Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសដឹកនាំ ដុតកម្ទេចប៊ីចេងក្លែងក្លាយ នៅស្រុកប្រាសាទបាគង មន្ត្រីបានឲ្យដឹងថា សមត្ថកិច្ចជំនាញនឹងបន្តសា្រវជ្រាវទប់ស្កាត់បង្ក្រាបការផលិតឬលក់ (លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។

លោកទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់ហើយជនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ ចំណែកជនមួយចំនួនទៀតដែលនៅតែបង្ហោះលក់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកចំពោះការបង្ហោះលក់ឡេមួយចំនួនតាមប្រព័ន្ធ online លោកបានបញ្ជាក់ថា ការលក់ទាំងនោះយើងមិនប្រាកដថាខុសច្បាប់នោះទេ គេអាចមានច្បាប់ ហើយប្រសិនបើយើងចុះទៅទុកស្កាត់បង្ក្រាបការលក់នោះលើកលែងតែយើងដឹងច្បាស់ថាការលក់នោះមានអត់ច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការលក់ឡេតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវបានគេដឹងថា ពួកគេមួយចំនួនបានសុំច្បាប់ទៅតាមក្រសួងជំនាញពាក់ព័ន្ធដែរ។

បើទោះបីសមត្ថកិច្ចជំនាញអះអាងថា កន្លងមកបានទប់ស្កាត់បង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នគេសង្កេតឃើញមានការបង្ហោះលក់ឧបករណ៍បែបនេះនៅតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងផុសផុល៕

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កក្កដា ២០២២

ខេត្តកំពង់ចាម៖ប្រធាន​គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ខេត្តកំពង់ចាម បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋ បាលក្រុង-ស្រុក ពិសេសប៉ុស្តិ៍នគរបាល រដ្ឋបាល ត្រូវពង្រឹងនូវសមត្ថកិច្ចរបស់ខ្លួនបន្ថែមទៀត។ លោកថា ព្រោះថាបើគិតចាប់ពីឆ្នាំ ២០២២ ដល់២០២៤ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពាក់ព័ន្ធដល់ការបោះឆ្នោត ជាតិ និងក្រោមជាតិ​ បន្តទៀត​ផងដែរ។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ​ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងកំឡុង ពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀល​ថ្ងៃទី​២៧​ ​ខែខែកក្កដាម្សិលមិញ។

ក្នុងដឹកនាំកិច្ចប្រជុំ លោក អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការរៀបចំការបោះឆ្នោត អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិនោះ មានសន្តិភាព ដូចប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ពោលគឺ មានទាំងស្ថេរភាព នយោបាយ សន្តិសុខ សុវត្ថិភាព ក្នុងសង្គមត្រូវបានធានា និងមានការ អភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោត ប្រកបដោយរលូន និងទទួលបានលទ្ធផលល្អ ដែលយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ ផងដែរ។

ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត​ ក៏បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់​។

លោក អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ« យុទ្ធនាការជាតិចាក់វ៉ាក់សាំង »​ ទេីបកម្ពុជាអាចម្ចាស់ការបាន និងអាចគ្រប់គ្រងស្ថានការណ៍ ឲ្យស្ថិតនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលនេះជាអំណោយផលដ៏ល្អ ដល់ដំណើរការ នៃរៀបចំការបោះឆ្នោតរបស់ប្រទេសជាតិ យើង ជាលទ្ធផល គឺមានប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ប្រមាណ ៨០% នៃ ចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២២

ខេត្តព្រះវិហារ៖លោកគីម រិទ្ធី គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ។

យោង តាមព្រះរាជក្រឹត្យព្រះមហាក្សត្រចុះថ្ងៃទី២៧កក្កដាឆ្នាំ២០២២។ គួរបញ្ជាក់ថាអភិបាលខេត្តព្រះវិហារមុននេះ គឺ លោកប្រាក់សុវណ្ណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺធ្វើឡើងដល់ប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែង អាស្រ័យផលយូរឆ្នាំតាមគោលការណ៍កំណត់ របស់រាជរដ្ឋាភិបាលកន្លងមក មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នេះគឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀលជូនគាត់បានផងដែរ ក៏ប៉ុន្តែបើសិនជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែង ជេរប្រមាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់។

