Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ
៥ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖លោកសៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថមថវិកាដល់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ដោយក្នុងម្នាក់ទទួលបាន៥០ម៉ឺន។

ការឧបត្ថម្ភថវិកាក្នុងឱកាសលោកអញ្ជើញក្រោមអធិបតីសំណោះសំណាល បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង​ (Video conference)។ ពិធីនេះធ្វើឡើងនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារនិងសមាសភាពចូលរួមសរុប ១៦នាក់ផងដែរ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត បានបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ជម្លោះក្នុងវង់ផឹកស៊ីនៅភោជនីយដ្ឋាន ថិម ភល ប៉ូលិសបានបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

របាយការណ៍របស់សមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣និង១០នាទី​ ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភោជនីដ្ឋានថិម ភល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ករណីបាញ់បោះនេះបណ្តាលអោយត្រូវជនរងគ្រោះ ឈ្មោះភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវចំក្រោមក្លៀកខាងឆ្វេង១គ្រាប់ បណ្តាលអោយរងរបួសធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប លោកភឹង ចិន្តារ៉េត បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទថា ករណីនេះ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។

លោកភឹង ចិន្តារ៉េត ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរជនដៃដល់។ តែលោក បានបញ្ជាក់ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ។ ហ្ចឹងទុកលទ្ធភាពអោយស៊ើបអង្កេតសិន។ ទោះជាយ៉ាងណាមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយទេ។

យោងតាមប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកសុី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលីសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពលើកឡើងតែប៉ុណ្ណោះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើល។ ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១។

មន្ត្រីនគរបាលបានបន្តថា ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីថា ឈ្មោះ កែវ វី ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួន។ ចំណែកនារីជាសង្សារបានជិះម៉ូតូ តាមពីក្រោយចេញទៅបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ។

មន្ត្រីនគរបាលបានដកស្រង់ចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ។ នៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មែក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ គាត់បានហៅអោយសង្សារគាត់ឡើងជិះម៉ូតូ ប៉ុន្តែសង្សារគាត់មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាកluxes570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនដៃដល់ អនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានកំពុងជំរុញ ការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

ការជំរុញបើកឲ្យមានដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសលោកទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យ តំបន់កំពង់ផែចុងឃ្នៀស។

លោកទៀ សីហា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ នឹងសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ។

លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការ ដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈ ទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។

លោកបន្តថាយើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ស្នងការរងប៉ូលិសខេត្តសៀមរាប បានបំភ្លឺថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ។

លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ប្រាប់សៀមរាបប៉ុស្ដិ៍ថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋដែលអ្នកសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការចុះផ្សាយមិនពាក់ព័ន្ធក្នុងករណីផ្ទុះអាវុធកាលពីយប់មិញនោះទេ។ លោកថាកំពុងស្រាវជ្រាវបន្តក្នុងករណីនេះ។

សូមបញ្ជាក់ថានៅថ្ងៃទី៣ឈានចូលថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ ២០២១ យប់មិញនេះ មានផ្ទុះអាវុធ១ គ្រាប់នៅ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានគរបាលព្រហ្មទន្ទកំរិតធ្ងន់បាននាំយកថៅកែហាង ស្នាដៃម៉ែក្មេង៥ ឈ្មោៈ រស់ រតនា  ប្រុស អាយុ៥១  ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជានៅកន្លែងកើតហេតុ ទៅសាកសួរនិងធ្វើកំណត់ហេតុផងដែរ។ ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះគេនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវដើម្បីស្វែងរកការពិត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page747 Page748 Page749 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!