Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ ២៧ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណ:បើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុលការណ៍បានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងរវៀងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កទិសដៅបញ្ចាស់ទិសគ្នា។ ករណីនេះ-បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ.តាកែវ៣A៥២៤០ អ្នកបើកបរបានរត់បាត់ ពីលិចទៅកើត បានបុកងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ សណ្តោងរ៉ឺម៉ក.ពាក់ស្លាកលេខព្រះសីហនុ១A៧៤០១ បើកបរដោយឈ្មោះសំ ជា ភេទប្រុសអាយុ២៣រស់នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប(បណ្តាលស្លាប់នៅនឹងកន្លែង)បើកពីកើតទៅលិច។ ក្រោយកើតហេតុកសមត្ថកិច្ចបានយករថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប។ ចំណែកកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ តុលា ២០២១

ភ្នំពេញ៖ស្ថាប័នគយបានទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក បន្ទាប់ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់។

បើតាមព័ត៌មានបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ ការលើកឡើងនេះ លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ. ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោកគុណ ញឹម បានបន្ថែមថា «ក្នុងចំណោម៥៤២គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន៣៥២គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់៥,៨លានដុល្លារ និងរថយន្តចង្កូតស្តាំ ចំនួន១៩០គ្រឿង ដែលបានយកប្រាក់ទៅកក់ ស្មើនឹងទឹកប្រាក់ជាង១លានដុល្លារអាមេរិក»។

តាមការបញ្ជាក់ពីលោកគុណ ញឹម បច្ចុប្បន្ន មានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស។ កាលពីពេលមុន ការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូល តាមច្រករបៀង មានប្រមាណ១០គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរឹង បច្ចុប្បន្ន ការលួចនាំចូលមិនមានតទៅទៀតនោះទេ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។

ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ។ ហើយ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមគាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ តុលា ២០២១

ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា។ សេចក្តីព្រាងច្បាប់ទាំងនោះរួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។

២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ តុលា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅមុននេះបន្តិចបានលើកឡើងតាមរយៈទំព័រផេកហ្វេសប៊ុកថា៖ សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧​ ខែតុលា​ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖

១)បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ )

២)បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )

៣)តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ)

នាយករដ្ឋមន្ត្រីបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ តុលា ២០២១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមរំលឹកថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីរបស់សម្ដេចហ៊ុន សែន។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧០គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page755 Page756 Page757 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!