Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ
៣០ តុលា ២០២១

ខេត្តត្បូងឃ្មុំ​៖ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពី​សុខទុក្ខ​ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកអភិបាលខេត្ត​ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។

លោក ជាម ច័ន្ទសោភ័ណ​ ក៏បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឲ្យ​បានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ នូវវិធានការ «៣ការពារ​ ៣កុំ​» ក៏ដូចជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង ២០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ ត្រីខ១យួរ ប្រេងឆា១ដបនិងថវិកាមួយចំនួន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ តុលា ២០២១

ខេត្តសៀមរាប៖នៅទីបំផុត ដើមឈើដ៏ធំ១ដើមទៀត ដែលនៅកណ្តាលផ្លូវ ខាងកើតស្ទឹងសៀមរាប ត្រូវបានកាប់ចេញនារសៀលថ្ងៃ ២៩ ខែតុលា ឆ្នាំ២០២១នេះ។

ដើមឈើមួយដើមនេះ នៅចំណុចមាត់ស្ទឹងសៀមរាប ខាងកើតក្បែរវត្តព្រះឥន្ទកោសា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អាជ្ញាធរបានរាយការណ៍បានឲ្យដឹងថា ដើមឈើទីពីរដែលនៅកណ្តាលផ្លូវខាងកើតស្ទឹងសៀមរាបត្រូវបានកាប់ចេញដើម្បីជាការបញ្ចៀនូវគ្រោះថ្នាក់ដោយជាយថាហេតុ។

អាជ្ញាធរបានបន្តថា នៅថ្ងៃទី ២៨ ខែតុលា ម្សិលមិញ ក៏បានកាប់ដើមឈើមួយដើមផងដែរនៅខាងកើតស្ទឹងសៀមរាប ឆៀងខាងជើងស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមបញ្ជាក់ថា មុនឈានដល់ការកាប់ដើមឈើចំនួន២ដើមខាងកើតស្ទឹងសៀមរាប ដែលនៅចំកណ្តាលផ្លូវបែបនេះ ក្រោយមានបណ្ដាញសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយ។ ករណីនេះត្រូវបានមតិមួយចំនួនបានគាំទ្រឲ្យមានការកាប់ចេញ និងមួយចំនួនទៀតមិនគាំទ្រឱ្យកាត់ចេញនោះទេ។ តែទោះជាយ៉ាងណានៅទីបំផុតអាជ្ញាធរបានសម្រេចកាត់ចេញតាំងពីរដើម។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ ជុំវិញការកាប់ដើមឈើចំនួនពីរដើមខាងលើនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ តុលា ២០២១

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌ ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតគ្នាដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

សម្ដេចហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះកម្ពុជាបានផ្តល់វ៉ាក់សាំងកូវីដ ចំនួន២០ម៉ឺនដូស ដល់ប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។

សូមជម្រាបថា ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេស សមាជិកអាស៊ានជា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមប្រគល់ដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសម្ដេច។SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ តុលា ២០២១

ខេត្តសៀមរាប៖មេប៉ូលិសខេត្តសៀមរាប លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលចរាចរណ៍រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក។

លោកជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែតុលាម្សិលមិញ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអធិការដ្ឋានក្រុង-ស្រុក បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក យកចិត្តទុកដាក់លើបញ្ហាសុខសុវត្ថិភាពប្រជាពលរដ្ឋ លើដងផ្លូវ និងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមវិថី ឬដងផ្លូវសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប។ ការដឹកនាំចុះបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បែបនេះអនុវត្តតាមបទបញ្ជារបស់ស្នងការស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៩ តុលា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន បានបង្ហាញលទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២១។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា៖តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក ដែលក្នុងនោះ៖

