
ខេត្តសៀមរាប៖ភាពរឹងមាំនៃជីវិតគ្មាននរណាម្នាក់ និយាយថា ងាយស្រួលនោះទេ ប៉ុន្តែទំហំការលំបាក និង ភាពឈឺចាប់ មានទំហំ ផ្សេងៗគ្នា និយាយរួមគឺមិនដូចគ្នាឡើយ គ្រាន់តែយើងអាចនិយាយបានថា ” មានអ្នកខ្លះយកការលំបាក មក និយាយរៀបរាប់ ស្រណោះខ្លួន រហូតដល់ក្លាយជាជនរងគ្រោះ ក្នុងជីវិត ហើយខ្លះទៀត យកការលំបាកជាឱកាស តស៊ូប្រឹងប្រែង ដើម្បីឲ្យបានសម្រេចអ្វីមួយ “។
ប្រសិនបើយើងវាយមនុស្ស តែសំបកក្រៅ យើងមិនអាច ស្គាល់រស់ជាតិជីវិត ដែលកើតឡើងលើខ្លួនពួកគេបានឡើយ។
ជាទូទៅមនុស្ស ដែលរឹងមាំ ពួកគេមិនដែលចុះចាញ់ ការលំបាក ដែលពួកគេ ប្រឈមមុខនោះទេ។ ពួកគេគិតថាការលំបាក ឬ ឧបសគ្គ តែងតែនាំឲ្យមាន គ្រាប់ពូជនៃកម្លាំង និងឱកាសដើម្បីឆ្លុះបញ្ចាំង សកម្មភាព ដែលបានធ្វើកន្លងមក និងយកពេលវេលា ដើម្បីពង្រឹងសម្មភាពបន្ថែម នោះមានន័យថា ប្រសិនបើអ្នកដួលហើយស្រែកយំស្រណោះខ្លួន ឬសោកស្តាយអ្នកនឹងឋិតនៅកន្លែងនោះ ជារៀងរហូត ប៉ុន្តែ ប្រសិនបើអ្នកដួលហើយ ដាក់កម្លាំងចិត្តងើបឡើងវិញ អ្នកនឹងមិនស្ថិតនៅកន្លែង ដដែលទៀតទេ ពីព្រោះអ្នកបានដឹងពីមូលហេតុដែល ធ្វើអោយ អ្នកដួល។
ជាទូទៅ អ្នកដែលបោះបង់ ដោយចាប់យកនេះបន្ទិច ដោយចាប់យកនោះបន្ទិច មិនដែលទទួលបានជោគជ័យទេ ហើយអ្នកដែលជោគជ័យមិនដែលបោះបង់ឡើយ។
តាមច្បាប់ធម្មជាតិ អ្វីៗទាំងអស់ លើភពភពផែនដីនេះ គ្មានទេសេក្តីសុខ ឬ ក៏សុវត្ថិភាពជីវិតដូចដែលពួកគេចង់បាន នោះ ពីព្រោះ ទាំងអស់នោះ តម្រូវអោយមាន ការហាត់ពត់លត់ដំខ្លួនឲ្យរឹងមាំ ហ៊ានបត់បែនសម្របខ្លួនតាមកាល:ទេស: និងហ៊ានប្រឈមគ្រប់បញ្ហាដែលកើតឡើងតាមដងផ្លូវ ដែលពួកគេត្រូវដើរ ពួកគេតែងតែសរសើរ ដោយស្មោះត្រង់នូវទំវើល្អរបស់អ្នកដទៃ និងមនុស្សជុំវិញខ្លួន ពីព្រោះ ពួកគេយល់ថា នៅក្នុងសង្គម សេចក្ដីសុខនិងសន្តិភាពមិនអាច កើតឡើងតែម្នាក់ឯងបានឡើយ។
យ៉ាងណាមិញ នៅក្នុងស្ថាប័ន ការងារ ឬផ្នែកជំនួញមេដឹកនាំល្អៗ តែងតែឲ្យឱកាសមនុស្សរបស់ខ្លួន ហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ និង ហ៊ានប្រឈមជាមួយបញ្ហានៅក្នុង កម្រិតថ្នាក់របស់ខ្លួន ដើម្បីឲ្យពួកគេរឹងមាំ។ វាដូចគ្នាទៅនឹងឪពុកម្តាយ ឬ អាណាព្យាបាលតែងតែផ្តល់ឱកាសឲ្យកូនៗ រៀនសម្រេចចិត្ត ឲ្យបានច្រើន នូវអ្វីដែលពួកគេចូលចិត្ត អ្វីដែលពួកគេស្រលាញ់ និងអ្វីដែលពួកគេគិត ទាំងអស់នោះវាជាអាកាសសម្រាប់ ពួកគេ កសាងភាពរឹងមាំ។
សូមចងចាំថា ដើមឈើរឹងមាំ មិនដួលរលំជាមូយខ្សល់ព្យុះ ពីព្រោះវាដុះលើផ្ទាំងថ្ម ដែលបង្កភាពលំបាក ដល់ឫសទាំងឡាយ ក្នុងការរុករកចិញ្ជឹមនិងទប់លំនឹងរបស់ដើម។
