Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

សៀមរាប ប៉ុស្តិ៍

សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រុមប៉ូលិសខេត្តសៀមរាបដែលចុះត្រួតពិនិត្យច្បាប់ចរាចរណ៍នៅផ្លូវ៦០ ម៉ែត្របានឃាត់ខ្លួនបុរសម្នាក់ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់។

ស្នងការរងខេត្តសៀមរាប ទទួលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអ៊ុំ អមរា បានថ្លែងថាជនសង្ស័យមានឈ្មោះ ចាន់ បូរ៉ាឌី ភេទប្រុស៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មានសារធាតុញៀននៅក្នុងខ្លួន និងធ្លាប់ជាប់ពន្ធនាគារចំនួន២លើក នេះជាលើកទី៣ហើយ។

លោកអ៊ុំ អមរា បន្តថាក្រោយចាប់ខ្លួនដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់ ស្មើនឹងទម្ងន់ ៨៦,៩៩ ក្រាម(ទម្ងន់សុទ្ធ).ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.ទូរស័ព្ទ៣គ្រឿងនិងសម្ភារវេចខ្ចប់មួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថាការចាប់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម បានប្រាប់ដល់មន្ត្រីគណបក្សប្រជាជន​ ​ឲ្យបន្តអនុវត្តគោលការណ៍គ្រឹះរបស់គណបក្ស​ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សដោយឈរលើទស្សនៈ ពង្រឹងចាស់បង្កើតថ្មី​ និងត្រូវធ្វើអំពើល្អទៅលើប្រជាជន​​។

មានប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណសួនក្រញូង នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម​។

លោក​ យឹម​ ឆៃលី​ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាសមរភូមិដែលមន្ត្រីគណបក្សត្រូវបន្តការគ្រប់គ្រងឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម ពីព្រោះការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ គឺជាមូលដ្ឋានគ្រឹះដែលនឹងមានឥទ្ធិពលដល់ការរៀបចំបោះឆ្នោតជាតិ​ ឆ្នាំ២០២៣។

លោក​ យឹម​ ឆៃលី​ បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានឃើញការពិតយ៉ាងច្បាស់ថារយៈពេលជាង៣០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសពុះពារជម្នះនូវឧបសគ្គ​ និងការលំបាកផ្សេងៗរាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលនាំប្រទេសជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត​ និងឈឺចាប់បំផុតមកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម។ ទន្ទឹមនិងនេះសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីគឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត​ និងទឹកចិត្តស្នេហាជាតិពិតប្រាកដក្នុងការដឹកនាំនិងកសាងប្រទេសជាតិយើងដែលនេះគឺជា ប្រវត្តិសាស្ត្រមួយដែលគ្មាននរណាម្នាក់ដែលអាចមើលរំលងបានឡេីយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន លោកគ្រូ អ្នកគ្រូ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនិងខួប១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីដ៏មហានក្ខឬក្សឧត្តុងឧត្តមនេះប្រារព្ធធ្វើឡើងនៅបរិវេណស្ដូបវិមានឯករាជ្យ ក្នុងទីប្រជុំជនក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនពលី គ្រួសារក្រីក្រ សរុប ៤១គ្រួសារ ដោយមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ, សារុង១ ក្រមា១, ភួយ១, មុង១, ម៉ាស់ ១០បន្ទះ និងថវិកាមួយចំនួនផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានថ្លែងថា លោក ដាក សុខា អធិការរងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបន្ទុកគ្រឿងញៀន ត្រូវបានកម្លាំងព្រហ្មទណ្ឌចាប់ខ្លួន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបន្តថាអធិការរងនគរបាលស្រុករូបនេះ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ ម(សម្លាប់បងថ្លៃខ្លួន)កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ព្រោះមុនពេលបាត់ខ្លួនមានសាក្សីឃើញជនរងគ្រោះជាប់ខ្នោះដៃជិះក្នុងឡានព្រុសលោកដាក់ សុខាដែលត្រូវជាប្អូនថ្លៃជាមួយមន្ត្រីនគរបាលម្នាក់ទៀត។