 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ ដុល្លារអាមេរិក
 ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៣៧៩ ៣៨៧ ៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៤៦០ ១៦៩ តោន មានការថយចុះចំនួន ៧៦ ១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦ ៣០៥ តោន
 ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១ តោន កើនឡើងចំនួន ១ ៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧ ៥៣០ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥ ៤៧៦តោន (ថយចុះចំនួន ៥៨ ៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩ ១៧៧តោន (កើនឡើងចំនួន ៣៤ ៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣ ៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១ ៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨ ៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%)។
២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ២ ៦៥៩ ៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦៨៣ ២៨៥,០២ តោន) ដែលមានការកើនឡើងចំនួន ១ ២៣២ ៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៤២៧ ២២៦តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤ ២២១ ១៥៣,២២ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២,៥៨ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៨៥៧ ៦១០,៦៤ តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន  (កើនឡើងចំនួន ១០,១០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧៥ ០៧០តោន ប្រទេសវៀតណាមចំនួន ៤៤១ ៥៣១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោន (កើនឡើងចំនួន ១៧,៥៤%)  ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥២១ ៧២០តោន និងប្រទេសថៃចំនួន ២២២ ០០០ តោន
 ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោន (កើនឡើងចំនួន ២៤,២៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៣០៧,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២ តោន សហរដ្ឋអាមេរិកចំនួន ១៧០ តោន និងប្រទេសណេដឺឡែនចំនួន ១៥២ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន (ថយចុះចំនួន -៣៥,០៨%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤ ៧៩៥,៧២ តោន (កើនឡើងចំនួន ៣៤៣,១៧%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩០៦ ៦២០ តោន ប្រទេសថៃចំនួន ៤ ០៨៥,៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៤ តោន  ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសណេដឺឡែនចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែស ចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 គ្រាប់ពោតមានចំនួន ១៥៧ ១៣៤,៣៦ តោន (ថយចុះចំនួន -១៩,០៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១១៣ ៨២០ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន កោះតៃវ៉ាន់ចំនួន ៩០១,៣១ តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥ តោន និងប្រទេសកូរ៉េចំនួន ២១ តោន
 គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៥២,៣៥ តោន (កើនឡើងចំនួន ៤១៩,៥៥%) នាំចេញទៅប្រទេសវៀតណាមចំនួន ២៥ ៣៣០ តោន និងកោះតៃវ៉ាន់ចំនួន ២២,៣៥ តោន
 គ្រាប់សណ្តែកសៀងមានចំនួន ៥២ ២១០,០៤ តោន (កើនឡើងចំនួន ៤៣៧,៤២%) នាំចេញទៅប្រទេសវៀតណាមចំនួន ៣៣ ៧១០តោន ប្រទេសថៃចំនួន ១៨ ៥0០ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន
 ផ្លែចេកស្រស់មានចំនួន ៣៦៩ ៤៣១,០៦ តោន (កើនឡើងចំនួន ៣៦,៧៧%) នាំចេញទៅប្រទេសចិនចំនួន ៣២៣ ២៤៣,៧១ តោន ប្រទេសវៀតណាមចំនួន ៤៥ ១៧៣,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន
 ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១១៩,៦១%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ២០២ ១៤១,៨១ តោន (កើនឡើងចំនួន ១៥៧,៨៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៧៤ ៧៦៥,១៨ តោន ប្រទេសថៃចំនួន ២៦ ៩៦៩,២៨ តោន ប្រទេសចិនចំនួន ២១៥,៩៨ តោន   ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន
 ដំណាប់ស្វាយមានចំនួន ១៥ ៦៥១,៤២ តោន (កើនឡើងចំនួន ១៩៥,៤១%) នាំចេញទៅប្រទេសចិនចំនួន ១២ ៣៣០,៥៤ តោន ប្រទេសថៃចំនួន ១ ៣១៤,៥៣ តោន ប្រទេសហ្វីលីពីនចំនួន ៨៨៤,៣០ តោន ប្រទេសវៀតណាម ចំនួន ៥៥៩,៣០ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០២ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៤០០,៨៩ តោន (កើនឡើងចំនួន ៤១,០៤%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៤ ២៥២,៨៩ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន
 ដូងប្រេងមានចំនួន ៤៨ ៧៧៦,៦៩ តោន (ថយចុះចំនួន -០,៤៨%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣៧ ១៩៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១១ ៥៨០ តោន
 ម្រេចមានចំនួន ២៧ ៦៣៣,៧៧ តោន (កើនឡើងចំនួន ៤៥៧,៤៧%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៨៨៧,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៤០៩,៩០ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣៨,៥៦ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២១,១៦ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៧៨ តោន សហរដ្ឋអាមេរិកចំនួន ២,០២ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសលីទុយអានីចំនួន ០,២៩ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 ថ្នាំជក់មានចំនួន ៣ ៩៣៤,០៥ តោន (ថយចុះចំនួន -២៨,៧៥%) នាំចេញទៅប្រទេសវៀតណាម         ៣ ៨៥២,៨០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០ តោន ប្រទេសចិនចំនួន ០,១០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន
 បន្លែចម្រុះមានចំនួន ៨៤,៤០ តោន (ថយចុះចំនួន -១០,០២%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៨២ ៩៦៧,១២ តោន (កើនឡើងចំនួន ៤៣,១១%) នាំចេញទៅប្រទេសថៃចំនួន ៨២ ៩៦៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (ថយចុះចំនួន -៣,៣២%) នាំចេញទៅប្រទេសថៃចំនួន ១ ៧៤០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១ តោន ប្រទេសកូរ៉េចំនួន ០,០១ តោន និងប្រទេសកាណាដា ចំនួន ០,០១ តោន និង
 ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥ ៧៤០,០០៦ តោន។
៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល១០ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារអាមេរិក។
៥-សន្និដ្ឋាន
ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page753 Page754 Page755 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!