Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២២

ខេត្តបន្ទាយមានជ័យ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថាជារៀងរាល់ឆ្នាំ ថ្ងៃទី​១ ខែកក្កដា គឺជា​ទិវា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ តែងតែ​ប្រារព្ធទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស​ធនធានធម្មជាតិអោយបានគង់វង្ស។

ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​​​ចូលរួម​ក្នុងការ​ថែរក្សា​​ពូជ​ត្រី ​ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ ​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានមិនអត់ឱន ចំពោះអ្នកចូលអន្តរាគមន៍ ក្ក្នុងបទល្មើសគ្រឿងញៀន ជាដាច់ខាត។

លោក អ៊ុន ចាន់ដា បាន​សង្កត់​ធ្ងន់ថា​៖សម្រាប់រូបខ្ញុំ គឺខ្ញុំនឹងមិនមានការយោគយល់​ និងលើកលែងជាដាច់ខាត ចំពោះករណីល្មើស មួយនេះ​ ផ្ទុយទៅវិញ ខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលដែលមានសមត្ថកិច្ច ណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ​។​

លោក អ៊ុន ចាន់ដា​ ក៏បានអំពាវនាវ​ សូមឲ្យមានការចូលរួមទាំងអស់គ្នា​ ដេីម្បីការពារ សហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់​ ដេីម្បី​ធានាបាននូវភាពសុខសាន្ត សម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគត របស់កូនចៅយើង ដូច្នោះ យើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ តាមរយ:ការរាយការណ៍ជាសម្ងាត់​។​

ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​ ក្រោមប្រធានបទ​ “ដោះស្រាយ​បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព​ និងមនុស្ស​ធម៌“ ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​ស្រុកបាធាយ​។

ក្នុងពិធី លោក​ អ៊ុន ចាន់ដា ក៏បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រង ឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៏ចាត់វិធានការណ៍ បង្ក្រាបឲ្យខាងតែបានតាមដីការបស់តុលាការ។​ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក​ ត្រូវចូលរួម​ឲ្យ​បានសកម្មជាមួយនឹងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព​ ជាពិសេសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន​។

សម្រាប់បងប្អូន ប្រជាពលរដ្ឋ សូមយោគយល់ ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ។​

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែងអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួមចំណែកអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព​ នោះ គឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។​ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី​ និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។​ ហើយ​ត្រូវ​មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២២

ខេត្តព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានអញ្ជើញចុះយកអំណោយ ម៉ាស ១៥០០០ម៉ាស ចុះចែកជូនដល់ប្រជាពលរដ្ឋ និង អាជីវករ លក់ដូរក្នុងផ្សារកំពង់ប្រណាក ក្នុងទឹកដីខេត្តព្រះវិហារ។

ការចុះចែកម៉ាសនេះ ដើម្បីចូលរួមចំណែកក ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអោយបានជ្រាប នឹងបានក្រើនរំលឹកដល់ពលរដ្ឋ
អោយគោរពតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ៣កុំ នឹង៣ការពារអោយបានគ្រប់ៗគ្នា។

លោក វុធ សាវី ក៏បានអំពាវនាវ ដល់ពលរដ្ឋ ឲ្យចូលរួមពាក់ម៉ាសអោយបានគ្រប់ៗគ្នា ដើម្បីចៀសផុត អំពីជំងឺរាតបាត ដ៏កាចសាហាវមួយនេះ។

ប្រជាពលរដ្ឋ បានចូលរួមត្រេកអរ ជាពិសេសអាជីវកលក់ដូក្នុងផ្សារ បានសម្តែងការរីករាយ យ៉ាងខ្លាំង ចំពោះ ការយកចិត្តទុក្ខដាក់ ពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ចំពោះសុខភាព របស់ពួកគាត់។

សូមបញ្ជាក់ថាការចុះចែកម៉ាសធ្វើឡើងនៅថ្ងៃទី ២៩ ខែមិថុនា ២០២២ ក្រោយពីទទួល
បាននូវសារពិសេស របស់ សម្តេចតេជោ ហ៊ុនសែន ការចាប់ផ្តើមរីករាលដាលឆ្លងនូវជំងឺ កូវីដ-១៩ ក្នុងសហគមន៍ មួយចំនួន ឡើងវិញ។ ដែលប្រមុខរាជរដ្ឋាភិបាលណែនាំដល់មន្ត្រីពាក់ព័ន្ធ តាមបណ្តារ រាជធានីខេត្ត អោយអនុវត្តតាមរយ:សារចែករំលែកអោយបានលឿនបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២២