លោកក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ ត្រូវពន្លឿនធ្វើកិច្ចការនេះឱ្យបានឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទុកឱកាសដល់ ប្រជាពលរដ្ឋ បានធ្វើការដាំដុះដំណាំកសិកម្ម បានទាន់ពេលវេលា ដោយត្រូវប្រកាន់ជំហរច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងប្រកបដោយសុក្រឹតភាព ក្នុងន័យដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋផង និងដើម្បីផលប្រយោជន៍របស់រដ្ឋផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ កាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២២

ខេត្តកំពត៖អភិបាលខេត្តកំពត បានថ្លែងអំពាវនាវឱ្យ ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ដើមត្នោត គឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មួយរូប ពិសេសពលរដ្ឋ រស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោត យ៉ាងតិចណាស់ ក្នុងមួយគ្រួសារឱ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ។

លោកថ្លែងបែបនេះ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលខេត្តកំពតបានប្រារព្ធធ្វើឡើងនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃពុធនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២២

ខេត្តសៀមរាប៖រដ្ឋមន្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង បានចេញលិខិតបដិសេធច្រានចោល ចំពោះព័ត៌មានដែលថា មានករណី កើតជំងឺអ៊ុតស្វានៅខេត្តសៀមរាប។

លិខិតរបស់ក្រសួងសុខាភិបាលធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២២ នេះ ដោយច្រានចោល ទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា ស្ត្រីមានផ្ទៃពោះម្នាក់ នៅក្នុងក្រុង/ខេត្តសៀមរាប មានកើតជំងឺអុតស្វា។

សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២២

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី​ បានថ្លែងប្រាប់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ក្នុងក្រុងកំពង់ចាម ឲ្យបន្តបេីក​វេទិកា​សាធារណៈ​​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាប្រចាំ​ ដេីដេីម្បីឈ្វេងយល់​អំពី​ការខ្វះខាត​ ​និង​តម្រូវការ​នានារបស់​បងប្អូន​ ប្រជាពលរដ្ឋ​ ហេីយត្រូវ​ធ្វេីការដោះស្រាយ​ បញ្ហា​​ជូន​គាត់​ លេីសពីនោះត្រូវគ្រប់គ្រង ប្រកបដោយការយកចិត្តទុកដាក់ និងយុត្តិធម៌ផងដែរ​។

លោកថ្លែង​បែប​នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផល សន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ នៅថ្ងៃពុធនេះ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បក្ស​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ពិធី លោកនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ក៏បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូត ដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាជន​ ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។​

លោកឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ដល់​មន្ត្រី​បក្ស​ទាំងអស់​ ​ត្រូវ​បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។​ ហើយ​ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព​ខ្ពស់​។

លោកយឹម ឆៃលី​ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។​ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា​ឲ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២២

ខេត្តកំពង់ចាម៖ លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ បានថ្លែងប្រាប់មន្ត្រី​កាកបាទក្រហម​គ្រប់​ថ្នាក់​ ត្រូវ​ធ្វើ​សកម្មភាព​មនុស្សធម៌​ ក៏ដូចជាការងារ​បម្រើ​សង្គម​ ឲ្យ​ចំ​ទិសដៅ​ និង​ខ្លាំងក្លាជាងមុន​បន្ថែម​ទៀត​។

លោកលេីកឡេីង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​ និង​លេីក​ទិសដៅ​ការងារ​ឆមាស​ទី​២​ របស់​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ នៅថ្ងៃអង្គារនេះ។ លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​មន្ត្រី​កាកបាទក្រហម​ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយថវិកា និងសម្ភារៈ ដើម្បី ជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង។ ទន្ទឹមនឹងការរៀបចំផែនការ បន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ការអប់រំទប់ស្កាត់ ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន ជាពិសេស​ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ ឲ្យពួកគេក្លាយទៅជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំញសកម្មភាព វិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្រេចបានលទ្ធផល គួរឲ្យកត់សំគាល ពិសេស ការលើកកម្ពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា។ ការថែទាំសុខភាពសហគមន៍។ ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ​ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលាផងដែរ​។​

