Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២២

ខេត្តសៀមរាប៖ព្រះសង្ឃ១អង្គបានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន។

ហេតុការណ៍បានកើតឡើង ម៉ោង០៥និង៥០ ថ្ងៃទី
២២ ខែសីហា ឆ្នាំ២០២២នៅចំណុចវត្តធ្លកវារ៍ ស្ថិតភូមិត្បែងលិច ឃុំត្បែងស្រុកបន្ទាយស្រី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលចងកសម្លាប់ខ្លួន លើដើមគុយក្បែរគុដ ព្រះនាមឈ្មោះ ជា រ៉ាន ភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុ ព្រះសង្ឃនេះទើបតែបួសបានតែចំនួន៥ខែប៉ុណ្ណោះ ដោយសារញៀនស្រាផ្តាច់មិនបាន ក៏សម្រាចចិត្តចងក៏សម្លាប់ខ្លួនតែម្ដង។

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកអ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ដូសជំរុញ អោយបានគ្រប់ៗគ្នា រួមទាំង កុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ផងដែរ  ព្រោះការចាក់វ៉ាក់សាំងនេះ បាន ជួយបង្កើតជារនាំងការពារដ៏រឹងមាំ រួមចំណែកកាត់ផ្តាច់ ការឆ្លងរាលដាល ពិសេសជួយបញ្ជៀស មិនអោយឈឺធ្ងន់ និងបាត់បង់អាយុជីវិត។

លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងឱកាសនាំយកអំណោយ​សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនពលរដ្ឋ​ ងាយរងគ្រោះ ជីវភាព​ខ្វះខាត​ ៥៣គ្រួសារ នៅស្រុកកងមាស នៅថ្ងៃអាទិត្យនេះ។

មានប្រសាសន៍ក្នុង​ពិធី លោកអ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក  បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល “។

សូមជម្រាបថា ប្រជាពលរដ្ឋ​ ដែលងាយរងគ្រោះ ជីវភាព​ខ្វះខាត​ ចំនួន ៥៣គ្រួសារ មកពីឃុំព្រែកុយ,ឃុំរាយប៉ាយ, ឃុំអង្គរបាន ,ឃុំពាមជីកង និងឃុំសូរគង,​ ស្រុកកងមាស​ ក្នុងនោះ​មានចាស់ជរា ២០ គ្រួសារ- ជនមានពិការភាព ១១ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ៩គ្រួសារ- មានជំងឺប្រចាំកាយ ៧គ្រួសារ- មានជំងឺរ៉ាំរ៉ៃ ១គ្រួសារ- ទ័លលំបាក ២គ្រួសារ- មានសតិមិនគ្រប់ ២គ្រួសារ និង កុមារកំព្រា ១គ្រួសារ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៣ គ្រួសារ , ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , សាប៊ូ protex ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។ លោកអ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញា រៀបចំសណ្ដាប់ធ្នាប់កែលម្អ តំបន់ភ្នំសំពៅ ឲ្យមានឈ្មោះកាន់តែល្បីល្បាញបន្ថែមទៀត។

ដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្ត ជំរុញការរៀបចំសណ្ដាប់ធ្នាប់ តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង នៅរសៀល ថ្ងៃសុក្រ ម្សិលមិញ លោកសុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង យើងត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញា រៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ។

លោកសុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្ត ត្រូវតែរៀបចំធ្វើឱ្យបានស្អាត។ លោកក៏បានជំរុញដល់មន្ទីរជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អ។

លោក បានបន្តទៀតថា គោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ នៅរមណីយដ្ឋានភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សរតំបន់ភ្នំសំពៅ ឱ្យមានលក្ខណៈ សមាហរណកម្ម ទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត និងផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត របស់ខេត្តឲ្យមានការរីកចម្រើន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះលោក២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង  បានមានប្រសាសន៍គាំទ្រចំពោះគម្រោង ដើម្បីជំរុញក្នុងការផ្សព្វផ្សាយវិស័យ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពទូលំទូលាយផង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តបាត់ដំបង គឺគ្រាន់តែស្កេនQR Code នឹងបង្ហាញផែនទីទេសចរណ៍គោលដៅនានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅ។