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ ពិសិដ្ឋ បានមានប្រសាសន៍ ធ្វើការកោតសរសើរ ចំពោះ កងកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត មិនថាយប់ ឬថ្ងៃ តែងតែបានចុះជួយសម្រួលនិងដោះស្រាយបញ្ហាចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ជាពិសេស គឺនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលទើបនឹងឡើងកាន់តំណែងថ្មី លោក សោម វីរះ គឺតែងតែចុះជាប់រហូតមិនថាគ្រោះថ្នាក់ មិនថាបញ្ហារស្ទះចរាចរណ៍ ទីណា ពេលណាក៏ដោយ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានសន្យាថានឹងជួយឧបត្ថម្ភ ជាបន្តបន្ទាប់តទៅទៀត ផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសប្រគល់ប៉ុស្តិ៍យាម ចំនួន១០ បន្ថែមទៀត ជួនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។

នៅក្នុងការទទួលប៉ុស្តិ៍យាម លោក តេងច័ន្ទណាត ស្នងការននគរបាលខេត្តសៀមរាប បានមានការថ្លែងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ អ្នកឧកញ៉ាបណ្ឌិត ដែលតែងតែពាំនាំយកនូវ ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា គាំទ្រ មកដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត នាពេលកន្លងមកនឹងនៅតែបន្តជារៀងរហូត។

លោក តេង ច័ន្ទណាត ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះ លោកនាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកនាយកមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដែលបានឧបត្ថម្ភ តាមរយៈឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ចំពោះប៉ុស្តិ៍យាម ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយដល់ពលរដ្ឋ ទាន់ពេលវេលានៅពេលមានហេតុការណ៍ផ្សេងៗដែលអាចកើតឡើងដោយជាយថាហេតុ។

សូមជម្រាបថា កន្លងមក អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បាននាំយក ជំនួយឧបត្ថម្ភ នូវស្នាក់ការ នគរបាលចរាចរណ៍ផ្លូវគោក ចំនួន១ ប៉ុស្តិ៍យាមចំនួន ៧ ចំណាយថវិកាសរុប ១៩៧៦៥ដុល្លារ និងលើកចុងក្រោយនេះ ឧបត្ថម្ភប៉ុស្តិ៍យាមចំនួន ១០បន្ថែមទៀត ដែលចំណាយថវិការសរុប ១៧៤៦០ដុល្លារ សហរដ្ឋអាមេរិកផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២២

ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាបមួយរូបបានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានបុកប៉ះចូលក្រោមរថយន្តចំពេញទំហឹង។

ជនរងគ្រោះមានឈ្មោះ រឿន នរៈសត្យា មុខរបរនគរបាល ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ២០២២ វេលាម៉ោង១៤ និង០០នាទី ចំណុចទល់មុខរដ្ឋបាលគយ ស្ថិតនៅភូមិសណ្តាន់ សង្កាត់ ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវជាតិលេខ៦។

របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តដឹកទំនិញ និងម៉ូតូ។ ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1Y.7424 អ្នកបើកបរដោយជនរងគ្រោះ ឈ្មោះរឿន នរៈសត្យា មានទិសដៅពីលិច ទៅកើត បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 3F 3537 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ បើកប​រមានទិសដៅពីត្បូង បត់ឆ្វេងទៅលិច។

របាយការណ៍បន្តថា ហេតុការណ៍នេះបណ្តាលអោយស្លាប់ ឈ្មោះ រឿន នរៈសត្យា(អ្នកបេីកបរម៉ូតូមានពាក់មួកសុវត្ថភាព)នគរបាល និងខូតខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។

ចំណែកអ្នកបើកបររថយន្តក្រោយពេលគ្រោះថ្នាក់រួច បានរត់គេចចេញពីកន្លែងកើតហេតុ។ មូលហេតុអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុង ប្រយ័ត្ន និងអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយឡែកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២២

