Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តមណ្ឌលគិរី៖សេចក្ដីរាយការណ៍បានឲ្យថាឈ្មួញរកស៊ីឈើម្នាក់ឈ្មោះឆាយ មានអំណាច យ៉ាងខ្លាំងក្នុងការបង្កើនសកម្មភាព ដឹកជញ្ជូនឈើតាមរថយន្តជាច្រើនគ្រឿង ចេញពីខេត្តមណ្ឌលគិរី ទៅបាត់ដំបង ដោយគ្មានអ្នកបង្ក្រាបនោះទេ។

យោងតាមលិខិតរបស់រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងថា បានអនុញ្ញាតឱ្យ លោកស្រីអៀម ស៊ីណា ប្រធានក្រុមហ៊ុន ណេង ណា អ៉ិនវេសម៉ិនឯក ដឹកជញ្ជូនឈើចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបង។ ក៏ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើនេះ ត្រូវបានគេដឹងថាឈ្មោះឆាយ ជាអ្នករត់ការ ជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តាខេត្តទាំងអស់ ដើម្បីសម្រួលក្នុងការដឹកជញ្ជូនឈើឲ្យបានរលូន។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានរថយន្តយីឌុបដឹកឈើ ជាច្រើនគ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យ ឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបង ដោយមិនមានការទប់ស្កាត់ត្រួតពិនិត្យបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។ ប្រការដែលអាជ្ញាធរជំនាញពាក់ព័ន្ធមិនមានឆន្ទៈក្នុងការត្រួតពិនិត្យបង្ក្រាបបែបនេះ ត្រូវបានគេសង្ស័យថាត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញ។

ជុំវិញការដឹកជញ្ជូនឈើនេះសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង។
លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើ មិនបានប្រាប់លោកឡើយ។ មានការលើកឡើងថា ក្រុមហ៊ុនដែលមានលិខិតអនុញ្ញាតក្នុងការដឹកជញ្ជូនឈើនេះ ត្រូវបានគេសង្ស័យថា ប្រមូលទិញឈើដោយអនាធិបតេយ្យពីក្រុមឈ្មួញ។

ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុន និងអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ។ ប៉ុន្តែករណីនេះ ប្រភពបានអះអាងថារថយន្តដឹកឈើទាំងនេះ មានលិខិតអនុញាត្តត្រឹមត្រូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា .អ្នកឧកញ៉ា លី យ៉ុងផាត់ ក្រុម​ហ៊ុន ជីបម៉ុង ដែលបានបរិច្ចាគថវិកាចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

បើគិត​ត្រឹម​យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ  ថវិការបស់សប្បុរសជន​ បាន​ចូល​រួម​បរិច្ចាគ​​ជូន​សម្តេចតេជោ​ ប្រមាណ ៧.៥លានដុល្លារ​ដើម្បីទិញ​មន្ទីរពេទ្យ​​​​​​ “នគរទេព” ហើយ​ប្តូរ​ឈ្មោះ​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រប​ពេលដែល​មន្ទីរពេទ្យ​ចាប់ផ្តើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នៅថ្ងៃនេះ​។

សប្បុរសជន​ដែល​បរិច្ចាគ​ថវិកា​មាន ទី១​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៣.៥ លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន

ទី២​ក្រុម​ហ៊ុន ជីបម៉ុង ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន

ទី៣​អ្នកឧកញ៉ា លី យ៉ុងផាត់ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​នាយករដ្ឋមន្ត្រីហ៊ុន សែន។

សូមជម្រាបថា មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែលមាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។

សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកែប៖ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតតាមបណ្តាវត្តមួយចំនួនក្នុងខេត្តកែប ដោយសារមេរោគកូវីដ-១៩​ ទេីបមិនមានពុទ្ធបរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុននោះទេ។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា​ មានព្រះសង្ឃ​ សាមណេជាច្រេីនអង្គគង់សិក្សារៀនសូត្រ

ទើបលោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោក និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

ពិធីប្រគេនទេយ្យវត្ថុសំរាប់០៧វត្តបានប្រារព្ធធ្វើរួមក្នុងបរិវេណវត្តកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

វត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖
១-វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២-វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៣-វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
៤-វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៥-វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប
៦-មជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៧-សត្ថាធម្មវិហារ(ភ្នំពោន) ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖
១-អង្ករ១តោន
២-ត្រីខ១កេសធំ
៣-ស្ករស២៥គីឡូក្រាម
៤-ប៊ីចេង២៥គីឡូក្រាម
៥-ទឹកត្រី៥យួរ
៦-ទឹកសុីអុីវ៥យួរ
៧-ទឹកផ្លែឈើ១០កេស
៨-ទឹកដោះគោ ខាប់២កេសធំ
៩-តែ២គីឡូក្រាម
១០-មី៣កេសធំ
១១-ថ្នាំពេទ្យ១កេស
១២-កាហ្វេ៥កញ្ចប់ធំ
១៣-សាប៊ូ៣០ដុំ
១៤-ជែលលាងដៃ១កេស
១៥-អំបិល ១០គីឡូក្រាម
១៦-វីតាមីនសេ ១០ ប្រអប់
១៧-បច្ច័យក្នុងមួយវត្តៗចំនួន ២លាន រៀល។

ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយ កញ្ចប់ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ​ សាមណេ ចំនួន ១៣៧អង្គក៏ទទួលបាន ស្លាដក០១ ក្នុងមួយអង្គផងដែរ។

លោកឌី វិជ្ជានិងលោកជំទាវ ក៏ផ្តាំផ្ញើបណ្តាំសាកសួរសុខទុក្ខជូនលោកយាយ លោកតា ជាពិសេសក្រុមគ្រួសារដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជ រដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​

ក្នុងថ្ងៃនេះដែរក៏មានសប្បុរសជនបានចូលរួមបច្ច័យក្នុងមួយវត្តៗចំនួន ១០០ដុល្លាមានដូចជា៖
១-លោក គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ
២-លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ានព្រមទាំងបុត្រ
៣-លោក ចម បូរិន្ទ និងលោកជំទាវ លី ដាលីន ព្រមទាំងបុត្រ
៤-លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ
៥-លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ
៦-លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ
៧-លោក នុត តុន និងក្រុមគ្រួសារ
សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តឧត្ដរមានជ័យ៖សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានរថយន្តយីឌុបដឹកឈើលេខ២ ជាច្រើនគ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបង បានដោយរលូន។ ករណីប្រភពបានឲ្យដឹងថារថយន្តដឹកឈើទាំងនេះមានលិខិតអនុញាត្តត្រឹមត្រូវ។

ពាក់ព័ន្ធការដឹកជញ្ជូនឈើនេះសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង។ លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើ មិនបានប្រាប់លោកឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តឧត្តរមានជ័យ៖ទីតាំងបនល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគីដ៏ធំបានកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅខាងក្រោយប៉ុស្តិ៍ប៉ូលិសឃុំថ្លាត ដោយមិនទាន់ឃើញមានប៉ូលិសខេត្តឧត្តរមានជ័យចុះបង្ក្រាបនៅឡើយទេខណ:គេឃើញប្រឹងបង្ក្រាបតែវង់ល្បែងតូចៗដើម្បីបិទបាំងរឿងអាស្រូវតែប៉ុណ្ណោះ។

យោងតាមប្រភពបានឲ្យដឹងថាខណ:ប្រទេសជាតិកំពុងតែប្រឈមនិងការរីករាតត្បាតជំងឺកូវីដ.១៩បែជាសមត្ថកិច្ចខេត្តឧត្តរមានជ័យ សម្ងំបើកដៃឲ្យមាន សង្វៀនប្រជល់មាន់ ខ្នាយដែក អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាតស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុកផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត។