ស្នងការប៉ូលិសខេត្តបាត់ដំបង លោកសាត គឹមសាន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយទទួលស្គាល់ថា “ ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ “៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថានៅដើមខែវិច្ឆិកាឆ្នាំ ២០២១ នេះ នៅក្រុងសៀមរាប មានករណីបាញ់បោះសេរីចំនួន៣ករណីផ្សេងគ្នា។

ប្រភពច្បាស់ការណ៍បានលើកឡើងថាជនដៃដល់ដែលបាញ់បោះសេរីបង្កឲ្យភ្ញាក់ផ្អើលនោះ ជាមន្ត្រីអាវុធហត្ថម្នាក់ មន្ត្រីទាហានម្នាក់និងជានគរបាលម្នាក់។ ពាក់ព័ន្ធករណីបាញ់បោះសេរីបែបនេះជនដៃដល់ទាំង៣នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។ តែជនដៃដល់ខ្លះមិនត្រូវបានគេបង្ហាញរូបភាពក្នុងការចាប់ខ្លួននោះទេ។

ករណីទី១ នៅវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បង្កឡើងដោយ
លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដី១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល ដោយសារទំនាស់ពាក្យសម្តីត្រូវបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តតាមនីតិវិធី។

ករណីទី២ ផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ បង្កដោយឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ ពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះបាញ់ផ្ទុកដី១គ្រាប់។

ករណីទី៣ នៅវេលាម៉ោងជាងទៀបភ្លឺថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១  នៅចំណុភោជនីយដ្ឋាន ថិមភល (Temple) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនដៃដល់ជាប៉ូលិសអន្តរាគមន៍ ឈ្មោះ សៅ សុភណ្ឌ បានបាញ់ចំជនរងគ្រោះ ឈ្មោះ ភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លើង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវរបួសចំក្រោមក្លៀកខាងឆ្វេង ១ គ្រាប់ រងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជនដៃដល់ជាប៉ូលិសរូបនេះត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាបចាប់ខ្លួនបានភ្លាមៗក្រោយពីរត់គេចខ្លួន។

យោងតាមប្រភពព័ត៌មានបានមួយដង្ហើបថាជនដៃដល់ជានគរបាលដែលបានបាញ់មនុស្សឲ្យរបួសធ្ងន់កាលពីយប់ ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រូវបានឃាត់ខ្លួនពិតប្រាកដមែន ប៉ុន្តែសមត្ថកិច្ចមិនទាន់ផ្ដល់ព័ត៌មានជាក់លាក់នៅឡើយទេ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ នៅថ្ងៃសៅរ៍នេះថា ជនដៃដល់ជានគរបាលដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធការបាញ់បោះបណ្ដាលឱ្យមានមនុស្សរបួស អាចនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃសៅរ៍ ទី០៦ខែវិច្ឆិកានេះ។

ជុំវិញករណីនេះ អង្គភាពសៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងលោកតេង ច័ន្ទណាត ស្នងការប៉ូលិសខេត្តសៀមរាប បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ ប៉ុន្តែលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានថ្លែងប្រាប់កាលពីម្សិលមិញថា៖ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។ លោកភឹង ចិន្តារ៉េត ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ។

បើតាមប្រភពបានលើកឡើងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកសុី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលីសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពលើកឡើងតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាបហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខសុវត្ថិភាពខណៈដែលអំពើអសន្តិសុខបាញ់បោះសេរីបានកើតមានជាបន្តបន្ទាប់ ដែលបង្កឡើងដោយមន្ត្រីៗ។ ជាមួយគ្នានេះប្រជាពលរដ្ឋក៏អបអរសាទរផងដែរចំពោះសមត្ថកិច្ចដែលបានចាប់ខ្លួនជនដៃដល់ទាំងបីរូបជាបន្តបន្ទាប់ក្រោយពីបង្កហេតុ ហើយពួកគាត់សង្ឃឹមថាជនដៃដល់ទាំង៣ រូបនឹងទទួលទោសតាមផ្លូវច្បាប់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page745 Page746 Page747 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!