ភ្នំពេញ៖កម្ពុជា ចាប់ផ្ដើមមានកូវីដ១៩ សារជាថ្មី បន្ទាប់ពីអាក់ខានរយ:ពេល៥២ថ្ងៃ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ប្រកាស បន្ទាន់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ។ សារសំឡេងសម្ដេច ហ៊ុន សែន ខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2022/06/SPM-28-06-2022.m4a
Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ឡើងឡើងផ្សាដែកធ្វើទ្វារ ខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីថ្ងៃអង្គារ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ នៅចំណុច មុខស្តង់លក់គ្រឿងសំណង់ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះតាប់ មី ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិជ្រៃឃុំកណ្ដែក ស្រុកប្រាសាទបា
គង ខេត្តសៀមរាប។

លោក លឹម សម្បត្តិ បន្តថាតាមការបំភ្លឺពីឈ្មោះ ជា ជេន ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាប្អូនថ្លៃសព បានឱ្យដឹងថា៖ នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៧ព្រឹករូបគាត់និងឈ្មោះសួ កុសលភេទប្រុស ឈ្មោះតាប់ មី ភេទប្រុស (សព) នៅភូមិជ្រៃឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ជាមួយគ្នាបាននាំគ្នាទៅស៊ីឈ្នួលផ្សាដែកធ្វើទ្វារអោយឈ្មោះយ៉ន យិន ភេទប្រុស នៅភូមិឃុំកើតហេតុខាងលើ។ ចំណែករូបគាត់និងឈ្មោះតាប់ មី(សព) បានឡើងទៅលើអន្ទារដែកទាំងពីរនាក់ ដែលមានកម្ពស់ ២.៥ ស.ម។ ចំណែកឈ្មោះសួ កុសល នៅកាត់ដែកហុចពីក្រោម រហូតដល់វេលាម៉ោង១០ជាងព្រឹក ពេលនោះឈ្មោះតាប់ មី(សព) បានទាញដែកពីក្រោមឡើងមកលើ ដើម្បីយកមកផ្សា ស្រាប់តែពេលនោះដែកបានប៉ាស់ទៅនឹងខ្សែភ្លើងស្រាតអគ្គីសនី ក៏ឆក់ឈ្មោះតាប់ មី(សព) ធ្លាក់ពីលើអន្ទារ មកដីបាក់កស្លាប់តែម្ដង។

លោក លឹម សម្បត្តិ បញ្ជាក់ថា
ការពិនិត្យសាកសព
-ផ្នែកក្បាលមានស្នាមបែកដាច់រលាត់០.៥ស ម
-ផ្នែក ថ្ពាល់ខាងស្ដាំនិងពុកចង្កា មានស្នាមដាច់រលាត់០.២ ស.ម
-ផ្នែក កដៃឆ្វេងនិងកដៃស្ដាំ មានស្នាមខ្លោចដាច់រលាត់០.៤ ស.ម ក្រៅពីនោះគ្រប់អវយវ:ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។

តាមសន្និដ្ឋាន ផ្អែកតាមកាបំភ្លឺពីសាក្សី និងកាពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ឃើញថា សពខាងលើពិតជាបានស្លាប់ដោយសាឆក់ខ្សែរភ្លើងពិតប្រាកដ្ឋមែន។
មូលហេតុ ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានស្នើសុំ អាជ្ញាធរជាតិអប្សរា ផ្អាកការរុះរើ សំណង់ខុសច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់១ នឹងតំបន់ ២។

នេះបើយោងតាមលិខិតរបស់ អាជ្ញាធរខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត។

សូមជម្រាបថាកន្លងមកក៏ដូចថ្មីៗនេះ កម្លាំងអាជ្ញាធរជាតិអប្សរា បានចុះរុះរើផ្ទះសំណង់របស់ប្រជាពលរដ្ឋ យ៉ាងច្រើនផុសផុល រហូតធ្វើឲ្យការរុះរើនៅតំបន់ខ្លះ ត្រូវបានពលរដ្ឋ លើកគ្នា តវ៉ាផងដែរ។ ការចុះរុះរើរបស់អាជ្ញាធរជាតិអប្សរា គឺផ្អែកលើគោលការណ៍ ថាសំណង់ទាំងនោះបានសាងសង់ឡើង ដោយខុសច្បាប់ ដែលជាតំបន់អភិរក្សឬក្នុងតំបន់រមណីយដ្ឋានអង្គរ។