គួរ​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ ក៏មាន​ការ​ប្រកាសសេចក្តីសម្រេច របស់កាកបាទក្រហមកម្ពុជា ស្តីពី ការទទួលស្គាល់​ លោក អ៊ឹង វិសុទ្ធ ជាសមាជិកគណ:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ ដោយឡែក​ លោក ស៊ាន សុគុន និង លោក សុខ លឹមហៀង ជាសមាជិកបំរុង​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំឭក អំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃអង្គារ នេះ ក្នុងឱកាសបានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង។

លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន។

លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន 18.880 អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាត ពីជំងឺកូវីដ-១៩, ដោយក្នុងចំណោម កម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ covid-19 ហើយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀងរហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។ លោកកៃនូម៉ា បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុង ពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា។

ក្នុងជំនួបពិភាក្សា សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។

សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ហើយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២២

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅអង្គារនេះ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ចំៗថា «គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។

សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការអនុវត្តនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។

សម្តេច ស ខេង បានសង្កត់ធ្ងន់បន្ងែមថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំនុចដែលមិនត្រូវមើលរំលងនោះទេ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោមបានថ្លែងនូវការកោតសរសើរ និងអគុណចំពោះបណ្ឌិតសភានគរបាលឯកឧត្តម សន្តិបណ្ឌិតទទួលបន្ទុក និង អគ្គស្នងការនគរបាលដែលបានយកចិត្តទុកដាក់ក្នុងការងារបណ្តុះបណ្តាលនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២២

ខេត្តសៀមរាប៖លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា៖ អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីន នៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីន អង្គការ  HALO Trust បានជួបគ្រោះថ្នាក់ ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។

ក្នុងពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីន មនុស្សធម៌របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទឹកដីខេត្តសៀមរាប ម្សិលមិញ លោក លី ធុជ បានថ្លែងថា៖ រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា អង្គការ  HALO Trust  ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីន ចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានបន្តថា៖ ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីន មនុស្សធម៌ គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិ ជាពិសេស ការឆ្លើយតបនឹងតម្រូវការ មនុស្សធម៌ បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាព របស់ ប្រជាជនកម្ពុជា ដែលក្រោយមកទៀត សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាល កសាងឡើងវិញ ក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។

លោកថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ ចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈ របស់បុគ្គលិកអង្គការ  HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិត របស់ ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ  HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦%។

លោកបានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរស របស់រាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារ បោសសម្អាតមីន និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងសម្របសម្រួលរបស់ លោកជំទាវ Tina Redshaw ដែលបានតស៊ូយ៉ាងខ្លាំងក្លា ដើម្បីគាំទ្រដល់សកម្មភាពមីន នៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកា សម្រាប់សកម្មភាពមីន ជាសាកលក៏ដោយ ក៏លោកជំទាវ Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានាឱ្យមានផលប៉ះពាល់ អប្បបរមាមកលើកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ នឹង ៣០នាទី មានភ្ញៀវទេសចរណ៍ជនជាតិ ម៉ុងហ្គោលលី (MONGOLIA) ដែលកាន់លិខិតឆ្លងដែនលេខ E 2778114 ឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានមកលេងទឹកធ្លាក់ព្រះអង្គធំ ជាមួយមិត្តភក្តិម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែន E 3056972
ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយនឹងអ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ លុះពេលមកដល់ចំណុចទឹកធ្លាក់ ពួកគេទាំងបីនាក់ បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះ ក៏បានជួយមិត្តភិក្ដស្រី មកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្ម ដែលមានទឹកជ្រៅជនរងគ្រោះ មានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្មដែរ តែដោយសារផ្ទាំងថ្ម មានសភាពស្លែកាន់រអិល ធ្វើឲ្យ ជនរងគ្រោះ តោងមិនជាប់ក៏លេចទៅក្នុងទឹក។ ចំណែកអ្នកបើក Pass App បានខំព្យាយាមស្រវ៉ាជួយចាប់ដៃជនរងគ្រោះ ដែរ តែចាប់មិនទាន់ ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរណ៍ ដ៏ទៃទៀត ជួយរាវរកជនរងគ្រោះ តែរកពុំឃើញ លុះដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកជនរងគ្រោះ ឃើញហើយក៏លើកស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានរាយការណ៍ ទៅកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ដើម្បីចុះពិនិត្យសពនិងររៀបចំតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page229 Page230 Page231 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×