Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថាសាលាអន្តរជាតិ អាយ ឃ្យូ បានយកចិញ្ចឹមផ្លូវសាធារណៈ ធ្វើជាកន្លែងផ្ញើកង់ម៉ូតូ យ៉ាងអាណាធិបតេយ្យបណ្ដាលឱ្យខូចបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។

ទីតាំងសាលាអន្តរជាតិ អាយ ឃ្យូ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប តាមបណ្ដោយផ្លូវបេតុងមួយខ្សែក្រោយអតីតមន្ទីរពេទ្យនាគទេព។

ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានលើកថា ការយកចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋធ្វើជាកន្លែងដាក់ផ្ញើកងម៉ូតូ ជាហេតុនាំឲ្យមានការបាត់បង់នូវសណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅដែរ។

ប្រជាពលរដ្ឋបានបន្តថាពួកគាត់តែងតែឃើញសមត្ថកិច្ចចម្រុះចុះអប់រំនិងណែនាំមិនឲ្យមានការចតរថយន្តម៉ូតូនៅលើចិញ្ចើមផ្លូវនោះទេ ក៏ប៉ុន្តែបែរជាសាលាអន្តរជាតិ អាយ ឃ្យូ មួយនេះ យកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើកង់និងម៉ូតូ ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរខេត្តនោះឡើយ។

ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចចម្រុះនិងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅចំណុចខាងលើនេះជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរខេត្តសៀមរាបបានចេញលិខិតមួយ ដោយហាមការចតរថយន្តឬម៉ូតូនៅលើចិញ្ចើមផ្លូវ។ ការចេញបម្រាមហាមចតនៅលើចិញ្ចើមផ្លូវដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយអោយមានសណ្ដាប់ធ្នាប់ល្អបែបនេះមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម នៅតែបន្តកើតមានឡើងក្នុងដែននេសាទសហគមន៏កំពង់ឃ្លាំង។

ជាក់ស្ដែងសមត្ថកិច្ចចម្រុះ នៅថ្ងៃម្សិលមិញបានចុះបង្ក្រាបបទល្មើស នេសាទដោយខុសច្បាប់ នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាការបង្រ្កាបលទ្ធផល កាប់បង្គោលឆ្នុក១០កន្លែង បង្គោល៤០ដើម, ក្បាលប៧គ្រឿង, របាំងសាច់អួន ៦០០ ម៉ែត្រ, ចម្រឹង៣០០ ដើម នឹងលែងកូនត្រី១៥ គីឡូក្រាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ វិច្ឆិកា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេង បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែតុលា កើនឡើងច្រើនជាងខែកញ្ញា។

សម្ដេចស ខេង បានលើកឡើងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍គឺមានការកើនឡើងច្រើនជាងខែកញ្ញា ដែលបញ្ហានេះយើងបានពិនិត្យឃើញថាដោយសារមានកំណើនច្រើនការធ្វើចរាចរណ៍ឡើងវិញបន្ទាប់ពីស្ថានភាពជម្ងឺកូវីដបានធូរស្រាល។

ប្រការគួរឱ្យសោកស្ដាយបំផុតនោះគឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញាចំនួន២៣លើក ស្មើនឹង១០ភាគរយ។ ចំនួនអ្នករងរបួសមានចំនួន៣៤០នាក់ កើន ឡើងជាងខែកញ្ញាចំនួន៦៦នាក់ ស្មើនឹង២៤ភាគរយ និងចំនួនអ្នក ស្លាប់ មានដល់ទៅ១៤០នាក់គឺកើនឡើងជាងខែកញ្ញាចំនួន២១ នាក់ស្មើនឹង១៨ភាគរយ។

តាមការសន្និដ្ឋានរបស់ផ្នែកជំនាញប្រតិបត្តិជាក់ស្តែងបានកត់សម្គាល់ថាកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នករងរបួសនិងអ្នកស្លាប់នាខែតុលានេះគឺដោយសារកំណើនសន្ទុះធ្វើចរាចរឡើងវិញបន្ទាប់ពីសភាពធូស្រាលនៃជម្ងឺកូវីដ-១៩ ហើយ មូលហេតុកំណើនគ្រោះថ្នាក់ ស្លាប់ និងរបួសនេះ គឺបណ្តាលមកពីការបើកបរលឿនមានចំនួន ៣៨ភាគរយ ការមិនគោរពសិទ្ធ មានចំនួន២៧ភាគរយ ការមិនប្រកាន់ស្តាំមានចនួន១៦ភាគរយ ជាមួយការបត់ ការជែង និងការ បើកបរក្នុងស្ថានភាពស្រវឹង។

ទោះជាយ៉ាងណាក៏ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ឆ្នាំ២០២១នេះ បើប្រៀបធៀប ទៅនឹងខែតុលា ឆ្នាំ២០២០ គឺមានការថយចុះតិចតួចប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើងទៅ វិញ ។អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ២លើកស្មើនឹង១ភាគ រយ អត្រាអ្នករងរបួសថយចុះ៤ នាក់ស្មើនឹង១ភាគរយ ប៉ុន្តែអត្រាអ្នកស្លាប់បានកើន២៩នាក់ស្មើនឹង២៦ភាគរយ។

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។

យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖
ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍.
គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប. បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់.បើស្រវឹង សូមកុំបើកបរ.
គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ. គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ.ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ ៖ក្នុងឱកាសបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដល់កុមារអាយុ៥ឆ្នាំ នៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៅព្រឹក មិញនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរ ឲ្យ នាំកូនអាយុ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំង ដល់មនុស្សពេញវ័យ រហូតដល់ កុមា ជាពន្លកទំពាំង ស្នង ឫស្សី ។

អភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា <<សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ>> ដោយបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ » ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន ឲ្យសិស្សានុសិស្ស ចូលសិក្សារៀនសូត្រឡើងវិញ។

សូមជម្រាបថាក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។

លោកអេង ហ៊ី បានឲ្យដឹងថាកងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជាសាធារណៈចំពោះទង្វើរបស់យោធិននៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ។

លោកអេង ហ៊ី បានបន្តថាកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមសេចក្តីរាយរបស់លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោងនិងចំណុចខាងលើ លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន០១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល។ បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួចក៏បានបាញ់ចំនួន០២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលអោយមានរបួសនោះទេ។

លោកអេង ហ៊ី បញ្ជាក់ថាកងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page749 Page750 Page751 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!