ទោះជាយ៉ាងណា គេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានសំណង់ជាច្រើនបានផុសឡើង បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរជាតិអប្សរាយ៉ាងណាក៏ដោយ ក៏មានសំណង់ខ្លះបានសាងសង់រួចរាល់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបា្រប់មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​សាងសង់​​ បង្គន់​អនាម័យ​សាធារណ: ចំនួន​២​បន្ថែមទៀតចៀសវាង​ ការ​បន្ទោរបង់​មិន​ត្រឹមត្រូវ​ ខណៈ​នៅ​តំបន់​កម្សាន្ត​តាម​បណ្ដោយ​ មាត់​ទន្លេ​​ក្នុង​ក្រុងកំពង់ចាម​ មាន​បន្ទប់​ទឹក ​ចំនួន​៤រួច​មក​ហើយ​។

ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​មេគង្គ​ក្នុង​ក្រុងកំពង់ចាម​ នៅថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ។ 

បេី​តាម​ប្លង់​ទិដ្ឋភាព​របស់​ដៃគូ​អភិវឌ្ឍន៍​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ ក្នុង​ក្រុងកំពង់ចាម​នេះ​ គឺ​មាន​ទីតាំង​ចាប់ពី​ចំណុច​កំពង់​សាឡាង​ចាស់​ រហូត​ដល់​ចំណុច​ជិត​វត្ត​ដីដុះ​ ​ដែលមាន​ដូចជា​ការ​កសាង​ ផែ​ទេសចរណ៍​ អាហារដ្ឋាន​លេីទឹក​ កន្លែង​ហាត់ប្រាណ​ ស្ទីមសូណា​ បឹងហ្គាឡូ​ អាហារដ្ឋាន​ ផាប​ ក្លឹប​ សួនផ្កា​ សួរកុមារ​ កន្លែង​ថតរូប​អនុស្សាវរីយ​​ កន្លែង​ពិចនិច​ ទីតាំង​កញ្ចុះ អង្គុយលេង​ កម្សាន្ត​​ និងផ្សារ​លក់ អាហារ​ផងដែរ។

ក្នុងកិច្ចប្រជុំ លោក​ អ៊ុន​ ចាន់ដា ក៏បានបាន​ណែនាំ​គោលការណ៍​សំខាន់ៗ​ ដល់​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ​ ឬ​បំពេញ​នូវចំណុច​ខ្វះខាត​ មួយ​ចំនួនជាមុន​សិន​​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់ផ្ដើម​ចុះ​កិច្ចព្រមព្រៀង​សហការ​ ក្នុងការអភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ក្នុង​ក្រុងកំពង់ចាម​ សំដៅ​ធ្វើ​យ៉ាងណា​ ឲ្យ​មានទាំង​គុណភាព​ សោភ័ណភាព​ស្រស់បំព្រង​ និង​អនាម័យ​ល្អ​ ឲ្យ​សាកសម​ ជា​ទីក្រុង​ទទួល​ជ័យលាភី​រំដួល​៣ទង​ នាពេល​កន្លង​មក​ និង​រក្សា​ខ្សែ​ក្រវ៉ាត់​នេះ​ បន្ត​ទៅ​មុខ​ផងដែរ​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ​ បាននាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ​ ចំនួន១៤១គ្រួសារ និងប្រគល់ផ្ទះ២ខ្នង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​។

លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតសកលខាងមុខនេះឲ្យបានគ្រប់ៗគ្នា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

លោក​ ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។​ ព្រមទាំង​បានអំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដោយឥតគិតថ្លៃ អោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល និងឈានទៅលុបបំបាត់ជំងឺនេះផងដែរ។

គូសបញ្ជាក់ថា ៖ អំណោយមុស្សធម៍ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១៤១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស និងថវិកាមួយចំនួន ដែលបានធ្វើឡើងនៅចំនួន៣ទីតាំងផ្សេងគ្នា រួមមាន ៖ នៅបរិវេណវត្តមុនីរង្សជីមាន់ ក្នុងឃុំកក់ ចំនួន១១១គ្រួសារ នៅភូមិកន្សោមសត្វ ក្នុងឃុំកក់ ចំនួន២០គ្រួសារ និងនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក មានចំនួន១០គ្រួសារផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖មនុស្សមួយគ្រួសារ​ មាន​គ្នា​​៤នាក់​ បានជិះ​ម៉ូតូបុក​ជាមួយ​រថយន្ត​ធន់​ធំ បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​​៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​។

ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង​៣​ និង​៣០នាទីល្ងាច​ ថ្ងៃទី់២៦​ ខែមិថុនា​ ឆ្នាំ២០២២ នៅ​ចំណុច​ផ្លូវកៅស៊ូការ៉ាស់តាកុត​ ស្ថិតក្នុងភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងថា​ នៅ​​មុនពេល​កេីតហេតុ​គេបានឃេីញ​ ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស​ អាយុ​២០ឆ្នាំ នៅភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស (មិនពាក់មួកសុវត្ថិភាព) ឌុបគ្នា៣នាក់ប្រពន្ធ​ និងកូន​ ជិះ​ម៉ូតូ​ ១គ្រឿង ម៉ាកហុងដាសេ១០០ សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D.6579​ ​ក្នុង​ទិសដៅ​ពីកើត ទៅលិច​ បានបុកជាមួយរថយន្ត​ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង

3A.1488 បើកបរដោយឈ្មោះ ស៊ន់ សុភី ភេទប្រុស ឣាយុ២៧ឆ្នាំ មាន​ទីលំនៅភូមិខ្វិតតូច ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទិសដៅ​លិច ទៅកេីត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កេីតហេតុ​ភ្លាមៗ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ ហើយ​អ្នក​បេីកបរ​រថយន្ត​បានរត់គេចខ្លួនបាត់។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងទៀតថា​ ជន​រងគ្រោះ​ ដែល​ជា​ប្រពន្ធ​ និង​កូន​អ្នក​បេីកបរ​ម៉ូតូ​ រួមមាន​ ១.ឈ្មោះ ទ្រុយ ណាំគា ភេទស្រី អាយុ១៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព​ ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។ ២.ឈ្មោះ ធី ភ័ក្រ្តា ភេទប្រុស អាយុ៤ឆ្នាំ​ (រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តកំពង់ចាម)​។ ៣.ឈ្មោះ ធី តឿ ភេទប្រុស អាយុ១ឆ្នាំ (ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។

សមត្ថកិច្ចបាន​បញ្ជាក់​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះមូលហេតុ ឣ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន (ជិះមិនប្រកាន់ស្តាំ)។​

កម្លាំងជំនាញ​ចរាចរ​ណ៍បានសហការជាមួយជំនាញផ្នែកបច្ចេកទេស​ ពិនិត្យទៅលេីសាកសព និងបានប្រគល់ទៅ​ឲ្យ​ក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅឣធិការដ្ឋាននគរបាលស្រុកកងមាស និងស្រាវជ្រាវរកអ្នកបេីកបររថយន្ត​ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២២

ខេត្តសៀមរាប៖មនុស្សមួយក្រុមជិះម៉ូតូ៣គ្រឿងតាមកាប់ភាគីម្ខាងទៀតដែលជិះម៉ូតូ ២គ្រឿងបណ្ដាលឲ្យរងរបួស។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២១ និង២០នាទី ចំណុចផ្លូវកៅស៊ូ មុខវត្តព្រះអង្គទ្រង់  ស្តិតនៅនៅភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (កាប់និងកាំបិត) នេះ បង្កឡើងដោយបក្ខពួកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៥ ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មិនស្គាល់ម៉ាក បានកាប់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលជិះម៉ូតូម្នាក់មួយគ្រឿងក្នុងទិសដៅស្របគ្នពីត្បូងទៅជើង។

ប្រភពបន្តថា ជនរងគ្រោះ ទី១ ឈ្មោះ ខុង សារ៉ង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកភ្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប  ជិះម៉ូតូ ម៉ាកហុងទ្រីសេរីចាស់ រងរបួសដាច់រយះស្បែកក្បាលផ្នែកខាងឆ្វេង ប្រវែង ២១ ស.ម  កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។

ជនរងគ្រោះទី២ ឈ្មោះ ប្រុន រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មកសំណង់ រស់នៅភូមិត្រពាំងឬស្សី  ឃុំរើល ស្រុកពួក ខេត្តសៀមរាប  រងរបួសរយះចំនួន៣កន្លែង។ ស្មាខាងស្តាំប្រវែង ប្រវែង ៩ ស.ម
_សាច់ដុំដៃស្តាំប្រវែង៣ ស.ម
_ស្លាបប្រជៀង ប្រវែង ៥ ស.ម
។ ជិះម៉ូតូ ម៉ាកហុងដាទ្រី សេរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១I.៤២៣៧ កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។ ដោយឡែកក្រុមជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនអស់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page236 Page237 Page238 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×