លោក សុខ លូ បានបន្តទៀតថា ចំពោះគម្រោងខាងលើនេះ សូមមន្ទីរអង្គភាពជុំវិញ ខេត្តទាំងអស់ធ្វើការសហការ ដើម្បីផ្ដល់ជាព័ត៌មានអំពីខេត្តបាត់ដំបង ឱ្យកាន់តែច្រើន សម្រាប់ដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះ ឱ្យបានកាន់តែច្រើន ពិសេសត្រូវតែរៀបចំជាសិក្ខាសាលា ផ្សព្វផ្សាយដោយមានការអញ្ជើញពីប្រជាពលរដ្ឋ ម្ចាស់រមណីយដ្ឋាន ឬអាជីវករនានានៅក្នុងខេត្តមឱ្យមានការយល់ដឹងពីរបៀបបញ្ជូលព័ត៌មាន និងបញ្ជាក់អំពីទីតាំងអាជីវកម្ម របស់ខ្លួននៅក្នុងផែនទីទេសចរណ៍នេះ ក៏ដូចជាផ្សព្វផ្សាយពន្យល់ដល់អាជីវករ ឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃផែនទីទេសចរណ៍នេះផងដែរ។

លោកបានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារ ដែលបានខិតខំរិះរកបង្កើតឡើងនូវអ្វីដែលថ្មី ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យ ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ ផ្ដល់ភាពងាយស្រួល ដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងពិសេសបង្ហាញថា ជាស្នាដៃកូនខ្មែរពិតៗ ដែលយើងអាចធ្វើបាន ផងដែរ។

សូមជម្រាបថាផែនទីទេសចរណ៍នេះ មានគោលបំនងដើម្បីជំរុញក្នុងការផ្សព្វផ្សាយ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដោយក្នុងនោះត្រូវបានរៀបចំជាផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង មានភ្ជាប់មកនូវQR Code អនុញ្ញាតិឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើការស្កេន ដើម្បីស្វែងរកព័ត៌មានផ្សេងៗដែលភ្ញៀវទេសចរចង់បាន ក្នុងនោះក៏បង្ហាញអំពីរមណីយដ្ឋានដែលមាននៅក្នុងទឹកដីខេត្តបាត់ដំបង អាហារដ្ឋាន ភោជនីយដ្ឋានជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រើម៉ោងត្រឹមរយៈពេលជាង ៣ម៉ោង បានដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃជាង១៥ឆ្នាំ តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ទទួលបានជោគជ័យ។

ការចុះដោះស្រាយធ្វើឡើងនៅថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងឱកាសលោកបានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងទំនាស់ដីធ្លី និងដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ ករណីស្នើសុំបើកផ្លូវរធ្លា ស្ថិតក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ដែលមានភាគីដើមបណ្តឹង ចំនួន ៨គ្រួសារ និងភាគីចុងបណ្តឹង មួយគ្រួសារ។

ក្រោមកិច្ចសម្រុះសម្រួល និងដោះស្រាយដោយភាពបុិនប្រសព្វ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យទំនាស់រាំរ៉ៃជាង១៥ឆ្នាំ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយភាគីចុងបណ្តឹង និងភាគីដើមបណ្តឹង ឯកភាពគ្នាក្នុងការបើកផ្លូវធ្លា ចាប់ពីដើមផ្លូវ រហូតទៅដល់ចុងផ្លូវ មានប្រវែង១៤១,៤៨ម៉ែត្រ និងបានព្រមព្រៀងគ្នាដោយបរិច្ចាកជាថវិកា និងបរិច្ចាកដីធ្លីសម្រាប់បើកផ្លូវធ្លាខាងលើជាប្រយោជន៍សាធារណៈផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តសៀមរាប៖វៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទី បានសហការជាមួយ អនុរក្សពន្ធនាគារខេត្តសៀមរាប ចុះបង្ក្រាបបទ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបរិវេណពន្ធនាគារខេត្តសៀមរាបស្ថិតនៅភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប

ជនសង្ស័យឈ្មោះ ចាំង គាងអាងជនជាតិវៀតណាម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅ ភូមិសង្កាត់ ក្រុងមិនចាំ ខេត្តព្រៃនគរ ប្រទេសវៀតណាម។(រក្សាទុកនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

បើតាមសមត្ថកិច្ច ករណីនេះបានដកហូតវត្ថុតាងបានរួមមាន៖ម្សៅកេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ៦.៥៧ ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទចំនួន២គ្រឿងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា នៅថ្ងៃពុធនេះ បានដឹកនាំក្រុមការងារ រដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការណ៍ ជាមួយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលនៅមានដក់ក្នងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយ កង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។

ករណីនេះអភិបាលក្រុង ក៏បានបញ្ចាក់ថា មូលហេតុ នៃការជន់នេះ គឺដោយស្ថានភាពទឹកភ្លៀងធ្លាក់ មានកំរិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមានការបើកមុខទឹកភ្លាមៗ ទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាប ប៉ែកខាងក្រោម (ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំ ត្រូវតាមដាន មើលស្ថានភាពកំរិតទឹកភ្លៀង បើអាចគ្រប់គ្រងបានគឺបញ្ចៀសអោយបាន ក៏ព្រោះតែមិនចង់អោយមាន ការប៉ះពាល់ដល់ការដ្ឋាន កែលម្អរ និងស្តារកំណាត់ដងស្ទឹងសៀមរាប ជំហាន២ ដែលកំពុងដំណើរការ ដើម្បីរួមចំណែកធ្វើអោយក្រុងសៀមរាប កាន់តែមានសោភណ្ឌភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។

