Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ទីប្រឹក្សា ឆាវឆាវ

ទីប្រឹក្សា ឆាវឆាវ
៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖នគរបាលស្រុកបន្ទាយស្រី បានឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភ ទៅលើអនីតិជនក្រោមអាយុ១៤ឆ្នាំ បានសម្រេច។

ការឃាត់ខ្លួនធ្វើនៅថ្ងៃទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញ នៅស្រុកបន្ទាយស្រី។

ជនសង្ស័យឈ្មោះ សន សាំ អាយុ៤២ឆ្នាំនៅភូមិត្បែងខាងលិច (ចំបក់៣ដើម) ឃំុត្បែង ស្រុកបន្ទាយស្រី។ជនរងគ្រោះ ឈ្មោះ ល.ស.ណ.ភេទស្រីអាយុ១៣ឆ្នាំ រស់នៅ ភូមិឃំុជាមួយគ្នា។

ហេតុការណ៍ចាប់រំលោភ បានប្រព្រឹត្តឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ រសៀល ត្រង់ចំណុចភូមិត្បែងលិច (ចំបក់បីដើម) ឃំុត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។បច្ចុប្បន្ននគរបាល កសាងសំណុំរឿង អនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ជនជាតិបរទេសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ០២ ភូមិ ត្រពាំង សេះ សង្កាត់ គោក ចក ក្រុងសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់នៅព្រឹកនេះថា ជនរងគ្រោះ ឈ្មោះ OWENS CHISTOPER PAUL ភេទ ប្រុស កើតថ្ងៃទី២១-១២-១៩៧២ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣៦៦៣៨៧២៦ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ទីតាំង កេីតហេតុខាងលេី ។

មន្ត្រីបានថ្លែងបន្តថាតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារជម្ងឺ គាំងបេះដូង។

សាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអះអាងថា មន្ត្រីជំនាញរបស់លោក បានកំណត់មុខសញ្ញា លួចដុតចំការព្រៃពូជឈើធ្នង់ បានខ្លះហើយ ដោយពេលនេះ កំពុងប្រមូលភស្តុតាង បន្ថែមដើម្បីដាក់បន្ទុក។

លោកម៉ុង ប៊ុនលីម បានប្រាប់អ្នកសារព័ត៌មានថា មុខសញ្ញា ដែលលួចដុតចំការព្រៃពូជឈើធ្នង់អស់ប្រហែល២០ហិកតា កាលពីរសៀលថ្ងៃទី៣ខែកុម្ភ: គឺជាមនុស្សចំនួន៣គ្រួសារ ដែលស្ថិតនៅក្បែរភូមិសាស្ត្រ កើតហេតុ។ ប៉ុន្តែយើងមិនទាន់ធ្វើការចោទ ប្រកាន់ទេ ដោយពេលនេះកំពុងប្រមូលភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុក។

លោកបញ្ជាក់ថា ជនដែលប្រព្រឹត្ត អាចផ្តើមចេញដោយគំនិត២យ៉ាង ទី១ដុតព្រែដើម្បីចាប់សត្វ ដូចជា ឃ្មុំ.ពស់.និងអណ្តើក។ល។ ចំណែកឯទី២ គឺដុតព្រៃ ដើម្បីរានយកដី មកកាន់កាប់ធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែជនទាំងនេះ យើងនឹងចាត់វិធានការផ្លូវច្បាប់ ក្រោយប្រមូលភស្តុតាងគ្រប់គ្រាន់។

សូមរំលឹកថាចំការពូជឈើធ្នង់ ដែលមានទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយ លើ ឆេះអស់ទំហំប្រហែល២០ហិកតា ដោយសារជនខិលខូចលួចដុតកាលពីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១។

ក្រោយមានការឆេះបែបនេះ គណ:បញ្ជាការឯកភាពស្រុកស្វាយលើ សហការ ជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ ផ្នែករដ្ឋបាលព្រៃឈើជីក្រែង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំលាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ កំលាំងប្រជាការពារ ភូមិអង្កាញ់ ចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ប្រើទឹកអស់៣រថយន្ត បាញ់ពន្លត់ ដោយគ្រប់គ្រងការឆេះរាលដាលបានមកវិញ នៅវេលាម៉ោង៧និង៣០នាទីយប់នាថ្ងៃដដែល។

បើតាម លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ
បញ្ជាក់បន្ថែមថា ក្នុងការអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃចំការពូជឈើធ្នង់នេះ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ចុះល្បាតក្នុងចំការព្រៃពូជ ដកហូតរណាយន្តបានចំនួន២គ្រឿងធំ១គ្រឿងតូច១គ្រឿង និងកាំភ្លើខ្យល់១ដើម ដែលជនខិលខូចលាក់ទុកក្នុងព្រៃ សម្រាប់ធ្វើសកម្មភាព បំផ្លាញព្រៃនិងសត្វផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៥ កុម្ភៈ ២០២១

ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានសរសេរថា៖ វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

សម្ដេចតេជោ ហ៊ុន សែន បន្តថាម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។

សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយចៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋចំនួន៣ខ្នង និងទ្រព្យសម្បត្តិ ជាច្រើន ត្រូវបានក្លាយជាចំណីអគ្គិភ័យ។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
យោងតាមអាជ្ញាធរបានឲ្យដឹងថាផ្ទះទី១ ធ្វើពីដែក ប្រក់ស័ង្កសីទំហំ៤គុណ១៨ម៉ែត្រ ម្ចាស់ឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ បណ្ដាលឲ្យ បាត់បង់រួមមាន៖ ផ្ទះទាំងមូល,ខ្សែកផ្លាកទីន០១ខ្សែ,ខ្សែដៃផ្លាកទីន០១ខ្សែ,ចិញ្ចៀនផ្លាកទីន០១វង់,លុយខ្មែរប្រហែល០២លាន រៀល,សៀវភៅស្នាក់នៅ(ក២)ចំនួន០១ក្បាល។

ទី២ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ រុន រី ភេទ ប្រុស អាយុ៤០ឆ្នាំ ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,លុយខ្មែរប្រហែលជាង០១លាន រៀល។លុយដុល្លារ២០០ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត។

ទី៣ ផ្ទះធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ៥គុណ៥ម៉ែត្រ ម្ចាស់ឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ៣៥ឆ្នាំ ការបាត់បង់រួមមាន៖ ផ្ទះទាំងមូល,ទូរដាក់ខោអាវ និង ចានឆ្នាំងមួយចំនួន។

អាជ្ញាធរបានបញ្ជាក់ថា ករណីនេះកណ្ដាលមកពី
ទុស្សេខ្សែភ្លើង នឹងបានរលត់ទៅវិញ ទាំងស្រុង នៅវេលាម៉ោង០១និង៣០នាទីរសៀល ដោយមានការចូលរួមពន្លត់ ពីពលរដ្ឋនិងបានប្រើប្រាស់ឡានទឹក របស់នគរបាលខេត្តសៀមរាប ចំនួន១ឡាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page1,085 Page1,086 Page1,087 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!