Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី បានប្រាប់មន្ត្រីបក្សទាំងអស់ត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពគឺត្រូវខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។  ដោយត្រូវដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកយឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ  ព្រមទាំងរៀបចំវិធានការស្វ័យតាមដានការងាររបស់ខ្លួន ហើយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លើសពីនោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែទាំសមិទ្ធផលនោះផងដែរ។

លោក យឹម ឆៃលី  បានណែនាំដល់សមាជិកសមាជិការគណបក្ស ស្រុកចំការលើឲ្យបន្តជម្រុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗ បន្ថែមទៀត។ក្នុងពិធី លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជាឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ 

 លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥  ក្នុង ស្រុកចំការលើ នៅសៀលថ្ងៃទី ៤ ខែសីហា ម្សិលមិញដោយមានការចូលរួមពីលោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាមនិង លោក  អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សខេត្តព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាបក្សជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ​ដោយម្លាំងអធិការនគរបាលស្រុកសូនិគម។

ជនសង្ស័យឈ្មោះផល វិសាល ហៅសាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។ ករណីរួមភេទចុងក្រោយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះយ. រ.ស ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដាក់ផ្ការ ឃុំតសយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីស្រុកសូទ្រនិគមបានឲ្យដឹងថា ករណីខាងលើ គឺជនរងគ្រោះ និងជនសង្ស័យបានស្រលាញ់គ្នា និងស្មាក់រួមភេទជាមួយគ្នារហូត តាំងពីអំឡុងខែឧសភា ឆ្នា២០២២។ ដោយជនរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ ក្នុងព្រលានថ្មី ក្នុងភូមិប្រវាល ឃុំតាយ៉ែក រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ឃើញកូនរាងប្លែកៗ ក៏សួរ ទើបដឹងរឿង។ ហើយ ម្ដាយជនរងគ្រោះ ក៏ទៅជួបម្ដាយជនសង្ស័យ អោយទទួលខុសត្រូវ តែម្ដាយជនសង្ស័យថា អត់ទាន់មានលុយចាំថ្ងៃនេះ ចាំថ្ងៃនោះ  ទើបដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ទៅប្ដឹងនគរបាលតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា ក្មេងស្រីម្នាក់ត្រូវបានគេប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។ ករណីប៉ុនប៉ងរំលោភសេពសន្តវ:«មិនបានសម្រេច»កើតឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានពីក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ  ឆ.ស.វ.រ.ស ភេទស្រីអាយុ០៥ឆ្នាំមុខរបរសិស្សមត្តេយ្យសាលាស្វាយដង្គំ រៀនជាមួយម្តាយជាគ្រូបង្រៀន  អាយុ៤៣ឆ្នាំរស់នៅក្រុងសៀមរាប។

ប្រភពបន្តថាករណីនេះជនរងគ្រោះរងរបួសមានស្នាមពកជាំត្រង់ថ្ងាសលើភ្នែកខាងស្តាំនិងមានស្នាមឈាមក្រោមភ្នែកស្តាំ។  ចំណែកប្រដាប់ភេទ ម្តាយជនរងគ្រោះថា មិនមានដាច់រលាត់ទេ  គ្រាន់តែមានស្នាមក្រហមបន្តិចផ្នែកខាងលើ។ យ៉ាងណា  ក្មេងរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួនថា ជនសង្ស័យយកដៃលូកប្រដាប់ភេទខ្លួន។

បើតាមជនរងគ្រោះហេតុការណ៍នេះប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណភេទប្រុស មិនធាត់មិនស្គម  កម្ពស់ប្រហែល១,៦០ម៉ែត្រ  សម្បុរស្រអែម  អាយុប្រហែល២០ឆ្នាំ  ពាក់អាវយឺតដៃខ្លីពណ៌ឈាមជ្រូក  ស្លៀកខោខៅប៊យពណ៌ប្រផេះ  (គេចខ្លួនបាត់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅស្រុកពួកនៅម្សិលមិញ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ទឹកបង្ហៀរជ្រៃ

រយោង ព្រំប្រទល់ឃុំព្រៃជ្រូក និងឃុំស្រណាល។ ជនរគ្រោះមានឈ្មោះ រស់ រីណា ភេទស្រី អាយ១២ឆ្នាំ នៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានរាយការណ៍ថាករណីនេះមូលហេតុជនរងគ្រោះបានដើរឆ្លងទំនប់ទឹកបង្ហៀររអិលធ្លាក់គួចទៅតាមទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម​ បានណែនាំដល់មន្ត្រី
សមាជិក សមាជិការ គណបក្សស្រុកស្ទឹងត្រង់​ ​ត្រូវ​ខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាត គណកម្មាធិកាកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ នៃស្រុកស្ទឹងត្រង់​ នៅថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០២២​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ ព្រមទាំង​​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បក្ស​ ជា​ច្រើន​រូប​ទៀត​។

ក្នុង​កិច្ចប្រជុំ​ លោក យឹម ឆៃលី​ បានផ្តល់នូវអនុសាសន៏ណែនាំ ដល់សមាជិកសមាជិការគណបក្សស្រុកស្ទឹងត្រង់​ សម្រាប់ត្រៀមយកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៀត​ ពោលគឺត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់ រាល់ការប៉ុនប៉ង បង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្ត របស់ប្រជា​ពលរដ្ឋ​ ។

លោកឧបនាយករដ្ឋមន្ត្រី​ បានណែនាំ​ឲ្យ​បន្តជំរុញ និង​ពង្រឹង​ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច​ និង​អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”​ ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យបានល្អ​ និងជំរុញការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត​។

