ខេត្តសៀមរាប៖ប៉េអឹមខេត្តសៀមរាប ម្នាក់ឈ្មោះ អាំង សែន ហៅចិត្របានបាញ់មួយគ្រាប់គំរាមប៉ូលិសអន្តរាគមន៍ ក្នុងពេលប៉ូលិសចុះសាកសួររឿងជម្លោះសម្ដីកន្លែង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទីតាំងនឹងផ្ទះលក់សាំង ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះយ៉ា ភេទស្រី។
ប្រភពពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបង្កជាមន្ត្រីអាវុធហត្ថឈ្មោះ អាំង សែន ហៅចិត្រឋាន:នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កងរាជអាវុធហត្ថខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅទីតាំងនឹងផ្ទះលក់សាំង ភូមិតាវៀន ម្ចាស់ឈ្មោះយ៉ា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដោយឈ្មោះ អាំង សែន ហៅចិត្រ ជាប៉េអឹម បានទៅផឹកស៊ីនៅទីតាំងខាងលើ ដោយក្នុងនោះក៏មានមនុស្សប្រុសម្នាក់ទៀតអាចជាដៃគូរម្ចាស់ផ្ទះឈ្មោះយ៉ា។
សមត្ថកិច្ចបន្តទៀតថានៅពេលនោះក៏កើតមានពាក្យគងគ្នា ហើយម្នាក់ប្រុស ដែលអាចជាដៃគូរឈ្មោះយ៉ា ក៏បានខលហៅលោក នួន សារុន នាយការិយាល័យ អន្តរាគមន៍ស្នងការខេត្តសៀមរាប អោយជួយអន្តរាគមន៍ក្រែងមានរឿង លុះពេលទៅដល់សាកសួរបានបន្តិច ឈ្មោះ អាំង សែន ហៅចិត្រ ជាប៉េអឹម បានបាញ់ទៅលើទាំងកំរោលសាបមុខផ្ទះតែម្ដង។ ជុំវិញករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកអាំង សែន ហៅចិត្រ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កងរាជអាវុធហត្ថខេត្តសៀមរាប នៅឡើយទេ។
ចំណែកលោក នួន សារុន នាយការិយាល័យ អន្តរាគមន៍ស្នងការប៉ូលិសខេត្តសៀមរាប សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ដោយទូរស័ព្ទនៅក្រៅតំបន់សេវា។ បើតាមប្រភពបានបន្តថាករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប៕SRP
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។