ប្រភពបន្តថាបើទោះបីជាមានល្បែងស៊ីសងដ៏ធំបើកលេងយ៉ាងនេះក្ដី ក៏សមត្ថកិច្ចខេត្តឧត្តរមានជ័យ  មិនខ្វល់បង្ក្រាបនោះដែរ ប៉ុន្តែបើល្បែងតូចតាចពលរដ្ឋលេងបង្ក្រាបយកស្នាដៃតែម្ដង។

ជាក់ស្ដែងកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នគរបាលក្រុងសំរោង បានចុះអប់រំល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង និងនៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១  នគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង (ខ្លាឃ្លោក)នៅចំណុចភូមិស្រះស្រង់ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ករណីពលរដ្ឋលេងតូចតាចនេះ សមត្ថកិច្ចបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនិងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានអះអាងនៅរសៀលថ្ងៃទី២៧ខែមីនានេះថាស្រះស្រង់អាចនឹងរីងស្ងួតនៅចុងរដូវប្រាំងខាងមុខនេះ ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់។​ មន្ត្រីបានបន្តថាដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។

អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់នោះទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលាផងដែរ។

បើតាមមន្ត្រីបញ្ជាក់ថាស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកម្ដៅថ្ងៃនឹងបន្តហួតទឹក ដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័សបំផុត បើគិតតាមរយៈអាកាសធាតុដូចបច្ចុប្បន្ននេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធនៅថ្ងៃ​ទី​២៧​ ខែមីនា​ ព្ព្រឹកមិញនេះ​ បានអញ្ជើញ​ប្រគល់ផ្ទះ​មនុស្សធម៌​ទី១​​ ជូនដល់​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ ឈ្មោះ​ ខឹម​ ណារី​ អាយុ​៧២ឆ្នាំ​ រស់​នៅ​ភូមិ​ជីហែ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ ព្រះនាគមុនីមេ​គណ​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ផង​ដែរ​​។

លោក អ៊ុន​ ចាន់ដា​ បាន​ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ​ខឹម​ ណារី​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជួបការលំបាកខ្វះខាតក្នុង​ជីវភាព​។
លោកអ៊ុន​ ចាន់ដា​​ ក៏​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។​

គួរ​បញ្ជាក់​ថា​ សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង​ ដែល​មាន​ទំហំ​៤x៦ម៉ែត្រ​នេះ គឺត្រូវចំណាយ​ថវិកា​មូនិធិ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ ព្រះ​នាគមុនី​មេគណខេត្ត និង​សប្បុរសជន​។ ចំពោះ​អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ មី ឃីត១​បញ្ចប់​​អាវយឺត២​ សម្ភារដំណេក ផ្ទះបាយ និងថវិកា២០​ម៉ឺន​រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាត​ក្នុង​ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី​ ឃីត​ អាវយឺត និងថវិកាចំនួន ២ម៉ឺន​រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាដោយសម្ដេចស ខេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ ដល់ម្ចាស់បន្ទប់ជួល ដល់កម្មករ-កម្មការិនី ដែលប្រកាសមិនយកថ្លៃឈ្នួល នៅក្នុងដំណាក់កាលនៃការលំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖រថយន្តធុនធំមួយគ្រឿងដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹថារថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A .1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។

គ្រោះថ្នាក់ចរាចណ៍នេះបណ្ដាលឱ្យ ខូចខាត
១ ដាច់ដើមផ្កាចំនួន៦ដើម ២បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង៤ ម៉ែត្រ៣កំពិតនិងវៀច បង្គោលភ្លើងដែក១ដើម
៤បាក់ទុយោទឹក ជ័រ២ដើម។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។មូលហេតុតៃកុង ងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។វត្ថុតាងផ្នែកជំនាញ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអនុវត្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត យុវជនតេជោ របស់លោក មឿង រដ្ឋា ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ផងដែរ។នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page430 Page431 Page432 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×