ខេត្តសៀមរាប៖ស្ត្រីមេតុងទីនម្នាក់ទើបតែចុះពីលើរថយន្ត ត្រូវចោរឆក់កាបូបលុយអស់ប្រាក់ប្រមាណ ជាង១ម៉ឺនដុល្លារ។
បើយោងតាម facebook ឈ្មោះ Veasna Lay និងជាអ្នកសារព័ត៌មាន បានរាយកាណ៍ពីក្រុងសៀមរាបអោយដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា, មានករណីចោរមួយក្រុមបានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីមេតុងទីនម្នាក់ យកអស់ប្រាក់ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ខណៈពេលស្ត្រីរូបនោះ បានចុះពីលើរថយន្ត។ សកម្មភាព នៃអំពើឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៣នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនៅចំណុចលើផ្លូវលំក្បែរហាងទាកាញ់ភូមិខ្ញុំ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ហើយទើបនឹងត្រូវទាញពីកាមេរ៉ាសុវត្ថិភាពនៅថ្ងៃនេះ ដើម្បីអោយសមត្ថកិច្ចស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស។
ជនរងគ្រោះខាងលើមានឈ្មោះ យឿន ពិសី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ចាប់ហួយ និងជាមេតុងទីន រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះរថយន្តធ្វើដំណើរយកប្រាក់ទៅបើកឲ្យអ្នកលេងតុងទីន នៅហាងលក់ស៊ុប (ទាកាញ់ភូមិខ្ញុំ) ហើយពេលនោះក៏ស្រាប់តែមានចោរស្ទាវមួយក្រុម មានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ កាំបន្ទះ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះ បានចុះពីលើរថយន្ត និងមានកាន់កាបូបនៅនឹងដៃដើរចូលទៅហាង ក្នុងគោលបំណងយកលុយសម្រាប់ទៅបើកឲ្យអ្នកលេងតុងទីន រួមគ្នាជាម្ចាស់ហាងទាកាញ់ភូមិខ្ញុំនោះ។
ប្រភពដដែលបន្តថា នៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះនោះ គឺមានប្រាក់ចំនួន ៤០ ៧០០ ០០០រៀល (គិតជាដុល្លារប្រហែល ១០ ១៧៥ ដុល្លាអាមេរិក) ក្នុងនោះក៏មានប្រាក់ចំនួន៣៦ លានរៀល ត្រូវបើកសម្រាប់ដេញកើបយកតុងទីន ឲ្យម្ចាស់ហាងទាកាញ់ភូមិខ្ញុំ ផងដែរ។ ក្រោយធ្វើសកម្មភាពភាព ក្រុមចោរបានរត់គេចខ្លួនបាត់ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរ២នាក់នោះហើយតាមរយៈកាមេរ៉ាសុវត្ថិភាព ដូច្នោះសង្ឃឹមថា ជនល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ គង់តែចូលអន្ទាក់សមត្ថកិច្ចជាក់ជាមិនខាន៕SRP



«លោក លី ហាំងសេង ម្ចាស់គម្រោងដែលរងការចោទប្រកាន់»
កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលា តាមការកំណត់ទេ គឺភាគីអ្នកលក់ ត្រូវទូទាត់សងការខូចខាតឲ្យភាគីអ្នកទិញ។ ជាមួយគ្នានេះ ប្រសិនបើភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬបំពេញកាតព្វកិច្ចតាមកិច្ចសន្យាមិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់សងប្រាក់ដែលបានទទួលពីភាគីអ្នកទិញទាំងប៉ុន្មាន ក្នុងចំនួនមួយទ្វេរជាពីរដងឲ្យទៅភាគីអ្នកទិញវិញ។
