ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសថាគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមស្ថាបនា ផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់ តាមផែនការគម្រោងទុក នាដំណាច់ ឆ្នាំ២០២១ ខាងមុខនេះ។
ជាមួយនឹងការសាងសង់នេះ រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យ ពីបងប្អូនដែលបានធ្វើចរាចរណ៍ នៅតាមដងផ្លូវ ក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស។ ដោយសារផ្លូវមួយចំនួន ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វក់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប។
ដូច្នេះ សូមសាធារណជន មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ ដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន៖
១. ផ្លូវ អ៊ុ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)
២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី
៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប
៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា
៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស
៦. ផ្លូវ ៣០ម៉ែត្រ
៧. ផ្លូវស្តុបទន្លេសាប ទៅជើង
៨.កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )
ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន៕SRP
ខេត្តសៀមរាប៖ម៉ូតូចំនួនពីរគ្រឿង បានបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់ នឹងរបួសធ្ងន់ម្នាក់។

