្តល់​សេវា​សាធារណៈ​​ជូន​បប្រជាពលរដ្ជឱ្យបានល្អប្រសើរ។

-ត្រូវ​​រក្សា​ខ្សែ​ក្រវ៉ាត់​ជ័យលាភី​រំដួល​៣ទង​ តាម​រយៈ​ការ​រួបរួម​សាមគ្គី​គ្នា​ ធ្វើ​ចលនា​ទីក្រុង​ស្អាត​ នឹងដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។

-ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​ និង​ចែក​ខិត្តប័ណ្ណ​​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ បាន​យល់ដឹង​អំពី​ការ​បោះឆ្នោត​​​។

-​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ផ្ទៃក្នុងឱ្យបានកាន់​តតែរឹងមាំ និងត្រូវចេះផ្តល់ឱ្យដល់មន្រ្តី ចំនួនបី រួមមាន:
–ឱ្យមន្ត្រីចេះធ្វើការ
-ឱ្យមន្ត្រីចេះ​សម្រេច​ចិត្ត
-ឱ្យមន្ត្រីមាន​ធនធាន​សម្រាប់​ធ្វើការ​។

អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ ត្រូវ​ចេះរួបរួម​សាមគ្គី​ភាពរវាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវភាពជោគជ័យជូនអង្គភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២២

លោកហ៊ុន ម៉ាណែត បានថ្លែងថាសុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។

លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើននៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។

លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញ សម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ។ “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរ ជាប់ជាប្រចាំអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរ ប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។

លោកហ៊ុន ម៉ាណែត ប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅចន្ទនេះ។

លោកហ៊ុន ម៉ាណែត បានប្រកាសថ្លែងអំណរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់ រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារ ដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២២

ខេត្តព្រះសីហនុ៖មានការលើកឡើងថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ បានបើកដៃឲ្យក្រុមឈ្មួញទាំងធំទាំងតូច នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមិនមានការបង្ក្រាប។ នេះបើតាមការឲ្យដឹងពីមន្ត្រីនៅច្រកទំនប់រលក។

មន្ត្រីពាក់ព័ន្ធនៅច្រកទំនប់រលកបានឲ្យដឹងទៀតថា ភាពមិនក្រប្រតី របស់លោក ណុប សំអាន និងលោក ផាត់ សំណាង បានកើតមានជាយូរមកហើយ ដោយសារអាងខ្នងបង្អែក។
ហើយប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ លោកទុំ ណូ បណ្ដោយឲ្យលោក ណុប សំអាន និងលោក ផាត់ សំណាង ធ្វើអ្វីស្រេចតែចិត្ត។ ដោយក្រុមឈ្មួញធំៗជាច្រើននាក់បន្តសកម្មភាពនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែទំនប់រលក យ៉ាងពេញបន្ទុកដោយគ្មានការបង្ក្រាបនោះឡើយ។

ប្រភពបានបន្តថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង់ពន្ធមិនដល់៥០ភាគរយផងទេ។ ហើយក្រៅពីនេះគឺក្រុមឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយ។

ក្នុងតំណែងជាប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលក រយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក ណុប សំអាន ល្បីខាងប្រើតួនាទី និងអំណាចប្រមូលលុយ ដាក់ហោប៉ៅ របស់ខ្លួនធ្វើឲ្យមានការខាតបង់ថវិកាចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជុំវិញការលើកឡើងបែបនេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២២

ខេត្តកំពង់ស្ពឺ៖នារីម្នាក់បានមកប្ដឹងសមត្ថកិច្ចឱ្យអន្តរា​គម៍ រឿងប្ដីជាជនជាតិចិន របស់ខ្លួន រួមភេទញឹកញាប់ពេក រហូតនាងទ្រាំលែងបាន។ សមត្ថកិច្ច បានចាត់ទុកថាជា​ករណីនេះជាអំពើហិង្សា​ផ្លូវភេទ

បុរសជនជាតិចិន ឈ្មោះ វ៉ាង ស៊ីន​ចាវ (កាន់​លិខិតឆ្លងដែន​លេខ EG803624) ផុតកំណត់ 15/07/2029 VISA EB 3EEX1900426565 ផុតកំណត់ 02/08/2022 អាយុ៤៦​ឆ្នាំ។

បើតាមការរៀបរាប់ពីស្ដ្រីរងគ្រោះឈ្មោះ ប. ស.ន. អាយុ​២៦​ឆ្នាំ នៅឃុំ​វាល​ពន់ ស្រុក​ថ្ពង ខខេត្តកំពង់ស្ពឺ បាន​និយាយថា៖ ដើមឡើយគាត់​បាន​ស្គាល់គ្នា​ជាមួយ​បុរសចិន​រូបនោះ ដែលមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ​៦​ខែ បម្រើការ​ងារ​ឲ្យ​ក្រុមហ៊ុន​ផលិត​ការ​បូ​ប​នៅជាប់​ផ្លូវជាតិ​លេខ​៤ ខេត្តកំពង់ស្ពឺ ហើយ​បាន​ស្រលាញ់គ្នា ជួយ​នាងរហូត​ឈានដល់​សុំ​រៀបចំ​សែនព្រេន​តាម​ប្រពៃណី​ធ្វើជា​ប្តី​ប្រពន្ធ​។

នាងបន្តថា៖ ចាប់តាំងពី​បាន​សែន​ព្រេន ជា​ប្តី​ប្រពន្ធ​ហើយ បុរស​ជា​ប្តី​បាន​សុំ​គាត់​រួមភេទ​ជា​ញឹកញាប់ពេក ធ្វើឲ្យរូបគាត់​ទ្រាំទ្រ​មិនបាន ដាច់ចិត្ត​ប្តឹង​មក​សមត្ថកិច្ច​តែម្តងទៅ​​។

លោក​ហ៊ុន សុ​ហុន អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា៖ បន្ទាប់ពី​ទទួលបាន​ពពាក្យបណ្តឹងពី ស្ត្រីរូបនេះ លោក​បាន​ឲ្យ​ជំនាញ​ឃាត់​បុស​ជា​ប្តី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២២

ខេត្តសៀមរាប៖យុវជនម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

នគរបាលខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០០ នឹង១០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកចូលវត្តមេត្តាករុណា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រងែ ក្រុងសៀមរាប ចន្លោះគីឡូម៉ែត្រលេខ 316 និង317លើផ្លូវជាតិលេខ៦។

មន្ត្រីនគរបាលបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិច ទៅកើត បុកម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1 Ak – 1820 បើកបរដោយឈ្មោះ អម មេត្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីលិច ទៅកើត បណ្តាលអោយ ស្លាប់តែម្ដង។ ចំណែក
ម៉ូតូខូចខាតផងដែរ។

បើតាមមន្ត្រីនគរបាល ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ មូលហេតុអ្នក រថយន្តបើកបរមានល្បឿនលឿន ក្រោយពេលកើតហេតុរួចអ្នកបើកបរ រថយន្ត បើកគេចបាត់។ វត្ថុតាងម៉ូតូត្រូវបានជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ទោះជាយ៉ាងណាជុំវិញករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page253 Page254 Page255 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×