លោកយឹម ឆៃលី​ ក៏បាន​ណែនាំ​ឲ្យ​​ពង្រឹងការអនុវត្ត​ឲ្យបានល្អ​​នូវ​តួនាទី ភារកិច្ច និងរបៀបរបបធ្វើការ របស់ក្រុមប្រឹក្សាឃុំ ព្រមទាំង​បន្តពង្រឹងការរៀបចំកម្លាំង​ ដោយឈរលើ​ទស្សនៈរក្សាចាស់ កសាងថ្មី​ និងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ​។

លោកហ៊ុន​ ម៉ានិត​ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​ ដែល​បាន​ជាប់​ឆ្នោត​អាណត្តិ​ទី​៥ ទាំង​អស់​ ព្រមទាំង​​ជម្រុញ​ ឲ្យ​បន្ត​ការ​កសាង​នូវ​អំពើ​ល្អ​ និង​គៀងគរ​ដល់​សមាជិក​ថ្មី​ ដេីម្បី​បោះឆ្នោត​ជូន​ គណបក្សប្រជាជន​កម្ពុជា​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ប្រកាស​សេចក្ដីសម្រេចទទួលស្គាល់​ លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តកំពង់ចាម​ ជាប្រធានក្រុមការងារ គណបក្សស្រុកស្ទឹងត្រង់​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តព្រះវិហារ៖លោកស្រី ជិន អូន រងការរិះគន់ថា បានប្រមូលទិញឈើនៅស្រុកជ័យសែន យ៉ាងអាណាធិបតេយ្យ ប៉ុន្តែចំពោះការចោទប្រកាន់បែបនេះ លោកស្រី ជិន អូន បានបដិសេធ ទាំងស្រុងថាមិនបានប្រមូលទិញឈើនៅតំបន់ស្រុកជ័យ សែន ដូចការចោទប្រកាន់នោះទេ។

តាមប្រភពបានឱ្យដឹងថាចែ អូន បានកៀងគរដៃគូ ប្រមូលទិញឈើ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។ ការប្រមូលទិញឈើពីសំណាក់ចែអូន ពីបន្ទាប់ពី ចែ អូនបានសម្រាប់ការទិញឈើមួយរយៈកន្លងមក។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រភពឈើទាំងនោះ គឺត្រូវបានប្រជាពលរដ្ឋ ដឹកតាមគោយន្ត នៅពេលមកដល់ក្នុងភូមិ ឈ្មួញ ទាំងនោះ ហៅឡានឆ្នៃ ឬឡានកូរ៉េ អោយទៅដឹកយកមកស្តុបទុក ដើម្បីដឹកចេញ តាមឡានធំវេអង ទៅលក់អោយថៅកែ នៅខេត្តផ្សេងៗ លើកលែង តែខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្នុងខែ ៧ ឆ្នាំ ២០២២ លោកស្រី ជិនអូន បានមកទិញឈើនៅតំបន់ខាងលើ ទៅចែកចាយ ទីតាំងរបស់ខ្លួន។

ពាក់ព័ន្ធទៅនឹងព័ត៌មានថាបទល្មើសព្រៃឈើនៅស្រុកជ័យសែនកើតមានយ៉ាងអនាធិបតេយ្យនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបានពីអាជ្ញាធរជំនាញ ខេត្តព្រះវិហារ នៅឡើយទេ។

ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើ លោក ស្រី ជិន អូន បានបញ្ជាក់ថា លោកស្រីឈប់រកស៊ី ព្រៃឈើជាច្រើនខែមកហើយ ចំពោះព័ត៌មានដែលថាលោកស្រី ប្រមូលទិញឈើនៅស្រុកជ័យ សែន ជាព័ត៌មានមិនពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមផ្ញើសារលិខិត គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ ហេតុការណ៍អំពើអាសកើតឡើងនៅថ្ងែទី០២ ខែសីហា ឆ្នាំ២០២២  វេលាម៉ោង ១៤ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទីទី០៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹង។ ជនសង្ស័យឈ្មោះ លន់ សុខលី ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំ្រងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកជនរងគ្រោះ ឈ្មោះ ឡ.ច.យ ភេទស្រី អាយុ ១៣ឆ្នាំ រស់ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមបន្តនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរសចំនួន២នាក់ តេហៅយកទៅរំលោភបូក នៅក្នុងព្រៃឧទ្យានអង្គរ។ កំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈ​បានកើតឡើងថ្ងៃ ព្រហស្បតិ៍  ទី០៤  ខែសីហា  ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុងក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

កំណត់ហេតុបានបន្តថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាក់ប្រាងថ្មី មានទីលំនៅកំណើត ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំសេរី មិនចាំផ្លាកលេខ។

កំណត់ហេតុបញ្ជាក់ថាករណីនេះមូលហេតុ ជនសង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះ ថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឈឺធ្ងន់អោយទៅជួយមើល។ ប៉ុន្តែជនរងគ្រោះ ប្រាប់ថា មិនមានម៉ូតូជិះ​​ ក៏អោយជនសង្ស័យ មកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺ។ នៅពេលជនសង្ស័យ ទៅយកជនរងគ្រោះ ខាងលើ ក៏បានឌុបមកដល់ចំណុច កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចតែម្ដងទៅ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសួរនាំដើម្បីបន្តនិតិវិធី។ តែទោះជាយ៉ាងណាជនរងគ្រោះ ចាំបានភិនភាគជនសង្ស័យបានតែម្នាក់ផងដែរ។ ពាក់ព័ន្ធហេតុការណ៍បែបនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ភ្នំពេញ៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែង អភិបាលខេត្តព្រះវិហារ។

សូមជម្រាបថាលោក គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផ្ញើសារលិខិតជូនពរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុ ៧០ ឈានចូល៧១ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page226 Page227 Page228 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×