តែទីបំផុត ទោះបីមានការប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

អភិបាលក្រុងក៏បានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និងថែរក្សាប្រពន្ធ័រំដោះទឹកភ្លៀងចៀវាងបង្ករជាផលរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដ៏ទៃទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តកំពង់ចាម៖លោក​ លី​ ប៊ុនអ៊ន​ អភិបាល​រង​ស្រុកព្រៃឈរ​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

លោកលើងឡើងបែបនេះនៅថ្ងៃ​ពុធនេះ
នៅ​សាលា​ស្រុក​ព្រៃឈរ ក្នុងឱកាសដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ដេីម្បី​សាងសង់​ផ្លូវ​បេតុង​ ចំនួន​២ខ្សែ​​ តាមគម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២២​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ លេីការ​កសាង​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ​។

ក្នុងពិធីលោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​ថ្លែង​អំណរគុណ​ដល់​ ក្រុម​ការងារ​សម្របសម្រួល​​ទាំងអស់​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ឲ្យ​បានល្អ​ប្រសើរ​​ ផងដែរ​។

សូមបញ្ជាក់ថាគម្រោងមូនិធិឃុំ​ ចំនួន​២ ក្នុង​ស្រុកព្រៃឈរ​​ ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ តម្លៃ​ធ្លាក់​ចុះ​អស់ជាង​ពាក់កណ្ដាល​ លេី​តម្លៃ​ប៉ាន់ស្មាន​។ ការដេការដេញថ្លៃនេះមាន​ការ​ចូលរួម​ពី​ ក្រុម​ការងារ​សម្របសម្រួល​​ខេត្ត​ និងស្រុក​​ គណៈកម្មការ​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​​ដេញ​ថ្លៃ​គម្រោង​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​បេតុង​អាមេ​ ចំនួន​២គម្រោង​ ក្នុង​នោះ​ ១-គម្រោង​នៅ​ឃុំ​គរ​ មានការសាងសង់​ផ្លូវ​បេតុង​អាមេ​ ប្រវែង​ ​២៤០ម៉ែត្រ​ ទទឹង​ ​៤ម៉ែត្រ​ និង​ ៤ម៉ែត្រ​កន្លះ​ នៅភូមិ​តាកែវ​ និង​ភូមិ​រំដួល​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២៥លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ ជា​ មករា​ ក្នុង​តម្លៃ​​ជាង​ ៤៤លានរៀល​​​។
២-គម្រោង​នៅ​ឃុំ​តុងរ៉ុង​ មាន​ការ​សាងសង់​ផ្លូវ​បេតុង​អាមេ​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៤ម៉ែត្រ​ នៅ​ភូមិ​សំរោង​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២០លានរៀល​​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ តាំង​ គឹមសឿន​ ក្នុង​តម្លៃ​​ ៤២លានរៀល​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

រដ្ឋមន្រ្តីបានបញ្ជាក់ថាចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២  សំណង់មានសំណង់ខុសច្បាប់ ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។

លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។  ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»។

លោកបញ្ជាក់បែបនេះ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធនេះ។

បើតាម លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។

សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទីពុធនេះ បានលើកឡើងថា៖ ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្លេះ ហើយចាប់ពីឆ្នាំ២០១៧ មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

លោកហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗ សម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ កត្តាចំបងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើនប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាប ចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រងផងដែរ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០០៤មក ដោយពុំមានទិន្នន័យច្បាស់លាស់ ពីចំនួនសំណង់ខុសច្បាប់ ការដាក់ចេញនូវផែនការសកម្មភាពគ្រប់គ្រងតំបន់ការពារ នៅពុំទាន់មានប្រសិទ្ធភាព។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ ដែលទើបកើតមាននារយៈពេល៣ខែចុងក្រោយនេះ ចំនួន៣៩៨ ព្រមទាំងករណីបន្ថែមដែលទើបសាងសង់២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរើចេញ បាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។

សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។

លោកជា សុផារ៉ា បានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

រដ្ឋមន្រ្តីបន្តថា ចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២ សំណង់មានសំណង់ខុសច្បាប់ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។

លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថាដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖ថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។

សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

សម្តេចតេជោបានណែនាំ រដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃពុធ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយ លើវិវាទការងារជាមួយកម្មករ តាមបណ្តារោងចក្រនានា។

ទាក់ទងទៅនឹងបញ្ហាកម្មករ ដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។

សម្តេចតេជោ បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page222 Page223 Page224 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×