យ៉ាងណាមិញ យើងអាចយល់បាន ថា អ្នកដែលខ្សោយ តែងតែនិយាយរិះគន់ប្រៀបធៀប និង ងាយវាយតម្លៃអ្នកដទៃ ហើយបន្តការរិះគន់ខ្លួនឯងជារឿយៗ នៅពេលខ្លះមានអារម្មណ៍ឯកាតែឯង រហូតឈានដល់ធ្វើអត្តឃាតលើខ្លួនឯង។ ទាំងអស់នោះមកពីការគិត ងាយៗ និងចង់បានអ្វីដែលងាយ ជំនួសឲ្យការរៀបចំខ្លួនឲ្យរឹងមាំដើម្បីទទួលបានផលរឹងមាំ សម្រាប់ជីវិតរបស់ខ្លួន។
នៅចុងបញ្ចប់ ខ្ញុំសូមក្រើនរំឭក ឲ្យលោកអ្នកពិចារណាថា បញ្ហាវានឹងមិនជាបញ្ហា ដូចដែលអ្នកគិតនោះទេ នៅពេលដែលអ្នកងើបឡើងប្រឈមជាមួយវា ពេលវេលាតែងតែជួយអ្នកឲ្យមើលឃើញផ្លូវទៅមុខជានិច្ច អ្វីដែលនៅសល់ជាប់ខ្លួនរបស់អ្នក គឺភាពរឹងមាំ ភាពសប្បាយរីករាយ និង ក្តីស្រលាញ់..។ ប្រសិនបើអ្នកដួលប្រាំពីរដង សូមឲ្យអ្នកងើបឈរឲ្យបានប្រាំបីដង..គ្មានអ្វីដែលអ្នកត្រូវយំ ឬ ស្តាយក្រោយឡើយ..អ្នកត្រូវតែងើបពីព្រោះពេលវេលានៃជីវិតតែងតែទៅមុខជានិច្ច។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅថ្ងៃទី០៨ ខែកុម្ភ: ម្សិលមិញ លោកទៀ សីហា អភិបាលខេត្ត បានលើកបង្ហាញនូវគំនិតផ្តួចផ្តើមមួយ ថា បើអាចធ្វើបានចាប់ពីឆ្នាំ២០២១ នេះ តទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនា ផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ។ លោកធានាបានថា ការប្រើប្រាស់ផ្លូវជនបទ ពីផ្លូវក្រាលដីគ្រួសក្រហម ទៅជាផ្លូវបេតុងក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង តាមស្តង់ដារសុពលភាព។ យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ គឺសំដៅទៅរកការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុង នៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាល របស់កម្ពុជា ដែលមាន សម្តេចហ៊ុន សែន ជាប្រមុខដឹកនាំ ចេញពីឋានៈជាប្រទេស កំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈ ជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗ នាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ នៅជនបទ។
ខេត្តសៀមរាប៖លោកទៀ សីហា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការ មួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរក្រុង ស្រុក ទោះបីកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យកម្លាំងសមត្ថកិច្ច ធ្វើការលុបបំបាត់ កុងត្រូលជជុះ និង ក្រុមអ្នកកាសែត អាណាធិបតេយ្យ ដែលបានដើរដាក់កុងត្រូល ស្ទាក់ទារប្រាក់ ពីប្រជាពលរដ្ឋ ដឹកជញ្ជូនផលអនុផល។ អភិបាលខេត្តក៏បានណែនាំឲ្យដល់មន្ត្រី បង្រ្កាបទប់ស្កាត់ បទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃ ព្រមទាំងមុនចេញប័ណ្ណកម្មសិទ្ធិ ក៏ត្រូវត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ដើមី្បចៀសវាង ការប៉ះពាល់ ដល់តំបន់បូរាណដ្ឋាន បេងបួរ អូរប្រឡាយជាដើមម។